ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:07:50

ដើម្បីការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃតំបន់ជនជាតិភាគតិច

លោកស្រី Quách Kiều Mai អនុប្រធានគណៈជនជាតិខេត្ត Cà Mau ឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លងមកនេះ ពិសេសតំណាក់កាល ២០១៩-២០២៤ ការងារគ្រប់គ្រងរដ្ឋស្តីពីបញ្ហាជនជាតិ និងការអនុវត្តគោលនយោបាយជនជាតិទូទាំងខេត្តនិយាយរួម តំបន់ជនជាតិភាគតិចនិយាយដោយឡែក ក៏ត្រូវបានគ្រប់បណ្តាគណៈផ្នែក និងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ចង្អុលការណែនាំយ៉ាងសកម្ម និងស៊ីសង្វាក់គ្នាយ៉ាងមានប្រសិទ្ធភាព។

ជាក់ស្តែង ស្តីពីការកាត់បន្ថយតំបន់ជួបលំបាកពិសេស ខេត្តក៏សម្រេចកូតារក្សាខ្ជាប់១០០% នៃឃុំទូទាំងតំបន់ ដែលមានផ្លូវរថយន្តក្រាលកៅស៊ូ និងចាក់បេតុងរហូតដល់មណ្ឌលឃុំ។ មានជិត៨០% ដងផ្លូវបេតុងយ៉ាងរឹងមាំតភ្ជាប់រវាងភូមិនិងភូមិ។ ពិសេស ប្រៀបជាមួយឆ្នាំ២០១៩ សព្វថ្ងៃ ទូទាំងតំបន់ជនជាតិ ភាគតិចរបស់ខេត្តក៏បន្ថយបាន៤ឃុំដែលជាភូមិភាគ III (ស្មើនិងការបន្ថយចុះបាន៤៤,៤៥%) ព្រមទាំងបន្ថយបាន២៤ភូមិលំបាកពិសេសដែលស្ថិតនៅក្រៅឃុំភូមិភាគ III (ស្មើនិងការបន្ថយចុះបាន៣៥,៨២%)។

យុវជនជំនាន់ក្រោយត្រូវបានបង្កលក្ខណៈសម្រាប់ស្នងបន្តខាងវិស័យសិល្បៈប្រពៃណីភ្លេងពិណពាទ្យ ដែលជាផលិតផលវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ប្រការដែលគួរឱ្យសប្បាយរីករាយថែមទៀតនោះគឺ អត្រាគ្រួសារក្រក្នុងជនរួមជាតិភាគតិចបន្តបន្ថយចុះយ៉ាងឆាប់រហ័ស មធ្យមរៀងរាល់ឆ្នាំបន្ថយបាន២,៥៧%។ គ្រួសារក្រជាជនជាតិភាគតិចនាចុងឆ្នាំ២០២៣ នូវត្រឹម៧១៣គ្រួសារ ស្រូបអត្រា ៦,០៩%សរុបចំនួនគ្រួសារជនជាតិភាគតិច។ ប្រៀបជាមួយឆ្នាំ២០១៩ ក៏បន្ថយចុះបាន៥៤៧គ្រួសារ ស្មើនិងការបន្ថយអត្រាគ្រួសារក្រ១០,២៧%។

ផ្តោតលើបញ្ហានោះ ប្រាក់ចំណូល និងកម្រិតនៃការរស់នៅរបស់បងប្អូនជនជាតិភាគតិចក៏បានលើកកម្ពស់ជារៀងរាល់ឆ្នាំ។ ឆ្លងផុតឆ្នាំ២០២៣ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់របស់ខេត្តសម្រេចបាន៦៨,៤លានដុង (កើនជាង១៧,៧ លានដុងប្រៀបជាមួយឆ្នាំ២០១៩)។ ក្នុងនោះ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗដែលជាជនជាតិភាគតិចសម្រេចបាន៥៤,៤៨លានដុង ស្មើប្រហែលជា៨៤,០៧% ប្រៀបនិងកម្រិតប្រាក់ចំណូលមធ្យមរួមនៃមនុស្សម្នាក់ៗរបស់ខេត្ត។ “ជីវភាពវប្បធម៌ និងស្មារតីរបស់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត បន្តលើកកម្ពស់បានមួយជំហាន រាល់បណ្តាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer ក៏មានលក្ខណៈនិងទទួលបានការជំនួយឧបត្ថម្ភថវិកាសម្រាប់ការអភិរក្ស និងពង្រីកផងដែរ។ បណ្តាសកម្មភាពបុណ្យទានប្រពៃណីរបស់ បងប្អូនជនរួមជាតិ Khmer ក៏ត្រូវបានចាត់តាំងជារៀងរាល់ឆ្នាំ។ ជាពិសេស ការវិនិយោគសាងសង់បន្ថែមនៅសាលាទានក្នុងតំបន់ជនជាតិភាគតិច។ រក្សាខ្ជាប់ការចាត់តាំងបង្រៀនអក្សរ Khmer និងអក្សរ Hoa ជូនកូនក្មួយជនជាតិភាគតិច ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងពង្រីកនូវតម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិលើភូមិសាស្ត្រខេត្ត” លោកស្រី Quách Kiều Mai បានឱ្យដឹងបន្ថែមដូច្នេះ។

លោកស្រី Quách Kiều Mai បានអះអាងថា៖ “ការបន្តបើកថ្នាក់បង្រៀនអក្សរ Khmer និងអក្សរ Hoa ក៏បានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិលើភូមិសាស្ត្រខេត្តផងដែរ”។

លោក Nguyễn Minh Luân អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការចង្អុលការណែនាំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្ត Cà Mau លើកទី IV ឆ្នាំ២០២៤ រីករាយឱ្យដឹង៖ “បណ្តាលទ្ធផលដែលសម្រេចបាន នឹងបន្តពង្រឹងទំនុកចិត្តរបស់បងប្អូនជនជាតិភាគតិចលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងដំណើរការរបស់រដ្ឋ។ ប្រតិបត្តិ និងអនុវត្តល្អនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ បន្តរក្សា និងពង្រីកប្រពៃណីសាមគ្គី ស្នេហាជាតិ ជួយគ្នាទៅវិញទៅមក រួមចំណែកក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី ខិតខំប្រឹងប្រែងជាមួយបក្ខភាគ រដ្ឋអំណាចភូមិភាគ និងប្រជាជនខេត្ត Cà Mau កសាងប្រទេសជាតិ មាតុភូមិមួយថ្ងៃកាន់តែសម្បូររុងរឿង និងស៊ីវិល័យ”។

តំណាក់កាល២០២១-២០២៥ ខេត្តក៏បានធ្វើការផ្សព្វផ្សាយអនុវត្ត៣កម្មវិធីគោលដៅជាតិ (កសាងជនបទថ្មី និងកាត់បន្ថយក្រចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ)។ រួមជាមួយបណ្តាគោលនយោបាយផ្សេងៗដទៃទៀតរបស់ជនជាតិ និងបណ្តាគោលនយោបាយសន្តិសុខសង្គម នេះគឺជាបណ្តាប្រភពធនធានដ៏សំខាន់សម្រាប់ខេត្តបន្តវិនិយោគ ឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។

ដោយឡែកចំពោះកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំ ណាក់ កាល ២០២១-២០៣០ និងដំណាក់កាលទីI៖ ២០២១-២០២៥ ដែលយោងតាមសេចក្តីសម្រេចលេខ១៧១៩/QĐ-TTg តាមគ្រោងគិតជាមុនសរុបដើមទុននៃថវិការដ្ឋដែលចែកចាយសម្រាប់ខេត្ត Cà Mau រួមមាន២៦០,៧៣៧លានដុង។ នេះជាប្រភពធនធានដ៏សំខាន់សម្រាប់ខេត្តឆ្ពោះទៅកាន់គោលដៅឆ្នាំ២០២៥ ដែលមានតិចបំផុត៤០% នៃចំនួនឃុំ (ស្មើនឹង២ឃុំ) ព្រមទាំង៥១,២%នៃចំនួនភូមិ និងអនុសង្កាត់ (ស្មើនឹង២២ភូមិ អនុសង្កាត់) ចាកចេញផុតពីតំបន់លំបាកពិសេស។

យោងតាមលោក Nguyễn Minh Luân ​ផ្តើមពីប្រភពទុននេះ ទន្ទឹមជាមួយការរវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់ឱ្យការផលិត និងការរស់នៅរបស់បងប្អូនប្រជាជន ខេត្តក៏បានប្រមូលផ្តុំដោះស្រាយរាល់បញ្ហាចាំបាច់នៅតាមតំបន់ជនជាតិភាគតិច។ យោងតាមនោះផងដែរ ខេត្តក៏បានឧបត្ថម្ភដីលំ នៅឋានជូន១១គ្រួសារ និងឧបត្ថម្ភផ្ទះជូនចំនួន២៨០គ្រួសារ ព្រមទាំងឧបត្ថម្ភផ្លាស់ប្តូរមុខរបរចំណុះឱ្យដីផលិតជូន២១១គ្រួសារ និងឧនត្ថម្ភទឹកប្រើប្រាស់រាយប៉ាយសម្រាប់៤១៣គ្រួសារ សម្រេចជោគជ័យ៦៦គម្រោងការអភិវឌ្ឍន៍ផលិតសហគមន៍នៅភូមិសាស្ត្រទាំង៥ឃុំដែលជាភូមិ ភាគ III និង៤៣ភូមិ និងអនុសង្កាត់ ជួបលំបាកពិសេសនៃតំបន់ជនជាតិភាគតិច ដោយមាន៧០០គ្រួសារបានចូលរួម ក្នុងនោះមានជាង៥០%ដែលជាគ្រួសារក្រ​ និងគ្រួសារក្បែរបន្ទាត់ក្រ៕

គ្រួសារជនជាតិភាគតិចក្រីក្រនាចុងឆ្នាំ២០២៣ នូវត្រឹម៧១៣ គ្រួសារ ស្មើនឹង ៦,០៩% នៃការសរុបចំនួនគ្រួសារជនជាតិភាគតិច។ ប្រៀបជាមួយឆ្នាំ២០១៩ បន្ថយចុះបាន៥៤៧គ្រួសារក្រ ស្មើនឹងបន្ថយបានអត្រានឹគ្រួសារក្រ១០,២៧%។        (រចនារូបភាពដោយ៖ លេទ្វឹន)

តំបន់ជនជាតិភាគតិចរបស់ខេត្ត សព្វថ្ងៃមាន៥ឃុំ ដែលជាភូមិភាគ III (ដោយមាន២២ភូមិ និងអនុសង្កាត់ជួបលំបាក ពីសេស) ១ឃុំស្ថិតក្នុងភូមិភាគ I ព្រមទាំង ៤៣ភូមិ និងអនុសង្កាត់ជួបលំបាកពិសេសដែលស្ថិតក្រៅឃុំនៃតំបន់ភូមិភាគ III។ ក្រៅពីនោះ មាន៣២ភូមិ អនុសង្កាត់ដែលមានជនជាតិភាគតិចរស់នៅកំពុងត្រូវបានស្នើឱ្យមជ្ឈិមទទួលស្គាល់ជាតំបន់ជនជាតិភាគតិច។ ក្នុង​​នោះ ដែលច្រើនបំផុតគឺជនរួមជាតិ Khmer ដោយមានចំនួន៩.៦៩៩គ្រួសារ និងមានចំនួនប្រជាជនប្រមាណ៤១.២១២នាក់។ បន្ទាប់​មក​គឺជនជាតិ Hoa ​មាន​២.២៣៤គ្រួសារ និងមានប្រជាជនចំនួន ៨.៧៦០ នាក់។​ ចំណែកនៅសល់គឺមានចំនួន ១៩ជនជាតិភាគតិចដទៃទៀត រួមមាន៖ Mường, Tày, Thái, Nùng, Chăm, Gia Rai, Ê Đê, Si La, Cơ Ho, X’têng, Chu Ru...។ ដោយមានប្រមាណ ២២១ គ្រួសារ និងចំនួនប្រជាជន ៦៨១នាក់៕

 

 បាំងថាញ

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក