ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:30

រួមចំណែកអភិវឌ្ឍន៍ក្រុង

ជាមួយមុខងារនិងភារកិច្ចដែលបានប្រគល់ជូន ក្នុងរយៈពេលកន្លងមក ការិយាល័យជនជាតិក្រុង Cà Mau បានអនុវត្តល្អគោលនយោបាយជនជាតិលើភូមិសាស្ត្រក្រុង ស្របឱកាសនោះ សហការជាមួយបណ្តាអង្គាភាពពាក់ព័ន្ធដើម្បីចាត់តាំងផ្សេព្វផ្សាយអនុវត្តរាល់បណ្តាគោលនយោបាយខាងសន្តិសុខសង្គម ស្តារជីវផាពរស់នៅជូនបងប្អូនជនរួមជាតិភាគតិច។ ផ្តើមពីនោះ ស្ថានភាពសន្តិសុខនយោបាយសង្គមនៃតំបន់ជនជាតិភាគតិចក៏បានលំនឹង រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរួមរបស់ក្រុង Cà Mau។

ក្រុងកាម៉ាវមានទាំងអស់១៣ជនជាតិជាបងប្អូន ក្នុងនោះមាន១២ជនជាតិភាគតិចដែលរស់នៅលាយឡំជាមួយគ្នាគ្រប់ភូមិសង្កាត់ ដោយមាន២.៣១៣ គ្រួសារ/៩.០០០ប្រជាជន រួមមានជនជាតិចិន១.៥៩៣/៦.២០៧នាក់។ ជនរួមជាតិ Khmer ៦៩៣គ្រួសារ/២.៦៦៥នាក់ ចំណែកជនជាតិដែលតិចជាងគេ មានដូចជា៖ Nùng, Tày, Mường, Chăm, Cơ-ho, Thái, Ê-đê, Xtiêng, Thượng, Sán Diều ដោយមានទាំងអស់៤៧គ្រួសារ និងចំនួនប្រជាជន១២៨នាក់។

ជាមួយការរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយជនជាតិ ក្នុងឱកាសមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចលើកទី IV ខេត្ត Cà Mau ឆ្នាំ២០២៤ ការិយាល័យជនជាតិក្រុង Cà Mau ក៏ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការងារជនជាតិតំណាក់កាល២០២៩-២០២៤។

សកម្មភាពនៃការថែទាំសុខមាលភាពជូនបងប្អូនប្រជាជន ក្នុងនោះមានជនរួមជាតិ Khmer បន្តទទួលបានការយកចិត្តទុកដាក់ ក្រុងក៏បានបង្កើនការវិនិយោគខាងសម្មារតីសម្ភារៈ ព្រមទាំងឧបករខាងសុខាភិបាលសម្រាប់ឱ្យការពិនិត្យព្យាបាលជំហានដំបូង និងរៀបចំចាត់ចែងគ្រប់បុគ្គលិកនិយោជិតខាងពេទ្យ  ព្រមទាំងវេជ្ជបណ្ឌិតសម្រាប់តំណាក់សុខាភិបាលឃុំ និងសង្កាត់។ ជារៀងរាល់ឆ្នាំ បណ្តាកម្មវិធីខាងសុខាភិបាលជាតិសុទ្ធតែបានធ្វើការផ្សព្វផ្សាយអនុវត្តយ៉ាងគ្រប់គ្រាន់។ បណ្តាគ្រួសារក្រ និងប្រកៀកបន្ទាត់ក្រទាំងឡាយសុទ្ធតែត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល។

ជារៀងរាល់ឆ្នាំ នាឱកាសបុណ្យទានប្រពៃណីរបស់ជនរួមជាតិ Khmer និងជនជាតិ Hoa ដូចជា៖ បុណ្យចូលឆ្នាំ Tết បុណ្យ tết Nguyên tiêu បុណ្យចូលឆ្នាំ Khmer បុណ្យភ្ជុំបិណ្ឌ សែនដូនតា។ល។ ការិយាល័យជនជាតិតែងបានសហការជាមួយគ្រប់បណ្តាស្ថាប័នគណៈផ្នែកក្រុង និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ចាត់តាំងពិធីជួបជុំ និងអញ្ជើញទៅសួរសុខទុក្ខ ជនអំណោយអ្នកមានប្រជាប្រិយ កម្មាភិបាលចូលនិវត្តន៍ ព្រមទាំងគ្រួសារគោលនយោបាយ អ្នកភារៈសាសនា ព្រះសង្ឃ គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ និងវត្តមុនីវង្សា បុប្ផារាម ក្រុមសិល្បៈ Khmer សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ វិទ្យាល័យជនជាតិអន្តេវាសិកខេត្ត សមាគមជនជាតិ Hoa... ដោយទឹកប្រាក់ប្រមាណជិត៣០០លានដុង។ ក្រៅពីនោះ ថែមទាំងជំនួយឧបត្ថម្ភការហ្វឹកហ្វឺនស្តីពីការងារជនជាតិ ព្រមទាំងចាត់កម្មវិធីសំណេះសំណាល សិក្សាស្វែងយល់ និងដោះដូរបទពិសោធសម្រាប់អ្នកមានប្រជាប្រិយ...។

ការិយាល័យជនជាតិសហការជាមួយសមាគមជនជាតិ Hoa និងព្រះសង្ឃវត្តមុនីវង្សា បុប្ផារាម  ព្រមទាំងចលនាសប្បុរសជនជូនអំណោយប្រមាណជាង៤.៥០០ចំណែកសម្រាប់គ្រួសារក្រ ប្រកៀកបន្ទាត់ក្រ គ្រួសារក្រលំបាក មនុស្សចាស់ជរាឯកោ កុមារកំព្រា ជនវិកលចរិក ជនពិការ ព្រមទាំងឧបត្ថម្ភម៉ាស៊ីនទឹក១០គ្រឿង សរុបទឹកប្រាក់ប្រមាណ២ពាន់លានដុង។

ជាមួយការយកចិត្តទុកដាក់ចង្អុលការណែនាំរបស់ការិយាល័យជនជាតិក្រុង Cà Mau ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការអភិរក្សនិងពង្រីកនូវបណ្តាតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិតែងត្រូវបានបងប្អូនជនរួមជាតិ Khmer អនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់រដ្ឋនិងច្បាប់សាសនា។

លោក Vương Văn Sáng អតីតប្រធានការរិយាល័យជនជាតិ ក្រុង Cà Mau បានឱ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុងតែងមានយ៉ាងច្រើនគោលនយោបាយយកចិត្តទុកដាក់អភិវឌ្ឍន៍គ្រប់វិស័យ ដើម្បីលើកកម្ពស់សម្ភារៈស្មារតីក្នុងជនរួមជាតិភាគតិច។ សកម្មភាពជមនួយឧបត្ថម្ភគ្រួសារក្រីក្រក៏ត្រូវបានសង្គមយកចិត្តទុកដាក់។ បងប្អូនជនរួមជាតិភាគតិចមានមោទនភាពខ្លាំងណាស់ ព្រមទាំងជឿជាក់លើមាគ៌ា និងគោលការនយោបាយរបស់បក្ស ក្រឹតច្បាប់របស់រដ្ឋ សកម្មចូលរួមរាល់គ្រប់សកម្មភាព និងប្រពៃណីរបស់ភូមិភាគ។ រយៈពេល៥ឆ្នាំកន្លង ក៏ចលនាបានទឹកប្រាក់ជាង២១ពាន់លានដុងសម្រាប់មូលនិធីដើម្បីអ្នកក្រ ព្រមទាំងជំនួយឧបត្ថម្ភសាងសង់ថ្មីនិងកែជួសជុលផ្ទះមហាសាមគ្គីសម្រាប់អ្នកក្របានចំនួន៤៣៤ខ្នង។ រួមជាមួយបណ្តាវិធីសាស្ត្រជាច្រើនក្នុងការកាត់បន្ថយក្រស្តីពីការបណ្តុះបណ្តាមុខរបរវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ និងលើកស្ទួយជីវភាពរស់នៅ... គិតមកទល់ពេលនេះ អត្រាគ្រួសារក្រទូទាំងក្រុងកាម៉ាវបានបន្ថយចុះនូវត្រឹម០,២១%។ សម្រាប់តំបន់ជនជាតិភាគតិច បច្ចុប្បន្ន អត្រាគ្រួសារក្រនូវត្រឹម០,២៥%”។

អាចនិយាបានថា ក្នុងរយៈពេល៥ឆ្នាំកន្លង ជាមួយការយកចិត្តទុកដាក់របស់នក្សនិងរដ្ឋ រួមទាំងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគ ជាពិសេសការិយាល័យជនជាតិក្រុង Cà Mau ជីវភាពបងប្អូនជនរួមជាតិទាំងឡាយលើភូមិសាស្ត្រក្រុងមានការអភិវឌ្ឍគ្រប់វិស័យ។ បងប្អូនជនរួមជាតិសាគ្គី ខិតខំតស៊ូឈានឡើង រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕

 

Quỳnh Anh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក