ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 11-6-26 04:16:45

រីកសាយភាយបណ្តាសារការពារបរិស្ថាន

បណ្តាទម្រង់ទីផ្សារសម្រាប់បងប្អូនប្រជាជនកាត់បន្ថយកាកសំណល់ប្លាស្ទិក ឬក៏ដូរ សំរាមដើម្បីយកឧបករសិក្សា វិធីនេះហាក់បីដូចជាបង្កភាពស្និទ្ធស្នាលសម្រាប់មនុស្សម្នាជាទូទៅ ជាពិសេសបញ្ញវន្តជំនាន់ក្រោយ ដើម្បីមានស្មារតីយល់ដឹង និងយល់បានយ៉ាងច្បាបស់ថែមទៀតអំពីផលប្រយោជន៍នៃការបែងភាគរាល់ប្រភេទកាកសំណល់ និងកាត់បន្ថយកាកសំណល់ប្លាស្ទិកក្នុងសហគមន៍។ វិធីសាស្រ្តនេះត្រូវបានរក្សា និងអនុវត្តដោយកងកម្លាំងសម្ព័ន្ធយុវជនសង្កាត់៧ ក្រុង Cà Mau បន្តអនុវត្តក្នុងរយៈពេលកន្លង។

តូយ៉ាងដូចជាទម្រង់ដូរសំរាមកាកសំណល់ប្លាស្ទិកដើម្បីយប្តូរយកឧបករសិក្សា ក៏ត្រូវបានក្រុមសម្ព័ន្ធយុវជនសង្កាត់៧សហការជាមួយអន្តរក្រុមនៃអនុវិទ្យាល័យ Huỳnh Thúc Kháng ចាត់តាំង និងបន្តដំំណើរការក្នុងមួយខែម្តង ដោយវិធីចលនារាល់បណ្តាថ្នាក់រៀនទាំង ឡាយមានប្អូនៗសិស្សានុសិស្សប្រមាណ១៥រូបដែលផ្តោតលើស្មារតីនៃការស្ម័គ្រចិត្តរបស់រៀងៗខ្លួន។ ចាប់តាំងពីព្រឹកព្រលឹម បណ្តាថង់សំ រាមដែលរៀបចំដោយប្អូនសិស្សសាលាត្រៀមជាស្រេចនៅផ្ទះ រួមមានទាំងដបប្លាស្ទិក និងកំប៉ុងទទេ បានក្លាយជា "សំបុត្រ" ដើម្បីទទួល យកអំណោយជាក់ស្តែងសម្រាប់ឱ្យការសិក្សារៀនសូត្រ។ លោកគ្រូ លីវុំាងហុំាង  អ្នទទួលបន្ទុកកគ្រប់គ្រងទាំងស្រុងរបស់ក្រុមនៃអនុវិទ្យា ល័យ Huỳnh Thúc Kháng បានចែករំលែកថា៖ "ទម្រង់នេះតែងទទួលបានការគាំទ្រអំពីប្អូនៗសិស្សានុសិស្ស ដូច្នេះហើយនៅពេលដែលក្រុមសម្ព័ន្ធយុវជនបានផ្តើមចាត់តាំង ប្អូនៗនឹងប្រមូលផ្តុំខាងមុខអាគារផែនការតូច (ដោយសាលាបានរចនាដោយផ្ទាល់)។ ប្អូនៗម្នាក់ៗនឹងដាក់ដបប្លាស្ទិកចូលក្នុងទីនេះ រួចហើយទទួលុកអំណោយចំនួន២ចំណែក។ បណ្តាអំណោយ​ដែល​យើងខ្ញុំបាន​រៀបចំ​ ថ្វីត្បិតតែគ្មានតម្លៃធំដុំផ្នែកខាងសម្ភារៈ តែវាក៏ជាសារបង្កប់ដោយខ្លឹមសារនៃមេរៀនស្តីពីការការពារបរិស្ថាន”។​

បណ្តាប្រភេទប្លាស្ទិក និងដបកាវស៊ូ ត្រូវបានដាក់ចូលទៅខាងក្នុង "ផ្ទះផែនការតូច" ជារៀងរាល់ខែ បណ្តាប្រភេទកាកសំណល់ទាំងនេះនឹងត្រូវបានក្រុមសម្ព័ន្ធយុវជនធ្វើការបូកសរុបចំនួន ដើម្បីយកទៅលក់បង្កើតមូនិធិ ព្រមទាំងអនុវត្តរាល់បណ្តាសកម្មភាពផ្សេងៗ    របស់ក្រុម។

លើកដំបូងចូលរួមក្នុងសកម្មភាពនេះ ប្អូន Phan Hồng Nhiên ជាសិស្សថ្នាក់ទី៨A មានក្តីរំភើបថា៖ “ពេលខ្លួនបានចូលរួមចជាមួយមិត្តភក្តិ ប្អូនយល់ដឹងអំពីគ្រោះថ្នាក់នៃកាកសំណល់ ប្លាស្ទិកក្នុបោះចោលខាងក្រៅបរិស្ថាននៃការរស់នៅ។ តាម​រយៈ​ការងារ​នេះ យើង​អាច​បែងចែក​រវាង​ប្រភេទ​កាកសំណល់​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន និង​ដឹង​ពី​របៀប​កែច្នៃ​រាលើកាកសំណល់​ប្លាស្ទិក​ ដើម្បី​ធ្វើ​ជា​វត្ថុ​តុបតែង​ក្នុង​ថ្នាក់រៀន”។

ជាមួយនឹងលក្ខណៈនៃតំបន់ដែលមានបឹងទន្លេជុំជិត និងទីផ្សារលក់ដុំដ៏ធំបំផុតរបស់ក្រុងCà Mau ក៏មិនពិបាកក្នុងការជួបប្រទះនូវចំណុចខ្មៅដែលស្តីពីកាកសំណល់ប្លាស្ទិកកើតមានលើភូមិសាស្ត្រនៃអនុសង្កាត់៧ផងដែរ។ អាស្រ័យដូច្នេះ កន្លងហើយ កងកម្លាំងនៃក្រុមសម្ព័ន្ធយុវជនសង្កាត់៧ក៏សកម្មចេញយុទ្ធនាការ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយ និងលុបបំបាត់ចំណុចខ្មៅស្តីពីកាកសំណល់បង្កភាព ក ក្វក់ដល់បរិស្ថាន នាំឱ្យបាត់សោភ័ណភាពទិផ្សារ រួមចំណែកកសាងបណ្តាដងផ្លុវឱ្យកាន់តែមានសម្រស់ បៃតង ស្រស់​​ ស្អាត។  

ទម្រង់ "ទីផ្សារសម្រាប់ប្រជាជនកាត់បន្ថយកាកសំណល់ប្លាស្ទិក" ត្រូវបានសម្ព័ន្ធយុវជនសង្កាត់ធ្វើការផ្សព្វផ្សាយនៅផ្សារសង្កាត់៧ ក្នុងនោះ មានទាំង​សកម្មភាពផ្សព្វផ្សាយ និងផ្តល់ ថង់សម្រាប់ទៅផ្សារជូនបងប្អូនប្រជាជនទៀតផង។

បងស្រី Nguễn Trúc Linh លេខាសម្ព័ន្ធយុវជនសង្កាត់៧ ឱ្យដឹង៖ លោកស្រី លេខាសម្ព័ន្ធយុវជនសង្កាត់លេខ ៧ បានមានប្រសាសន៍ថា៖ “អនុវត្តផែនការលេខ៤៦របស់មជ្ឈិមសម្ព័ន្ធយុវជន យើងខ្ញុំក៏បានអនុវត្តទម្រង់ទីផ្សារសម្រាប់បងប្អូនប្រជាជនកាត់បន្ថយកាកសំ ណល់ប្លាស្ទិក ចាត់តាំងយុទ្ធនាការផ្តល់ថង់ប្លាស្ទិកសម្រាប់ទៅផ្សារដែលអាចប្រើប្រាស់វិញបានដើម្បីចំណុះឱ្យថង់នីឡង់ ព្រមទាំងចេញយុទ្ធនាការប្រមូលសំរាមតាមដងព្រែកនៃតំបន់ទីផ្សារសង្កាត់៧ជាដើម។ ទោះបីជាបានដឹងដឹងថាវាពិបាកក្នុងការសម្អាតក៏ដោយ តែយើងខ្ញុំតេងសង្ឃឹមថា យោងកម្មភាពទាំងនេះ នឹងលើកកម្ពស់ការយល់ដឹងរបស់បងប្អូនប្រជាជនអំពីបញ្ហាបរិស្ថាននាពេលបច្ចុប្បន្ន។ ក៏ដូចជាទម្រង់ប្តូរកាកសំណល់ប្លាកស្ទិកដើម្បីដូរយកឧបករសិក្សារៀនសូត្រ យើងខ្ញុំមានបំណងចង់ផ្សព្វផ្សាយទូលំទូលាយ ដែលផ្តើមពីប្អូនៗយុវវ័យពង្រីកសុះសាយនូវស្មារតីការពារបរិស្ថាន តាំងពីសាលារៀនរហូតដល់លំនៅឋាន ព្រមទាំងខាងក្រៅសង្គមផងដែរ៕

 

Yến Nhi - Hữu Nghĩa

Tags:

កសាងប្រជាស្វ័យត្រាណរឹងមាំ និងរីករាលដាល

ឆ្លងកាត់ដំណើរការកសាង ប្រយុទ្ធ និងវិវឌ្ឍរបស់ខ្លួន កងកម្លាំងប្រជាស្វ័យត្រាណតែងតែដើរតួនាទីស្នូលប្រចាំនៅមូលដ្ឋានក្នុងការការពារបក្ស រដ្ឋអំណាច ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ពង្រីកប្រពៃណីដ៏រុងរឿងនេះ ក្នុងរយៈប៉ុន្មានឆ្នាំកន្លង កងកម្លាំងប្រជាស្វ័យត្រាណឃុំ Hồng Dân តែងពង្រីកតួនាទីរបស់ខ្លួនជាស្នូលដ៏រឹងមាំ និងរីករាលដាលគ្រប់ទិសទី ឆ្លើយតបតម្រូវការយ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ភារកិច្ចក្នុងដំណើរការថ្មី។

ភូមិស្រុកទំនើប ពោរពេញដោយអត្តសញ្ញាណ

ស្របតាមការអភិវឌ្ឍរបស់ខេត្ត តំបន់ដែលមានប្រជាជនខ្មែរស់នៅរច្រើនកំពុងមានការផ្លាស់ប្តូរយ៉ាងសកម្ម។ សម្រស់ភូមិស្រុកមួយថ្ងៃកាន់តែមានភាពទំនើប ស៊ីវិល័យ និងប្រកបដោយអត្តសញ្ញាណជាតិ។

ភាពរីករាយជាមួយលំនៅឋានថ្មី

ប៉ុន្មានឆ្នាំកន្លង គ្រួសារ Khmer ជាច្រើននៅក្នុងឃុំ Vĩnh Phước បានទទួលយកនូវក្តីសប្បាយរីករាយនៃការតាំងទីលំនៅថ្មីដ៏ធំទូលាយ និងរឹងមាំ។ ផ្ទះទាំងនេះ ត្រូវបានសាងសង់ដោយផ្តោតលើកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម មិនត្រឹមតែជួយបងប្អូនប្រជាជនឱ្យមានស្ថិរភាពាងជីវិតរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងសម្តែងពីការយកចិត្តទុកដាក់ និងការចែករំលែករបស់រដ្ឋអំណាចភូមិភាគ និងសហគមន៍ អ្នកដែលជួបលំបាកផងដែរ។

តភ្ជាប់សង្វាក់នៃក្តីមេត្តា

នៅតាមបណ្តាតំបន់ភូមិភាគមួយចំនួនក្នុងខេត្ត ស្ពានជនបទបានទ្រុឌទ្រោមបន្ទាប់ពីការប្រើប្រាស់រយៈពេលយូរ ប៉ុន្តែធនធានក្នុងស្រុកមានកម្រិតបានរារាំងការវិនិយោគលើការធ្វើឱ្យប្រសើរឡើង។ ផ្តើមពីនោះ ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក៏ជួបការលំបាកផងដែរ។ ដោយយល់ឃើញដូច្នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គណៈអបាលវត្ត Kim Sơn នៅសង្កាត់ Hoà Thành ជាពិសេសព្រះតេជគុណ Thích Nữ Diệu Chánh អភិបាលរង និងជាប្រធានគណៈសប្បុរសធម៌សង្គម រួមជាមួយសាខាដូនជីនៃសមាគមព្រះពុទ្ធសាសនាខេត្ត Cà Mau ចៅអធិការវត្ត បានអនុវត្តដោយស្ងៀមស្ងាត់ក្នុងការ "តភ្ជាប់រវាងច្រាំងទន្លេ" ដោយកៀរគរប្រភពធនធានដើម្បីសាងសង់ស្ពាននៃក្តីមេត្តាសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល។

ជនរួមជាតិសកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំង

ពង្រីកស្មារតីសាមគ្គី និងឆន្ទៈខិតខំឈានឡើងដោយខ្លួនឯង បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau តែងសកម្មចូលរួមបណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសកម្មវិធីកសាងជនបទនិងការកាត់បន្ថយក្រចីរភាព។

ជំនួយសិស្សក្រីក្រទៅសាលា

ដើម្បីជំនួយឧបត្ថម្ភសិស្សក្រីក្រលំនឹងក្នុងការទៅសាលា និងបន្តសម្រេចក្តីស្រមៃរបស់ខ្លួន សម្រាប់អនាគត សម្ព័ន្ធយុវជនឃុំ Vĩnh Phước កំពុងអនុវត្តទម្រង់ "កូនចិញ្ចឹមរបស់សម្ព័ន្ធយុវជន"។

អភិវឌ្ឍកងជួរកម្មាភិបាលជាជនជាតិភាគតិច

ដោយមានប្រជាជនជាង ១៥៧ ពាន់នាក់ក្នុងចំណោម ២៨ ជនជាតិភាគតិច ស្រូបអត្រា ៦,៦%នៃចំនួនប្រជាជនទូទាំងខេត្ត។ Cà Mau បានបញ្ជាក់ច្បាស់កិច្ចការជនជាតិជាបញ្ហាយុទ្ធសាស្ត្រដ៏យូរអង្វែង និងមានសារៈសំខាន់ជាពិសេសក្នុងការពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តនឹងផ្តោតលើការកសាង និងលើកកម្ពស់គុណភាពរបស់កងជួរកម្មាភិបាល និយោជិត អ្នករដ្ឋការដែលជាជនជាតិភាគតិចដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍស្ថានភាពថ្មី។

ធានាសន្តិសុខ និងសណ្តាប់ធ្នាប់តំបន់ឆ្នេរសមុទ្រ

មានទីតាំងស្ថិតនៅតំបន់ព្រំដែនសមុទ្រនៃនិរតីទិស ឃុំ Sông Đốc មានតួនាទីយ៉ាងសំខាន់ជាយុទ្ធសាស្ត្ររបស់ខេត្ត Cà Mau។ ដោយមានប្រជាជនរស់នៅច្រើន សកម្មភាពអាជីវកម្ម និងសេវាកម្មរីកចម្រើន និងចំនួនជនចំណាកស្រុក ព្រមទាំងកម្មករសេរីមួយចំនួនធំ ប្រឈមមុខនឹងហានិភ័យដែលអាចកើតមាននៃឧក្រិដ្ឋកម្ម និងគ្រោះសង្គម។ ដូច្នេះ ការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ និងការរក្សាលំនឹងតំបន់គឺជាអាទិភាពដ៏ចម្បងដែលតែងត្រូវបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេស។

ជីវភាពរស់នៅកាន់តែប្រសើរឡើង អាស្រ័យកម្មវិធីគោលដៅជាតិ

នៅឃុំ Hưng Hội ដែលជាតំបន់មានបងប្អូនជនជាតិ Khmer រស់នៅយ៉ាងកុះករ គោលនយោបាយនានាមកពីកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់ថាកម្មវិធី) កំពុងជ្រាបចូលទៅក្នុងជីវភាពរស់នៅជាបណ្តើរៗ ដោយនាំមកនូវការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ មិនត្រឹមតែជាគោលការណ៍នៅលើក្រដាសស្នាមប៉ុណ្ណោះទេ កម្មវិធីពិតជាបានក្លាយជាចំណុចបង្អែកដ៏ជាក់ស្តែង ជួយឱ្យគ្រួសារជាច្រើនជម្នះបាននូវការលំបាក និងមានមុខរបរចិញ្ចឹមជីវិតស្ថិរភាព។

នាំយកភាពងាយស្រួលឌីជីថលជូនជនរួមជាតិនៅ Khánh Lâm

“ឥឡូវនេះការចុះឈ្មោះសេវាសាធារណៈ មិនចាំបាច់ទៅសាលាឃុំទៀតទេ គឺមានភាពងាយស្រួលណាស់។ ខ្ញុំធ្វើបែបបទរដ្ឋបាលនៅលើទូរស័ព្ទ អ្វីដែលមិនច្បាស់ គឺបានបងៗនៅក្នុងក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ណែនាំយ៉ាងយកចិត្តទុកដាក់” នេះគឺជាការចែករំលែកដោយក្តីរីករាយរបស់លោក Trần Phil ភូមិលេខ ១៦ ឃុំ Khánh Lâm។

សហគ្រាស - ម៉ាក