ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:22

ដើម្បីជនរួមជាតិតាំងទីលំនៅ

សម្រាប់ការយកចិតកតទុកដាក់ និងគិតគូរចំពោះគ្រួសារ Khmer ដើម្បីតាំងទីលំនៅ គឺជាភារកិច្ចដ៏ចម្បងមួយដែលឃុំ Thanh Tùng ស្រុក Đầm Dơi អនុវត្តក្នុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានយ៉ាងច្រើនវិធីសាស្ត្រដែលផ្តល់ប្រសិទ្ធភាពជាក់ស្តែង។

ទូទាំងឃុំ Thanh Tùng សព្វនៃមានទាំងអស់២.៤៦៣គ្រួសារ​ ក្នុងនោះមាន៣២៤គ្រួសារជនរួមជាតិ Khmer ស្រូបអត្រា ១៣,១៥% នៃចំនួនប្រជាជនទូទាំងឃុំ។ ក្នុងនោះ ភូមិ Tân Điền A, Tân Điền B និងភូមិ Phú Hiệp គឺជាភូមិទាំង៣ដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។

ទោះបីជាមានវ័យចាស់ជរា កម្លាំងខ្សោយក៏ដោយ តែលោកអ៊ំ Kinh នៅតែខ្នះខ្នែងជួយកិច្ចការងារគ្រួសារជាប្រចាំ។

យោងតាមការពិនិត្យអង្កេត គិតមកទល់ចុងឆ្នាំ២០២៣ ទូទាំងឃុំមាន៦៦គ្រួសារក្រ ស្រូបអត្រា២,៦៧% និង៣៤គ្រួសារប្រកៀកក្រ ស្រូបអត្រា១,៣៨%។ បច្ចុប្បន្ន តម្រូវការលុបបំបាត់ផ្ទះបណ្តោះអាសន្នសម្រាប់ភូមិភាគគឺពិតជាត្រូវការខ្លាំងណាស់អាស្រ័យដូច្នេះហើយ លំនៅដ្ឋានបណ្តោះអាសន្នមានចំនួនច្រើន ឃុំ Thanh Tùng ក៏ធ្លាប់បានបត់បែនតាមប្រភពគោលនយោបាយឧបត្ថម្ភជាពិសេសឆាប់រហ័សក្នុងការផ្សព្វផ្សាយប្រភពទុននៃគម្រោងទី១៖ដោះស្រាយករណីខ្វះដីលំនៅឋាន ដី ធារ ដីផលិត និងទឹកប្រើប្រាស់ ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចតំណាក់កាល២១២១-២០២៥ (កម្មវិធី)។

ផ្ទះដែលរដ្ឋបានជំនួយឧបត្ថម្ភ និងប្រើប្រាស់អស់រយៈកាលជាច្រើនឆ្នាំមកហើយនោះក៏ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ គឺជាទីជម្រកសម្រាប់មនុស្ស៤នាក់ក្នុងគ្រួសាររបស់អ្នកមីង Thạch Thị Để នៅភូមិ Phú Hiệp ឃុំ Thanh Tùng។ ជីវភាពគ្រួសារពឹងផ្អែកតែលើការលក់នំក្រូចប៉ុណ្ណោះ ដូច្នេះហើយ ការសាងសង់ផ្ទះថ្មី គឺជាក្តីសង្ឃឹមតាំងពីយូរយាណាស់មកហើយដែរ។

អ្នកមីង Để មានប្រសាសន៍៖ ខ្ញុំមានកូន៣នាក់ សព្វថ្ងៃខ្ញុំរស់នៅជាមួយកូនប្រសារ និងចៅ២នាក់។ កូនប្រុសពៅរបស់ខ្ញុំបានចាកចេញពីផ្ទះទៅរកស៊ីស្រុកឆ្ងាយ ដោយមិនគិតគូរអ្វីចំពោះគ្រួសារឡើយ។ សព្វថ្ងៃ ខ្ញុំនៅផ្ទះធ្វើនំសម្រាប់ឱ្យកូនប្រ សារយកទៅលក់ ប្រាក់ចំណូលដែលរកបានក៏ស្តួចស្តើងណាស់ដែរ មិនអាចមានប្រាក់សង់ផ្ទះបាននោះទេ។

ប្រាក់ចំណូលប្រចាំគ្រួសារអ្នកមីង Để គឺពឹងលើការលក់នំក្រូចតែម្យ៉ាងប៉ុណ្ណោះ។

ផ្ទះបណ្ដោះអាសន្នរបស់គ្រួសារបងស្រី Để នាពេលសព្វថ្ងៃក៏ត្រូវភ្លៀងលេច ពេលមានទឹកជំនន់ក៏លេចដល់ធារផ្ទះ។​ ដូច្នេះហើយគ្រួសារពិតជាត្រូវការការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភសង់ផ្ទះថ្មីសម្រាប់ជ្រកកោនក្នុងរដូវព្យុះភ្លៀង។

មានផ្ទះថ្មីក៏ជាក្តីស្រមៃជាយូរណាស់មកហើយដែរសម្រាប់គ្រួសារលោក Triệu Văn Kinh អាយុ៨៣ឆ្នាំ នៅភូមិ Phú Hiệp។កាលពីមុននេះ គ្រួសារត្រូវបានរដ្ឋជំនួយឧបត្ថម្ភសង់ផ្ទះដែរ ប៉ុន្តែឆ្លងកាត់រយៈកាលរស់នៅរាប់សិបឆ្នាំក៏មានសភាពទ្រុឌទ្រោម។ វ័យកាន់តែចាស់ជរា កម្លាំងកាន់តែខ្សោយ ប៉ុន្តែលោកពូ Kinh តែងខិតខំព្យាយាមជួយការងារប្រពន្ធធ្វើនំលក់ ទោះបីជារកបានប្រាក់មិនច្រើនណាស់ណា តែវាក៏ជាប្រភពចំណូលតែមួយគត់របស់ប្តីប្រពន្ធលោកអ៊ំ។

គ្រួសាររបស់អ្នកមីង Thạch Thị Để និងលោកពូ Triệu Văn Kinh ទាំង២គ្រួសារនេះសុទ្ធសឹងជាគ្រួសារ Khmer ដែលក្រីក្រដូចគ្នាក្នុងចំណោម១០គ្រួសារដែលត្រូវបានផ្លាស់ចូលមករស់នៅតំបន់តាំងទីលំនៅថ្មី។ លោក Lê Thế Anh អនុប្រធានគណៈ កម្មាធិការប្រជាជនឃុំ Thanh Tùng ឱ្យដឹង៖ យោងតាមគម្រោងការ តំបន់តាំងទីលំនៅនេះនឹងមានគ្រួសារក្រ និងក្បែរបន្ទាត់ក្រ គ្រួសារជួបលំបាកទាំងអស់ចំនួន១០គ្រួសារដែលចូលមកស្នាក់នៅ។ រាល់គ្រួសារនីមួយៗនឹងទទួលបានថវិកាប្រ មាណ៤៤លានដុង ដើម្បីសាងសង់ផ្ទះពីកម្មវិធី ហើយចំណែកថវិកាដែលនៅសល់របស់ភូមិភាគ នឹងជំនួយឧបត្ថម្ភខាងអគ្គិសនី ទឹកប្រើប្រាស់ និងផ្លូវបេតុងចូលផ្ទះ។ នេះជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយដើម្បីជួយបងប្អូនប្រជាជនក្នុងការតាំងទីលំនៅឋាន លំនឹងជីវភាព និងកាត់បន្ថយភាពក្រីក្រចីរភាព។ តំបន់នេះយើងខ្ញុំក៏បានរៀបចំចាត់ ចែងដំណើរការកែលម្អដីធារ ក្នុងឆ្នាំនេះនឹងអនុញ្ញាតិឱ្យរើចូលមកស្នាក់នៅសម្រាប់គ្រួសារដែលទទួលបានការឧបត្ថម្ភខាងដើម៕

 

ហុំាងមី-ភឿងយូ

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក