ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:33

លំហាត់សមយុទ្ធតំបន់ការពារបានសម្រេជោគជ័យល្អ

សមមិត្ត Nguyễn Tiến Hải សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈមេបញ្ជាការលំហាត់សមយុទ្ធតំបន់ការពារខេត្ត Cà Mau ឆ្នាំ២០២៤ ដឹកនាំកិច្ចប្រជុំនៃគណៈប្រតិបត្តិការបក្សខេត្ត។ បញ្ជូនកងកម្លាំងប្រដាប់អាវុធចូលទៅក្នុងស្ថានភាពនៃការត្រៀមប្រយុទ្ធ ផ្លាស់ប្តូរតំបន់ទៅជាស្ថានភាពការពារជាតិ ព្រមទាំងចាត់តាំង អនុវត្តយុទ្ធសាស្ត្រការពារ។

គណៈបញ្ជាការលំហាត់សមយុទ្ធថ្នាក់ខេត្ត និងថ្នាក់ដឹកនាំយោធភូមិភាគ៩ ផ្តល់អំណោយ និងលើកទឹកចិត្តដល់កងកម្លាំងចូលរួម និងសម្រេចជោគជ័យល្អនៃផែនការសមយុទ្ធ។

នគរបាលបង្ការគ្រោះអគ្គិភ័យ និងសង្គ្រោះមនុស្ស (នៃស្នងការនគរបាលខេត្ត) បង្ការនិងពន្លត់ បានទាន់ពេលវេលាចំពោះករណីបង្គ្រោះមហន្តរាយដោយអគ្គីភ័យ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់លើភូមិសាស្ត្រ។

ឧត្តមសេនីយត្រី Chiêm Thống Nhất សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៩ អនុប្រធានគណៈមេបញ្ជាការដ្ឋានការលំហាត់សមយុទ្ធតំបន់ការពារនៃយោធភូមិភាគ បានសង្កត់ធ្ងន់ថា៖ “នេះជាព្រឹត្តិការណ៍នយោបាយដែលស៊ីជម្រៅយ៉ាងទូលំទូលាយសម្រាប់កម្មាភិបាល ប្រជាជន និងកងកម្លាំងប្រដាប់អាវុធទាំងឡាយ ដើម្បីលើកកម្ពស់ថែមទៀតនូវស្មារតីយល់ដឹងអំពីផែនការ និងយុទ្ធសាស្ត្របំផ្លិចបំផ្លាញរបស់ពួកខ្មាំងសត្រូវដែលមានបំណងប្រឆាំងនឹងបដិវត្តន៍របស់ប្រទេសយើង”។

កងកម្លាំងប្រដាប់អាវុធ Cà Mau និងកងកម្លាំងប្រយុទ្ធរួមត្រូវបានបណ្តុះបណ្តាលយ៉ាងម៉ឺងម៉ាត់ ដូច្នេះហើយទើបមានកម្លាំងគ្រប់គ្រាន់ដើម្បីបង្ក្រាបពួកខ្មាំងសត្រូវដែលមានបំណងចង់បំផ្លិចបំផ្លាញរាល់ករណីផ្សេងៗ

ស្ថានភាពសម្មតិកម្ម៖ បណ្តាកងកម្លាំងសហការគ្នាបាញ់ទម្លាក់យន្តហោះរបស់ខ្មាំងសត្រូវ និងកំទេចពួកឈ្លានពានទាំងស្រុង។

ស្ថានភាពសម្មតិកម្ម៖ បន្ទាប់ពីចុះចត ខ្មាំងសត្រូវបានចង្កោម ហើយត្រូវបានយើងកំទេច ដោយសារការគ្រប់គ្រងទាំងស្រុងនៅលើសមរភូមិ។

ការលំហាត់សមយុទ្ធតំបន់ការពារខេត្ត Cà Mau ឆ្នាំ២០២៤ ជាការសម្របសម្រួល និងសហប្រតិបត្តិការរបស់កងកម្លាំងដ៍សំខាន់ៗនៃ យោធភូមិភាគ៩ នៅទូទាំងតំបន់ការពារខេត្ត Cà Mau។ បត់បែន និងច្នៃប្រឌិតស្តីពីការអនុវត្តទ្រឹស្ដីបង្កើនភាពជិតឌិតទៅការជាក់ស្តែងក្នុងស្ថានភាពថ្មី ផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនប្រយុទ្ធ និងទទួលបានជ័យជម្នះរាល់គ្រប់ករណី៕

កាសែត Cà Mau សូមឧទ្ទេសនាមអំពីការលំហាត់សមយុទ្ធតំបន់ការពារខេត្ត Cà Mau ឆ្នាំ២០២៤ដូចតទៅ៖

 

អនុវត្តដោយ៖ Trần Nguyên - Chí Diện

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក