ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:04

ជនជាតិ Chăm ផ្តើមអាជីពនៅ Cà Mau

នាពេលថ្មីៗនេះដែរ តាមដងផ្លូវ Võ Văn Kiệt ដែលស្ថិត នៅភូមិ Tắc Thủ ឃុំ Hồ Thị Kỷ ស្រុក Thới Bình មានហាងលក់ខោអាវជាច្រើនដែលមានឈ្មោះចម្លែកៗ ដូចជា៖ “Du Số” “9 Ru”។ល។ យោងតាមការសាកសួរទើបដឹងថា នេះគឺជាជួរផ្ទះទាំងឡាយរបស់បងប្អូនជនជាតិ Chăm ដែលទើបតែជួលសម្រាប់លក់ដូរដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ។

ជួបសំណេះសំណាលជាមួយមាមីងជនជាតិ Chăm  យើងខ្ញុំបានដឹងថា “Du Số” “9 Ru” សុទ្ធតែជាឈ្មោះដែលបានដាក់ឱ្យសុទ្ធតែយោងទៅតាមសាសនា Chăm ដែលពួកគាត់មាននិស្ស័យមកបង្កើតអាជីពនៅលើតំបន់ដែនដី Cà Mau យើងនេះ លោក Zacoop បានឱ្យដឹង៖ មករស់នៅតំបន់ថ្មី យើងខ្ញុំក៏មិនសូវជាធ្លាប់ប៉ុន្មាននោះដែរ។ យើងខ្ញុំមានបំណងចង់មានការទំនាក់ទំនងជាមួយបងប្អូនប្រជាជន Cà Mau និយាយរួម និងបងប្អូនជនជាតិដទៃទៀតនៅ Cà Mau និយាយដោយឡែក។ ទន្ទឹមនិងនោះ យើងខ្ញុំក៏មានបំណងចង់រក្សាទំនៀមទម្លាប់ប្រពៃណីដោយឡែករបស់ជនជាតិខ្លួនផងដែរ”។

លោក Zacoop បានមករស់នៅតំបន់ដែនដីថ្មីនៃខេត្ត Cà Mau ដើម្បីផ្តើមអាជីព។ 

យោងតាមប្រសាសន៍របស់លោក Zacoop ដែលមានស្រុកកំណើតនៅឃុំ Vĩnh Trường ស្រុកAn Phú ខេត្ត An Giang កាលពីមុន គ្រួសាររស់នៅជាអ្នកមុជទឹក (ដែលជារបរស្នងត្រកូល) នៅតាមដងទន្លេធំៗដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែ​ពេល​គាត់​មាន​វ័យ​កាន់តែ​ចាស់ ការងារ​នេះ​លែង​ស័ក្តិសម​ហើយ ដូច្នេះ​ ​ទើប​លោក Zacoop ​ផ្លាស់​ទៅប្រកបរបរលក់ដូរកំប៊ិចកំប៉ុកតាមជញ្ចើមថ្នល់។ ពីព្រោះភាគច្រើន សារ​គ្រួសារ​ទាំងឡាយសុទ្ធសឹងជាអ្នកគ្មានដីផលិត ទើបនាំគ្នាប្រកបរបររកស៊ីដោយពឹងលើការស៊ីឈ្នួល ដែលជារបរមិននឹងនរសោះឡើយ។

“ការលក់ដូរតាមដងផ្លូវមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនោះទេ។ មានពេលមួយ ខ្ញុំបានជួបអ្នកធ្លាប់ស្គាល់ម្នាក់ គឺលោក Itarit (ដែលជាគ្រួសារដំបូងគេបង្អស់បានមករស់នៅតំបន់ដែនដីខេត្ត Cà Mau) ក្នុងខណៈពេលដែលលោកបានត្រឡប់ទៅ An Giang លេងជាមួយគ្រួសារ។ លោក Itaritក៏បានបបួលខ្ញុំទៅ Cà Mau លេង។ ដំបូងខ្ញុំក៏មានការព្រួយបារម្ភណាស់ដែរ ដោយសារប្លែកដីប្លែកទឹកតែយោងតាមការរៀបរាប់របស់លោក Itarit បងប្អូននៅ Cà Mau មានភាពរួសរាយរាក់ទាក់ខ្លាំងណាស់ ហើយទីនោះក៏ជាតំបន់ដែនដីណាត់ និងអាចពង្រីកសេដ្ឋកិច្ចបាន ដូច្នេះហើយ ខ្ញុំក៏ពិពគ្រោះជាមួយគ្រួសារ សម្រេចចិត្តទៅ Cà Mau ដើម្បីផ្តើមអាជីព”។

លោក Zacoop រៀបចំកញ្ចប់ឥវ៉ាន់សម្រាប់ផ្ញើជូនទៅម៉ូយលក់រាយ។ 

ត្រឡប់មកឃុំហូធីគី ដែលបានអ្នកស្គាល់ជួយណែនាំឧទ្ទេសនាម លោក Zacoop ក៏បានជួលដីមួយកន្លែង ហើយសាងសង់ផ្ទះ២ខ្នងជាប់គ្នាជាមួយបណ្តាគ្រួសារជនជាតិ Chăm ដទៃទៀត ដើម្បីបើកហាងលក់ខោអាវរួមគ្នា ដោយបានរស់នៅក្បែរលោក Zacoopខ្ញុំក៏ស្ងប់អារម្មណ៍ណាស់ដែរដែរ។

លោក Nguyễn Việt Bắc អនុប្រធាន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ ស្រុក Thới Bình បានឲ្យដឹង៖ “លើភូមិសាស្ត្រឃុំ ក្រៅពីជនជាតិKhmer នាពេលថ្មីៗនេះដែរ ក៏មានជនជាតិ Chăm ពីខេត្ត An Giang មករស់នៅ ក្នុងនោះមាន៨គ្រួសារដែលសព្វថ្ងៃកំពុងស្នាក់អាស្រ័យលើភូមិសាស្ត្រឃុំ។ ប្រហែលនៅឆ្នាំ២០១៨ មានតែត្រឹមប៉ុន្មានគ្រួសារប៉ុណ្ណោះ តែបន្ទាប់មកក៏មានមួយចំនួនគ្រួសារទៀត។ ​ដំបូង បណ្តាគ្រួសារ Chăm ទាំងឡាយក៏ជួបច្រើនការលំបាក ប៉ុន្តែតាំងពីផ្លូវ Võ Văn Kiệt ត្រូវបានសាងឡើង នឹងមានអ្នកដំណើរទៅមកច្រើនកុះករផងនោះ ការលក់ដូររបស់បងប្អូនជនជាតិ Chăm ទីនេះ ក៏មានភាពល្អប្រសើរឡើង។ បណ្តាគ្រួសារទាំងនេះសុទ្ធតែអនុវត្តល្អគោលការណ៍ណែនាំរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ព្រមទាំងបទប្បញ្ញត្តិរបស់ភូមិភាគ។ រដ្ឋអំណាចភូមិភាគតែងជំនួយឧបត្ថម្ភអស់ពីសមត្ថភាពខណៈពេលដែលមាមីងបងប្អូនបានមករស់នៅទីនេះ។ តួយ៉ាងដូចអំឡុងពេលកើតមានជំងឺអាសន្នរោគ Covid-19 ទោះបីជាគ្រួសារទាំងនេះសុទ្ធសឹងជាអ្នករស់នៅបណ្ណោះអាសន្នលើភូមិសាស្ត្រ តែក៏ទទួលបានការឧបត្ថម្ភទឹកប្រាក់ក្នុងអំឡុងដែលមិនអាចលក់ដូរបានដោយសារប៉ះពាល់ជំងឺអាសន្នរោគ”។

“បន្ទាប់ពីរស់នៅបានជិត៤ឆ្នាំលើតំបន់ដែនដី Cà Mau នេះ សម្រាប់អ្នកដែលឃ្លាតឆ្ងាយពីស្រុកកំណើតដូចយើងខ្ញុំ ក៏សន្សឹមៗក្លាយជាទម្លាប់ផងដែរ។ ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធខ្ញុំនៅផ្ទះជួយលក់ដូរកូនស្រីនៅហាង ចំណែកប្តីរបស់វាដែលជាកូនប្រសារខ្ញុំវិញនៅតែបន្តលក់ដូរកំប៊ិចកំប៉ុកនៅតាមទីផ្សារ ដើម្បីរកចំណូលបន្ថែម។ ចៅៗរបស់ខ្ញុំក៏បានចុះឈ្មោះចូលរៀននៅតាមសាលានានាក្នុងឃុំផងដែរ” លោក Zacoop បានរៀបរាប់បែបនេះ។

ពេលនេះនេះដែរ ក៏ឈានចូលជិតដល់ថ្ងៃបុណ្យ (Tết Nguyên đán) ឆ្នាំ២០២៥ដែរហើយ លោក Zacoop ក៏ដូចជាបងប្អូនជនជាតិ Chăm ដទៃទៀតដែលរស់នៅទីនេះ ក៏ទន្ទឹងរង់ចាំដល់រដូវលក់ដូររបស់ខ្លួននាឱកាសបុណ្យចូលឆ្នាំ ពីព្រោះនេះជាឱកាសតែមួយគត់ដែលមានភ្ញៀវទិញច្រើនសម្រាប់ទទួលអំណរឆ្នាំថ្មី។

“Cà Mau ពិតជា​តំបន់ដែនដីសមប្រកបខ្លាំងណាស់ ខ្ញុំសង្ឃឹមថា​នឹង​ផ្សារភ្ជាប់ជាយូរអង្វែងថែមទៀតជាមួយតំបន់ដែនដីដ៏ជាទីស្រឡាញ់នេះ” លោក Zacoop បានសង្កត់ធ្ងន់បែបនេះ៕

 

Kim Cương

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក