ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:20

ខិតខំដើម្បីចាកផុតក្រ

រយៈកាលកន្លង ឃុំង្វៀងវៀតខាយ ស្រុកភូតឹង ក៏បានយកចិត្តទុកដាក់អនុវត្តរាល់ដំណោះស្រាយក្នុងការឧបត្ថម្ភជីវភាពរស់នៅ ព្រមទាំងផ្ទះស្នាក់នៅតាមកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០៣០ (ហៅកាត់កម្មវិធី) ស្របពេលនោះក៏បាន ជួយស្តារជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិខ្មែរទាំងឡាយលើភូមិសាស្ត្រមានភាពរីកចម្រើន។

ការជំនួយឧបត្ថម្ភទាន់ពេលដែលផ្តើមពីបណ្តាកម្មវិធីទិសដៅក៏បានជួយស្តារជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិខ្មែរមួយថ្ងៃកាន់តែមានភាពរីកចម្រើនប្រសើរឡើង។

ឆ្នាំកន្លង ខណៈពេលដែលបានធ្វើការផ្សព្វផ្សាយ កម្មវិធី គណៈកម្មាធិការប្រជាជនឃុំក៏បានសហការជាមួយគ្រប់បណ្តាគណៈផ្នែក អង្គភាពពាក់ព័ន្ធដើម្បីផ្សព្វផ្សាយបានលម្អិត គម្រោងការ និងជម្រើសអនុម័ត    ត្រឹមត្រូវចំពោះមុខសញ្ញាដែលទទួលផល។ យោង តាមលទ្ធផល ភូមិភាគក៏ទទួលបានការជំនួយឧបត្ថម្ភ ប្រាក់២០៤លានដុងសម្រាប់សាងសង់ផ្ទះស្នាក់នៅ   ជូនគ្រួសារក្រីក្រទាំងឡាយនៅភូមិហ្កកុង មិនតែ ប៉ុណ្ណោះ ធនាគារគោលនយោបាយសង្គមរបស់ថ្នាក់           ស្រុកថែមទាំងជំ            នួយឧបត្ថម្ភបងប្អូប្រជាជនបានបុលប្រាក់បន្ថែមចំនួន៣២០លានដុងសម្រាប់សង់ផ្ទះ ស្នាក់នៅ និងឧបត្ថម្ភទឹកប្រាក់២៣៩លានដុងសម្រាប់        អភិវឌ្ឍន៍ផលិតយោងតាមខ្សែសង្វាក់តម្លៃ ព្រមទាំង            ផ្សព្វផ្សាយយ៉ាងសម្បូរបែបអំពីការរស់នៅកាត់បន្ថយ           ក្រចីរភាពសម្រាប់គម្រោងការ ចិញ្ចឹមសត្វ និងប្រភព ទុនសម្រាប់ផ្តួចផ្តើមប្រជាជន រួមមានទាំងអស់៧៥ លានដុង (រួមទាំងប្រាក់ចំណាយក្នុងការសាងសង់  ទ្រុងចិញ្ចឹម និងឧបករ រួមទាំងការចំណាយផ្សេងៗ ជាដើម)។

ជាគ្រួសារដែលបានទទួលផលគ្រប់បណ្តាគោលនយោបាយតាមកម្មវិធី គ្រួសារបងស្រី ង្វៀងធីធី នៅ ភូមិហ្កកុង រីករាយនិងមានលក្ខណៈដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ចផងដែរ។ កាលពីមុន គ្រួសារបងស្រីធី ជាគ្រួ សារក្រ ដោយសារកូនច្រើន ព្រមទាំងខ្វះដីផលិត ទៀតផង ដូច្នេះហើយទើបចំណូលគ្រួសារបានដោយតិចតួច។ អាស្រ័យមានជំនួយឧបត្ថម្ភទាន់សភាពការ របស់កម្មវិធីគោលនយោបាយ គ្រួសារបងស្រីធីក៏បានឧបត្ថម្ភសង់ផ្ទះមួយខ្នងដោយប្រភពថវិការបស់មជ្ឈឹម៤០លានដុង ព្រមទាំងប្រភពថវិការបស់ខេត្តមានចំនួន៤ លានដុងផងដែរ។

គ្រួសារបងស្រី គីមធី ក៏មានកម្លាំងចិត្តសម្រាប់ខិតខំឈានឡើងរួចចាកក្រអា             ស្រ័យដោយការឧបត្ថម្ភទាន់ពេលរបស់រដ្ឋ។

“ពីមុន ផ្ទះខ្ញុំទ្រុឌទ្រោមអស់ ឲ្យតែដល់រដូវភ្លៀង  ម្តងៗក៏ត្រូវស្រក់ទទឹក ចំណែករដូវទឹកជំនន់វិញក៏ លេចលង់។ ឆ្នាំកន្លងហើយ អាស្រ័យបានពូៗរដ្ឋអំ ណាចភូមិ និងឃុំជម្រើសឧបត្ថម្ភប្រាក់សង់ផ្ទះសម្រាប់          ស្នាកនៅ គ្រួសារខ្ញុំក៏សប្បាយចិត្តឥតឧបមា។ ក្រៅពី ទឹកប្រាក់ដែលបានឧបត្ថម្ភ គ្រួសារខ្ញុំរួមផ្សំបន្ថែមទើបអាចសង់បានផ្ទះមួយខ្នងដ៏រឹងមាំដូចសព្វថ្ងៃនេះឯង ដោយសរុបទាំងអស់ជាង១០០លានដុង។ ពេលដែល មានផ្ទះថ្មី ប្តីប្រពន្ធខ្ញុំក៏សុខសាន្តចិត្ត ខិតខំព្យាយាមរកស៊ីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច” បងស្រីធី មានប្រសាសន៍ បែបនេះ។

គ្រួសារលោក ហ្វិញង៉ុក នៅភូមិហ្កកុង ជាគ្រួសារ ខ្មែរក្រីក្រ ជីវភាពខ្វះខាត ពឹងលើតែរបរខាងនេសាទ            សមុទ្រចាប់ខ្យងចាប់ក្តាមតែម្យ៉ាងប៉ុណ្ណោះ។ យល់ឃើញជីវភាពគ្រួសារជួបលំបាកខ្លាំង ភូមិភាគក៏បានចលនាប្រភពទុនផ្តើមពីកម្មវិធី រួមមានដូចជាធនាគារ         របស់មជ្ឈឹមឧបត្ថម្ភចំនួន៤០លានដុង ព្រមទាំងថវិកាខេត្តឧបត្ថម្ភ៤លានដុង សម្រាប់គ្រួសារលោកង៉ុក សង់បានផ្ទះថ្មី។

លោកង៉ុក មានប្រសាសន៍៖ “ខ្ញុំពិតជាអរគុណពូៗ និងបងៗកម្មាភិបាលឃុំខ្លាំងណាស់ដែលបានជំនួយ            ឧបត្ថម្ភគ្រួសារខ្ញុំសង់បានផ្ទះដ៏ល្អស្អាតសម្រាប់បាំងភ្ញៀងបាំងថ្ងៃ។ ពេលនេះ សុខភាពក៏អន់ខ្សោយ ណាស់ដែរហើយ មានផ្ទះសម្រាប់ស្នាក់នៅគឺខ្ញុំរំភើបចិត្តណាស់ ព្រម ទាំងលំនឹងចិត្តពលកម្មផលិត បន្តខិតខំប្រឹងប្រែងរកស៊ីដើម្បីចាកផុតក្រ"។

លោកក្វាច់វុំាងសេន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង្វៀតវៀតខាយ ឲ្យដឹង៖ “ទូទាំងឃុំសព្វថ្ងៃមានទាំងអស់១៣០/៣.៣២៧គ្រួសារខ្មែរ រស់នៅប្រមូលផ្តុំនៃភូមិទាំង៣ដែលជួបលំបាកពិសេស បាន    ទទួលផលគោលនយោបាយផ្តើមពីកម្មវិធី រួមមាន ដូចជាភូមិ៖ ហ្កកុង ហ្កកុងដុង តឹងក្វាងតី។ ឆ្នាំកន្លង អាស្រ័យប្រភពកម្លាំង ជំនួយឧបត្ថម្ភអំពីបណ្តាកម្មវិធីទិសដៅជាតិ បងប្អូនជនរួមជាតិខ្មែរក៏មានលក្ខណៈ            លុបបំបាត់ផ្ទះបណ្តោះអាសន្ន ព្រមទាំងសាងសង់ផ្ទះថ្មីយ៉ាងធំទូលាយស្អាតទៀតផង។ នេះក៏ជាឱកាស    និង ជាប្រភពកម្លាំងដើម្បីគ្រួសារខ្មែរទាំងឡាយលើក កម្ពស់ចំណះដឹងក្នុងការឈានឡើងដើម្បីចាកផុតក្រ  ចីរភាពផងដែរ”៕

 

ហុំាងមី-ភឿងយូ

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក