ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:28

ជួបជុំទទួលឆ្នាំថ្មី

ដោយសារតែដំណើរចេញទៅធ្វើជាពលករទៅប្រទេសកូរ៉េ (Hàn Quốc) នាពេលថ្មីៗនេះឯង ទើបបរិយាកាសបុណ្យចូលឆ្នាំ Tết ឆ្នាំនេះ គ្រួសារបងស្រីQuách Thị Nghi សង្ឃឹមថានឹងពោរពេញដោយក្តីសប្បាយរីករាយ ទទួលឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅ ជួបជុំមូលគ្រួសារជាងឆ្នាំមុនៗផងដែរ។ បុណ្យតេតប្រពៃណីឆ្នាំនេះ ក្រុមគ្រួសាររបស់បងស្រី មានក្តីរំភើបរីករាយក្នុងការទទួលឆ្នាំថ្មី ហើយកាន់តែមានកក់ក្តៅ មានភាពរុងរឿង និងពេញលេញជាងឆ្នាំមុនៗទាំងអស់។

សម្រាប់គ្រួសារ​របស់​បងស្រី Nghi ពេលណាក៏ពេញ​ដោយ​ភាពសប្បាយរីករាយ ក្អាកក្អាយ អ្នករាល់គ្នា​ពិភាក្សា​​យ៉ាង​សប្បាយ​រីក​រាយ​ចំពោះ​ការ​ធ្វើ​ដំណើរ​ចេញទៅធ្វើជាពលករនៅ​ប្រទេស​កូរ៉េ (Hàn Quốc) របស់បងស្រី។ ការចេញទៅប្រកបការងារមុនដំបូងរបស់បងស្រីគឺមាន​រយៈ​ពេល​ជាង​៥​ខែ ទាំងខ្លួនមិនទាន់ទម្លាប់សោះឡើយ តែសម្រាប់បងស្រី Nghi នេះគឺជា​បទពិសោធមួយ​ដ៏​គួរ​ឲ្យចំណាប់អារម្មណ៍ណាស់ដែរ។

អំណោយបុណ្យចូលឆ្នាំថ្មីសម្រាប់សាច់ញាតិ គឺបានមកពីកម្លាំងពលកម្មរបស់បងស្រី Nghi នៅប្រទេសកូរ៉េ (Hàn Quốc)។

បងស្រី Nghi បាននិយាយប្រាថា៖ “ដោយបានឃើញបងប្អូននារីទាំងឡាយដែលស្នាក់នៅក្នុងភូមិជាមួយបានចេញទៅធ្វើការនៅប្រ ទេសកូរ៉េ (Hàn Quốc) រួមដើម្បីរកប្រាក់ចំណូល ដំបូងខ្ញុំក៏មានការខ្វល់ខ្វាយណាស់ដែរ ពីព្រោះនេះជាលើកដំបូងហើយដែលខ្លួនបានឃ្លាត ចាកឆ្ងាយស្រុក។ ដោយទទួលបានដំណឹងអំពីការិយាល័យការងារ-យុទ្ធជនពិការ និងសង្គមរបស់ស្រុក ទើបខ្ញុំក៏សម្រេចចិត្តល្បងពិសោធម្តង។ តែគិតមិនដល់ទេថា វាជាការស្រួលខ្លាំងណាស់ ដំណើរការចេញទៅធ្វើការនៅកូរ៉េ (Hàn Quốc) រួចហើយ បន្ទាប់ពីគឡិតចំណាយរួចរាល់ ខ្ញុំនូវសល់កម្រៃប្រមាណជិត១៥០លានដុង។ គ្រួសារខ្ញុំសប្បាយរីករាយខ្លាំងណាស់ បុណ្យចូលឆ្នាំថ្មីនេះ គ្រួសារ​នឹងទទួលឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅ និងអឹកធឹកជាងរាល់ឆ្នាំជាក់ជាមិនខាន”។

ដំណើរ​ការចេញទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ (Hàn Quốc) ​លើកនេះរបស់បងស្រី Nghi ពិតជា​អំណោយ​ផល​ខ្លាំង​ណាស់។ នេះ​ជា​ការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ដែល​ត្រូវបានចុះ​កិច្ចសន្យា​ដោយ​ស្រុកធើយប៊ិញ រួមជាមួយ​សហករណ៍​របស់​ខេត្ត Jeollabuk នៃខណ្ឌ Buan ប្រទេស​កូរ៉េ​ (Hàn Quốc) កាលពីខែ​ឧសភា ឆ្នាំ២០២៤។ ការងារ​របស់​បងស្រី Nghi គឺ​ជា​ការងារ​កសិកម្ម មានដូចជា​៖ ប្រមូលផល​ផ្លែ​ស្តបូរី ដកមើម​ខ្ទឹម បេះផ្លែប៉េងប៉ោះ ម្ទេស។ល។ ដែល​ស័ក្តិសម​ជាមួយ​សមត្ថភាព​របស់​បងស្រី។

“​ធ្វើ​ការ​នៅ​ទី​នោះ​ គឺ​ដូច​ជា​ការងារ​ធ្វើ​ស្រែ​ចម្ការ​របស់​យើង​នៅ​ប្រទេស​ Việt Nam ​ដែរ ប៉ុន្តែ​វិស័យ​កសិកម្ម​នៅកូរ៉េ​ (Hàn Quốc) មានការជឿន​លឿនជាង ហើយ​ម្ចាស់​ចម្ការទាំងឡាយសុទ្ធតែជាអ្នកមានចិត្តធម៌ តែជំនួយឧបត្ថម្ភពលករ​ Việt Nam។ មួយថ្ងៃធ្វើការ៨ម៉ោង សម្រាប់អ្នកធ្វើការលើសម៉ោង គឺថែម២ម៉ោងទៀត។ ពលករត្រូវបានទិញប័ណ្ណធានារ៉ាប់រងដោយប្រទេសកូរ៉េ (Hàn Quốc) ជាអ្នកកំណត់។ បន្ទាប់ពីបញ្ចប់ការងារ ពលកររបស់ស្រុក Thới Bình ម្នាក់ៗតែងសប្បាយរីករាយ ពីព្រោះពេលបានត្រឡប់មកស្រុកកំណើតរៀងៗខ្លួនដើម្បីទទួលបុណ្យចូលឆ្នាំ ហើយម្នាក់ៗកាន់ក្នុងដៃដោយទឹកប្រាក់ចាប់ពី១៣០-១៥០លានដុង។ ដូច្នេះហើយសង្ឃឹមថា​គ្រួសារ​ណាក៏ទទួលបុណ្យចូលឆ្នាំថ្មីយ៉ាងអឹកអឹងផងដែរ” បងស្រី Nghi ​បានចែករំលែកដូច្នេះ។

រៀបចំមុខម្ហូបប្រពៃណីដោយខ្លួនឯង បងស្រី Nghi សប្បាយចិត្តដែលខ្លួនបានត្រឡប់មកទាន់ឱកាសទទួលបុណ្យចូលឆ្នាំថ្មីជួបជុំគ្រួ សារ។ បុណ្យចូលឆ្នាំថ្មីនេះ បងស្រី Nghi បានទិញកង់ថ្មីឲ្យកូន ហើយសមាជិកដទៃទៀតក៏ទទួលបានសម្លៀកបំពាក់ថ្មីៗជាច្រើនកំប្លេផងដែរ។ កាដូរពិយតមានតែគ្មានតម្លៃ តែសម្រាប់បងស្រី Nghi វាជាភាពកក់ក្តៅខ្លាំងណាស់ ពីព្រោះទាំងនេះបានមកពីកម្លាំងពលកម្មរបស់ខ្លួន ដែលបានឃ្លាតឆ្ងាយពីស្រុកទេសទៅធ្វើការនៅប្រទេសកូរ៉េ (Hàn Quốc)។

ប្តីប្រពន្ធបងស្រី Nguyễn Thị Đẹp នៅភូមិលេខ១០ ឃុំ Trí Phải ក៏ជាអ្នកដែលបានចេញទៅធ្វើការនៅក្រៅប្រទេសកូរ៉េ (Hàn Quốc) ផងដែរ។ នេះជាលើកដំបូងដែលពីរនាក់ប្តីប្រពន្ធបងបានចេញទៅធ្វើការក្រៅប្រទេស។

បងស្រី Đẹp រីករាយខណៈពេលដែលខ្លួនបានវិលត្រឡប់មកស្រុកកំណើតវិញដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។

“កាលពីមុន គ្រួសាររបស់ខ្ញុំបានធ្វើស្រែ និងចិញ្ចឹមបង្គា ឱ្យតែមានអ្នកណាជួលធ្វើការងារអ្វីក៏ធ្វើដែរ ឱ្យតែបានប្រាក់ តែមិនគ្រប់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនោះទេ។ តែដោយ​បាន​ឮ​ព័ត៌ស្តីពីការចេញទៅធ្វើការនៅក្រៅប្រទេស ប្តីប្រពន្ធខ្ញុំក៏សម្រេចចិត្តចេញទៅធ្វើការឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។ ​ពិតជាមានសុវត្ថិភាពខ្លាំងណាស់ ខណៈពេលដែលខ្លួនបានរួមដំណើរការជាមួយរដ្ឋអំណាចភូមិ ភាគ ប្តីប្រពន្ធខ្ញុំបានចុះឈ្មោះចេញទៅធ្វើការប្រកបដោយភាពងាយស្រួល។ លើកនេះត្រឡប់មកស្រុកកំណើតវិញ ប្តីប្រពន្ធខ្ញុំក៏បានជួស ជុលផ្ទះ និងទិញឧបករសម្រាប់ប្រើប្រាស់ផ្សេងៗ  ដោយសង្ឃឹមថាឆ្នាំនេះ គ្រួសារនឹងទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅជាងឆ្នាំមុនៗ”។ បងស្រី Đẹp រីករាយនិយាយដូច្នេះ។

នៅប្រទេសកូរ៉េ (Hàn Quốc) ប្តីប្រពន្ធបងស្រីដែប តែង ខិតខំព្យាយាមធ្វើការ និងអនុវត្តតាមបទប្បញ្ញត្តិរបស់ប្រទេសគេ ដោយសង្ឃឹមថា ពេលត្រឡប់មកស្រុក វិញដើម្បីទទួលបុណ្យចូលឆ្នាំថ្មី នឹងអាចសន្សំបានប្រាក់កាសខ្លះសម្រាប់ទិញសម្ភារៈទទួលអំណរឆ្នាំថ្មីរួមជាមួយសង្គមគ្រួសាររបស់ខ្លួន។

“ប្តីប្រពន្ធខ្ញុំ ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលរដ្ឋអំណាចភូមិបានបង្កលក្ខណៈសម្រាប់ពលករមានឱកាសបានចេញទៅធ្វើការនៅបរទេស។ ទោះបីជាលើកដំបូង ឃ្លាតឆ្ងាយពីគ្រួសារ តែរាល់បណ្តាលិខិតស្នាមផ្សេងៗ ក៏ត្រូវបានបងៗជំនួយឧបត្ថម្ភយ៉ាងអស់ពីចិត្តផងដែរ។ ដំណើរចញទៅធ្វើ​ការលើកនេះ​មាន​រយៈ​ពេល​ត្រឹមជាង​៥​ខែ ប្រសិនបើគិតទាំងប្តីប្រពន្ធ គឺសរុបប្រាក់ចំណូលដែលរកបានជិត៣០០លានដុង។ ខ្ញុំសង្ឃឹមថា នឹងមានច្រើនឱកាសថែមទៀតសម្រាប់ឱ្យការចេញទៅធ្វើការនៅក្រៅប្រទេស សន្សំប្រាក់ចំណូល ជាពិសេសបានចូលរួមពិសោធការងារ វប​្បធម៌ និងទម្រង់ការងារធ្វើនៅបរទេស”  បងស្រី Đẹp មានប្រសាសន៍បែបនេះ។

ឆ្នាំថ្មីជិតចូលមកដល់ ជាមួយនឹងផែនការជាច្រើនសម្រាប់អនាគត។ ក្នុង​បរិយាកាស​នៃ​ការ​ជួប​ជុំសង្គម​គ្រួសារ​ដើម្បី​រួមគ្នាទទួល​បុណ្យចូលឆ្នាំថ្មី បងស្រី Nghi និងបងស្រី Đẹp សុទ្ធតែមានក្តីរំភើបដូចគ្នា៖ “បើ​ភាគី​នៃប្រទេសខាងនោះ​មានការជម្រើពលករបន្ត​ទៀត ខ្ញុំ​នឹង​ចុះឈ្មោះទៅធ្វើការបបន្តទៀតដែរ”៕

 

Hằng My

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក