ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:28

ប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋកម្មគំរាម ជំរិតទាប្រាក់

កម្លងថ្មីៗនេះ កើតមានករណីពួកឧក្រិដ្ឋជនកាត់តវីដេអូឃ្លីប និងរូបភាពផ្សេងៗស្រើបស្រាលដើម្បីគោលបំណងចង់ជំរិតយកប្រាក់អ្នកដែលមានប្រជាប្រិយភាព និងមានតមុខងារសំខាន់ៗក្នុងសង្គម ជាពិសេសបណ្តាសមមិត្តថ្នក់ដឹកនាំបក្ស និងរដ្ឋ។ល។ នគរបាលខេត្ត Cà Mau បានផ្តល់អនុសាសន៍ឱ្យប្រជាពលរដ្ឋគ្រប់គ្នាមានស្មារតីប្រុងប្រយ័ត្ននិងម្ចាស់ការក្នុងការបង្ការប្រយុទ្ធប្រាំងជាមួយល្បិចកលរបស់ឧក្រិដ្ឋជនប្រភេទនេះ។

 

រូបគំនូរជាឧទាហរណ៍៖  Lê Tuấn

យោងតាមព័ត៌មានពីនគរបាលខេត្តបានឱ្យដឹង ល្បិចកលនៃពួកឧក្រិដ្ឋជនទាំងនេះរួមមានដូចជា៖ ដើម្បីអនុវត្តបទល្មើស ឧក្រិដ្ឋជននឹងក្តាប់ព័ត៌មានលម្អិត រូបភាព លេខទូរស័ទ្ទរបស់ជនរងគ្រោះ។ បន្ទាប់ពីនោះ ពួកគេនិងយកទៅកាត់តជាវីដេអូឃ្លីបដែលមានខ្លឹមសារស្រើបស្រាល អាក្រាតកាយ មិនជាក់ស្តែង រួចហើយពួកវាប្រើប្រាស់ស៊ីមលេខទូរសទ្ទដែលមិនបានចុះឈ្មោះត្រឹមត្រូវ និងលេខកូដ “icolud”​ ឬ អ៊ីម៉ែល មិនប្រាកដ ដើម្បីផ្សព្វផ្សាយ ផ្ញើសារ ទូរសព្ទផ្ទាល់ទៅកាន់ជនរងគ្រោះដើម្បីគំរាមគំហែងជំរិតយកប្រាក់ (តាមទម្រង់រូបិយប័ណ្ណនិម្មិត USDT ឬការផ្ទេរប្រាក់តាមធនាគារ)។

ប្រសិនបើជនរងគ្រោះមិនអនុវត្តតាមមុខសញ្ញានឹងធ្វើការគំរាមគំហែងយករូបភាពដែលខ្លួនបានកាត់តបង្ហោះតាមលើបណ្តាញសង្គម ដើម្បីបង្កាច់បង្ខូចកិត្តិយសនិងកេរ្តិ៍ជនរងគ្រោះ បង្កើតសាធារណៈមតិមិនល្អនៅក្នុងសង្គម។

ផ្តើមពីករណីដូចខាងលើ វរសេនីយ៍ឯក Nguyễn Phúc Cường នាយករងនគរបាលខេត្តបានស្នើឱ្យថ្នាក់ដឹកនាំគ្រប់បណ្តាគណៈផ្នែក និងអង្គការចាត់តាំងសង្គមខេត្ត ព្រមទាំងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាថ្នាក់ស្រុក និងក្រុងបន្តសហការអនុវត្តគម្រោងការលេខ ១២៩/KH-UBND ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្ត លេខ ១៣/NĐ-CP ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកំណត់លើការការពារឯកសារផ្ទាល់ខ្លួន៖ សារាចរណ៍ លេខ ០៨/CAT-ANCTNB ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣របស់នគរបាលខេត្តស្តីពី “រាយការណ៍ការណីក្លែងបន្លំលេខកូដលើបណ្តាញសង្គម ល្បិចកលអូសរឹតយកទ្រព្យសម្បត្តិអ្នកដទៃ”។ សារាចរណ៍លេខ ០១/CAT-ANCTNB ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤របស់បគរបាលខេត្តស្តីពី “ករណីមុខសញ្ញាផ្ញើសារតាមលលេខទូរសព្ទ និងតាមបណ្តាញសង្គមដែលមានខ្លឹមសារស្រើបស្រាល ដើម្បីអូសរឹតយកទ្រព្យសម្បត្តិអ្នកដទៃ”។

ស្របឱកាសនោះ នឹងបង្កើនកម្លាំងការពារឯកសារផ្ទាល់ខ្លួនតាមបណ្តាញ កាត់បន្ថយការបង្ហោះ និងចែកចាយខ្លឹមសារឯកសារផ្ទាល់ខ្លួនលើតាមបណ្តាញសង្គម។ យកចិត្តទុកដាក់ការដំឡើងឧបករនិងលេខសម្ងាត់ ការពារលេខកូដលើបណ្តាញសង្គមដែលខ្លួនកំពុងប្រើប្រាស់។

ឧស្សាហ៍ស្វែងយល់រាល់ល្បិចកលផ្សេងៗ ជាពិសេសឧក្រិដ្ឋជនបោកបញ្ឆោតដើម្បីអូសរឹបយកទ្រព្យសម្បត្តិ ព្រមទាំងជនល្មើសប្រើបច្ចេក វិទ្យាទនើបដើម្បីមានវិធីសាស្ត្រសម្រាប់បង្ការជាមុន។

ផ្សព្វផ្សាយជូនកម្មាភិបាល បក្ខជនទាំងក្នុងអង្គភាព និងបបងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កើនការប្រុងប្រយ័ត្ន ម្ចាស់ការក្នុងការការបង្ការល្បិចកលរបស់ឧក្រិដ្ឋកម្មដូចបានពោលខាងលើ។ 

ពេលដែលបានឃើញមុខសញ្ញានៃឧក្រិដ្ឋកម្ម សូមផ្តល់ដំណឹងជាបន្ទាន់មកកាន់ស្ថាប័ននគរបាលដែលនៅជិតបំផុត ឬក៏តាមរយៈលេខទូរស័ព្ទក្តៅ៖ ០៦៩៣.៨០៩០៦ (ប្រចាំការព្រហ្មទណ្ឌ-នគរបាលខេត្ត Cà Mau)៕

 

Kim Cương

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក