ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:21

ពន្លឺអគ្គិសនីផ្តើមពីបណ្តាសំណង់របស់យុវជន

ប៉ុន្មានឆ្នាំកន្លងមកនេះ "ការអុជបំភ្លឺតាមដងផ្លូវជនបទ" គឺជាសំណង់មួយក្នុងចំណោមសំណង់ទាំងឡាយ និងការងាររបស់យុវជន Cà Mau ដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ដើម្បីរួមដៃគ្នាជាមួយគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំនាចភូមិភាគ បងប្អូនប្រជាជនក្នុងការកសាងជនបទថ្មី។

សំណង់ “អុជបំភ្លឺដងផ្លូវជនបទ” មិនត្រឹមតែបានរួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទនោះទេ ថែមទាំងបញ្ជាក់ពីតួនាទីរបស់យុវជនក្នុងការកសាងមាតុភូមិផងដែរ។

សំណង់នេះបានពង្រីកសិតញធិជាម្ចាស់ការ និងគំនិតច្នៃប្រឌិតរបស់សហភាពយុវជនគ្រប់លំដាប់ថ្នាក់ និងស្មារតីស្ម័គ្រចិត្តរបស់យុវជនក្នុងការអនុវត្តរាល់បណ្តាសំណង់ផ្សេងៗ ព្រមទាំងការចូលរួមរបស់យុវជនក្នុងការកសាងជនបទថ្មី រួមចំណែកធ្វើឱ្យដងផ្លូវជនបទកាន់តែមានសោភ័ណភាព ជួយបងប្អូនប្រជាជនធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព លំនឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសនៅពេលយប់អាធ្រាត្រតាមភូមិឋាន។

អគ្គិសនីដែលផ្តើមពីសំណង់ "អុជបំភ្លឺដងផ្លូវជនបទ" បានរួមចំណែកបំភ្លឺតាមដងផ្លូវភូមិសង្កាត់ផងដែរ។ 

រយៈពេល២៥ឆ្នាំកន្លង សម្ព័ន្ធយុវជនខេត្ត បានសហការជាមួយបណ្តាផ្នែកដែលពាក់ព័ន្ធ ដើម្បីធនុវត្ត និងដាក់ឱ្យប្រើប្រាស់សម្រាប់២២៥សំណង់ “អុជបំភ្លឺដងផ្លូវជនបទ” ដោយសុរុបចម្ងាយប្រមាណជិត៣៣៧គីឡូម៉ែត្រ។ ដោយឡែកឆ្នាំ២០២៤ អនុវត្តបាន១០សំណង់ “អុជបំភ្លឺដងផ្លូវជនបទ” នៅតាមស្រុក និងក្រុងចំនួន៩ ដោយសរុបចម្ងាយ១៣គីឡូម៉ែត្រ។ ផ្តើមពីនោះ ក៏បានរួមចំណែកបង្កើតសម្រស់ថ្មីនៅតាមជនបទផងដែរ ជាពិសេសចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់បងប្អូនប្រជាជនលើភូមិសាស្ត្រ។

បច្ចុប្បន្ន បណ្តាសំណង់ "អុជបំភ្លឺដងផ្លូវជនបទ" សុទ្ធតែត្រូវបានបំភ្លឺដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។

បង្គោលភ្លើង ធម្មតាត្រូវបានអង្គភាពតាំងឡាយចាក់ដោយបេតុង ហើយបង្គោលធ្វើពីដែកថែមដ៏រឹងមាំ និងធានាសុវត្ថិភាពទៀតផង។ 

សំណង់ "អុជបំភ្លឺដងផ្លូវជនបទ" បានក្លាយជាសញ្ញាសម្គាល់សម្រាប់យុវជនខេត្ត Cà Mau ពីព្រោះនេះគឺជាសញ្ញាផ្តល់នូវភាពជៅគជ័យទាំងស្រុង។ ពន្លឺអគ្គីសនីដែលផ្តើមពីសំណង់យរបស់យុវជន ពោលគឺមិនត្រឹមអុជបំភ្លឺតាមដងផ្លូវជនបទប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកធ្វើឱ្យផ្លាស់ប្តូរមុខមាត់ជនបទ និងលើកកម្ពស់គុណភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង យោងតាមប្រការនេះ ក៏បានបញ្ជាក់ច្បាស់នូវតួនាទីរបស់យុវជនស្ម័គ្រចិត្តដើម្បីការរស់នៅសង្គម កសាងមាតុភូមិ Cà Mau ឱ្យកាន់តែមានភាពរីកចម្រើន និងសុខសាន្តប្រសើរឡើង៕

 

  Quỳnh Anh - Đại Dương

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក