ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:33

ឆ្នាំថ្មី មានសាលាទានថ្មី

ទទួលបុណ្យចូលឆ្នាំថ្មី Tết បងប្អូនជនរួមជាតិ Khmer ឃុំ Tân Thuận ស្រុក Đầm Dơi ហាក់បីដូចជាបង្កើននូវក្តីសប្បាយរីករាយខណៈពេលដែលមានសាលាទានថ្មី។ នេះក៏ជាកន្លែងសម្រាប់បងប្អូន Khmer ជួបជុំ សកម្មភាពវប្បធម៌ និងពង្រឹងសាមគ្គីភាពនៅភូមិស្រុក។

ទូទាំងឃុំ Tân Thuận មាន២១៤គ្រួសារ​ជនជាតិភាគតិច​ ក្នុងនោះភាគច្រើនជាជនជាតិ Khmer។ ទទួលបានការយកចិត្តតទុកដាក់របស់បក្សនិងរដ្ឋ ព្រមទាំងភូមិភាគ ជីវភាពបងប្អូន Khmer កាន់តែមានការរីកចម្រើន អត្តសញ្ញាណជាតិក៏ត្រូវបានអភិរក្ស និងលើកតម្កើង។

បច្ចុប្បន្នការសាងសង់សាលាទានក៏សម្រេចបានជាង៩៥% នៃបរិមាណ ហើយកំពុងស្ថិតក្នុងតំណាក់កាលបញ្ចប់ផងដែរ។

ការដែលមានទីធ្លាដ៏ធំទូលាយស្អាតសម្រាប់ធ្វើសកម្មភាពជំនឿសាសនា ក៏ដូចជាសកម្មភាពសហគមន៍ បន្តអភិរក្សបុណ្យទាន និងទំនៀមទម្លាប់ប្រពៃណីរបស់ Khmer គឺជាបំណងប្រាថ្នាដ៏យូរអង្វែងរបស់បងប្អូនជនរួមជាតិ។ ឆ្លើយតបតម្រូវការ និងសេចក្តីប្រាថ្នាទាំងនោះ គម្រោងសាងសង់សាលាទានក៏ត្រូវបានផ្តើមកសាងដែលប្រកបដោយក្តីរីករាយ និងក្តីរំភើបរបស់សម្រាប់បងប្អូនប្រជាជនគ្រប់រូប។

សាលាទានដែលបានកសាងនៅភូមិហ្វាហាយ ជាតំបន់ដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ សរុបទឹកប្រាក់ជាង ២ពាន់លានដុង ដោយផ្ទៃដីចំនួន៥០០ម៉ែត្រការេ មានទាំងទីធ្លា និងបន្ទប់អនាម័យទៀតផង។ បន្ទាប់ពីរយៈពេលសាងសង់ មកទល់នឹងពេលនេះ គម្រោងសាងសង់ក៏សម្រេចបានជាង៩៥%នៃបរិមាណ ហើយក៏ត្រៀមទទួលយកផងដែរ។ 

 លោក La Văn Cảnh ប្រធានភូមិ Hoà Hải មានក្តីរំភើបថា៖ “តំណាងឱ្យបងប្អូនប្រជាជនទាំងឡាយនៅទីនេះ ខ្ញុំសូមថ្លែងអំណរគុណបក្សនិងរដ្ឋងខ្លាំងណាស់ដែលបានយកចិត្តទុកដាក់ បង្កលក្ខណៈសម្រាប់បងប្អូនប្រជាជនជាទូទៅនិយាយរួម និងជនរួមជាតិ Khmer និយាយដោយឡែកដើម្បីអភិរក្ស និងពង្រីកលក្ខណៈវប្បធម៌ជនជាតិ។ សំណង់បន្ទាប់ពីសាងសង់រួច និងប្រគល់ជូនឱ្យប្រើប្រាស់ជាផ្លូវការ នឹងជាទីតាំងសម្រាប់មាមីងបងប្អូនប្រារព្ធចាត់តាំងរាល់សកម្មភាពបុណ្យទានប្រពៃណី ដោះដូរវប្បធម៌ សិល្បៈ។ល។ នេះជាឱកាសសម្រាប់អ្នករាល់គ្នារឹតបន្តឹងចំណងសាមគ្គី និងចែករំលែកបទពិសោធក្នុងការផលិត ព្រមទាំងអប់រំកូនក្មួយឱ្យរស់នៅល្អជាតិ ល្អសាសនា”។

សាលាទានដែលបានសាងសង់ ប្រកបដោយលក្ខណៈវប្បធម៌របស់បងប្អូនជនរួមជាតិ Khmer។

ដោយសារការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគគ្រប់បណ្តាថ្នាក់ បណ្តាកម្មវិធី គោលនយោបាយជនជាតិក៏ត្រូវបានអនុវត្តទាន់ពេល ដូច្នេះហើយ ទើបជីវភាពបងប្អូនប្រជាជនទីនេះ មួយថ្ងៃកាន់តែមានភាពរីកចម្រើន ទាំងសម្ភារៈនិងស្មារតី។ សកម្មភាពនៃការបណ្តុះបណ្តាលរបរវិជ្ជាជីវៈ ឧទ្ទេសនាមនិងបង្កើតការងារធ្វើជូនពលករជនបទក៏ត្រូវបានយកចិត្តទុកដាក់។ កូនក្មួយជនរួមជាតិបានសិក្សារៀនសូត្រត្រឹមត្រូវ។ អត្រាគ្រួសារក្រីក្រ ក៏មានការបន្ថយចុះជាសន្សឹមៗរៀងរាល់ឆ្នាំ កម្រិតនៃការរស់នៅក៏កើនជាលំដាប់។ យោងតាមការពីនិត្យឡើងវិញ នៅលើភូមិសាស្ត្រឃុំនាពេលបច្ចុប្បន្ននូវត្រឹម៤០គ្រួសារក្រដែលជាជនជាតិភាគតិចប៉ុណ្ណោះ៕

រដ្ឋអំណាចភូមិហ្វាហាយ តែងចុះទៅពិនិត្យជារឿយៗសម្រាប់ដំណើរការសាងសង់។

ប្រអប់៖ សម្តែងនូវក្តីសប្បាយរីករាយជាមួយបងប្អូនជនរួមជាតិ Khmer នៅភូមិភាគ លោក Trần Quốc Khải អនុប្រធានគណៈកម្មាធការប្រជាជនឃុំ Tân Thuận បានសង្កត់ធ្ងន់ថា៖ “សាលាទានដែលត្រូវបានសាងសង់ ក៏បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនជនរួមជាតិទាំងឡាយនៅភូមិភាគមានកន្លែងសម្រាប់ដោះដូរ និងអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ រួមចំណែកបង្កើនការទំណាក់ទំនងសាមគ្គីភាព ព្រមទាំងប្រកាន់ខ្ជាប់មុខតំណែងរដ្ឋអំណាចភូមិភាគជាមួយនិងប្រជាជន”។

 

Quỳnh Anh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក