ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:38

ចម្លើយសម្រាប់វិស័យកសិកម្មនិរន្តរភាព

ប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យកសិកម្មបានអនុវត្តយន្តូបនីយកម្ម និងបច្ចេកវិទ្យាលើផ្ទៃដីផលិតស្រូវតាំងពីការរៀបចំដី សាបព្រួស បាញ់ថ្នាំ រហូតដល់ការច្រូតកាត់។ល។ រួមចំណែកកាត់បន្ថយកម្លាំងពលកម្ម និងប្រាក់ចំណាយ បង្កើនការផលិតមានប្រសិទ្ធភាពសេដ្ឋកិច្ច។

សាបព្រោះដោយប្រើម៉ាស៊ីន អាចប្រឹតសំចៃពូជស្រូវចាប់ពី១០-២០%។

សាបព្រោះដោយប្រើម៉ាស៊ីន អាចប្រឹតសំចៃពូជស្រូវចាប់ពី១០-២០%។

គិតពីស្រូវរដូវខែប្រាំងឆ្នាំនេះ ទូទាំងខេត្តបន្ថយចុះនូវត្រឹម៣៥.២៤៤ហិកតានៅតាមបណ្តាស្រុកដូចជា៖ Trần Văn Thời, U Minh, Thới Bình និង ក្រុង Cà Mau។ បច្ចុប្បន្ន​​កំពុងប្រមូលផល។ គិតមកទល់ពេលនេះ ក៏ប្រមូលផលបានប្រមាណ៧.៤៦០ហិកតា ទទួលបានទិន្ន ផល៥,១២តោន/ហិកតា ស្មើនឹងរដូវស្រូវវស្សាកាលពីឆ្នាំមុនដែរ។ យោងតាមកសិករជាច្រើន ផ្ទៃដីស្រូវភាគច្រើនត្រូវបានប្រមូលផលដោយប្រើម៉ាស៊ីនច្រូតកាត់។

ស្រុក Trần Văn Thời មាន​ផ្ទៃដី​ផលិត​ស្រូវ​ច្រើន​ជាង​គេទូទាំងខេត្ត ដែលផលិតជា២រដូវក្នុងមួយឆ្នាំ ដោយផ្ទៃដីប្រមាណជិត៣០.០០០ ហិកតា។ យោងតាមប្រសាសន៍លោក Ngô Văn Việt ឃុំ Khánh Bình៖ “ស្រូវរដូវវស្សាជិត៣ហិកតា បើប្រមូលផលដោយដៃ ត្រូវប្រើពេលយ៉ាងតិចចាប់ពី៣០-៤០ថ្ងៃ ប៉ុន្តែតាំងពីប្រើម៉ាស៊ីនច្រូតកាត់ ប្រមូលផល និងដឹកជញ្ជូន គឺចំណាយ​ពេល​ត្រឹម​តែ៤-៥ម៉ោង​ប៉ុណ្ណោះ​ អាចប្រឹតសំចៃបាន​ច្រើនទៀតផង”។

លោក Phạm Trường Giang ប្រធានក្រុមប្រឹក្សាភិបាលនៃសហករណ៍ឃុំសេវាកម្មកសិកម្ម Long Giang ភូមិ Ðá Bạc A ឃុំ Khánh Bình Tây ស្រុក Trần Văn Thời មានប្រសាសន៍៖ “១០០% នៃផ្ទៃដីផលិតស្រូវរបស់សហករណ៍មានយន្តការ អនុវត្តបច្ចេកទេស និង បច្ចេកវិទ្យាចាប់ ពីការរៀបចំដី រហូតដល់ការសាបព្រួស បាញ់ថ្នាំ និងប្រមូលផល ប្រឹតសំចៃបាន៣០% សម្រាប់ឱ្យការផលិត”។

យោងតាមការអនុវត្តជាក់ស្តែង បានបង្ហាញឱ្យឃើញថា ការបាញ់ថ្នាំដោយប្រើឧបករហោះដែលគ្មាអ្នកបើកបរ វាមានភាពស្មើជាង និងប្រឹតសំចៃប្រាក់កាស់ទៀតផង។

យោងតាមការអនុវត្តជាក់ស្តែង បានបង្ហាញឱ្យឃើញថា ការបាញ់ថ្នាំដោយប្រើឧបករហោះដែលគ្មាអ្នកបើកបរ វាមានភាពស្មើជាង និងប្រឹតសំចៃប្រាក់កាស់ទៀតផង។

ដោយឡែកការបាញ់ថ្នាំដោយប្រើឧបករហោះគ្មានមនុស្សបើកបរ ក៏ជួយកាត់បន្ថយបរិមាណថ្នាំសំលាប់សត្វល្អិតចាបពី២០-៣០%ធៀបនឹងការបាញ់ដោយដៃ។ ជា​មធ្យម ម៉ាស៊ីន​មួយ​អាច​បាញ់​បានសម្រាប់ផ្ទៃដីចាប់​ពី៣០ទៅ៤០ហិកតា​ក្នុង​មួយ​ថ្ងៃ ស្មើ​នឹង​កម្មករ​ប្រហែល ២០នាក់ ដែល​អាច​ជួយប្រឹតសំចៃប្រាក់បានប្រហែលជា២-៣លាន​ដុង​ក្នុង​មួយ​ហិកតា។ មិនត្រឹមតែដោះស្រាយបញ្ហាខ្វះកម្លាំងពលកម្មប៉ុណ្ណោះទេ កសិករក៏មិនត្រូវធ្វើដោយផ្ទាល់ដែរ កាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត រួមចំណែកការពារសុខភាព និងបរិស្ថានផងដែរ។

រូបភាពនៃផលិតកម្មកសិកម្មមានពណ៌ភ្លឺស្វាងជាច្រើន ជាពិសេសស្មារតីនៃការច្នៃប្រឌិត ផ្លាស់ថ្មីរបស់បងប្អូនកសិករ។ នេះសបញ្ជាក់ឱ្យឃើញថា ដើម្បីការផលិតស្រូវប្រកបដោយនិរន្តរភាពក្នុងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ត្រូវតែអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ចាប់តាំងពីប្រើយន្តូបនីយកម្មសម្រាប់ក្នុងការផលិត ផលិតផលិស្រូវមានការកើនឡើងជាបន្តបន្ទាប់។ (ក្នុងរូបថត៖ គណៈកម្មាភិបាលនៃសមាគមកសិករខេត្តបានអញ្ជើញទៅទស្សនាទម្រង់ផលិតស្រូវធានាគុណភាពខ្ពស់របស់សហករណ៍ Long Giang)។

ចាប់តាំងពីប្រើយន្តូបនីយកម្មសម្រាប់ក្នុងការផលិត ផលិតផលិស្រូវមានការកើនឡើងជាបន្តបន្ទាប់។ (ក្នុងរូបថត៖ គណៈកម្មាភិបាលនៃសមាគមកសិករខេត្តបានអញ្ជើញទៅទស្សនាទម្រង់ផលិតស្រូវធានាគុណភាពខ្ពស់របស់សហករណ៍ Long Giang)។

“យន្តូបនីយកម្ម និងបច្ចេកវិទ្យាគឺជាចម្លើយ ដោះស្រាយបញ្ហានៃការខ្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម កសិករ និងតំបន់ជនបទ។ ជាពិសេសជំរុញទំនាក់ទំនងសាភ្ជាប់រវាងរដ្ឋ អាជីវកម្ម កសិករ និងសហករណ៍ ឆ្ពោះទៅរកកសិកម្មឆ្លាតវៃ និងទំនើប” វិស្វករ Nguyễn Trần Thức ប្រធាននាយកដ្ឋានផលិតកម្ម ដាំដុះ និងការពារដំណាំបានអះអាងដូច្នេះ។

ក្រោយពីច្រូតកាត់រួចរាល់ ស្រូវត្រូវដឹកជញ្ជូនទៅផ្ទះដោយម៉ាស៊ីនយន្តូបនីយកម្ម។

ក្រោយពីច្រូតកាត់រួចរាល់ ស្រូវត្រូវដឹកជញ្ជូនទៅផ្ទះដោយម៉ាស៊ីនយន្តូបនីយកម្ម។

យន្តូបនីយកម្ម និងការអនុវត្តបច្ចេកវិទ្យា និងបច្ចេកទេសខ្ពស់ ក៏សម្រេចបានជោគជ័យជាក់លាក់ ដូច្នេះខ្ញុំគិតថាយើងមិនគួរបញ្ឈប់ការលនានោះទេ ត្រូវតែតាមឱ្យដល់ទីបញ្ចប់នៃខ្សែសង្វាក់ដំណោះស្រាយ ដើម្បីក្លាយជាអ្នកមាននៅលើតំបន់ភូមិភាគរបស់ខ្លួន៕


គិតដោយឡែកត្រឹមតែស្រុក Trần Văn Thời បច្ចុប្បន្នមានកន្លែងសម្ងួតស្រូវចំនួន ៨កន្លែង ដោយកម្លាំងថាមពលប្រហែល៤៩៣តោន/ថ្ងៃនិងយប់។ ម៉ាស៊ីនត្រាក់ទ័រធំៗចំនួន១៩១គ្រឿង ដោយថាមពល៤.០០០-៥.០០០ហិកតា/ថ្ងៃ។ ៧៦ Drones (ឧបករ ហោះបាញ់ថ្នាំ)។ ម៉ាស៊ីនច្រូតកាត់ចំនួន២០១គ្រឿង និងឧបករសម្រា់ដឹកជញ្ជូនស្រូវធា នាសុវត្ថិភាពទៀតផង។

 

Trung Đỉnh - Trầm Nghĩ

 

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក