ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 11-6-26 04:16:40

មកកាន់អាសយដ្ឋានក្រហម

តំបន់បេតិកភណ្ឌដែលធ្លាប់ជាជំរំទ័ពរបស់បណ្តាស្ថាប័ននៃអ្នកនាំសារ ពេទ្យយោធា ឱសថយោធា សាលាកងទ័ពពិសេស...តាំងពីឆ្នាំ១៩៧០-១៩៧៣ សមមិត្ត Võ Văn Kiệt ទទួលភ្នាក់ងារអំពីមជ្ឈិម ត្រឡប់មកស្រុក U Minh ដោយសម្ងាត់ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត និងចង្អុលការណែនាំចលនាបដិវត្តន៍នៅតំបន់នេះ។

សម្ព័ន្ធយុវជននគរបាល Cà Mau អុជធូបគោរពបូជានៅវិមានរបស់សមមិត្ត Võ Văn Kiệt។

ទស្សនាស្វែងយល់អំពីបុព្វកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី Võ Văn Kiệt។

យុវជននគរបាល Cà Mau បង្ហាញសាឡើងវិញនៅទម្រង់រូបភាព “ដើមទឹកដោះភាគខាងត្បូង” នៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិតំបន់ប្រមូលផ្តុំចេញដំណើរទៅ Bắc នាចុងឆ្នាំ១៩៥៤ ដើមឆ្នាម១៩៥៥នៅក្បែរដងព្រែក Nam Sông Đốc ទីរួមស្រុក Sông Đốc។

បណ្តាថ្ងៃជិតដល់រដូវបុណ្យ Tết Nguyên đán កងកម្លាំងសម្ព័ន្ធយុវជននៃនគរបាលខេត្ត Cà Mau មានឱកាសបានទៅទស្សនាបណ្តាតំបន់ប្រវត្តិសាស្ត្រដ៏ឆ្នើមរបស់ខេត្ត៖ តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិដែលជាតំបន់ទីតាំងប្រមូលផ្តុំសម្រាប់ចេញទៅ Bắc នាចុងឆ្នាំ១៩៥៤។ ដើមឆ្នាំ១៩៥៥ នៅក្បែរដងព្រែក Sông Đốc (ទីរួមស្រុក Sông Đốc ស្រុក Trần Văn Thời)។ តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ “កន្លែងធ្វើការរបស់សមមិត្ត Võ Văn Kiệt” នៅភូមិលេខ៦ ឃុំ Khánh Hoà ស្រុក U Minh…។ ស្របឱកាសនោះ ដើម្បីផ្សព្វផ្សាយអប់រំប្រពៃបដិវត្តិ ស្នេហាជាតិ រំលឹកគុណដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរសយើងដែលបានលះបង់ដើម្បីបុព្វហេតុនៃការរំដោះជនជាតិ ឯករាជ្យទឹកដី។ រំលឹកឡើងវិញក្នុងវន្តនៃយុវជននគរបាលប្រជាជនបច្ចុប្បន្ន មោទនភាពជនជាតិ ស្រេកឃ្លានការលះបង់សម្រាប់ការកសាង និងការពារប្រទេសជាតិ មាតុភូមិ។ ផ្តើមពីនោះ បង្កើនសាមគ្គីភាព ផ្សារភ្ជាប់រវាងកងកម្លាំងនរគបាលប្រជាជនជាមួយមូលដ្ឋាន៕

 

អនុវត្តដោយ៖ Huỳnh Lâm

Tags:

កសាងប្រជាស្វ័យត្រាណរឹងមាំ និងរីករាលដាល

ឆ្លងកាត់ដំណើរការកសាង ប្រយុទ្ធ និងវិវឌ្ឍរបស់ខ្លួន កងកម្លាំងប្រជាស្វ័យត្រាណតែងតែដើរតួនាទីស្នូលប្រចាំនៅមូលដ្ឋានក្នុងការការពារបក្ស រដ្ឋអំណាច ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ពង្រីកប្រពៃណីដ៏រុងរឿងនេះ ក្នុងរយៈប៉ុន្មានឆ្នាំកន្លង កងកម្លាំងប្រជាស្វ័យត្រាណឃុំ Hồng Dân តែងពង្រីកតួនាទីរបស់ខ្លួនជាស្នូលដ៏រឹងមាំ និងរីករាលដាលគ្រប់ទិសទី ឆ្លើយតបតម្រូវការយ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ភារកិច្ចក្នុងដំណើរការថ្មី។

ភូមិស្រុកទំនើប ពោរពេញដោយអត្តសញ្ញាណ

ស្របតាមការអភិវឌ្ឍរបស់ខេត្ត តំបន់ដែលមានប្រជាជនខ្មែរស់នៅរច្រើនកំពុងមានការផ្លាស់ប្តូរយ៉ាងសកម្ម។ សម្រស់ភូមិស្រុកមួយថ្ងៃកាន់តែមានភាពទំនើប ស៊ីវិល័យ និងប្រកបដោយអត្តសញ្ញាណជាតិ។

ភាពរីករាយជាមួយលំនៅឋានថ្មី

ប៉ុន្មានឆ្នាំកន្លង គ្រួសារ Khmer ជាច្រើននៅក្នុងឃុំ Vĩnh Phước បានទទួលយកនូវក្តីសប្បាយរីករាយនៃការតាំងទីលំនៅថ្មីដ៏ធំទូលាយ និងរឹងមាំ។ ផ្ទះទាំងនេះ ត្រូវបានសាងសង់ដោយផ្តោតលើកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម មិនត្រឹមតែជួយបងប្អូនប្រជាជនឱ្យមានស្ថិរភាពាងជីវិតរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងសម្តែងពីការយកចិត្តទុកដាក់ និងការចែករំលែករបស់រដ្ឋអំណាចភូមិភាគ និងសហគមន៍ អ្នកដែលជួបលំបាកផងដែរ។

តភ្ជាប់សង្វាក់នៃក្តីមេត្តា

នៅតាមបណ្តាតំបន់ភូមិភាគមួយចំនួនក្នុងខេត្ត ស្ពានជនបទបានទ្រុឌទ្រោមបន្ទាប់ពីការប្រើប្រាស់រយៈពេលយូរ ប៉ុន្តែធនធានក្នុងស្រុកមានកម្រិតបានរារាំងការវិនិយោគលើការធ្វើឱ្យប្រសើរឡើង។ ផ្តើមពីនោះ ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក៏ជួបការលំបាកផងដែរ។ ដោយយល់ឃើញដូច្នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គណៈអបាលវត្ត Kim Sơn នៅសង្កាត់ Hoà Thành ជាពិសេសព្រះតេជគុណ Thích Nữ Diệu Chánh អភិបាលរង និងជាប្រធានគណៈសប្បុរសធម៌សង្គម រួមជាមួយសាខាដូនជីនៃសមាគមព្រះពុទ្ធសាសនាខេត្ត Cà Mau ចៅអធិការវត្ត បានអនុវត្តដោយស្ងៀមស្ងាត់ក្នុងការ "តភ្ជាប់រវាងច្រាំងទន្លេ" ដោយកៀរគរប្រភពធនធានដើម្បីសាងសង់ស្ពាននៃក្តីមេត្តាសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល។

ជនរួមជាតិសកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំង

ពង្រីកស្មារតីសាមគ្គី និងឆន្ទៈខិតខំឈានឡើងដោយខ្លួនឯង បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau តែងសកម្មចូលរួមបណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសកម្មវិធីកសាងជនបទនិងការកាត់បន្ថយក្រចីរភាព។

ជំនួយសិស្សក្រីក្រទៅសាលា

ដើម្បីជំនួយឧបត្ថម្ភសិស្សក្រីក្រលំនឹងក្នុងការទៅសាលា និងបន្តសម្រេចក្តីស្រមៃរបស់ខ្លួន សម្រាប់អនាគត សម្ព័ន្ធយុវជនឃុំ Vĩnh Phước កំពុងអនុវត្តទម្រង់ "កូនចិញ្ចឹមរបស់សម្ព័ន្ធយុវជន"។

អភិវឌ្ឍកងជួរកម្មាភិបាលជាជនជាតិភាគតិច

ដោយមានប្រជាជនជាង ១៥៧ ពាន់នាក់ក្នុងចំណោម ២៨ ជនជាតិភាគតិច ស្រូបអត្រា ៦,៦%នៃចំនួនប្រជាជនទូទាំងខេត្ត។ Cà Mau បានបញ្ជាក់ច្បាស់កិច្ចការជនជាតិជាបញ្ហាយុទ្ធសាស្ត្រដ៏យូរអង្វែង និងមានសារៈសំខាន់ជាពិសេសក្នុងការពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តនឹងផ្តោតលើការកសាង និងលើកកម្ពស់គុណភាពរបស់កងជួរកម្មាភិបាល និយោជិត អ្នករដ្ឋការដែលជាជនជាតិភាគតិចដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍស្ថានភាពថ្មី។

ធានាសន្តិសុខ និងសណ្តាប់ធ្នាប់តំបន់ឆ្នេរសមុទ្រ

មានទីតាំងស្ថិតនៅតំបន់ព្រំដែនសមុទ្រនៃនិរតីទិស ឃុំ Sông Đốc មានតួនាទីយ៉ាងសំខាន់ជាយុទ្ធសាស្ត្ររបស់ខេត្ត Cà Mau។ ដោយមានប្រជាជនរស់នៅច្រើន សកម្មភាពអាជីវកម្ម និងសេវាកម្មរីកចម្រើន និងចំនួនជនចំណាកស្រុក ព្រមទាំងកម្មករសេរីមួយចំនួនធំ ប្រឈមមុខនឹងហានិភ័យដែលអាចកើតមាននៃឧក្រិដ្ឋកម្ម និងគ្រោះសង្គម។ ដូច្នេះ ការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ និងការរក្សាលំនឹងតំបន់គឺជាអាទិភាពដ៏ចម្បងដែលតែងត្រូវបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេស។

ជីវភាពរស់នៅកាន់តែប្រសើរឡើង អាស្រ័យកម្មវិធីគោលដៅជាតិ

នៅឃុំ Hưng Hội ដែលជាតំបន់មានបងប្អូនជនជាតិ Khmer រស់នៅយ៉ាងកុះករ គោលនយោបាយនានាមកពីកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់ថាកម្មវិធី) កំពុងជ្រាបចូលទៅក្នុងជីវភាពរស់នៅជាបណ្តើរៗ ដោយនាំមកនូវការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ មិនត្រឹមតែជាគោលការណ៍នៅលើក្រដាសស្នាមប៉ុណ្ណោះទេ កម្មវិធីពិតជាបានក្លាយជាចំណុចបង្អែកដ៏ជាក់ស្តែង ជួយឱ្យគ្រួសារជាច្រើនជម្នះបាននូវការលំបាក និងមានមុខរបរចិញ្ចឹមជីវិតស្ថិរភាព។

នាំយកភាពងាយស្រួលឌីជីថលជូនជនរួមជាតិនៅ Khánh Lâm

“ឥឡូវនេះការចុះឈ្មោះសេវាសាធារណៈ មិនចាំបាច់ទៅសាលាឃុំទៀតទេ គឺមានភាពងាយស្រួលណាស់។ ខ្ញុំធ្វើបែបបទរដ្ឋបាលនៅលើទូរស័ព្ទ អ្វីដែលមិនច្បាស់ គឺបានបងៗនៅក្នុងក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ណែនាំយ៉ាងយកចិត្តទុកដាក់” នេះគឺជាការចែករំលែកដោយក្តីរីករាយរបស់លោក Trần Phil ភូមិលេខ ១៦ ឃុំ Khánh Lâm។

សហគ្រាស - ម៉ាក