ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:30

ប្រភពកម្លាំងសម្រាប់កាត់បន្ថយក្រចីរភាព

ប្រពៃណីប្រឡងប្រណាំង “ដើម្បីអ្នកក្រីក្រ - មិនទុកឱអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយដាច់ខាត” ត្រូវបានខេត្ត Cà Mau បញ្ជាក់ច្បាស់ថាជាភារកិច្ចដ៏សំខាន់ ទៀងទត់ និងមានអត្ថន័យសម្រាប់ឱ្យការជំរុញប្រពៃណីនៃដំណើរការបដិវត្តន៍។ ប្រពៃណីនេះក៏ត្រូវបានដាក់ឱ្យដំណើរការយ៉ាងទូលំទូលាយ និងបង្កើនតម្លៃដ៏ល្អថ្លៃថ្នូរខាងស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក បង្កើនប្រភពកម្លាំងយ៉ាងសកម្មសម្រាប់កាត់បន្ថយក្រចីរភាព។

គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក Thới Bình ជូនអំណោយគ្រួសារក្រីក្រ។

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលបានចេញផែនការរៀបចំការអនុវត្តចលនាប្រឡងប្រណាំង “ទូទាំងប្រទេសព្រួតដៃគ្នាដើម្បីអ្នកក្រីក្រ - មិនទុកឱអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយដាច់ខាត។ អនុវត្តចលនាប្រពៃណីទឹកចិត្តមនុស្សធម៌នេះ ខេត្ត Cà Mau ផ្តោតលើការកៀរគរធនធាន ធ្វើសមកាលកម្ម និងអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងគោលនយោបាយឧបត្ថម្ភកាត់បន្ថយក្រ កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់បណ្តាឃុំ និងភូមិជួបលំបាកពិសេស ផ្សារភ្ជាប់ជាមួយការអនុវត្តបណ្តាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ បង្កលក្ខណៈសម្រាប់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ គ្រួសារជនរួមជាតិភាគតិចអភិវឌ្ឍន៍ផលិត បង្កើនប្រភពប្រាក់ចំណូល និងមានលក្ខណៈបានចូលជិតសេវាកម្មសង្គមជាមូលដ្ឋានផងដែរ។ ទន្ទឹមនិងនោះ រណសិរ្សមាតុភូមិ និងអង្គការមហាជន បានសហការជាមួយស្ថាប័ន អង្គភាព គណៈផ្នែក និងបុគ្គលឯកជនក្នុង និងក្រៅខេត្ត ដើម្បីចលនា ទំនាក់ទំនង ជំនួយឧបត្ថម្ភគ្រួសារក្រីក្រទាំងឡាយដើម្បីសង់បានផ្ទះសម្រាប់ស្នាក់នៅ ព្រមទាំងកសាងសំណង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងបង្គន់អនាម័យ... ដើម្បីអនុវត្តរាល់បណ្តាបទដ្ឋាននៃការកាត់បន្ថយក្រតាមគម្រោងការដែលបានដាក់ចេញ។

នារីសង្កាត់ Tân Thành ក្រុង Cà Mau ជាមួយទម្រង់ “ភាពកក់ក្តៅដែលផ្តើមពីបំប៉ុងប្រឹតសំចៃដើមទុន”។

ផ្តើមពីលទ្ធផលរបស់ប្រពៃណីចលនាប្រឡងប្រណាំង គ្រប់បណ្តាស្ថាប័ន អង្គភាព និងភូមិភាគបានរកឃើញទាន់ពេល ព្រមទាំងពង្រីកទូលាយរាល់បណ្តាផ្នត់គំនិត និងបទពិសោដ៏ល្អៗ ព្រមទាំងបណ្តាទម្រង់ថ្មីៗ របៀបច្នៃប្រតិដ្ឋ និងមានប្រសិទ្ធភាពទៀតផង។ លើសពីនេះ ក្នុងមួយឆ្នាំៗ ខេត្តចលនាថវិកាទឹកប្រាក់បានជាង១០០ពាន់លានដុង ដើម្បីសាងសង់ និងកែជួសជុលផ្ទះជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ រួមទាំងគ្រួសារជួបលំបាកខាងលំនៅឋាន ជាពិសេសឧបត្ថម្ភស្វានម៉ាស៊ីនទឹកណិងជំនួយឧត្ថម្ភសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ប្រចាំគ្រួសារ។

ការចលនាប្រឡងប្រណាំង "ដើម្បីអ្នកក្រីក្រ - មិនទុកឱអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយដាច់ខាត" បានបំនូវផុសឆន្ទៈ និងបង្កើនប្រភពកម្លាំង ពង្រីកកម្លាំងផ្ទៃក្នុងដើម្បីឈានឡើងរួចចាកក្រ បង្កើតការផ្លាស់ប្តូរយ៉ាងសកម្មខាងការយលើដឹង ទ្វើគ្រប់សព្វបែបយ៉ាង ព្រមទាំងភារកិច្ចរបស់គ្រប់បណ្តាអង្គភាព​ គណៈផ្នែកគ្រប់លំដាប់ថ្នាក់ និងទូទាំងសង្គមផងដែរសម្រាប់ការកាត់បន្ថយក្រចីរភាព។ រហូតដល់ចុងឆ្នាំ២០២៤ ខេត្ត Cà Mau មានសរុបទាំងអស់ចំនួន២.៨៩០០គ្រួសារក្រីក្រ ស្រូបអត្រា០,៩៤% និង៣.៨៦៥គ្រួសារប្រកៀកបន្ទាត់ក្រ ស្រូបអត្រា១,២៦%។ ស្រុក U Minh មានអត្រាគ្រួសារក្រស្រូបខ្ពស់បំផុត ដោយមាន២,៧៤%។ ចំណែកក្រុង Cà Mau វិញមានអត្រាគ្រួសារក្រទាបបំផុត ដោយមាន០,១៣%។ ពោលគឺមិនមានគ្រួសារក្រ និងប្រកៀកបន្ទាត់ក្រដែលជាអ្នមានសគុណលើបដិវត្តន៍នោះទេ។

សម្រាស់ជនបទថ្មីកម្រិតខ្ពស់នៃឃុំ Lý Văn Lâm ក្រុង Cà Mau។

លទ្ធផលកន្លងមកបានបង្ហាញឱ្យឃើញអំពីប្រពៃណីប្រឡងប្រណាំង "ដើម្បីអ្នកក្រីក្រ - មិនទុកឱអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយដាច់ខាត" គឺ ជាគោលនយោបាយដ៏ត្រឹមត្រូវ សបទឹកចិត្តប្រជាជន និងទទួលបានការគាំទ្រយ៉ាងសកម្មពីគ្រប់ស្រទាប់វណ្ណៈប្រជាជន។ ឆ្លងតាមនោះ ក្នុងតំណាក់កាល ២០២១-២០២៥ មានចំនួន២៩សមូហភាព និងបុគ្គលឯកជន៥១រូបដែលត្រូវបានលើកសរសើជាអ្នកមានស្នាដៃឆ្នើមក្នុងការអនុវត្តប្រពៃណី។ មាន៩៧សមូហភាព និងបុគ្គលឯកជនចំនួន២៣១នាក់ដែលបានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ និងលិខិតសរសើរក្នុងការចលនា ជំនួយឧបត្ថម្ភសន្តិសុខសង្គម រួមចំណែកសាងសង់ផ្ទះជូនគ្រួសារក្រី។

ទម្រង់ដាំបន្លែរបស់បងប្អូនប្រជាកសិករឃុំ Hưng Mỹ ស្រុក Cái Nước។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Lê Văn Sử បានអះអាងថា ខេត្តនឹងបន្តជំរុញការងារផ្សព្វផ្សាយ និងអប់រំ លើកកម្ពស់ចំណេះដឹង និងការទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជន មេដឹកនាំផ្តាច់មុខ និងគ្រប់ស្រទាប់វណ្ណៈប្រជាជនចូលរួមបន្តជំរុគខ្លាំងខ្លាការអនុវត្តប្រពៃណីប្រឡងប្រណាំង​ "ដើម្បីអ្នកក្រីក្រ - មិនទុកឱអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយដាច់ខាត"។ អនុវត្តល្អការប្រមូលផ្តុំប្រភពធនធានដើម្បីអនុវត្តកម្មវិធីកាត់បន្ថយក្រចីរភាពតាមគម្រោងការដែលបានដាក់ចេញ។ ផ្តើមពីនោះ ធ្វើការផ្សព្វផ្សាយចំពោះអ្នកគំរូដ៏ឆ្នើមទាំងឡាយ ព្រមទាំងបទម្រង់ដ៏ល្អៗស្តីពីការងារកាត់បន្ថយក្រដើម្បីជំរុញ និងពង្រីកទូលំទូលាយថែមទៀតផង៕

 

Mộng Thường

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក