ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:21

គិតគូរបុណ្យថ្វាយព្រះខែជូនប្អូនៗកុមារ Khmer

នៅឃុំ Tân Lộc Bắc ស្រុក Thới Bình ជីវភាពខាងស្មារតី និងសុខមាលភាពរបស់ប្អូនៗកុមារជាជនជាតិ Khmer តែងទទួលបានការយកចិត្តទុកដាក់ ពិសេសក្នុងឱកាសបុណ្យទានប្រពៃណីផ្សេងៗប្រចាំឆ្នាំ។

ឃុំ Tân Lộc Bắc មានគ្រួសារ Khmer ចំនួន១៤០គ្រួសារ រស់នៅប្រមូលផ្តុំនៅភូមិលេខ៤។ ភូមិភាគតែងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ ដើម្បីជំ នួយការឧបត្ថម្ភជាក់ស្តែង និងទាន់សភាពការ។ សម្រាប់កូន Khmer ដែលជួបការលំបាក ឃុំនឹងកៀរគរសប្បុរសជនរួមជាមួយគ្រប់បណ្តាគណៈផ្នែក ដើម្បីមានការជំនួយឧបត្ថម្ភ និងលើកទឹកចិត្តប្អូនៗឱ្យទៅសាលា។ មិនតែប៉ុណ្ណោះ កម្មាភិបាលឃុំ និងភូមិក៏បានអនុវត្តល្អខាងកិច្ចការមនោគមវិជ្ជាដើម្បីផ្លាស់ប្តូរការគំនិតរបស់ឪពុកម្តាយសិស្សដែលជាជនជាតិ Khmer សម្រាប់ក្នុងការយកចិត្តទុកដាក់គិតគូរឱ្យកូនសិក្សារៀនសូត្របានល្អ។

ប្អូនៗកុមារ Khmerបានចូលរួមថ្ងៃបុណ្យថ្វាយព្រះខែ និងទទួលអំណោយនំដូចជាប្អូនៗកុមារជនជាតិ Kinhដទៃទៀតដែរក្នុងកម្មវិធីសប្បាយថ្ងៃពេញបូណ៌មីដែលបានចាត់តាំងឡើងនៅសាលាមតេយ្យ Hoạ My។

ទន្ទឹមនឹងនោះ ជីវភាពរស់នៅ និងស្មារតីសម្ភារៈរបស់ប្អូនៗកូន Khmerទាំងឡាយនៅទីនេះក៏ទទួលបានការយកចិត្តទុក ដាក់ជាប្រចាំផងដែរ។ តួយ៉ាងដូចជាក្នុងឱកាសបុណ្យថ្វាយព្រះខែឆ្នាំនេះ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជា ជនឃុំ Tân Lộc Bắc ក៏បានសហការជាមួយសាលាមតេយ្យ Hoạ My ចាត់តាំងកម្មវិធីរីករាយ រាត្រីថ្ងៃពេញបូណ៌មី ដោយមានការចូលរួមរបស់ប្អូនៗកុមារចំនួន៣៥០នាក់ ក្នុងនោះមានកុមារជាជនជាតិ Khmerចំនួន៦០រូប។ ប្អូនៗទាំងឡាយ បានស្លៀកនូវសំលៀកបំពាក់ដ៏ស្រស់ស្អាត រួមគ្នាសប្បាយជាមួយបរិយាកាសរីករាយជាមួយមិត្តភក្តិដែលជាកូនក្មួយ ជនជាតិ Kinh ផងដែរសម្រាប់ក្នុងការសម្តែងកម្មវិធីសិល្បៈ ទស្សនាការសម្តែងម៉ុង សាយ និងទទួលអំណោយ។

បងស្រី Diệp Chinh នៅភូមិលេខ៤ ឱ្យដឹង៖ "ក្នុងឱកាសបុណ្យ (Tết Nguyên đán) បណ្តាពូមីងកម្មាភិបាលទាំងឡាយនៅទី នេះតែងមានជូនអំណោយ ដល់ប្អូនៗកូនក្មួយជនរួមជាតិ Khmer យើងខ្ញុំជាប្រចាំ។ ប្អូនៗមានការសប្បាយចិត្តណាស់ ដោយទទួលបានចង្កៀងគោម និងនំព្រះខែ ដើម្បីអបអរអំណរថ្ងៃបុណ្យរួមជាមួយមិត្តភ័ក្ដិ។ បណ្តាឪពុកម្តាយសិស្សគ្រប់រូបដូចជាយើងខ្ញុំក៏បានភូមិភាគយកចិត្តទុកដាក់ទាំងស្មារ តីនិងសម្ភារៈទូទៅព្រមទាំងជំរុញទឹកចិត្តឱ្យនាំកូនក្មួយរបស់ខ្លួនទៅសាលា ទោះជាបីមានការជួបលំបាកយ៉ាងណាក៏ដោយ"។

ប្អូនៗកុមារ Khmerទាំងឡាយបានចូលរួមការសម្ដែងសិល្បៈរួមជាមួយមិត្តភក្តិក្នុងកម្មវិធីបុណ្យថ្វាយព្រះខែដ៏ឱឡារឹកទៀតផង។

លោក Nguyễn Văn Phước អនុលេខានៃគណៈកម្មាធិការបក្សឃុំបានឱ្យដឹង៖ “គណៈ កម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនតែងរួមគ្នាកៀរគរសប្បុរសជនដើម្បីចូលរួមយកចិត្តទុកដាក់ដល់ប្អូនៗសិស្សានុសិស្ស ពិសេសចំពោះប្អូនៗសិស្សសា លាដែលជាកូនក្មួយជនជាតិភាគតិច។ ក្រៅពីការយកចិត្តទុកដាក់ និងជូនអំណោយប្អូនៗកុមារ ថែមទាំងយកចិត្តទុក ដាក់ដល់ជីវភាពរស់នៅ ព្រមទាំងយានជំនិះសម្រាប់ប្អូនៗទៅសាលាប្រកបដោយភាពងាយស្រួល”។

មិនត្រឹមតែយកចិត្តទុកដាក់ក្នុងឱកាសបុណ្យទានប្រពៃណី ដូចជា៖ ទិវាកុមារអន្តរ ជាតិ បុណ្យថ្វាយព្រះខែ។ល។ ពោលគឺភូមិភាគថែមទាំងយកចិត្តទុកដាក់ខាងសុខមាលភាពជូនប្អូនៗកុមារ Khmer លើភូមិសាស្ត្រទៀតផង។ តំណាក់សុខាភិ បាលនឹងតាមដានយ៉ាងដិតដល់នូវកាលវិភាគនៃការចាក់ថ្នាំបង្ការជំងឺ និងផ្ញើបញ្ជីរាយនាមជូនកម្មាភិបាលមូលដ្ឋាន ដើម្បីរំលឹកដាស់តឿន និងជំរុញទឹកចិត្តឪពុកម្តាយសិស្សដែលជាជនជាតិ Khmer គ្រប់រូបឱ្យនាំកូនរបស់ខ្លួនទៅចាក់ វ៉ាក់សាំងតាមការកំណត់។ គ្រួសារណាដែលជួបការលំបាក នឹងទទួលបានការឧបត្ថម្ភភ្លាមដើម្បីកុំឱ្យមានការប៉ះពាល់ដល់សុខភាពកូន។ ក្រៅពីនោះ ប្អូនៗកូន Khmer ទាំងឡាយនៅទីនេះប្រសិនបើកើតមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែមិនមានប្រាក់សម្រាប់ព្យាបាលនោះទេ នឹងទទួលបានជំនួយឧបត្ថម្ភពីសប្បុរសជន និងការរួមកម្លាំងរបស់រដ្ឋអំណាចគ្រប់បណ្តាថ្នាក់ដែល យោងតាមគោលលំនាំ មិនទុកចោលកុមារកូន Khmer ណាម្នាក់ឱ្យនៅពីក្រោយ។

សុខភាព ស្មារតី និងការអប់រំរបស់កូន Khmerនៅឃុំតឹងឡុកបាក់ ក៏ទទួលបានការយកចិត្តទុកដាក់ច្រើនជាងមុនផងដែរ។

លោក Nguyễn Văn Phước បានឱ្យដឹងបន្ថែមទៀតថា៖ "យើងខ្ញុំតែងវាយតម្លៃជាប្រចាំនូវស្ថានភាពនៃការថែទាំសុខភាពសម្រាប់កូន Khmer។ ផ្តើមពីនោះ ក៏បង្កើនការយល់ដឹង និងការទទួលខុសត្រូវរបស់ភ្នាក់ងារ និងអង្គការស្ថាប័នផ្សេងៗដើម្បីចាត់តាំងស្តីអំពីបញ្ហាទាំងនោះ។ គុណភាពនៃការរស់នៅរបស់កូន Khmerទាំងឡាយទីនេះ មានភាពល្អប្រសើរជាងឆ្នាំមុនៗប៉ុន្តែនៅមានការជួបលំបាកជាច្រើនហើយក៏ត្រូវការយកចិត្តទុកដាក់បន្ថែមទៀតដែរ"៕

 

Lam Khánh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក