ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:29

ផ្លាស់ប្តូរគំនិតស្តីពីការថែទាំសុខភាព

បណ្តាតំណាក់សុខាភិបាលជាច្រើនបានរៀបចំចាត់ចែងតាមបែបវិទ្យាសាស្ត្ររាល់ស្លាកសញ្ញាណែនាំស្តីពីការការពារជំងឺ និងជំរុញខ្លាំងខ្លាការផ្សព្វផ្សាយសារព័ត៌មាន ជួយបងប្អូនជនរួមជាតិភាគតិចមួយថ្ងៃកាន់តែលើកកម្ពស់ការយល់ដឹងថែមទៀតសម្រាប់ខាងការពិនិត្យព្យាយបាលជំងឺ និងថែទាំសុខភាព។

 

តំណាក់សុខាភិបាលឃុំ Nguyễn Phích ស្រុក U Minh ផ្សព្វផ្សាយទូលំទូលាយយោងតាមទម្រង់សារគមនាគមទំនើប ដូច្នេះហើយ បងប្អូនជនរួមជាតិនិយាយដោយឡែក ប្រជាជនជាទូទៅនិយាយរួម មកចាក់វ៉ាក់សាំងយ៉ាងគ្រប់គ្រាន់។

ពេលចុះទៅពិនិត្យសុខភាពនៅតាមបណ្តាតំណាក់សុខាភិបាលឃុំលើភូមិសាស្ត្រខេត្តនឹងបានឃើញអំពីភាពងាយស្រួលតំាងពីឧបករសម្ភារៈ និងឱសថព្យាបាលសម្រាប់បម្រើថែទាំសុខមាលភាពជូនបងប្អូនប្រជាជនដែលបាននិងកំពុងត្រូវបានរៀបចំយ៉ាងល្អគួរឱ្យកត់ សម្គាល់។ តំណាក់សុខាភិបាលត្រូវបានកសាងយ៉ាងធំទូលាយស្អាត និងឧបករទំនើប ទាន់សម័យ ព្រមទាំងមានលក្ខណៈផ្តល់ឱសថ និងវ៉ាក់សាំងគ្រប់ប្រភេទសម្រាប់ឆ្លើយតបតម្រូវការខាងពិនិត្យព្យាបាលជំងឺ។ ផ្តើមពីនោះ បណ្តាខ្លឹមសារខាងចាក់វ៉ាក់សាំង ឬក៏ពិនិត្យជំងឺតាមការកំណត់ក៏ត្រូវបានបុគ្គលិកពេទ្យផ្តល់ដំណឹងយ៉ាងជាក់ស្តែងផងដែរសម្រាប់គ្រួសារនីមួយៗ។ បងប្អូនជនជាតិភាគតិចអាចលំ នឹងចិត្តក្នុងការពិនិត្យព្យាបាលជំងឺនៅតាមតំណាក់សុខាភិបាលឃុំ ពោលគឺមិនចាំបាច់ឡើទៅមន្ទីរពេទ្យធំៗទៀតនោះ។

វេជ្ជបណ្ឌិត Phan Tấn Lượng ប្រធានតំណាក់សុខាភិបាលឃុំ Tân Lộc Bắc ស្រុក Thới Bình ឱ្យដឹង៖​ អ្នកជំងឺដែលជាជនជាតិ Khmer ខណៈពេលដែលបានពិនិត្យព្យាបាលជំងឺរ៉ាំរ៉ៃ ដូចជា៖ លើសឈាម ទឹកនោមផ្អែម។ល។ ភាគច្រើនក៏មានការធានារ៉ាប់រងសុខភាពជាអ្នកសង ចំណែកនៅសល់ក៏បានលំនឹងល្អផងដែរ។ មាមីងបងប្អូនតែងសហការបានយ៉ាងល្អចំពោះសកម្មភាពបង្ការប្រយុទ្ធឆាំងជំងឺមេរោគឆ្លង មានដូចជា៖ ជំងឺដៃ ជើង មាត់ ជំងឺគ្រុនឈាម កញ្ជ្រឹលជាដើម។​ ដូច្នេះហើយការរីករាលដាលក៏បានបន្ថយចុះតាមកម្រិតដែលអាចដំ ណើរការទៅបាន។ បុគ្គលិកនៃតំណាក់សុខាភិបាលតែងឧស្សាហ៍ចុះទៅតាមគ្រួសារនីមួយៗ​ ដើម្បីធ្វើការណែនាំពីរបៀបសម្អាតអនាម័យផ្ទះ វត្ថុលេងកម្សាន្តរបស់ប្អូនៗកុមារ ព្រមទាំងបង្ការប្រឆាំងជំងឺពេលដែលជិតដិតជាមួយសហគម ដោយសារទទួលបានការជំនួយឧបត្ថម្ភរបស់មត្ថកិច្ចភូមិ និងឃុំ ទើបសកម្មភាពនេះតែងមានភាពងាយស្រួលល្អ។

បងប្អូនជនរួមជាតិទទួលបានការអាទិភាពសម្រាប់ឱ្យការពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់សាំងក្នុងឱកាសពិនិត្យសុខភាពសហគមនៅឃុំ Nguyễn Phích។

បុគ្គលិកពេទ្យថែមទាំងបានផ្តល់ដំបូន្មានលើតាមកញ្ចប់ធានារ៉ាប់រងសុខភាពដ៏ចាំបាច់ ព្រមទាំងលើកកម្ពស់ចំណេះដឹងជូនបងប្អូនជនជាតិភាគតិច ដើម្បីជំនួយពួកគេកាត់បន្ថយប្រាក់កាស់ក្នុងពេលដែលមានជំងឺជាទម្ងន់។ តាមរយៈយុទ្ធនាការខាងសុខភាព បងប្អូនជនជាតិភាគតិចទាំងឡាយដែលរស់នៅតាមតំបន់ជួបលំបាកពីសេស ដូចជាមនុស្សចាស់ជរា ស្ត្រីនិងកុមារដែលត្រូវបានពិនិត្យខុភាពជាប្រចាំ ពិនិត្យជំងឺទូទៅ និងបង្កើតកំណត់ត្រាដើម្បីតាមដានសុខភាព។ ទន្ទឹមនឹងនោះ បញ្ហាខាងសាព័ត៌មានស្តីពីសុខភាព និងផ្តល់យោបល់ខាងការទទួលទានអាហារជាតិបំប៉ន។ល។ ក៏ត្រូវបានអនុវត្តតាមកម្មវិធីឌីជីថល ដោយ Zalo និង Facebook...។

វេជ្ជបណ្ឌិត Nguyễn Văn Trãi ប្រធានតំណាក់សុខាភិបាលឃុំ Nguyễn Phích ស្រុក U Minh បានចែករំលែកថា៖ “យើងខ្ញុំបានរៀបចំចាក់វ៉ាក់សាំងជាប្រចាំខែ ដូចជាលេបវ៉ាក់សាំង Rota និងចាក់វ៉ាក់សាំង Rubella... សម្រាប់កុមារដែលស្ថិតក្នុងវ័យដែលចាំបាច់ត្រូវចាក់។ មុនពេលចាត់តាំង យើងខ្ញុំក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយមហាជន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទូទាំងភូមិ កម្មាភិបាលឃុំ និងស្រុកក៏បានផ្តល់ព័ត៌មានតាមរយៈប្រព័ន្ធ Zalo ជាក្រុម ព្រមទាំងតាមបណ្តាញសារព័ត៌មានរបស់ភូមិភាគ ដើម្បីបងប្អូនប្រជាជនក្តាប់បានច្បាស់នូវពេលវេលា។ បងប្អូនជនជាតិភាគតិវចនាពេលសព្វថ្ងៃពិតជាមានការយកចិត្តទុកដាក់ចំពោះការការ ពារសុខមាលភាពរបស់ខ្លួននិងកូនក្មួយខ្លាំងណាស់។ មាមីងបងប្អូនតែងក្បាប់ព័ត៌មានលម្អិតដែលមានអត្ថប្រយោជន៍ខាងចំណេះដឹង យល់បានត្រឹមត្រូវជាងមុន  ដូច្នេះហើយទើបយើងខ្ញុំ​មិន​សូវ​ជួបផលពិបាកណាស់ដែរ។

ទោះបីជានៅមានកង្វះខាតខាងប្រភពធនធានមនុស្សក៏ដោយ តែជាមួយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់បុគ្គលិកពេទ្យនៅគ្រប់បណ្តាតំណាក់សុខាភិបាលឃុំ មួយចំណែកណាក៏ធ្វើឱ្យមានការផ្លាស់ប្តូរខាងទម្លាប់រស់នៅ និងការថែទាំសុខមាលភាពរបស់បងប្អូនប្រជាជន។

វេជ្ជបណ្ឌិត Phan Tấn Lượng បានឱ្យដឹងបន្ថែមទៀតថា៖ “យើងខ្ញុំតែងអាទិភាពលើការថែទាំសុខមាលភាពសម្រាប់ជនរួមជាតិ Khmer។ បងប្អូនជនរួមជាតិនឹងទទួលបានការពិនិត្យជំងឺមុនគេ។ បើធៀបដូចកាលពីមុននេះ គឺមាមីងបងប្អូនមានគំនិតចេះមើលថែសុខភាពរបស់ខ្លួនបានយ៉ាងទៀងទាត់ជាង។ តែទោះជាយ៉ាងណាក្តី ក៏នូវមានមួយចំនួនបងប្អូនប្រជាជនមិនទាន់យល់បានច្បាស់ពីតម្រូវការខាងចាក់វ៉ាក់សាំងត្រឹមត្រូវតាមកំណត់ និងពិនិត្យសុខភាពដើម្បីយកថ្នាំលេបតាមការកំណត់។ល។ ដូច្នេះហើយគួរមានការផ្សព្វផ្សាយទូលំទូលាយ និងជាបន្តបន្ទាប់។​ យើងខ្ញុំអាចនិយាយបានថានឹងត្រូវជួបផលពិបាកខ្លាំង ក៏ប៉ុន្តែដើម្បីធានាប្រសិទ្ធភាពខាងការពិនិត្យព្យាបាលជំងឺជូនបងប្អូនជនរួមជាតិ គឺគ្មានបញ្ហាអ្វីនោះទេ”៕

Lam Khánh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក