ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:20

បន្តការសម្រាលកូនមានកំណត់ដើម្បីលំនឹងចំនួនប្រជាជន

Cà Mau កំពុងឈរលំដាប់ទី១២ ក្នុងចំណោម២១ ខេត្ត ក្រុង ដែលមានអត្រាសម្រាល់កូនកម្រិតទាបទូទាំងប្រទេស ដោយអត្រានៃការសម្រាល់កូននាពេលបច្ចុប្បន្នគឺ១,៩ទារក និងម្តាយ។ លោក Đỗ Chí Hiền អនុប្រធានសាខានិយកដ្ឋានទទួលគ្រប់គ្រងបណ្តាជន និងផែនការគ្រួសារខេត្ត ឱ្យដឹង៖ “កម្រិតនៃការបង្កើតកូននឹងបន្ថយចុះយ៉ាងសកម្មចំពោះការរៀបចំចំនួនបណ្តាជននាពេលអនាគត ហើយក៏មានផលវិបាកយ៉ាងធំណាស់ដែរសម្រាប់ខាងវិស័យសេដ្ឋកិច្ច-សង្គម និងគោលនយោបាយសុខមាលភាពរបស់ខេត្តនិយាយដោយឡែក និងទូទាំងខេត្តនិយាយរួម”។

ដូច្នេះហើយ តម្រូវការដាក់ចេញក្នុងតំណាក់កាលបច្ចុប្បន្ន គឺត្រូវបន្តរក្សាកម្រិតនៃការសម្រាលកូនចំណុះឱ្យវិញ រួមចំណែកលំនឹងចំនួនបណ្តាជន រួមចំណែកបង្កើនវិស័យសេដ្ឋកិច្ច និងជះឥទ្ធិពលដល់ការលើកកម្ពស់គុណភាពនៃបណ្តាជន ព្រមទាំងប្រភពធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍របស់ខេត្តទាំងមូល។ លើស​ពី​នេះ​ទៅ​ទៀត នឹងជៀសវាងផល​ប៉ះពាល់​អវិជ្ជមាន​ដោយ​សារ​ការ​កាត់​បន្ថយ​ចំនួន​ប្រ ជាជន​ឆាប់​រហ័ស ​និង​ត្រូវបន្ថយយ៉ាងឆាប់រហ័សផងដែរ។ ប្រសិនបើការសម្រាលកូនធ្លាក់ចុះដល់កម្រិតជំនួសវិញ គឺភាពលំបាកនឹង កើនសាឡើងវិញ ទោះបីជាមានការវិនិយោគចំនួនធំសម្រាប់គោលនយោបាយស្តីពីការសម្រាលកូនក៏ដោយ។

Ca Mau តែងសកម្មក្នុងការឃោសនាចលនា និងជំរុញទឹកចិត្តបងប្អូនប្រជាជនឱ្យសម្រាលកូនត្រឹម២ ។ (រូបភាពជាឧទាហរណ៍)។

យោងតាមប្រសាសន៍លោក Hiền នាពេលសព្វថ្ងៃ ខេត្តកំពុងអនុវត្តផែនការ “កម្មវិធីកែសម្រួលកម្រិតនៃការបង្កើតកូនឲ្យសមស្របតាមតំបន់នីមួយៗ មុខសញ្ញារហូតដល់ឆ្នាំ២០៣០”។ គោលដៅរួមគឺរក្សាយ៉ាងមឹងម៉ាត់នូវអត្រានៃការបង្កើតកូនជំនួស ខិតខំបង្កើនករណីសម្រាលកូន រួមចំណែកក្នុងការអនុវត្តជោគជ័យនៃយុទ្ធសាស្ត្របណ្តាជន Việt Nam ដល់ឆ្នាំ២០៣០។ ធានាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ខេត្ត។ ជាក់ស្តែងដល់ឆ្នាំ២០៣០ ជាមធ្យមរាល់ស្ត្រីម្នាក់ៗក្នុងវ័យបង្កើតកូន នឹងមានចាប់ ពី២,០-២,១ទារក/ម្តាយ។

នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ 468/QĐ-TT អនុម័តគម្រោងស្តីពីការគ្រប់គ្រងអតុល្យភាពខាងផ្លូវភេទពេលដែលបង្កើតកូនសម្រាប់រយៈពេល ២០១៦-២០២៥ ចេញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។ លើមូលដ្ឋាននោះ គណៈកម្មាធិការបក្សខេត្តកាម៉ាវ បានដាក់ចេញកម្មវិធីសកម្មភាពលេខ៣២ ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ របស់គណៈប្រតិបត្តិបក្សខេត្ត ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ២១នៃគណៈប្រតិបត្តិការមជ្ឈិមអាណត្តិទី១២ ស្តីពីការងារបណ្តាជនក្នុងស្ថានភាពថ្មី។

បច្ចុប្បន្ន ចំនួនបណ្តាជនរបស់ខេត្តមានជាង១.២៩០.០០០ នាក់៖ អាយុចាប់ណី១៥-៦៤ ស្មើនឹង ៦៨,៧៨%។ អាយុក្រោម ១៥ឆ្នាំស្រូបអត្រាជាត២៣,៤%។ មនុស្សចាស់ស្រូបជាង៧,៧% ។ ដូច្នេះហើយ ក្រៅពីគម្រោងខាងលើ ក៏មានគម្រោងថែទាំសុខភាពមនុស្សចាស់ខេត្ត Cà Mau សម្រាប់តំណាក់កាល២០១៧-២០២៥ផងដែរ ដើម្បីសម្របទៅនឹងអត្រានៃវ័យចាស់ជរារបស់បណ្តាជន។ ផ្តើមពីនោះ ប្រការដែលគួរធ្វើគឺបង្កើនការថែទាំសុខមាលភាពមនុស្សចាស់ ដើម្បីឱ្យពួកគាត់អាចរស់នៅប្រកបដោយភាពសុខសាន្ត សុភមង្គល មានសុខភាពល្អ និងរស់នៅមានផលប្រយោជន៍ដល់សង្គម រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។

ការសម្របខ្លួនទៅនឹង វ័យនៃបណ្តាជន Cà Mau ក៏បានបង្កើនការថែទាំសុខមាលភាពសម្រាប់មនុស្សចាស់ជរា ដើម្បីពួកគាត់រស់នៅប្រកបដោយសុខសាន្ត សប្បាយរីករាយ ឆ្ពោះទៅគោលដៅឆ្នាំ២០២៣ មនុស្សចាស់កើតមានជំងឺ១០០%  នឹងទទួលបានសេវាថែទាំសុខភាពផងដែរ​។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានចេញសារាចរណែនាំលេខ 01/2021/TT-BYT ស្តីពីការណែនាំខ្លឹមសារមួយចំនួនសម្រាប់ភូមិភាគក្នុងការផ្សព្វផ្សាយគោលនយោបាយស្ងើចសរសើរ និងឧបត្ថម្ភសម្រាប់សមូហភាព និងបុគ្គលដែលអនុវត្តល្អការងារខាងបណ្តាជន។ បណ្តាខ្លឹមសារមួយចំនួនសម្រាប់ការលើកទឹកចិត្ត ដើម្បីរក្សាកម្រិតនៃការសម្រាលកូនជំនួស ដូចជា៖ នៅគ្រប់បណ្តាខេត្តដែលចំណុះឱ្យតំបន់មានកម្រិតក្នុងការសម្រាលកូនខ្ពស់យោងតាមសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ជំរុញទឹកចិត្ត និងជំ នួយឧបត្ថម្ភជាទឹកប្រាក់សុទ្ធ ឬក៏សម្ភារៈផ្សេងៗសម្រាប់បងប្អូនស្ត្រីភេទដែលកំពុងស្ថិតក្នុងវ័យសម្រាលកូន។ សម្រាល់ត្រឹមពីរ ស្ម័គ្រចិត្តអនុវត្តវិធីសាស្ត្រពន្យាកំណើតរយៈពេលយូរអង្វែង។ 

ចំណែកនៅតាមបណ្តាខេត្តដែលស្ថិតក្នុងតំបន់សម្រាលកូនមានកម្រិតទាបយោងតាមសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី សម្រាប់ការស្ងើចសរសើរ ជំនួយឧបត្ថម្ភ ជំនួយជាទឹកប្រាក់សុទ្ធ ឬក៏ផ្ត់ជូននូវសម្ភារៈផ្សេងៗសម្រាប់ស្ត្រីដែលសម្រាលកូនត្រឹមពីរនាក់មុនវ័យ៣៥ ឆ្នាំ ដែលភូមិភាគបានធ្វើការជម្រើស សម្រេចចិត្ត ខណៈពេលដែលផ្តោតលើខ្លឹមសារជាក់ស្តែង។

នៅបណ្តាខេត្តដែលស្ថិតក្នុងតំបន់មានកម្រិតសម្រាលកូនជំនួយសយោងតាមសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល គឺ ផ្តោតលើទិសដៅនៃគោលនយោបាយបណ្តាជន និងភាពជាក់ស្តែង ដើម្បីបន្តភាពលំនឹងសម្រាប់ការសម្រាលកូនជំនួស ភូមិភាគបានជម្រើស និងសម្រេចចិត្តលើខ្លឹមសារមួយចំនួនជាក់ស្តែង ដើម្បីជំរុញទឹកចិត្ត ជំនួយឧបត្ថម្ភដល់សមូហភាព និងបុគ្គលឯកជនដែលត្រូវបានកំណត់នៅប្រការ១ និងប្រការ២នៃមាត្រានេះ។   

ទន្ទឹមនិងនោះ ខេត្តកំពុងអនុវត្តបានល្អនូវអនុក្រឹត្យលេខ 39/2015/NĐ-CP ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ របស់រដ្ឋាភិបាល កម្រិតនៃការឧបត្ថម្ភស្ត្រីភេទដែលស្ថិតក្នុងគ្រួសារក្រីក្រជាជនជាតិភាគតិចពេលបង្កើតកូនបានត្រឹមត្រូវតាមគោលយោបាយនៃបណ្តាជនដោយចំនួនទឹកប្រាក់២លានដុង។

លើសពីនោះ ខេត្តក៏បានអនុវត្តសេចក្តីសម្រេចចិត្តលេខ12/2023/NQ-HĐND កំណត់ចំនួន និងកម្រិតនៃការចំណាយថវិការសម្រាប់បំប៉នជូនអ្នកសហការរបស់ភូមិ និងអនុសង្កាត់ទាំងឡាយលើភូមិសាស្ត្រខេត្តកាម៉ាវដោយកម្រិតចំណាយ០,២៥ដងនៃប្រាក់បៀវត្សរ៍ប្រ ចាំខែ។ ផ្តើមពីនោះ ក៏បានរួមចំណែកក្នុងការកែសម្រួលអត្រានៃការបង្កើតកូនយ៉ាងសមស្រប និងលើកកំពស់គុណភាពខាងបណ្តា ជនទូទាំងភូមិសាស្ត្រខេត្តទៀតផង៕

 

Băng Thanh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក