ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:20

គោលនយោបាយជនជាតិស៊ីជម្រៅក្នុងជីវភាព

រយៈកាលកន្លង ស្រុកអ៊ូមិញបានខិតខំអនុវត្តល្អបណ្តាគោលនយោបាយជនជាតិ និងជីវភាពរស់នៅក្នុង សង្គម រួមចំណែកអនុវត្តមានប្រសិទ្ធភាពការងារកាត់បន្ថយក្រចីរភាពនៅភូមិភាគ សន្សឹមៗលើកកម្ពស់ការរស់នៅនិងស្មារតីសម្ភារជូនបងប្អូប្រជាជនគ្រប់រូប។

សាលាទានភូមិលេខ៦ ឃុំខាញ់ឡឹម ទទួលបានការវិនិយោគកែជួសជុលដើម្បីធានាល្អសម្រាប់ការចាត់តាំងសកម្មភាពជំនឿនិងកម្សាន្តសប្បាយរបស់បងប្អូនជនរួមជាតិលើភូមិ សាស្ត្រ។

ស្រុកអ៊ូមិញសព្វថ្ងៃមាន៦.៦៩២គ្រួសារជាជនជាតិភាគតិចរស់នៅ ក្នុងនោះមាន១.៤៨០គ្រួសារខ្មែរ និងមានចំនួនមនុស្ស៦.៥៨៦នាក់។ ប៉ុន្មានឆ្នាំកន្លង បងប្អូនជនរួមជាតិបានអាស្រ័យផលអំពីបណ្តាគោលនយោបាយ គម្រោងការផ្សេងៗស្តីពីការឧបត្ថម្ភផ្ទះស្នាក់នៅ ចិញ្ចឹមសត្វ ដាំដំណាំ ផ្លាស់ប្តូរឌីជីថល។ល។ លោកហ្វិញវុំាងឌាង ប្រធាន ការិយាល័យជនចាតិស្រុក ឲ្យដឹង៖ “ជារៀងរាល់ឆ្នាំ រាល់បណ្តា ឃុំទាំងឡាយមាន២គម្រោងការសម្រាប់ជំនួយឧបត្ថម្ភជនរួមជាតិក្រីក្រ ផ្តើមពីនោះក៏បង្កលក្ខណៈសម្រាប់បងប្អូនជនរួមជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច ឈាន ឡើងរួចចាកក្រ។ ឆ្នាំ២០២៣ ស្រុកកាត់បន្ថយបាន៩៥គ្រួសារក្រជាជនជាតិខ្មែរ បច្ចុប្បន្ននៅត្រឹម១៩៣គ្រួសារក្រដែលជាជនជាតិខ្មែរ (ស្រូប អត្រា៤,៦៩%) ៦០គ្រួសារប្រកៀកក្រ (ស្រូបអត្រា១,៦១%)”។

មានគ្រួសារខ្មែររស់នៅច្រើនកុះករ ដោយមាន៥៥៣គ្រួសារ ខាញ់ ឡឹមជាឃុំលុះបាកពិសេស អត្រាគ្រួសារក្រស្រូបខ្ពស់។ ក្នុងនោះ បណ្តាឆ្នាំថ្មីៗនេះ ដោយសារការជំនួយឧបត្ថម្ភផ្តើមពីគោលនយោបាយ គម្រោងការរបស់មជ្ឈឹម និងខេត្តទើបជីវភាពរស់នៅរបស់មាមីងបងប្អូនមួយថ្ងៃកាន់តែមានការរិកចម្រើនគ្រប់វិស័យ។ លោកលេថាញម៉ាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ បានចែករំលែក៖ “ឆ្នាំកន្លង អត្រាគ្រួសារក្រក្នុងជនរួមជាតិក៏មានការកាត់បន្ថយគួរឲ្យកត់សម្គាល់ ដោយសារតែមាមីងបងប្អូនបានអាស្រ័យផលបណ្តាគោលនយោបាយ គម្រោងការផ្សេងៗដូចជា ផ្ទះស្នាក់នៅ ផ្លាស់ប្តូរបច្ចេកវិទ្យា ព្រមទាំង បណ្តាទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ច។ល។ ទន្ទឹមនិងនោះ ការយល់ដឹងរបស់ បងប្អូនជនរួមជាតិក៏មានការវិវឌ្ឍច្រើន បងប្អូនខិតខំរកស៊ីដើម្បីឈាន ឡើង កសាងជីវភាពមួយថ្ងៃកាន់តែធូរធាប្រសើរឡើង”។

ទទួលបានការឧបត្ងម្ភដើមទុន កម្មាភិបាលឃុំខាញ់ឡឹមក៏បានយកចិត្តទុកដាក់ណែនាំអំពីរបៀបរកស៊ី គ្រួសារអ្នកមីង សើងធីទ្វៀក ក៏ឈានឡើងចាកក្រផ្តើមពីទម្រង់ចិញ្ចឹមជ្រូកផងដែរ

គ្រួសារបងស្រី សើងធីទ្វៀក នៅភូមិលេខ៦ ឃុំខាញ់ឡឹម ជាអ្នករស់នៅតំបន់នេះតាំងពីដើមរហូតមក កាលពីដើមគ្រួសារខ្ញុំជាគ្រួសារក្រ ដោយគ្មានដើមទុនរកស៊ី ព្រមទាំងខ្វះចំណេះដឹងក្នុងការចិញ្ចឹម ដាំដុះ ទើបធ្លាក់ខ្លួនក្រ។ “ដោយបានកម្មាភិបាលភូមិភាគអញ្ជើញមកសាកសួរសុខទុក្ខ ចលនានិងណែនាំអំពីបច្ចេកទេសក្នុងការដាំដំណាំ ចិញ្ចឹមសត្វជាដើមទើបសេដ្ឋកិច្ចគ្រួសារខ្ញុំមួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍ ឈាន ឡើងរួចចាកក្រ។ ខិតខំពលកម្ម សន្សំសំចៃប្រាក់កាស ឆ្នាំ២០២៣ គ្រួសារក៏សង់បានផ្ទះមួយខ្នងយ៉ាងរឹងមាំ ផ្តើមពីនោះក៏បង្កើនប្រភពកម្លាំងក្នុងការឈានឡើង” អ្នកមីងទ្វៀក ឲ្យដឹងដូច្នេះ។

គ្រួសារអ្នកមីង សើងធីទ្វៀក នៅភូមិលេខ៦ ឃុំខាញ់ឡឹម អាស្រ័យខិតខំពលកម្ម ផលិត ទើបសង់បានផ្ទះមួយខ្នងដ៏ស្កឹមស្កៃ ជីវភាពធូរធាប្រសើរឡើង។

លោកហ្វិញវុំាងឌាង បានអះអាងថា៖ បណ្តាគោលនយោបាយ និង គម្រោងការគិតគូរការរស់ស់នៅជូនបងប្អូនជនរួមជាតិក៏បានស៊ីជម្រៅ ក្នុងជីវភាព ជួយបងប្អូនជនរួមជាតិលើកកម្ពស់គ្រប់វិស័យ។ ផ្តើមពីនោះ បងប្អូនជនរួមជាតិក៏សកម្មចូលរួមប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ រក្សាលំនឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ រយៈពេលខាងមុខ ថ្នាក់ ស្រុកនឹងសកម្មអនុវត្តមានប្រសិទ្ធភាពគោលនយោបាយជនជាតិ ពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ ដើម្បីរីកសាយភាយសកម្ម ក្នុងការឃោសនាចលនា ព្រមទាំងប្រពៃណីរបសើភូមិភាគ យកចិត្តទុកដាក់គិតគូរថែមទៀតសម្រាប់ការរស់នៅរបស់បងប្អូនជនរួមជាតិ៕

 

ក្វាត់ង្វៀង-ភីឡុង

 

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក