ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:31

ភាពកក់ក្តៅសម្រាប់អំណោយបុណ្យ Tết

ក្នុងឱកាសនិទាឃរដូវមកដល់ ដើម្បីរួមគ្នាបំបាត់ការឈឺចាប់នឹងគ្រោះជាតិពុលព័ណ៌លឿង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ សមាគមជនរងគ្រោះជាតិពុលព័ណ៌លឿង Dioxin និងការគាំពារសង្គមស្រុក Phú Tân បានសហការជាមួយវត្ត Kim Cương ឃុំ Tân Hải ចាត់តាំងជូនអំណោយចំនួន១០០ចំណែកសម្រាប់ជនរងគ្រោះជាតិពុលព័ណ៌លឿង និងជនពិការ អ្នកពិការភ្នែក មនុស្ស ចាស់ឯកា និងកុមារកំព្រា។ល។ រាល់អំណោយមួយចំណែករួមមានដូចជា៖ អង្ករ គ្រឿងសម្ភារៈប្រើប្រាស់ផ្សេងៗ និងមានបន្លែបង្ការជាដើមផងដែរ។ សរុបទឹកប្រាក់ជាង៣៥លានដុង ដោយសមាគមជនរងគ្រោះជាតិពុលព័ណ៌លឿង Dioxin និងគាំពារសង្គមស្រុក Phú Tân ផ្តើមចលនាសប្បុរសជននៅក្រុង Cờ Đỏ ទីក្រុង Cần Thơ ចូលរួមវិភាគទាន។

អ្នកស្រី Nguyễn Thị Tươi អាយុ៦៨ឆ្នាំ នៅភូមិ Đất Sét ឃុំ Phú Thuận គ្រួសារជួបលំបាក គ្មានដីផលិត ប្រពន្ធអ្នកមីងត្រូវរស់នៅអាស្រ័យ លើទឹកប្រាក់ដែលកូនធ្វើជាកម្មករនៅក្រៅខេត្តផ្ញើជូនជាប្រចាំ។ អ្នកមីងទឺយ រីករាយឱ្យដឹង៖ “ទទួលបានអំណោយនេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ គ្រួសារជួបលំបាក គ្មានប្រាក់ សម្រាប់អង្ករដែលទទួលបាននេះ គ្រួសារខ្ញុំអាចហូបឆ្លងបុណ្យតេត”។

បណ្តាអំណោយទាំងឡាយមានដូចជា អង្ករ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតផង។


ក៏ដូចគ្នាផងដែរ គឺលោកពូ Đỗ Văn Tèo អាយុ ៦៧ឆ្នាំ នៅភូមិ Đất Sét ឃុំ Phú Thuận គ្រួសារមាន ដី៤កុង ចិញ្ចឹមបង្គារមិនសូវបានផល កូនៗរបស់លោកពូក៏ចេញរស់នៅដោយឡែករៀងៗខ្លួន សព្វថ្ងៃប្តីប្រពន្ធលោកពូត្រូវប្រកបរបស៊ីឈ្នួលគេដើម្បីផ្គត់ផ្គង់ជីវភាព។ លោក ពូ Tèo មានប្រសាសន៍៖ “អាស្រ័យសប្បុរសជនជំនួយឧបត្ថម្ភ សម្រាប់ អំណោយដូចបានពោលខាងលើនេះ គ្រួសារខ្ញុំក៏បានកាត់បន្ថយភាពលំបាក មានលក្ខណៈទទួលបុណ្យ Tết ប្រកបដោយភាពកក់ក្តៅជាង”។


ចំណែកលោកពូ Liên Văn Do អាយុ៦៨ ឆ្នាំ នៅភូមិ Đầu Sấu ឃុំ Tân Hải រស់នៅ ម្នាក់ឯង គ្មានដីធ្លី បានសាច់ញាតិឱ្យខ្ចីដីធារសម្រាប់    ស្នាក់នៅ រាល់ថ្ងៃ លោកពូដាក់លូតាមព្រែកដើម្បីរកប្រាក់កម្រៃ ខណៈពេលដែលទទួលបាន អំណោយ លោកពូ រីករាយ មានប្រសាសន៍៖ “ខ្ញុំសប្បាយចិត្តណាស់ដែលបានរដ្ឋអំណាច    ភូមិភាគផ្តល់ប័ណ្ណទទួលអំណោយ យប់មិញខ្ញុំសប្បាយរហូតដល់គេងមិនលក់ទៀតផង”។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៥ សមាគម ជនរងគ្រោះជាតិពុលព័ណ៌លឿង Dioxin និង គាំពារសង្គមស្រុកភូតឹង ទទួលបានការឧបត្ថម្ភថវិកា ជូនអំណោយប្រមាណជាង៧០០ចំណែកសម្រាប់គ្រួសារក្រីក្រលើភូមិសាស្ត្រឃុំ និងទីរួមស្រុកទូទាំងស្រុក។ រាល់អំណោយមួយចំណែកសរុបតម្លៃជាទឹកប្រាក់ប្រហែល៣៥០ពាន់ដុង។


លោកស្រី Bùi Ngọc Hà ប្រធានសមាគមជនរងគ្រោះជាតិពុលព័ណ៌លឿង Dioxin និងគាំពារ សង្គមស្រុក Phú Tân ឱ្យដឹង៖ អំណោយដែលបានជូនដល់មាមីងបងប្អូននាឱកាសបុណ្យ Tết នេះមានអត្ថន័យជាក់ស្តែងខ្លាំងណាស់ ទោះបីជា មានមិនសូវមានតម្លៃណាស់ណា តែក៏អាចជួយមាមីងបងប្អូនមានលក្ខណៈទទួលបុណ្យ Tết    ផងដែរ។ រយៈពេលខាងមុខ សមាគមជនរង គ្រោះជាតិពុលព័ណ៌លឿង Dioxin និងគាំពារ សង្គមស្រុក Phú Tân នឹងបន្តធ្វើជាស្ពានតភ្ជាប់    សម្រាប់ចលនាទឹកចិត្តសប្បុរសជនមានប្រភពអំណោយយ៉ាងច្រើន ដើម្បីជំនួយមាមីងបងប្អូនសម្រាលភាពលំបាកខ្លះៗក្នុងការរស់នៅ។

លោកស្រី Bùi Ngọc Hà ប្រធានសមាគមជនរងគ្រោះជាតិពុលព័ណ៌លឿង Dioxin និងគាំពារសង្គមស្រុក Phú Tân (អាវព័ណ៌ខៀវ ខាងស្តាំ) រួមជាមួយសប្បុរសជន ជូនអំណោយអ្នកក្រ។


ការផ្តល់អំណោយបុណ្យតេត គឺជាសកម្ម    ភាពជាក់ស្តែងដែលសមាគមជនរងគ្រោះជាតិពុលព័ណ៌លឿង Dioxin និងគាំពារសង្គមស្រុក Phú Tân បានចាត់តាំងជារៀងរាល់ឆ្នាំ។ នាឱកាស បុណ្យ Tết នេះ ក៏អាចជួយចលនាទឹកចិត្តមាមីងបងប្អូនបានទាន់ពេល ជំនួយ ជនរងគ្រោះជាតិ ពុល ព័ណ៌លឿង និងគ្រួសារជួបលំបាកបង្កើនទំនុកចិត្តដើម្បីឆ្លងកាត់ការលំបាក ឈានឡើងក្នុងការរស់នៅ ព្រមទាំងទទួលបុណ្យ Tết ប្រពៃណីប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយ៕
 

អត្ថបទនិងរូបថត៖ Anh Phan

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក