ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:28

ភាពរីករាយសម្រាប់ការតាំងទីលំនៅ

ដើម្បីជំនួយឧបត្ថម្ភទាន់ពេលវេលាសម្រាប់គ្រួសារអ្នកមានសគុណលើបដិវត្តន៍ និងគ្រួសារក្រីក្រ គ្រួសារជួបលំបាកខាងលំនៅឋានឱ្យមានទីជម្រកត្រឹមត្រូវល្អ និងឈានឡើងលំនឹងជីវភាព រយៈពេលកន្លង គ្រប់បណ្តាគណៈផ្នែក និងរដ្ឋអំណាចភូមិភាគ រួមតាំងរណសិរ្សមាតុភូមិស្រុកង៉ុកហៀង បានផ្សព្វផ្សាយយ៉ាងសកម្មចំពោះការសាងសង់ផ្ទះសម្រាប់រាល់មុខសញ្ញាទាំងឡាយ ផ្តល់មកនូវភាពសប្បាយរីករាយសម្រាបគ្រួសារជ្រច្រើនផងដែរ។

ប៉ុន្មានថ្ងៃកន្លងមកនេះ គ្រួសារអ្នកមីង Nguyễn Hồng Hoa នៅអនុសង្កាត់លេខ៧ ទីរួមស្រុក Rạch Gốc ក៏ដេកបានយ៉ាងសុខស្រួលក្នុងគេហដ្ឋានថ្មីដ៏ធំទូលាយរបស់ខ្លួន។ ស្ថានភាពគ្រួសាររបស់អ្នកមីង Hoa ពិតជាមានការជួបលំបាកខ្លាំងណាស់។ ជាគ្រួសារក្រីក្រ គ្មានដីផលិត អ្នកមីង Hoa ជាអ្នករកប្រាក់តែម្នាក់គត់សម្រាប់ចិញ្ចឹមម្តាយចាស់ជរា និងកូនស្រីកំពុងកើតមានជំងឺមហារីក រួមទាំងចៅតូចៗ ២នាក់ទៀត ហើយផ្ទះក៏ត្រូវទ្រុឌទ្រោមអស់ដែរ។

បណ្តាគេហដ្ឋានដែលបានសាងសង់តាមគម្រោងនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមសម្រេចជាស្ថាពរ ព្រមទាំងបានត្រូវក្រុមការងារថ្នាក់ខេត្ត និងស្រុក Ngọc Hiển អញ្ជើញចុះទៅពិនិត្យស្រាវជ្រាវ។

អ្នកមីង Hoa បានចែករំលែកថា៖ "ប្រាក់សម្រាប់អាហារប្រចាំថ្ងៃក៏ជួបផលពិបាកណាស់ហើយ ដូច្នេះសម្រាប់ការសាងសង់ផ្ទះឱ្យបានសមរម្យដូចគេឯងបានត្រឹមក្នុងក្តីសុបិន្តប៉ុណ្ណោះ។ ថ្មីៗនេះដែរ ដោយសារទទួលបានការឧបត្ថម្ភទឹកប្រាក់៦០លានដុង រួមជាមួយការជំនួយខ្លះទៀតរបស់សាច់ញាតិ និងសប្បុរសជន គ្រួសារខ្ញុំក៏សង់បានផ្ទះថ្មីមួយខ្នងទៀតផង។ មានផ្ទះស្នាក់នៅត្រឹមត្រូវ ខ្ញុំក៏សុខសាន្តចិត្តដើម្បីរកប្រាក់ចិញ្ចឹមម្តាយ និងកូនស្រី ព្រមទាំងចៅទៀតផង”។

ក៏ស្រដៀងគ្នានឹងអ្នកមីង Hoa ដែរ គ្រួសារបង Ngô Văn Đèo នៅភូមិ Dinh Hạn ឃុំ Tân Ân ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ៦០ លានដុងសម្រាប់សង់ផ្ទះតាមគម្រោងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ ផ្ទះថ្មីរបស់គ្រួសារបង Đèoត្រូវបានសាងសង់សម្រេចជាស្ថាព័រ និងដាក់ឱ្យប្រើប្រាស់កាលមុនថ្ងៃបុណ្យ Tết កន្លងហើយ។ ជួយគ្រួសារបងកាន់តែមានភាពកក់ក្តៅថែមទៀត។ “ខ្ញុំខិតខំសន្សំសំចៃរាល់ឆ្នាំ តែគ្មានសល់ប្រាក់សម្រាប់សង់ផ្ទះ មានពេលខ្លះ ខ្ញុំចង់បោះបង់ចោលអ្វីៗគ្រប់សព្វបែបយ៉ាង។ តែដោយសារទទួលបានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមទាំងរដ្ឋអំណាចភូមិភាគបានជម្រើសជួយឧបត្ថម្ភសង់ផ្ទថ្មីជូនគ្រួសារខ្ញុំទើបបានលំនឹងដូចសព្វថ្ងៃនេះឯង” លោក Đèo បានឱ្យដឹងបែបនេះ។

លោក Cao Minh Tuấn លេខាបក្ខភាគឃុំ Tân Ân មានប្រសាសន៍៖ ឃុំ Tân Ân ទទួលបានការជំនួយឧបត្ថម្ភផ្ទះចំនួន៣២ខ្នងសម្រាប់គ្រួ សារមានសគុណ គ្រួសារក្រីក្រ និងគ្រួសារជួបលំបាកពិសេសខាងផ្ទះនៅ។ ភាគច្រើនបងប្អូនប្រជាជនដែលរស់នៅលើភូមិសាស្ត្រឃុំ ជាអ្នកប្រកបរបរខាងនេសាទ ជីវភាបជួបលំបាកខ្លាំង។ កាលពីមុននេះ មាមីងបងប្អូនត្រូវបានបក្សនិងរដ្ឋជំនួយឧបត្ថម្ភផ្ទះស្នាក់នៅតាមគម្រោងការមួយរបស់ប្រទេស Hà Lan (WV9) បន្ទាប់ពីបានស្នាក់នៅមួយរយៈកាល ផ្ទះក៏មានភាពទ្រុឌទ្រោម ហើយក្នុងនោះក៏មានផ្ទះខ្លះទៀតត្រូវដួលរលំអស់។ ឥឡូវខណៈពេលដែលគម្រោងការត្រូវបានផ្សព្វផ្សាយ បងប្អូនប្រជាជនជាទូទៅលើភូមិសាស្ត្រពិតជាមានការសប្បាយរីករាយក្រៃលែងណាស់។

អនុវត្តគម្រោងនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម រហូតមកទល់ពេលនេះ ស្រុកក៏ធ្វើការផ្សព្វផ្សាយសាងសង់ផ្ទះបានទាំងអស់ចំនួន២០៩/២៤០ខ្នង។ បច្ចុប្បន្ន សម្រេចបាន២០៨ខ្នង បន្ទាប់ពីនោះក៏ដៅស្រាយថវិកាសម្រាប់គ្រួសារទាំងឡាយអស់ជាង ៩ ពាន់លានដុង។ ចំណែកនូវសល់៣១ខ្នង នឹងសម្រេចជាស្ថាពរនៅត្រីមាសទី១ ឆ្នាំ២០២៥។ សម្រាប់ការឧបត្ថម្ភផ្ទះស្នាក់នៅជូនគ្រួសារអ្នកមានសគុណ គ្រួសារក្រីក្រ និងគ្រួសារជួបលំបាកខាងផ្ទះស្នាក់នៅ ក៏បានជួយឱ្យមាមីងបងប្អូនកាន់តែមានកម្លាំងចិត្តខិតខំប្រឹងប្រែង ឈានឡើងបន្តទៀតដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយក្រ រួមចំណែកជួយឱ្យស្រុកឆាប់ទៅកាន់ព្រត្រនៃស្រុកសម្រេចបទដ្ឋានជនបទថ្មីក្នុងឆ្នាំ២០២៥។

ប្រគល់ផ្ទះជូនប្រជាជនក្រីក្រលើភូមិសាស្ត្រឃុំ Tân Ân ស្រុក Ngọc Hiển។

លោក Nguyễn Văn Linh អនុប្រធានការិយាល័យការងារ-យុទ្ធជនពិការនិងសង្គមរបស់ស្រុក ឱ្យដឹង៖ យោងតាមបណ្តាកម្មវិធីសាងសង់ ផ្ទះស្នាក់នៅសម្រាប់គ្រួសារអ្នកមានសគុណ គ្រួសារក្រ ក្បែរបន្ទាត់ក្រ និងគ្រួសារជួបលំបាកពិសេសខាងលំនៅឋាន នឹងរួមចំណែកយ៉ាងធំសម្រាប់សកម្មភាពនៃការកាត់បន្ថយក្ររបស់ភូមិភាគ។ ផ្តើមពីនោះ ក៏ជួយភូមិភាគមានការអភិវឌ្ឍន៍ក្នុងពេលអនាគត។ ស្របឱ កាសនោះក៏ពង្រឹងឡើងវិញនូវបណ្តាសេវាកម្មកង្វះខាតជាមូលដ្ឋាន ដូចជាផ្ទះសម្រាប់ស្នាក់នៅសមរម្យ បង្គន់ធានាអនាម័យ រួមចំ ណែកជួយគ្រួសារទាំងឡាយសុខសាន្តចិត្តពលកម្មផលិត លំនឹងជីវភាពរស់នៅ។

ក្រៅពីបក្សនិងរដ្ឋបានជំនួយឧបត្ថម្ភសាងសង់ផ្ទះសម្រាប់គ្រួសារអ្នកមានសគុណ គ្រួសារក្រីក្រ និងគ្រួសារជួបលំបាកពិសេស។ គ្រប់បណ្តាគណៈផ្នែកជាពិសេសមជ្ឈិមសមាគមកាកបាទក្រហម Việt Nam បានបំផុសចលនាប្រពៃណីព្រួតដៃគ្នាជំនួយឧបត្ថម្ភសាងសង់ផ្ទះស្នាក់នៅជូនអ្នកក្រ។ អ្នកមីង Hồ Thị Thuỷ នៅភូមិ Nhà Diệu ឃុំ Tân Ân មានសំណាងបានសមាគមកាកបាទក្រហមខេត្តជ្រើសរើសដើម្បីឧបត្ថម្ភសាងសង់ផ្ទះ។ “នៅពេលដែលសមាមគមកាកបាទក្រហមស្រុក និងរដ្ឋអំណាចភូមិភាគបានអញ្ជើញមកដល់ផ្ទះធ្វើការពិនិត្យដើម្បីជំនួយក្នុងការសាងសង់ផ្ទះ។ ខ្ញុំពិតជាមានក្តីរំភើបខ្លាំងណាស់។ តាំងពីចាប់ផ្តើមសាងសង់ រហូតដល់បានសម្រេច​នឹងដាក់ ឱ្យប្រើប្រាស់ យប់ណាក៏ដូចជាយប់ណាដែរ ខ្ញុំមិនដែលគេងលក់នោះទេ ពីព្រោះរំភើបចិត្តខ្លាំងពេក មានជួលខ្ញុំគិតថានេះជាក្តីស្រមៃតែប៉ុណ្ណោះ វាមិនមែនជាការពិតនៅះទេ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្សនិងរដ្ឋ ព្រមទាំងសមាគមកាកបាទក្រហម Việt Nam ដែលបានយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ខ្ញុំ។ ពេល​នេះ​ខ្ញុំ​មាន​ផ្ទះ​ស្នកា់នៅល្អសមរម្យ ខ្ញុំនិងខិតខំព្យាយាមចិញ្ចឹនសត្វ ដាំបន្លែបង្ការដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ” អ្នកមីង Thuỷ មានប្រសាសន៍បែបនេះ៕

 

Huỳnh Tứ

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក