ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:29

លុបបំបាត់ផ្ទះបណ្តាះអាសន្ននិងផ្ទះទ្រុឌទ្រោម

យោងតាមមន្ទីរការងារ យុទ្ធជនពិការនិងសង្គម អនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម គិតមកទល់ពេលនេះ ទូទាំងខេត្តក៏ផ្តើមសាង សង់ផ្តះថ្មីបានចំនួន១.១១៤ខ្នងដែរហើយ។

កាលពីថ្ងៃទី១២ធ្នូ ឆ្នាំ២០២៤ កម្មវិធីលុបបំបាត់ផ្ទះបណ្ណោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើភូមិសាស្ត្រខេត្ត Cà Mau បានចាប់ផ្តើមដំណើរការ។​ (ក្នុងរូបថត៖ លោក Lê Thanh Triều ប្រធានៈគណៈឃោសនាអប់រំបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam និងលោក Huỳnh Quốc Hoàng លេខាបក្សស្រុក Thới Bình ជូនស្លាកជានិមិត្តរូបនៃការជំនួយឧបត្ថម្ភទឹកប្រាក់សម្រាប់សង់ផ្ទះថ្មីដល់គ្រួសារក្រទាំងឡាយនៅភូមិភាគ)។

ក្នុងកម្មវិធីរបស់ខេត្ត គិតដល់ឆ្នាំ២០២៥ នឹងអនុវត្តការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្តះទ្រុឌទ្រោមចំនួន៤.៤០០ខ្នងសម្រាប់គ្រួសារដែលមានតម្រុវការខាងផ្ទះស្នាក់នៅ។ ក្នុងនោះ សាងសង់ថ្មិ៣.៤៦៣ខ្នង និងកែជួសជុលបាន៩៣៧ខ្នង (រួមមានទាំងមុខសញ្ញាអ្នកមានសគុណលើបដិវត្តន៍ សាច់ញាតិយុទ្ធជនវិរភាព គ្រួសារក្រ ប្រកៀកបន្ទាត់ក្រ គ្រួសារស្ថិតក្នុងកម្មវិធីកៅលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត)។

បណ្តាផ្ទះដែលត្រូវបានសាងសង់ថ្មី ធានាភាពរឹងមាំល្អសម្រាប់ក្នុងដំណើរការរស់នៅ។

តាមការកត់ត្រានៅបណ្តាភូមិភាគមួយចំនួន សព្វថ្ងៃ បណ្តាផ្ទះដែលបានដំណើរការសាងសង់ដើម្បីប្រគល់ជូនមុខសញ្ញាទាំងនោះឱ្យបានទាន់រដូវទទួលអំណរបុណ្យចូលឆ្នាំ Tết ប្រពៃណីជាតិ។

ក្នុងដំណើរការអនុវត្តមានការឧបត្ថម្ភយ៉ាងសកម្មរបស់សមាជិកយុវជននៅបណ្តាភូមិភាគ។ (រូបថត៖ កងប្រជាស្វ័យត្រាណ សមាជិកយុវជនឃុំ​ Tân Lộc ស្រុក Thới Bình ជំនួយគាំទ្រដោះស្រាយផ្ទះបណ្តោះអាសន្ន ដើម្បីសង់ផ្ទះថ្មីជូនគ្រួសារប្រជាជននៅភូមិលេខ៩)។

ផ្តើមពីប្រពៃណីប្រឡងប្រណាំងរួមដៃគ្នាលុតបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្តះទ្រុឌទ្រោមលើករណីទូទាំងប្រទេសនិយាយរួម ខេត្ត Cà Mau និយាយដោយឡែក បាននិងកំពុងបានផ្លាស់ប្តូរយ៉ាងសកម្មខាងស្មារតីទទួលខុសត្រូវរបស់គ្រប់បណ្តាគណៈផ្នែក និងរដ្ឋអំណាច និងរណសិរ្សមាតុភូមិ ព្រមទាំងអង្គការចាត់តាំងនយោបាយ-សង្គម អង្គការសង្គម-វិជ្ជាជីវៈ បណ្តាអាជីវកម្ម និងទូទាំងសង្គមចំពោះគ្រួសារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ រួមទាំងអ្នកប្រជាជនដែលប៉ះពាល់ដោយគ្រោះធម្មជាតិ និងអាកាសធាតុប្រែប្រួល គ្រួសារអ្នកមានស គុណជួបលំបាកខាងលំនៅឋាន។ ស្របឱកាសនោះ ក៏ដើម្បីលើកទឹកចិត្តរួមដំណើរការជាមួយអ្នកក្រ អ្នកមានជីវភាពជួបលំបាក ព្រមទាំងអ្នកមានសគុណលើភូមិសាស្ត្រខេត្តផងដែរ។

ទទួលបានការឧបត្ថម្ភកែជួសជុលផ្ទះជាមូលដ្ឋាន អ្នកមីង Danh Thị Oanh នៅភូមិ (លេខ៨ ឃុំ  Biển Bạch ស្រុក Thới Bình) ចែករំលែកក្តីសប្បាយជាមួយលោក Lê Thanh Triều ប្រធានគណៈឃោសនាអប់រំបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam និងអ្នកស្រី Nguyễn Thu Tư នាយករងនៃមន្ទីរការងារ យុទ្ធជនពិការនិងសង្គម។

លោក Nguyễn Văn Hứng ​នៅភូមិលេខ៤ ឃុំ An Xuyên ក្រុង Cà Mau  បោសសំអាតផ្ទះថ្មីដែលទើបសង់រួចផ្តើមពីកម្មវិធីលុបបំបាត់ផ្ទះបណ្ណោះអាសន្ន និងផ្ទះទ្រុឌទ្រោម។

ក្នុងកម្មវិធីដែលប្រកបដោយទឹកចិត្តមនុស្សធម៌បែបនេះ ខេត្តក៏បានដាក់ចេញតម្រូវការ៖ ផ្សព្វផ្សាយ ចូលរួមគាំទ្រប្រពៃណីប្រឡងប្រណាំងដោយខ្លឹមសារជាក់ស្តែង ទម្រង់សម្បូរបែប ស៊ីជម្រៅ ព្រមគ្នា ជារឿយៗតាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ដើម្បីរួមចំណែកប្រ មូលផ្តុំរាល់ប្រភពនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើភូមិសាស្ត្រខេត្ត។ ធានាភាពជាសាធារណៈ ប្រជាធិបតី ស្មោះត្រង់ ពង្រីកសិទ្ធិជាម្ចាស់និងការចូលរួមយ៉ាងសកម្ម ព្រមទាំងម្ចាស់ការរវាងសហគមជាមួយបងប្អូនប្រជាជនក្នុងការអនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម៕

 

អនុវត្តដោយ៖ Văn Đum

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក