ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:32

ដើម្បីផលប្រយោជន៍របស់ស្ត្រីនិងកុមារជនជាតិ

គម្រោងទី៨ “នៃការអនុវត្តសមភាពយេនឌ័រ និងការដោះស្រាយរាល់បញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ បានរួមចំណែកលើកកម្ពស់ការយល់ដឹង និងគុណភាពរបស់ស្ត្រីគ្រប់រូប ព្រមទាំងបង្កើតបានច្រើនគុណភាពជាក់ស្តែងសម្រាប់ការរស់នៅ។

ឆ្នាំ២០២៤ សមាគមសហព័ន្ធនារីខេត្ត បានខិតខំប្រឹងប្រែងអនុវត្តផែនការនៃគម្រោងទី៨។ គោលដៅកំពូលដែលបានដាក់ចេញ គឺលើកកម្ពស់ចំណេះដឹង ព្រមទាំងផ្លាស់ប្តូរការរើសអើង និងផ្គត់ផ្គង់ជីវភាពស្មារតីសម្ភារៈ និងការពារបងប្អូននារីនិងកុមារ អនុវត្តទិស ដៅខាងសមភាពយេនឌ័រ។

សមាគមសហព័ន្ធនារីខេត្ត Cà Mau តែងចាត់តាំងជាបន្តបន្ទាប់ចំពោះការទំនាក់ទំនងសិក្សាស្វែងយល់អំពីច្បាប់បង្ការ និងប្រយុទ្ធប្រឆាំងការប្រើអំពើហិង្សាក្នុងគ្រួសារ “ផ្លាស់ប្តូរគំនិត និងរបៀបធ្វើ” នៅតាមបណ្តាភូមិ និងឃុំទាំងឡាយ។​

យោងតាមនោះ ក៏មានព្រឹត្តិការណ៍ជាច្រើនដែលលេចធ្លោបានប្រារព្ធឡើង ដូចជា៖ ប្រព័ន្ធផ្សព្វផ្សាយសិក្សាស្វែងយល់ខាងច្បាប់បង្ការនិងប្រយុទ្ធប្រឆាំងការប្រើអំពើហិង្សាក្នុងគ្រួសារ "ដើម្បីផ្លាស់ប្តូរគំនិតនិងរបរៀបធ្វើ"។ ចាត់តាំងថ្នាក់បណ្តុះបណ្តាលវគ្គបំប៉នដើម្បីបង្កើនសមត្ថភាព និងបំណិនខាងការទំនាក់ទំនងសម្រាប់សមាជិក "អាសយដ្ឋានដែលផ្តល់ទំនុកចិត្ត" ព្រមទាំងសមាជិកនៃក្រុមទំ នាក់ទំនងសហគមន៍ក្នុងជនជាតិភាគតិច។ ចាត់តាំងសន្និសីទសន្ទនាគោលនយោបាយរវាងគណៈកម្មាធិការបក្ស និងកម្មាភិបាលរដ្ឋការ រួមទាំងស្ត្រីស្តីពីសមភាពយេនឌ័រ និងបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារនៅតាមតំបន់ជនជាតិភាគតិច ព្រមទាំងគ្រប់បណ្តាថ្នាក់ឃុំ និងភូមិទាំងឡាយផងដែរ។

បងស្រី Nguyễn Kim Lên អនុប្រធានសមាគមសហព័ន្ធនារីស្រុក Trần Văn Thời បានឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង ស្រុកតែងអនុវត្តល្អគម្រោងទី៨។ សមាគមតែងបានចាត់តាំងយ៉ាងច្រើនអង្គសន្និសីទសន្ទនាស្តីខាងគោលនយោបាយសម្រាប់គណៈកម្មាធិការបក្សជាមួយកម្មាភិបាល សមាជិក បងប្អូននារីដែលស្តីពីសមភាពយេនឌ័រ និងបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារនៅតាមតំបន់ជនជាតិភាគតិចថ្នាក់ឃុំ និងភូមិ សង្កាត់។ នៅសាលាជនជាតិទាំង២ រួមមានសាលាវិទ្យាល័យជនជាតិអន្តេវាសិក សាលាអនុវិទ្យាល័យ Danh Thị Tươi និងសាលាអនុវិទ្យាល័យ Khánh Bình Đồng ដែលបង្កើតបាន២ក្លឹបមេបញ្ជាការសម្រាប់ឱ្យការផ្លាស់ប្តូរ។ ក្រៅពីនោះ សមាគមថែមតាំងចាត់តាំងព្រឹត្តិការណ៍ “រួមដៃគ្នាធ្វើសកម្មភាពដើម្បីសមភាពយេនឌ័រ ការពារ និងរាំងស្កាត់ជាមួយការប្រើអំពើហឹង្សាយេនឌ័រ”។ យោងតាមនោះ ក៏បានប្រគល់អំណោយចំនួន១៥ចំណែកសម្រាប់បងប្អូនស្ត្រី Khmer ក្រីក្រ និងមានជីវភាពជួបលំបាកពិសេស។ ស្មរតី និងការយល់ដឹងរបស់បងប្អូននារីជនជាតិភាគតិចមួយថ្ងៃកាន់តែមានការលើកកម្ពស់ជាបន្តបន្ទាប់ ដូច្នេះហើយទើបការចូលរួមបណ្តាសកម្ម ភាព និងការចូលរួមវគ្គហ្វឹកហ្វឺន។ល។ តែងទទួលបានការគាំទ្រយ៉ាងពេញទំហឹង”។

បណ្តាខ្លឹមសារសកម្មភាព និងបណ្តាទម្រង់នៃគម្រោងទី៨ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងព្រមៗគ្នា និងជាបន្តបន្ទាប់ថែមទៀត។ ផ្តើមពីនោះ បង្កើតការផ្លាស់ប្តូរគ្រប់វិស័យក្នុងជនរួមជាតិភាគតិចស្តីពីសមភាពយេនឌ័រ ទន្ទឹមនឹងនោះ ដោះស្រាយបញ្ហាសង្គមជាបន្ទាន់មួយចំនួនសម្រាប់ស្ត្រី និងកុមារនាពេលបច្ចុប្បន្ន។ 

ពិធីប្រឡង “សិក្សាស្វែងយល់អំពីច្បាប់បង្ការ និងប្រយុទ្ធប្រឆាំងការប្រើអំពើហិង្សាក្នុងគ្រួសារ " ត្រូវបានរួមបញ្ចូលគ្នានៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយសម្រាប់គម្រោងទី៨។

 លោកស្រី Trần Thị Kiều Yến ប្រធានសមាគមសហព័ន្ធនារីខេត្ត ឱ្យដឹង៖ សមាគមសហព័ន្ធនារីយ៉ាងច្រើនភូមិភាគ បាននិងកំពុងបានដំណើរការយ៉ាងព្រមៗគ្នាក្នុងការផ្សព្វផ្សាយគម្រោងទី៨ ដើម្បីជំរុញការថែទាំសុខមាលភាពជូនបងប្អូនស្ត្រី និងកុមារតំបន់ជនជាតិភាគតិច។  យោងតាមនោះ ជាមួយភារកិច្ចដែលជាស្ថាប័ន​ទំនួលខុសត្រូវលើគម្រោងទី៨ សមាគមសហព័ន្ធនារីខេត្ត ក៏បានសហការជាមួយគណៈជនជាតិខេត្ត ព្រមទាំងបណ្តាស្ថាប័ន គណៈផ្នែកទាំងឡាយ ធ្វើសេនាធិការឱ្យគណៈកម្មាធិការប្រជាជនខេត្តដាក់ចេញផែន ការសម្រាប់តំណាក់កាល ផ្សព្វផ្សាយចំពោះបញ្ហា អង្គភាព និងភូមិភាគអនុវត្ត។ ទោះបីជាខ្លឹមសារជាច្រើននៃគម្រោងទី៨ មិនមែនជាបញ្ហាថ្មីក៏ដោយ ប៉ុន្តែទាមទារវិធីសាស្រ្តថ្មី និងដំណោះស្រាយសម្រាប់ក្នុងការអនុវត្ត និងការចូលរួមយ៉ាងសកម្ម វិទ្យាសាស្រ្ត ប្រសិទ្ធភាពរបស់គ្រប់បណ្តាគណៈផ្នែក និងគ្រប់វិស័យ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ដូច្នេះហើយ សង្ឃឹមថា បណ្តាអង្គភាពនឹងតាមដានយ៉ាងដិតដល់នូវឯកសារអនុវត្តគម្រោង ដើម្បីអនុវត្តការងារ ហើយទន្ទឹមនឹងនោះត្រូវស្វែងយល់ពីបញ្ហាលំបាកចំពោះមុខ និងបញ្ហាផ្សេងៗដែលកើតឡើងក្នុងការអនុវត្ត ដើម្បីសមាគមសហព័ន្ធនារីខេត្ត និងគណៈជនជាតិខេត្តរាយការណ៍ ស្នើសូម នឹងមានវិធីសាស្ត្រទាន់ពេលសម្រាប់ដោះស្រាយ ធានាគម្រោង ទី៨ដំណើរការមានប្រសិទ្ធភាព និងជាក់ស្តែង...៕

 

Lam Khánh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក