ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:29:51

ល្អឯកនៃបាំឡកឆៃយុំា

របាំឡកឆៃយុំា គឺជាប្រភេទសិល្បៈសកម្មភាពសហគមដ៏ល្អឯករបស់ជនរួមជាតិ Khmer។

អ្នកឡកឆៃយុំាចាំបាច់ត្រូវមានសុខភាពល្អ ជួលកាលត្រូវប្រើកាយវិការដៃផង និងជើង ឬក៏មាត់ជាដើម ដើម្បើបង្កើតចំណាប់អារម្មណ៍សម្រាប់អ្នកទស្សនា

យោងតាមប្រសាសន៍របស់លោក Hữu Trung ប្រធានក្រុមសិល្បៈ Khmer ខេត្ត​៖​ “កាលសម័យដើម របាំឡកឆៃយុំាគឺជាប្រភេទសិល្បៈផ្នែកខាងអប់រំប្រពៃណីក្នុងសហគមជនជាតិ Khmer​ សម្រាប់រំលឹកទូន្មានខាងតម្លៃវប្បធម៌ សាសនា សីលធម៌ និងប្រវត្តិសាស្ត្ររបស់ជនជាតិដល់បញ្ញវន្តជនាន់ក្រោយ តែប៉ុន្មានឆ្នាំជិតនេះ​ របាំឡកឆៃយុំាក៏ត្រូវបានឯកទេសជាង។ បណ្តាក្រុមសិល្បៈ Khmer ជំនាញ និងមិនជំនាញនៃខេត្តមួយចំនួនទូទាំងតំបន់វាលរាបទន្លេគីវឡុង ផ្តួចផ្តើមគំនិត ច្នៃប្រតិដ្ឋ លើកតម្កើងខាងការសម្តែង អភិវឌ្ឍន៍យ៉ាងសកម្មទៀតផង។ មុននេះ របាំឡកឆៃយុំា ត្រឹមតែសម្តែម្នាក់ឯង ឬក៏សម្តែងសមូហភាព តែបច្ចុប្បន្ន មាការរួមគ្នាសម្តែងជាគូ ឬក៏ ៣នាក់ ៤នាក់ក៏មាន ដោយរាំផងនិងវាយស្គរផងឲ្យស៊ីចង្វាក់គ្នា។ ចំនាប់អារម្មណ៍ជាងគេក្នុងការឡងឆៃយុំា គឺតួរាំត្រូវសម្តែងនូវទេពកោសល្យរបស់រៀងខ្លួនផងនិងជំនួយដៃគូផងដែរដើម្បីស៊ីចង្វាក់ទាក់ទាញអ្នកទស្សនា។ មិនត្រឹមតែប្រើកាយវិការដៃតែម្យ៉ាងប៉ុណ្ណោះទេ អ្នកសម្តែងថែមទាំងប្រើកែងដៃ ក្បាលជង្គង់ កែងជើងសម្រាប់ទះស្គរ បង្កើនចណាប់អារម្មណ៍សម្រាប់អ្នកទស្សនាទៀតផង”។

ក្រុមឆៃយុំាភូមិ Cây Khô ចូលរួមសម្តែងក្នុងពីធីបុណ្យ

នៅ Cà Mau ក្រៅពីក្រុមសិល្បៈខេត្ត ថែមទាំងមាន២ឃុំរបស់ស្រុក Thới Bình ដូចគ្នាដែលមានក្រុមឡកឆៃយុំា (ភូមិ Cây Khô ​ឃុំ Tân Lộc និងក្រុមឆៃយុំាកុមារ ភូមិលេខ៧ ឃុំ Tân Lộc) ចូលរួមសម្តែងក្នុងរាល់បណ្តាពិធីបុណ្យទានប្រពៃណី។

លោក Hữu Văn Kel ប្រធានក្រុមឆៃយុំា ភូមិ Cây Khô ឲ្យដឹង៖ “នៅកាម៉ាវ ផ្នែកខាងសិល្បៈឆៃយុំា ក៏ត្រូវបាត់បង់មួយរយៈកាលដ៏យូរអង្វែង ដោយខ្វះអ្នកបង្ហាត់ ក៏ដូចជាអ្នកស្នង។ រាល់ឱកាសបុណ្យទានម្តងៗ ប្រសិនបើចាំបាច់ត្រូវទាក់ទងក្រុមឆៃយុំាតាមបណ្តាខេត្ត លើៗដើម្បីមកសម្តែង។ ឆ្នាំ២០១២ ដោយមានបំណងចង់ស្តារឡើងវិញនូវប្រភេទសិល្បៈដ៏វិសេសវិសាលនេះ ខ្ញុំក៏បានបង្កើតក្រុមឆៃយុំាភូមិដោយខ្លួនខ្ញុំផ្ទាល់ជាអ្នកបង្ហាត់បង្ហាញ រួមជាមួយការជំនួយផ្នែកខាងបច្ចេកទេសសម្តែងរបស់បងប្អូនជំនាញនៃក្រុមសិល្បៈ Khmer ខេត្តផងដែរ។ សព្វថ្ងៃ ក្រុមឆៃយុំារបស់យើងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ខណៈដែលភូមិភាគមួយចំនួនក្នុងនិងក្រៅខេត្តអញ្ជើញទៅចូលរួមសម្តែង”។

វិសេសវិសាលនៃរបាំឡកឆៃយុំារបស់ជនរួមជាតិ Khmer

បង Hữu Mười អាយុ៣២ឆ្នាំ ជាសិល្បករឡកឆៃយុំានៃក្រុមឆៃយុំាភូមិ Cây Khô ​និយាយថា៖ “ប្រការដែលពិបាកជាងគេក្នុងការ ឡកឆៃយុំា គឺការទះស្គររួមផ្សំជាមួយកាយវិការរាំធ្វើយ៉ាងណាឲ្យស៊ីចង្វាក់គ្នា។ ពេលទះស្គរដោយបាតដៃ កែងដៃ កែងជើង គឺត្រូវរួមផ្សំជា មួយកាយវិការលោតត្រឡប់ខ្លួនទៀតផង តែត្រូវធានាសូរសម្លេង មិនត្រូវធ្វើឲ្យដាច់សម្លេងជាដាច់ខាត។ មានជួនអ្នករាំត្រូវពាក់របាំងមុខឬក៏គូរមុខអាមាត្រដើម្បីបង្កើតភាពសប្បាយរីករាយដល់អ្នកទស្សនា”។

សល្បៈឡកឆៃយុំារបស់ជនរួមជាតិ Khmer Nam Bộ និយាយរួម Cà Mau ដោយឡែក សម្រាប់ឆ្លើយតបតម្រូវការកម្សាន្តសប្បាយផងនិងរួមចំណែកធ្វើឲ្យកាន់តែសម្បូរបែបផងដែរខាងខឿនវប្បធម៌ Việt Nam ប្រកបដោយអត្តសញ្ញាណនៃវប្បធម៌ជនជាតិ៕

 

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក