ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:20

សហគមន៍ជនជាតិ Hoa សាមគ្គីកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គី និងការប៉ិនសប្រសព្វក្នុងការផលិតកម្ម ជួញដូរ សហគមន៍ជនចាតិចិននៅឃុំ Phú Tân ស្រុក Phú Tân ក៏មានជីវភាពធូរធា ប្រសើរឡើង ហើយបានរួមកម្លាំងគ្នាកសាងមាតុភូមិទៀតផង។

ឃុំ Phú Tân សហគមន៍ជនជាតិ Hoa មានទាំងអស់៥៤គ្រួសារ ភាគច្រើនជាអ្នកប្រកបមុខរបរខាងជួញដូរ។ ជីវភាពសេដ្ឋកិច្ចរបស់សហគមន៍ជនជាតិ Hoa នាពេលបច្ចុប្បន្ន មានការអភិវឌ្ឍន៍យ៉ាង សកម្ម ចំនួនគ្រួសារធូរធាស្រូបអត្រាខ្ពស់នៃចំនួនប្រជាជនទូទាំងឃុំ។ បងប្អូនជនជាតិ Hoa តែងសកម្មចូលរួមគ្រប់បណ្តាការផ្សព្វផ្សាយ ចលនាប្រពៃណីទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ។ រួមថវិការសម្រាប់មូលនិធិ តបស្នងគុណ និងមូលនិធិដើម្បីអ្នកក្រ ព្រមទាំងថវិកាសម្រាប់កែជួសជុល និងកសាងរាល់បណ្តាសំណង់សន្តិសុខសង្គម សប្បុរសធម៌ចូលរួមរក្សាការពាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម អប់រំទូន្មានកូនក្មួយ ឱ្យចូលរួមអនុវត្តល្អតាមការកំណត់របស់ច្បាប់។

នៅឃុំ Phú Tân សកម្មភាពសេដ្ឋកិច្ចរបស់បងប្អូនជនជាតិ Hoa ប្រមូលផ្តុំភាគច្រើនខាងសេដ្ឋកិច្ចឯកជន ទម្រង់ផលិត សមល្មម ជាពិសេសខាងវិស័យកសិកម្ម និងសេវាជួញដូរ។


លោក Nguyễn Thống Nhứt អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឱ្យដឹង៖ សហគមន៍ជនជាតិ Hoa លើភូមិភាគ មិនត្រឹមតែពូកែខាងផលិតកម្ម ជួញដូរ រស់នៅសាមគ្គីភាព និងជួយឧបត្ថម្ភគ្នាវិញទៅមកដើម្បីរួមគ្នាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមកម្លាំងគ្នារក្សាការពារ និងអភិរក្សតម្លៃប្រពៃណីវប្ប ធម៌ដ៏ល្អផូរផង់របស់ជនជាតិខ្លួនទៀតផង។ ផែនមហាសាមគ្គីបណ្តាជនជាតិភាគតិចក៏ត្រូវបានពង្រឹងជំនឿទុកចិត្តរបស់បងប្អូនប្រជាជនមកលើបក្ស និងរដ្ឋ មួយថ្ងៃកាន់តែបានពង្រឹងខ្លាំងឡើង។  


ដែលលេចធ្លោជាងគេនោះ គឺស្មារតីជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាកាត់បន្ថយភាពក្រីក្រ។ ដោយទង្វើយ៉ាងជាក់ស្តែង ដូចការកៀគរបងប្អូនប្រជាជនដើម្បីបរិច្ចាគដីសម្រាប់ធ្វើថ្នល់ ឧបត្ថម្ភប្រាក់សាងស្ពាន ថ្នល់ និងរួមវិភាគទានទឹកប្រាក់សម្រាប់ឧបត្ថម្ភសកម្មភាពសប្បុរសធម៌របស់ ភូមិភាគ មានដូចជា៖ ឧបត្ថម្ភអង្ករ មីកញ្ចប់ និងគ្រឿសម្ភរៈផ្សេងៗដទៃទៀតសម្រាប់ចែកជូនបងប្អូនប្រជាជន និងជូនអាហារូបករណ៍ អំណោយ សៀវភៅសម្រាប់សិស្សក្រីក្រ។ល។ សហគមន៍ជន ជាតិ  Hoa បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារកាត់បន្ថយភាពក្រចីរភាពនៅភូមិភាគ។ 


 លោកQuách Văn Thôi ជនជាតិ Hoa និងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចនៅឃុំ Phú Tân រីករាយឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចយើងខ្ញុំ ក៏ត្រូវបានគ្រប់បណ្តាថ្នាក់យកចិត្តទុកដាក់យ៉ាងល្អប្រសើរឡើង។ វិស័យហេដ្ឋារចនាសម្ព័ន្ធខាងចរាចរក៏ទទួលបានការវិនិយោគកសាង ជួយបងប្អូនប្រជាជនលើភូមិ សាស្ត្រធ្វើដំណើរទៅមកប្រកបដោយភាពងាយស្រួល និងអភិ វឌ្ឍន៍ផលិត សាភ្ជាប់សម្រាប់ការជួញដូរ និងសន្តិសុខសង្គមក៏ធានាបានល្អ វិស័យសិក្សាអប់រំក៏ទទួលបានការវិនិយោគគ្រប់គ្រាន់ បន្ថយគម្លាតរវាងតំបន់ជាសន្សឹមៗ។ ជារៀងរាល់ឆ្នាំ សហគមន៍ជនជាតិ Hoa បានអនុវត្តល្អរាល់បណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ សហការជាមួយរដ្ឋអំណាចភូមិភាគក្នុងរាល់បណ្តាសកម្មភាពសន្តិសុខសង្គម ផ្សព្វផ្សាយចលនាដើម្បីជួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារជួបលំបាក បង្កើតការងារធ្វើដើម្បីរួមគ្នាឆ្លងកាត់ការលំបាក ឈានឡើងលំនឹងជីវភាព។

ក្នុងឱកាសបុណ្យទានប្រពៃណីម្តងៗ សហគមន៍ជនជាតិ Hoa តែងមានអង្ករ និងសម្ភារៈ​ប្រើ​ប្រាស់ផ្សេងៗ សម្រាប់ជូនគ្រួសារក្រជួបការលំបាក។ (ក្នុងរូបថត៖ ពិធីជូនអំណោយនៅវិហារ លោកយាយ Thiên Hậu ភូមិ Cái Đôi Vàm។


ត្រឡប់មកកាន់តំបន់ភូមិស្រុក Phú Tân យើងនឹងបានឃើញការផ្លាស់ប្តូរយ៉ាងច្បាស់ សម្រស់ជនបទបៅទីនេះមួយថ្ងៃកាន់ តែស្រស់ស្អាត។ ជីវភាពបងប្អូនរស់នៅប្រកបដោយភាពសុខសាន្ត ស៊ីវិល័យ បាននឹងកំពុងបានបង្ហាញយ៉ាងជាក់ច្បាស់ យោងតាមគ្រប់ដងផ្លូវច្រកល្ហក។ លោក Nguyễn Thống Nhứt ឱ្យដឹងបន្ថែមទៀតថា៖ ទន្ទឹមជាមួយថវិការដែលបានជំនួយឧបត្ថម្ភរបស់រដ្ឋ ឃុំតែងផ្តោតលើការប្រមូលផ្តុំកម្លាំងធនធានសង្គម និងធនធានផ្ទៃក្នុងរបស់ភូមិភាគពង្រឹងកម្លាំង របស់បងប្អូនប្រជាជនដើម្បីដើម្បីថែរក្សាជីវភាពរស់នៅរបស់ប្រជាជន។ អាស្រ័យហេតុនេះ បងប្អូនប្រជាជនក៏សកម្មក្នុងការអភិវឌ្ឍន៍ផលិត សកម្មចូលរួមរាល់សកម្មភាពរបស់ឃុំ និងភូមិ។ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចមួយថ្ងៃកាន់តែមានការលើកកម្ពស់។ រហូតមកទល់សព្វថ្ងៃ សហគមន៍ជនជាតិ Hoa ទូទាំងឃុំ ពោលគឺគ្មានគ្រួសារណាក្រទៀតនោះទេ បងប្អូនទាំងឡាយសុទ្ធសឹងជាគ្រួសារធូរធាឡើងទៅ។

 

 គ្វីញអាញ
 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក