ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:22

ចំណុចភ្លឺស្វាងនៃការកាត់បន្ថយក្រ

គោលនយោបាយជនជាតិដ៏ប្រសើរខ្ពង់ខ្ពស់ មនុស្សធម៌ និងស៊ីសង្វាក់គ្នារបស់បក្ស និងរដ្ឋបាននាំមកនូវសម្រស់ថ្មីសម្រាប់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅស្រុក U Minh។ ក្នុងរយៈកាល៥ឆ្នាំ (២០១៩-២០២៤) គឺជាគំនូសបញ្ជាក់អំពីល្បឿននៃដំណើរការអភិវឌ្ឍន៍របស់ភូមិភាគក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិ។

លោក Nguyễn Thanh Liêm អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក U Minh បានអះអាងថា៖ "៥ឆ្នាំកន្លង គណៈ កម្មាធិការបក្ស និងរដ្ឋអំណាច ភូមិភាគបាន អនុវត្តយ៉ាងល្អចំពោះការងារគ្រប់គ្រងរដ្ឋលើ បញ្ហាជនជាតិ។ ជំរុញការអនុវត្តគោលនយោបាយជាតិឱ្យស្របគ្នា និងប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះការកាត់បន្ថយក្រក្នុងជនរួមជាតិគឺជាគោលដៅ ជាក្តីសង្ឃឹម និងការប្តេជ្ញាចិត្តនយោបាយដ៏អស្ចារ្យ របស់ភូមិភាគ"។ 

លោក Huỳnh Văn Đen ប្រធានការិយាល័យជនជាតិ ឲ្យដឹង៖ "ទូទាំងស្រុកមានគ្រួសារជនជាតិភាគតិចទាំងអស់ចំនួន១.៤៨០គ្រួសារ ក្នុងនោះដែលច្រើនជាងគេគឺជនជាតិខ្មែរ ដោយមាន ១.៤៥៦គ្រួសារ រស់នៅប្រមូលផ្តុំ ច្រើនបំផុតនៅតាមបណ្តា ភូមិភាគដូចជា៖ Khánh Lâm, Khánh Hoà និង Khánh Hội។ បងប្អូនជនរួមជាតិខ្មែរ (Khmer) ភាគច្រើន ប្រកបរបរកសិកម្ម និង លក់ដូរកំប៊ិចកំប៉ុក ពលកម្មទូទៅ អត្រាគ្រួសារក្រ និង ប្រកៀកក្រក្នុងជនរួមជាតិនូវមានកម្រិតខ្ពស់ ប្រៀបជាមួយផ្ទៃរាបរួម"។

អ្នកមីង Sơn Thị Tuyết ជនជាតិខ្មែរ Khmer) នៅភូមិលេខ៦ ឃុំ Khánh Lâm មើលថែរដូវស្រូវថ្មីរបស់ខ្លួន។


ប៉ុន្មានឆ្នាំកន្លង បញ្ជាក់ច្បាស់សកម្មភាព នៃការលុបបំបាត់ក្រ និងកាត់បន្ថយក្រក្នុងជនរួមជាតិគឺជាភារកិច្ចនយោ បាយដ៏សំខាន់ របស់ភូមិភាគ ស្រុក U Minh បានប្រមូលផ្តុំរាល់ ដំណោះស្រាយយ៉ាង ប្តូរផ្តាច់ ស៊ីសង្វាក់ ព្រមគ្នានិងមានប្រសិទ្ធភាពជាក់ស្តែង។ ប្រភពធនធានវិនិយោគសម្រាប់ U Minh ដើម្បីអនុវត្តគោលដៅ កាត់បន្ថយក្រផ្តើមពីកម្មវិធីគោលដៅជាតិ និងបណ្តាគម្រោងការបញ្ចូលគ្នារួមជាមួយ នឹងការរួមចំណែករបស់បងប្អូនប្រជាជនក្នុងតំណាក់កាល៥ឆ្នាំ (២០១៩-២០២៤) គឺចំនួន១០០ពាន់លានដុង។

ខណៈពេលអនុវត្តបទដ្ឋានថ្មី ប្រសិនបើកាលពី ឆ្នាំ២០២២  ក្នុងជនរួមជាតិខ្មែរស្រុក U Minh មានគ្រួសារក្រីក្រចំនួន ២៨៨គ្រួសារ និង៦៨គ្រួសារប្រកៀកក្រ គឺដល់ឆ្នាំ២០២៣ចំនួនគ្រួសារក្រីក្រ និងប្រកៀកក្រមានការ ថយចុះយ៉ាងសកម្ម (១៩៣គ្រួសារ ៦០គ្រួ សារប្រកៀកក្រ)។ 

ឃុំ Khánh Lâm មានគ្រួសារជនជាតិភាគតិចចំនួន៥៥៣គ្រួសារ ស្រូបអត្រាជាង៣៧% នៃគ្រួសារជនជាតិភាគតិចទូទាំងស្រុក U Minh។ លោក Lê Thanh Mãi អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ បាន ឲ្យដឹង៖ "ភូមិភាគធ្លាប់ជាតំបន់ក្របំផុតរបស់ស្រុកអ៊ូមិញ ជីវភាពបងប្អូនខ្មែរ (Khmer) ជួបការលំបាក។  ឆ្នាំ២០២៥ បងប្អូនជនរួមជាតិនៅត្រឹមប្រមាណ ៥០% គ្រួសារ ក្រប៉ុណ្ណោះ"។ 

យោងតាមការ ពិនិត្យថ្មីៗនេះ លោក Mãi រីករាយថា៖ "មកទល់សព្វថ្ងៃនូវ ត្រឹម៨១គ្រួសារក្រ និង១៦គ្រួសារប្រកៀកក្រ ដែលជាជនជាតិភាគតិចតាមបទដ្ឋានថ្មីប៉ុណ្ណោះ។ ជីវភាពរបស់បងប្អូនជនរួមជាតិភាគតិចតែងមានការអភិវឌ្ឍមិនឈប់ ឈរ។ ប្រការដែលគួរឱ្យកត់សម្គាល់បំផុត គឺស្មារតីខិតខំឈានឡើងរបស់មាមីងបងប្អូនតែងសកម្មជឿជាក់លើការ ដឹកនាំរបស់បក្ស និងរដ្ឋជានិច្ច"។ ដូចទម្រង់ ចិញ្ចឹមជ្រូកសាច់ មាមីងបងប្អូនបានផ្សព្វផ្សាយ យ៉ាងល្អ ព្រមទាំងផ្តល់ប្រាក់ចំណូលខ្ពស់ និងមានសមត្ថភាព ក្នុងការពង្រីកទូលំទូលាយ យ៉ាងល្អប្រសើរទៀតផង"។

លោក Trần Văn Sĩ ប្រធានភូមិលេខ៦ ដែលជា ភូមិមានគ្រួសារខ្មែរ (Khmer) ១៩៥គ្រួសារ ឲ្យដឹង៖ "ប៉ុន្មានឆ្នាំកន្លង ការដោះស្រាយខាងបញ្ហាដីធារសម្រាប់ស្នាក់នៅ ទម្រង់ចិញ្ចឹមសត្វធាតុ ព្រមទាំងប្រភពទុនអាទិភាពសម្រាប់បងប្អូនខ្មែរ (Khmer) ប្រកបរបររកស៊ី បានលើកស្ទួយជីវភាពមាមីងបងប្អូនឲ្យមានលក្ខណៈឈានឡើងជីវភាពធូរធារផងដែរ។  

ទោះបីជានៅមាន៣៥គ្រួសារក្រ និង៤គ្រួសារប្រកៀកក្រ តែបងប្អូនជនរួមជាតិភាគតិចទាំងឡាយនៅភូមិលេខ៦ ឃុំ Khánh Lâm តែងជឿជាក់លើអនាគតដ៏ភ្លឺស្វាងរបស់ខ្លួន។ លោក Danh Văn Minh (ប្រពន្ធគឺអ្នកមីង សើងធីហឿង) ជាអ្នកភូមិ លេខ៦ មានប្រសាសន៍៖ "ដោយសារហ្វូងជ្រូកដែលទទួលបានអំពីការឧបត្ថម្ភ គ្រួសារខ្ញុំដែលកាលពី មុនធ្លាប់ក្រលំបាកគ្មានដីទឹក កូនក៏ច្រើនទៀត តែមកទល់សព្វថ្ងៃក៏បាន រួចចាចពីភាពក្រីក្រផងដែរ។ បច្ចុប្បន្ន យើងខ្ញុំបានបន្តចិញ្ចឹមហ្វូងជ្រូកមួយហ្វូងទៀត ដោយសង្ឃឹមថានឹងទទួលបានការជំនួយឧបត្ថម្ភច្រើនថែមទៀត ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់"។

លោក Danh Văn Minh រួមជាមួយប្រពន្ធ គឺអ្នកមីង Sơn Thị Hương នៅភូមិលេខ៦ ឃុំ Khánh Lâm រួចចាកក្រផ្តើមពីទម្រង់ចិញ្ចឹមជ្រូកដែល ទទួលបានការឧបត្ថម្ភ។

ដោយមានចិត្ត គំនិតបែបនេះ លោក Danh Văn Na ជាអ្នកភូមិលេខ៦ដូចគ្នា មានជំនឿថា៖ "កាល ពីមុន មាមីងបងប្អូន ខ្មែរទាំងឡាយនៅ ទីនេះគឺក្រលំបាកខ្លាំងណាស់ ដីធ្លីក៏មិនសូវ មានច្រើន ហើយ គ្មានប្រភពចំណូល ណាមួយនឹងនរ។ ការជំនួយ ឧបត្ថម្ភរបស់គ្រប់បណ្តា ថ្នាក់ក៏បបានជួយឲ្យ យើងខ្ញុំមិនត្រឹង បានរួចចាកភាពក្រីក្រ ប៉ុណ្ណោះទេ ថែម ទាំងមានការងារ ធ្វើត្រឹមត្រូវ និងទទួលបានប្រាក់ ចំនូលជាទៀងទាត់ ទៀតផង។  ទាំងនេះហើយទើបអាច ធានាបានរយៈ ពេលយូរអង្វែង និងត្រឹមត្រូវ តាម គោលបំណងប្រាថ្នា និងក្តីសង្ឃឹមរបស់ មាមីងបងប្អូន"។ 

លោក Nguyễn Thanh Liêm ដកពិសោធបាន៖ "ក្នុង សកម្មភាព នៃការកាត់បន្ថយក្រ និយាយដោយឡែក និងការអនុវត្តគោល នយោបាយជនជាតិ ភាគតិចនិយាយរួម ទីណាដែលគណៈកម្មាធិការបក្ស និង រដ្ឋអំណាចបង្កភាព ជិតដិតជាមួយបងប្អូន ប្រជាជន គឺតែងទទួលបានការជឿទុកចិត្តអំពីមាមីងបង ព្រមទាំង ការឧបត្ថម្ភទើបទទួលបានលទ្ធល្អ។ U Minh នឹងបន្តជំរុញកម្លាំងផ្ទៃក្នុង និងប្រភពធនធានក្នុងជនរួមជាតិ ពង្រីកកម្លាំងសាមគ្គីទូទាំងជនជាតិ រួមដំណើរការ ជាមួយបងប្អូនជនរួមជាតិ ដើម្បីឆ្លងផុតការលំបាក ឈានឡើងអនាគតភ្លឺស្វាង"៕ 

 

អត្ថបទនិងរូបថត៖ ហាយង្វៀង

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក