ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:31

ដោះស្រាយការលំបាកសម្រាប់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម

Cà Mau កំពុងប្រមូលផ្តុំដោះស្រាយរាល់បញ្ហាជាប់ទាក់ទិនរាល់ករណីជាក់ស្តែង ដើម្បីសម្រេចគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមក្នុង ឆ្នាំ ២០២៥។

យោងតាមគម្រោងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើភូមិសាស្ត្រខេត្តក្នុងឆ្នាំ២០២៥។ សរុបថវិកាប្រមាណ ២៣៥,៨ ពាន់ លានដុង ប្រភពទុនរបស់មជ្ឈិម និងខេត្ត ព្រមទាំង ប្រភពចលនាដែលផ្តើមពីមូលនិធិតបស្នងគុណ និង មូលនិធិដើម្បីអ្នកក្ររបស់គ្រប់បណ្តាថ្នាក់ និង ប្រភពដែលស្របច្បាប់ផ្សេងៗទៀត។ ខេត្តបាន ខិតខំដល់ខេសីហា ឆ្នាំ២០២៥និងសម្រេចជាស្ថាពរចំពោះការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះ ទ្រុឌទ្រោម។ ក៏ប៉ុន្តែ ក្នុងដំណើរការអនុវត្តនូវជួប បញ្ហាលំបាកមួយចំនួន បណ្តាមុខសញ្ញាដែលគ្មានដីធារសម្រាប់សង់ផ្ទះ ពួកគេកំពុងស្នាក់នៅដោយសារដីធារសាច់ញាតិភូមិផង។ល។ ដែល​បានឱ្យខ្ចីជាបណ្តោះអាសន្ន ភាគច្រើនអ្នកទាំងនេះសុទ្ធ សឹងជាគ្រួសារជនជាតិភាគតិច។

បច្ចុប្បន្នបង្គន់អនាម័យត្រូវបានដកចេញពីកម្មវិធីនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ដូច្នេះហើយចាំបាច់ក្នុងការកៀរគរសង្គមបន្ថែមដោយចំនួនទឹកប្រាក់៥    លានដុងទៀតសម្រាប់ផ្ទះមួយខ្នង។ នេះក៏ជាបញ្ហាប្រឈមមុខដ៏សំខាន់សម្រាប់ការសម្រេចគោលដៅ។


លោក Đặng Chí Tính ប្រធានភូមិលេខ១៧ ឃុំ Tam Giang ស្រុក Năm Căn ឱ្យដឹង៖ បច្ចុប្បន្ន បណ្តាគ្រួសារដែលមានតម្រូវការលុបបាត់ផ្ទះបណ្តោះអាសន្ន និង ផ្ទះទ្រុឌទ្រោម ពោលគឺសុទ្ធសឹងជា អ្នកគ្មាន​ដីផលិត រួមទាំងដីធារសម្រាប់ស្នាក់នៅ ផងដែរ។  
យើងខ្ញុំត្រូវពិនិត្យនិងពិគ្រោះជាមួយគ្រួសារទាំងនេះ បន្ទាប់មកចុះហត្ថលេខាលើសារាចរណ៍ព្រម​ព្រៀង​ទើបឡើងបញ្ជីរាយការណ៍ទៅថ្នាក់ ឃុំឱ្យបានជាក់ស្តែង និងច្បាស់លាស់។ យើងខ្ញុំចលនាផ្សព្វផ្សាយដល់គ្រួសារទាំងឡាយខិតខំស្វែករកដីធារ    សម្រាប់សង់ផ្ទះឱ្យបានរឹង មាំ ប៉ុន្តែរាល់បញ្ហាទាំងនេះក៏មានការជួបលំពាកណាស់ដែរ ពីព្រោះថាសម្រាប់សាច់ញាតិអាចឱ្យបាន តែបើខ្ចីអ្នកដទៃក្នុងភូមិគឺមិនអាចឱ្យជារៀងរហូតនោះទេ។
យោងតាមការពីនិត្យឡើងវិញបានឱ្យឃើញថា បច្ចុប្បន្នទូទាំងខេត្តមាន៣.២៥៣គ្រួសារដែលគ្រប់លក្ខណៈអាចសង់ផ្ទះបាន។ ៣០៨គ្រួ សារកំពុងទន្ទឹងរង់ចាំការចលនាសាច់ញាតិដើម្បីឧបត្ថម្ភទឹកប្រាក់បន្ថែម៤៧គ្រួសារមានដីធារ តែមិនទាន់បញ្ជាក់បានថាថ្ងៃណាដើម្បីសង់ផ្តះនោះទេ។ ១៦៥គ្រួសារ ត្រូវបានឱ្យខ្ចីដីធាររយៈពេល២០ឆ្នាំឡើងទៅ។ ទន្ទឹម និងនោះ ថែមទាំងមាន២៧២គ្រួសារគ្មាន ដីធារ    សម្រាប់ស្នាក់នៅទៀតផង។ ក្រៅពីនោះ បញ្ហាខាងប្រមូលផ្តុំរាល់បណ្តាប្រភពធនធានសម្រាប់អនុវត្ត រួមជាមួយបណ្តាប្រភពថវិការដ្ឋ មានដូចជា​មូល​និធិដើម្បីអ្នកក្រ និងមូលនិធិតបស្នងគុណ... ក៏នូវ មិនទាន់ឆ្លើយតបតម្រូវការនោះដែរ។
លោក Lê Thanh Tuấn ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់២ ក្រុង Cà Mau ឱ្យដឹង៖ យើងខ្ញុំបាន​និងកំពុងបាន ព្រមទាំងបន្តឧបត្ថម្ភគ្រួសារជួបលំ    បាកពិសេសទាំងឡាយ ជាពិសេសខណៈពេលដែល​សង្កាត់៤ និងសង្កាត់២បានរួមបញ្ចូលគ្នាតែមួយក៏ជាបញ្ហាកើតមានករណីរផ្សេងៗមួយចំនួនផងដែរ។ ការ ពិនិត្យឡើងវិញនិងសំណើក្នុងការសាងសង់ថ្មី     និងកែងជួសជុលផ្ទះត្រូវធានាបាននូវភាពច្បាស់លាស់ជាសាធារណៈ ដើម្បីកុំឱ្យមានការបង់ខាត    ថវិកានិងការជំនួយឧបត្ថម្ភសម្រាប់មុខសញ្ញាទាំងឡាយ។

ភាគច្រើនគ្រួសារដែលស្ថិតក្នុងកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមសុទ្ធតែជាអ្នកគ្មានដីធារសម្រាប់សង់ផ្ទះស្នាក់នៅទើបត្រូវខ្ចីដីគេដើម្បីស្នាក់នៅបណ្តោះ​អាសន្ន។  (រូបថតនៅសង្កាត់២ ក្រុង Cà Mau)។


នៅក្នុងកិច្ចប្រជុំសមាជិកគណៈដឹកនាំខេត្ត និង​បណ្តាស្ថាប័នពាក់ព័ន្ធ រួមទាំងភូមិភាគ ប្រតិភូទាំងឡាយបានលើកឡើងអំពីការដោះស្រាយរាល់បញ្ហាលំបាកចំពោះមុខក្នុងដំណើរការផ្សព្វផ្សាយអនុវត្តគោលនយោបាយលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម លើភូមិសាស្ត្រខេត្ត។ លោក Nguyễn Minh Luân អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឱ្យដឹង៖ "ចាំបាច់មានការប្រមូលផ្តុំទាំងប្រព័ន្ធនយោបាយ ដើម្បីអនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ បច្ចុប្បន្ន ខេត្តក៍បានធ្វើការចែកចាយថវិកាសម្រាប់បង្គន់អនាម័យចេញពីប្រភពវិនិយោគដោយទឹកប្រាក់ចំនួន៦០លានដុងសម្រាប់ផ្ទះដែលទើបសាងសង់ថ្មី និង៣០លានដុងសម្រាប់ឱ្យការជួសជុលផ្ទះ។ ដូច្នេះហើយ បណ្តាផ្ទះមួយ​ខ្នង នឹងត្រូវការចលនាសង្គមបំពេញបន្ថែមទឹកប្រាក់ចំនួន៥លានដុងទៀត ដើម្បីសង់បង្គន់អនាម័យ។ ក្នុង ចំណោមផ្ទះចំនួន៤.៤៤០ខ្នង នូវត្រឹម៣.១០០ខ្នងដែល មិនទាន់មានបង្គន់អនាម័យ ដើម្បីឆ្លើយ​តបតាម តម្រូវ ការ។ ខាងមុខនេះ ខេត្តនឹងធ្វើការវិនិយោគទឹកប្រាក់ប្រមាណ១៥ពាន់លានដុងបន្តទៀត ដើម្បីឧបត្ថម្ភដល់មុខសញ្ញាទាំងទាំងឡាយមានបង្គន់អនាម័យ ធានាត្រឹមត្រូវតាមស្តង់ដារ"៕
 

អត្ថបទនិងរូបថត៖ Lam Khánh
 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក