ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:20

ខ្វល់ខ្វាយចំពោះការកាត់បន្ថយក្រ

ប៉ុន្មានឆ្នាំកន្លង ឃុំ Khánh Lâm ស្រុក U Minh បានផ្សព្វផ្សាយអនុវត្តល្អបណ្តាគោលនយោ បាយរបស់បក្សនិងរដ្ឋចំពោះជនជាតិភាគតិច ផ្តើមពីនោះបានរួមចំណែកក្នុងការកែលម្អជីវភាពបងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រ។ តួយ៉ាងដូចជានៅភូមិលេខ៦ ជាភូមិដែលមានបងប្អូន Khmer រស់នៅច្រើនកុះកររបស់ឃុំ។

លោក Lê Thanh Mãi អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Lâm ឲ្យដឹង៖ រយៈកាលកន្លង ភូមិលេខ៦ បងប្អូនជនជាតិ Khmer តែងអនុវត្តល្អគោលនយោបាយបក្សនិងក្រឹតច្បាប់របស់រដ្ឋ។ បណ្តាក្នុងរាល់កិច្ចប្រជុំផ្សេងៗក៏មានការរួមបញ្ចូលផ្សព្វផ្សាយ អប់រំ ឃោសនាចលនាផងដែរ ផ្តើមពីនោះក៏មានការលើក កម្ពស់ចំណេះដឹងជូនបងប្អូនប្រជាជន។ ទូទាំងភូមិក៏មានការបន្ថយចុះរាល់ករណីគ្រោះសង្គម ព្រមទាំងកាត់បន្ថយរាល់ការប្តឹងផ្តល់ផ្សេងៗ មាមីងបងប្អូនតែងខិត ខំយកចិត្តទុកដាក់ពលកម្មផលិត ព្រមទាំងជឿជាក់លើ ការដឹងនាំរបស់បក្សនិងរដ្ឋ រស់នៅសាមគ្គី ជួយគ្នាទៅវិញទៅមក។ បណ្តាគ្រួសារក្រីក្រមួយចំនួនរកស៊ី មានប្រសិទ្ធភាព និងសង់បានផ្ទះថ្មីយ៉ាងល្អស្អាតថែមទៀតផង។

សាលាទាននៅតំបន់ជនរួមជាតិខ្មែរក៏ទទួលបានការវិនិយោគកែជួសជុលបង្កើនគុណភាព។

កន្លងហើយ ផ្តើមពីកម្មវិធីគោលដៅជាតិ បងប្អូនជនរួមជាតិទូទាំងភូមិទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភផ្ទះសម្រាប់ស្នាក់នៅ ព្រមទាំងបណ្តាទម្រង់ក្នុងការរកស៊ីចិញ្ចឹមជីវិតទៀតផងក្នុងនោះមានទម្រង់ចិញ្ចឹមជ្រូកទំនិញដ៏មានប្រសិទ្ធភាពខ្ពស់ អាស្រ័យបែបនេះហើយក៏មានការបន្ថយចុះអត្រាគ្រួសារក្រលើភូមិសាស្ត្រគួរឲ្យកតើសម្គាល់ផងដែរ។

គ្រួសារអ្នកមីង Lâm Thị Mao ជាគ្រួសារក្រ មានដីផលិតតិចតួច ដោយមានគម្រោងឧបត្ថម្ភអភិវឌ្ឍន៍ផលិតសហគម ស្ថិតក្នុងកម្មវិធីគោលដៅជាតិកាត់       បន្ថយក្រចីរភាពនាំតំណាក់កាល២០២១-២០២៥   បានជំនួយឧបត្ថម្ភពូជជ្រូកចិញ្ចឹមចំនួនក្បាលទៀតផង។ អ្នកមីងម៉ាយ ឲ្យដឹង៖  “ចាប់តាំងពីទទួលបានការឧបត្ថម្ភជ្រូកពូជ៤ក្បាលសម្រាប់យកមកចិញ្ចឹម គ្រួសារខ្ញុំតែងយកចិត្តទុកដាក់ចិញ្ចឹមមើលថែយ៉ាងល្អ     ដូច្នេះហើយទើបជ្រូកឆាប់ធំ។ គ្រួសារខ្ញុំទើបលក់ជ្រូក ២ក្បាល ហើយទុកមកវិញ២ក្បាលជ្រូកមេសម្រាប់បន្តពូជ។ ខ្ញុំពិតជាអរគុណបក្សនិងរដ្ឋខ្លាំងណាស់ដែលបានជំនួយឧបត្ថម្ភគ្រួសារខ្ញុំនិយាយរដោយឡែក និងគ្រួសារមាមីងបងប្អូន Khmer ដទៃទៀតនិយាយរួម”។

គ្រួសារអ្នកមីង Lâm Thị Mao ទទួលបានការឧបត្ថម្ភពូជជ្រូកចំនួន៤ក្បាលសម្រាប់ចិញ្ចឹម បង្កើតប្រភពប្រាក់​ចំណូល គ្រួសារ។

ថ្វីត្បិតដូច្នេះ ភូមិក៏នូវជួបច្រើនការលំបាកណាស់ដែរ។ លោកត្រឹងវុំាងស៊ី ប្រធានភូមិលេខ៦ ខ្វល់ខ្វាយ និយាយថា៖ “បច្ចុប្បន្នភូមិមានគ្រួសារ Khmer ទាំងអស់១៩៥គ្រួសារ ដោយមានចំនួនប្រជាជន៨៨៨នាក់។ ទូទាំងភូមិនូវមាន៧៧គ្រួសារក្រីក្រ ក្នុងនោះគ្រួសារ Khmer ៣៥គ្រួសារដែលសុទ្ធសឹងជាគ្រួសារគ្មានដីផលិត ជីវភាពរស់នៅពឹងលើរបរស៊ីឈ្នួលនិងទៅសមុទ្រតែម្យ៉ាងប៉ុណ្ណោះ”។

“ក្នុងឆ្នាំ២០២៤ យោងតាមកូតារបស់ឃុំដែលបាន ប្រគល់ឱ្យភូមិគឺត្រូវកាត់បន្ថយគ្រួសារក្រចំនួន៤៤គ្រួសារក្នុងចំណោមគ្រួសារក្រ៧៧គ្រួសាររបស់ភូមិ នេះក៏ជា ប្រការមួយដ៏លំបាកណាស់ដែរ។ ដើម្បីការងារកាត់បន្ថយក្រយ៉ាងមានប្រសិទ្ធភាព គួរមានការរួមកម្លាំងសម្រាប់ជំនួយឧបត្ថម្ភបងប្អូនជនរួមជាតិ។ ទន្ទឹមនិងនោះ ពឹងលើគ្រប់បណ្តាគណៈផ្នែកជារៀងរាល់ឆ្នាំចាត់ចែងឲ្យបក្ខេជនទទួលរ៉ាប់រងលើគ្រួសារក្រ គណៈកម្មាធិការប្រជាជនឃុំនិងគ្រប់បណ្តាគណៈផ្នែកបានបញ្ជាណែនាំឲ្យជំនួយឧបត្ថម្ភភូមិសម្រាប់ខាងការងារកាត់បន្ថយក្រ” លោកស៊ីសង្ឃឹមបែបនេះ៕

 

Trung Đỉnh - Hoàng Vũ

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក