ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:20

លើកកម្ពស់ចំណេះដឹងខាងច្បាប់ជូនជនរួមជាតិ

ខ្លីសមល្ម សង្ខេប ងាយយល់ ងាយចងចាំ ងាយស្រួលអនុវត្ត និងត្រឹមត្រូវតាមច្បាប់ - ការឃោសនា និងផ្សព្វផ្សាយទូលំទូលាយខាងវិស័យសិក្សាអប់ច្បាប់ ក៏បានជួយបងប្អូនជនជាតិភាគតិចយល់ដឹងបានយ៉ាងច្បាស់លាស់ល្អអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។

លោក Kim Phách (ឈរ) ផ្សព្វផ្សាយគោលនយោបាយច្បាប់ជូនបងប្អូនជនរួមជាតិ Khmer តាមរយៈកិច្ចប្រជុំ និងពិធីបុណ្យទានប្រពៃណីរបស់ជនរួមជាតិ។

តំណាក់កាល ២០១៩-២០២៤ គណៈជនជាតិខេត្ត បានសហការជាមួយបណ្តាអង្គភាពភាពពាក់ព័ន្ធ អនុវត្តការផ្សព្វផ្សាយឃោសនាបានជាង ៦០លើកនៅតាមបណ្តាឃុំ សង្កាត់ និងទីរួមស្រុកដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ សរុបអ្នកចូលរួមទាំងអស់មានជាង៦.៣០០នាក់ ស្តីពីបញ្ហាជនជាតិ ដូចជា៖ “កាត់បន្ថយការរៀបអាពាហ៍ពិពាហ៍ និង អាពាហ៍ពិពាហ៍រួមលោហិតក្នុងតំបន់ជនជាតិភាគតិច"។ “ជំរុញខ្លាំងខ្លាខាងវិស័យសិក្សាអប់រំច្បាប់ និងការផ្សព្វផ្សាយ ឃោសនាចលនាបងប្អូនជនជាតិភាគតិច"។​ “ឧបត្ថម្ភសកម្មភាពសមភាពយេនឌ័រតំបន់ជនជាតិភាគតិច"។ ​“លើកកម្ពស់ការឃោសនាដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើឧក្រិដ្ឋកម្មទាក់ទងដល់គ្រឿងញៀនក្នុងតំបន់ជនជាតិភាគតិច"។បំណិនចំណេះដឹងខាងកិច្ចការងារជនជាតិជូនចំពោះកម្មាភិបាលនិ យោជិត”,​បង្កើនការអនុវត្តបច្ចេកវិទ្យាសារព័ត៌មានជំនួយឧបត្ថម្ភជនរួមជាតិភាគតិចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ជនជាតិភាគតិចទូទាំងប្រទេស Việt Nam”។ លោក Kim Phách អ្នកមានប្រជាបិយក្នុងជនរួមជាតិឃុំ Tân Duyệt ស្រុក Đầm Dơi ឱ្យដឹង៖ “សកម្មភាពផ្សព្វផ្សាយអប់រំច្បាប់ គឺជាសកម្មភាពមួយដែលមានអត្ថន័យខ្លឹមសារ ជួយបងប្អុនប្រជាជនតំបន់ជនជាតិភាគតិចមានឱកាសបានចូលជិតជាមួយហបណ្តាប្រភពសារព័ត៌មានស្តីពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។

ដោយតួនាទីជាអ្នកមានប្រជាប្រិយ ខ្ញុំតែងជាគំរូចំហរមុខចំពោះការផ្សព្វផ្សាយ ឃោសនាចលនាមាមីងបងប្អូនតាំងពីការពង្រីកសេដ្ឋ កិច្ចគ្រួសាររហូតដល់សន្តិសុខសង្គម ទប់ស្កាត់ប្រយុទ្ធប្រឆាំងគ្រោះសង្គមទៀតផង។ ចំពោះករណីដែលមានគំនិត “មិនយល់បានច្បាស់លាស់” គឺត្រូវអត់ធ្មត់ រាក់ទាក់ ជួបដោយផ្ទាល់ “ទៅដល់ផ្ទះ” ដើម្បីធ្វើការចលនា។ មានតែងបែបនេះទេ ទើបបងប្អូនប្រជាជនមានទំនុកចិត្ត និងអនុវត្តតាមបានល្អរាល់បណ្តាសេចក្តីកំណត់របស់ច្បាប់ ចូលរួមកសាងបរិស្ថាននៃការរស់នៅដោយធានាសុវត្ថិភាព នឹងស្អាតស្អំជាទីបំផុត”។

លោក Thạch Sên អ្នកមានប្រជាប្រិយនៅឃុំ Quách Phẩm Bắc ស្រុក Đầm Dơi បានចែករំលែកថា៖ “ក្រៅពីការផ្តល់ព័ត៌មានទាន់ហេតុការណ៍ស្តីពីគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋនិយាយរួម និងការងារជនជាតិ គោលនយោបាយជនជាតិនិយាយដោយឡែក យោងតាមការផ្សព្វផ្សាយអប់រំច្បាប់ ក៏បានជួយមាមីងបងប្អូនមានស្មារតីក្នុងការប្រុងប្រយ័ត្នចំពោះរាល់ឧបាយកល់របស់ពួកខ្មាំងសត្រូវដែលមានគំនិតចង់បំផ្លិតបំផ្លាញចំណង ផែនមហាសមាគី្គជនជាតិ ព្រមទាំងថ្កោលទោសនូវរាល់ការបញ្ចេញមតិបន្លំការពិតរបស់ពួកបតិកិរិយា។ ស្រប់ឱកាសនោះ ក៏លុបបំបាត់ចោលទាំងស្រុងនូវរាល់អបិយជំនឿផ្សេងៗ រួមកម្លាំងអភិរក្សលក្ខណៈប្រពៃណីវប្បធម៌ដ៏ថ្លៃថ្នូររបស់ជនរួមជាតិ និងកសាងជីវភាពវប្បធម៌ជូនបងប្អូនជនជាតិភាគតិច”។

លោក Thạch Sên (ខាងឆ្វេង) សហការជាមួយកម្មាភិបាលភុមិភាគ តែងអញ្ជើញទៅដល់ផ្ទះបងប្អូនប្រជាជនជារឿយៗដើម្បីស្វែងយល់អំពីជិវភាពរស់នៅ និងផ្សព្វផ្សាយនូវរាល់បណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ។

លោក Nguyễn Duy Trường ប្រធានការិយាល័យឃោសនាផ្សព្វផ្សាយ និងតំបន់ភូមិសាស្ត្រនៃគណៈជនជាតិខេត្ត បានឱ្យដឹង៖ “សកម្មភាពនៃការផ្សព្វផ្សាយអប់រំច្បាប់តែងធានាជាប្រចាំ និងរឿយៗ ទៀងទាត់ និងយ៉ាងយកចិត្តទុកដាក់។ ខ្លឹមសារនៃការឃោសនាផ្តោតលើបញ្ហាជាក់ស្តែងដែលទាក់ទងដោយផ្ទាល់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាជន។  ក្រៅ ពីតម្រូវការស្តីពីគុណភាព និងសមិទ្ធិលទ្ធភាពនៃសារាចរប្រព្រឹត្តិល្មើសច្បាប់ និងការផ្សព្វផ្សាយអប់រំច្បាប់មានតួនាទីសំខាន់ខ្លាំងណាស់ វាគឺជាសកម្មភាពបន្តផ្ទាល់សម្រាប់ស្មារតីនៃមនុស្សគ្រប់រូប។ ដូច្នេះហើយ ការងារផ្សព្វផ្សាយតែងត្រូវធ្វើបច្ចុប្បន្នភាពភ្លាមៗជាមួយសារាចរថ្មី ជម្រើសខ្លឹមសារសម្រាប់ផ្សព្វផ្សាយឱ្យបានសមស្របទៅតាមតម្រូវការផ្លាស់ថ្មីសម្រាប់ទម្រង់នៃការផ្ព្វផ្សាយអប់រំច្បាប់ដែលផ្តោតលើប្រពៃណី ទំនៀមទម្លាប់របស់បងប្អុនប្រជាជន បម្រើទាន់សភាពការចំពោះការងារផ្សព្វផ្សាយរាល់បណ្តាភារកិច្ចនយោបាយរបស់បក្ស និងរដ្ឋ...។

ផ្តើមពីលទ្ធផលនៃការផ្សព្វផ្សាយអប់រំច្បាប់ ក៏បានធ្វើឱ្យប្រសើរឡើងបន្តិចម្តងៗនូវរាល់ភារកិច្ច និងទម្លាប់ ការសិក្សារៀនសូត្រ និងការអនុវត្តច្បាប់ដោយស្ម័គ្រចិត្តក្នុងជនរួមជាតិភាគតិច៕

 

 Quỳnh Anh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក