ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:22

លំនឹងជឿជាក់លើអនាគតដ៏ភ្លឺស្វាង

ស្រុក Đầm Dơi មានជនជាតិជាបងប្អូនទាំងអស់៩ជនជាតិដែលរស់នៅលាយឡំជាមួយគ្នា ក្នុងនោះ ជនជាតិភាគតិចមាន១.៧៨៤គ្រួសារ ដោយមានប្រជាជនចំនួន៨.១៤៣នាក់ ស្រូបអត្រា៤.០៨% នៃចំនួនគ្រួសារសរុបទូទាំងស្រុក ច្រើនជាងគេគឺជនជាតិ Khmer ដែលមានចំនួន១.៦២៧គ្រួសារ និងមានចំនួនប្រជាជន ៧.៩០៥នាក់។ ជនរួមជាតិខ្មែរទាំងឡាយស្រុក Đầm Dơi មានប្រពៃណីសាមគ្គីក្នុងការប្រយុទ្ធប្រឆាំងជាមួយការឈ្លានពានទឹកដីរបស់ពួកខ្មាំងសត្រូវ គ្រប់គ្រងសម្បតិ្តធម្មជាតិ និងកសាងប្រទេសជាតិមាតុភូមិ។

លោក Bao Chí Phong (ខណៈពេលធ្វើការសម្ភាសន៍ លោកនៅជាប្រធានការិយាល័យជនជាតិស្រុក Đầm Dơi នៅឡើយ តែសព្វថ្ងៃកំពុងទទួលបន្ទុកការងារជា​អនុប្រធានគណៈឃោសនាការបក្ខភាគស្រុក Đầm Dơi ដឹមយើយ

បងប្អូនជនរួមជាតិខ្មែរនៅ​ Thanh Tùng​ តែងខិតខំព្យាយាមរកស៊ី និងប្តេជ្ញាចិត្តលុប​បំបាត់​ភាព​ក្រីក្រ។ (ទម្រង់លក់ដូរកំប៊ិចកំប៊ុករបស់លោក Kim Văn Dân (ខាងឆ្វេង) ជាបក្ខជនជនជាតិខ្មែរគំរូម្នាក់ បច្ចុប្បន្នជាប្រធានភូមិ Tân Điền B ឃុំ Thanh Tùng)។

បានឱ្យដឹង៖ ក្រោមការដឹកនាំរបស់បណ្តាគណៈបក្ស  និងរដ្ឋអំណាចភូមិភាគ ព្រមទាំងការឯកភាពខ្ពស់ក្នុងប្រជាជន រួមជាមួយប្រពៃណីសាមគ្គី ប្រឡងប្រណាំងស្នេហាជាតិរបស់គ្រប់ស្រទាប់វណ្ណៈប្រជាជនទូទាំងស្រុក Đầm Dơi ក្នុងនោះ មានបងប្អូនជនជាតិភាគតិចផងដែរ ដេលបានឆ្លងកាត់ច្រើនឧបសគ្គដើម្បីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

លោក Bao Chí Phong ឲ្យដឹងឱ្យ៖ “ក្នុងរយៈពេល៥ឆ្នាំ (២០១៩-២០២៣) តំបន់ជនជាតិភាគតិចរបស់ស្រុកក៏បានកាត់បន្ថយឃុំចំនួន៣ ស្ថិតក្នុងតំបន់ភូមិភាគ II និង១១ភូមិដែលជាភូមិជួបលំបាកពិសេសប្រៀបជាមួយតំណាក់កាលមុន។ បច្ចុប្បន្ននេះ តំបន់ជនជាតិភាគតិចរបស់ស្រុកមាន៣៣ឃុំដែលស្ថិតក្នុងតំបនើភូមិភាគ III រួមមាន៖ Thanh Tùng, Ngọc Chánh, Quách Phẩm Bắc និងភូមិចំនួន១០ដែលជួបលំបាកពិសេសស្ថិតលើភូមិសាស្ត្រនៃបណ្តាឃុំ៖ Nguyễn Huân, Tân Thuận, Trần Phán, Tân Duyệt និង Quách Phẩm”។

ផ្តើមពីប្រភពទុនមជ្ឈិម បានចែកចាយសម្រាប់អនុវត្តគោលនយោបាយដ៏ពិសេសដោយឡែក ឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច (ដោយថវិកាជាង៧,៥ពាន់លានដុង សម្រាប់តំណាក់កាល ២០១៧-២០២០ អូសបន្លាយដល់ចុងឆ្នាំ២០២១) ស្រុក Đầm Dơi ក៏បានរៀបចំអនុវត្តការឧបត្ថម្ភសរុបចំនួន១.២១៩គ្រួសារអ្នកទទួលផល។ ក្នុងនោះ សម្រេចជោគជ័យការឧបត្ថម្ភទីតាំងលំនៅឋានចម្រុះសម្រាប់៦៣គ្រួសារ ដោយចំណាយថវិកាជាង២,៥ពាន់លានដុង។ ឧបត្ថម្ភផ្លាស់ប្តូរមុខរបរការងារធ្វើជំនួសឱ្យដីផលិតជូន៨៨៨គ្រួសារ ដោយចំណាយថវិកាជិត៤,៥ពាន់លានដុង ឧបត្ថម្ភ​ទឹកសម្រាប់ប្រើប្រាស់សម្រាប់២៦៨គ្រួសារ ដោយចំណាយ​ថវិកា​ជាង៤០០​លាន​ដុង។ អនុវត្តការជំនួយឧបត្ថម្ភ៤៤គ្រួសារដើម្បីបានបុលទុនសម្រាប់បម្រើការផលិត ជួញដូរ សរុបដើមទុនជាង១,១ពាន់លានដុង។

អ្នកមីង Thạch Thị Hường នៅភូមិ Tân Điền B​ ឃុំ Thanh Tùng អាស្រ័យគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ ព្រមទាំងស្មារតីខិតខំឈានឡើងជំនះភាពក្រីក្រ  កសាងជីវភាពសុខក្សេមក្សាន្ត។

 លោក Báo Chí Phong និយាយដោយក្តីរំភើបថា៖ ដល់ចុងឆ្នាំ២០២៣ គ្រួសារជនជាតិភាគតិចដែលក្ររបស់ស្រុកនឹងមានត្រឹមតែ១៩៥ គ្រួសារ ស្រូបអត្រា២០.២៩% នៃចំនួនគ្រួសារក្រីក្រទូទាំងស្រុក ស្រូបអត្រា១០.៩៣% ប្រៀបជាមួយការសរុបនៃចំនួនជនជាតិភាគតិច គ្រួសារក្រជាជនជាតិភាគតិច គ្រួសារជនជាតិភាគតិចក្បែរបន្ទាត់ក្រនូវត្រឹម៨១គ្រួសារ ស្រូបអត្រា៩.៩៨% នៃចំនួនគ្រួសារប្រកៀកក្រទូទាំងស្រុក និងស្រូបអត្រា៤.៥៤% នៃចំនួនគ្រួសារជនជាតិភាគតិចលើភូមិ សាស្ត្រ។ ដោយឡែក​សម្រាប់​តំបន់​ជនជាតិ​ភាគតិច ក៏មាន​ឃុំ​ចំនួន​២​ដែល​ត្រូវ​តាម​ស្តង់ដារ​ជនបទ​ថ្មី (Tân Duyệt និង Quách Phẩm)។

Thanh Tùng ជាឃុំដែលមានជនជាតិភាគតិចរសនៅច្រើន ហើយក៏ធ្លាប់មានប្រហែល៧០%ចំនួនគ្រួសារជនជាតិភាគតិចដែលមានជីវភាពជួបលំបា​ក ក្នុងនោះភាគច្រើនគឺជាគ្រួសារក្រីក្រ ឬក៏គ្រួសារក្បែរបន្ទាត់ក្រ។ លោក Lê Thế Anh អនុប្រ ធានគណៈកម្មាធិការប្រជាជនឃុំ បានចែករំលែកថា៖ គួរនិយាយបានថា ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិខ្មែរក៏មានភាពរីកចម្រើនគ្រប់វិស័យគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន ទូទាំងឃុំនូវត្រឹមតែ២៩គ្រួសារក្រ និង១៧គ្រួសារក្បែរបន្ទាត់ក្រ ប៉ុណ្ណោះ។

លោក Kim Văn Dân ប្រធានភូមិ Tân Điền B ឃុំ Thanh Tùng រំភើបចិត្តនិយាយថា៖ សំខាន់បំផុតគឺស្មារតីយស់ដឹងរបស់មាមីងបងប្អូនខ្មែរឥឡូវនេះមានឆន្ទៈក្នុងការរកស៊ីដើម្បីឈានឡើង។​ ​ប៉ុន្មាន​ឆ្នាំ​ជិត​នេះ រាល់​ឆ្នាំ​ភូមិ​បាន​កាត់​បន្ថយ​ចំនួន​គ្រួសារ​ក្រក្នុងជនរួមជាតិចាប់ពី១០-១៥គ្រួសារ។ លោក Dân បាននិយាយបន្ថែមទៀតថា សាខាភូមិ មានដល់ទៅ៧សមមិត្តដែលជាបក្ខជនជាជនជាតិខ្មែរ សមាជិកទាំងនេះតែងជាគំរូក្នុងរាល់កិច្ចការងារ រួមចំណែកក្នុងការអភិវឌ្ឍន៍រួមរបស់ភូមិ និងរបស់បងប្អូនជនរួមជាតិ Khmer ផងដែរ។

លោក គីមវុំាងយ៉ឹង នៅភូមិ Tân Điền B ឃុំ Thanh Tùng ជាគំរូក្នុងការពលកម្មផលិត និងរាល់សកម្មភាពការងារ ក្លាយជាទីបង្អែកផ្តល់នូវទំនុកចិត្តសម្រាប់បងបញអូនជនរួមជាតិ Khmer ទាំងឡាយនៅភូមិផងដែរ។

ជំនះភាពក្រីក្រ រស់នៅប្រកបដោយជីវភាពធូរធារ អ្នកមីង Thạch Thị Hường នៅភូមិ Tân Điền B រំភើបនិយាយថា៖ ដោយសារតែមានគុណបំណាច់របស់បក្ស និងរដ្ឋ​ រួមទាំងការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ដោយផ្ទាល់គឺបណ្តាកម្មាភិបាលឃុំគ្រប់រូប និងគ្រួសារខ្ញុំផងដែរដែលតាំងពីស្ថិតក្នុងសភាពក្រីក្រ ឥឡូវបានលំនឹងប្រសើរ។ បើ​គ្មានការ​ជំនួយឧបត្ថម្ភ​នោះទេ ប្រាកដជាក់ ភាព​ក្រីក្រ​ប្រហែល​ជា​តាមជាប់ខ្ញុំជានិច្ចមិនខាន។

ទម្រង់ចិញ្ចឹមជ្រូករួចចាកក្រ កំពុងត្រូវបានផ្សព្វផ្សាយទូលំទូលាយ និងមានប្រសិទ្ធភាពនៅគ្រប់តំបន់ជនជាតិភាគតិចទូទាំងខេត្ត Cà Mau។ (រូបថត៖ អ្នកមីង Thạch Thị Hường នៅភូមិ Tân Điền B ឃុំ Thanh Tùng ស្រុក Đầm Dơi ថែទាំហ្វូងជ្រូករបស់ខ្លួនដែលទុកសម្រាប់ចិញ្ចឹមឡើងវិញ) ។

លោក Thạch Chia អ្នកមានប្រជាប្រិយក្នុងជនរួមជាតិនៅឃុំ Thanh Tùng មានប្រសាសន៍៖​ ប្រការដែលអំណោយផលគឺក៏សមប្រាកបណាស់ដែរហើយ តែដំណើរការខាងមុខ សកម្មភាពនៃការកាត់បន្ថយក្រសម្រាប់ដែលនៅសេសសល់ក្នុងជនរួមជាតិភាគតិច ទាមទារឱ្យមានការបន្តពង្រឹង និងប្តេជ្ញាចិត្តថែមទៀត។ ដោះស្រាយការលំបាកក្នុងជីវភាពរស់នៅ កិច្ចការងាររកស៊ី និងបង្កើតប្រាក់ចំណូលនឹងនរ គឺជាការងារដែលគោលនយោបាយរបស់បក្ស និងរដ្ឋ និងគោលនយោបាយជនជាតិដែលមិនងាករេ តែបើទោះជាយ៉ាងណាក្តីក៏ត្រូវការមានភាពសមស្របជាមួយលទ្ធផលថែមទៀត។ នេះក៏​ជា​គំនិត​និង​ក្តី​ប្រាថ្នា​របស់​បងប្អូនជនរួមជាតិ Khmer ដែលកំពុងមានជីវភាពជួបលំបាកនៅឃុំ Thanh Tùng ផងដែរ៕

 

 ផាមក្វុករីន

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក