ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:11

ជីវភាពប្រសើរឡើងអាស្រ័យគោលនយោបាយ

អាស្រ័យការឧបត្ថម្ភដីធារ និងផ្ទះ ព្រមទាំងផ្លាស់ប្តូរមុខរបរការងារធ្វើ ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការរៀបចំទីតាំងស្នាក់នៅអោយមានការលំនឹងល្អនៅនឹងកន្លែង...ផ្តើមពីនោះ ក៏បានរួមចំណែកកាត់បន្ថយក្រនៅតាមតំបន់ជនរួមជាតិភាគតិចរបស់ខេត្តដែលលើសពី២%រៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២៤ អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចបានបន្ថយចុះដល់២,៥៧% (ស្មើនឹង៣២៩គ្រួសារ) ។

លំនៅឋានរបស់បងប្អូនជនរួមជាតិ Khmer មួយថ្ងៃកាន់តែស្កឹមស្កៃ។ មានគ្រួសារជាច្រើនទទួលបានការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទៀតផង។

តួយ៉ាងដូចនៅឃុំ Ngọc Chánh ស្រុក Đầm Dơi ដែលជាតំបន់ដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ កាលពីឆ្នាំ២០២២ ទូទាំងឃុំមានគ្រួសារក្រីក្រ ៨០ គ្រួសារ ខណៈពេលដែលក្នុងនោះមានរហូតដល់ ៥៦ គ្រួសារជាជនជាតិ Khmer។ បច្ចុប្បន្ន មានជាងពាក់កណ្តាលនៃចំនួនគ្រួសារ Khmer ដែលបានរួចចាកផុតពីភាពក្រីក្រ សព្វថ្ងៃនូវសល់ត្រឹម ២៣ គ្រួសារប៉ុណ្ណោះ។

ក្នុងឆ្នាំ២០២០ គ្រួសារលោក Thạch Tới (នៅភូមិ Tấn Ngọc ឃុំ Ngọc Chánh) ជាគ្រួសារក្រលំបាក ថ្វីត្បិតមានដីផលិត ក៏ប៉ុន្តែខ្វះឧបករផលិត ហើយថែមទាំងមានកូនច្រើនទៀតផង។ ដោយបានរដ្ឋជំនួយឧបត្ថម្ភខាងជីវភាពរស់នៅ គ្រួសារក៏សកម្មក្នុងការអនុវត្តបច្ចេកវិទ្យាចូលក្នុងការផលិត ដាំបន្លែតាមរដូវកាល  អាចរកបានប្រភពនៃមុខម្ហូបសម្រាប់គ្រួសារ ផង​ និងសម្រាប់លក់ផងដែរ។ គួបផ្សំជាមួយទម្រង់ចិញ្ចឹមជ្រូកដើម្បីរកប្រភពចំណូលវិលជុំ។ ប្រាក់ចំណូលប្រចាំខែរបស់ប្តីប្រពន្ធលោក Tới ចាប់ពី ៥-៧ លានដុង គ្រប់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ និងគិតគូឧកូនសិក្សារៀនសូត្រទៀតផង។ ផ្តើមពីនោះ ភូមិភាគក៏បង្កលក្ខណៈដើម្បីកូនៗបានរៀនរបរ និងមានការងារធ្វើ ទើបជីវភាពគ្រួសារមានលក្ខណៈឈានឡើង ផ្តើមពីគ្រួសារក្រលំបាក ឥឡូវបានក្លាយជាគ្រួសារមានប្រភពចំណូលសមគួរផងដែរ។

មានជាច្រើនទម្រង់នៃការរស់នៅដែលត្រូវបានបងប្អូន Khmer អនុវត្តទទួលជោគជ័យ។

លោក Thạch Tới រីករាយ ឱ្យដឹង៖ “ឥឡូវនេះ ជីវភាពគ្រួសារខ្ញុំក៏មានការរីកចម្រើនគួរសម។  មិនត្រឹមតែគ្រួសារខ្ញុំនោះទេ បណ្តាគ្រួសារក្រីក្រដទៃទៀតនៅភូមិភាគក៏មានលក្ខណៈឈានឡើងអាស្រ័យការយកចិត្តទុកដាក់របស់រដ្ឋ ព្រមទាំងមានគោលនយោបាយឧបត្ថម្ភជាក់ស្តែងទៀតផង។ មាមីងបងប្អូនគ្រប់រូបសុទ្ធតែរីករាយខិតខំប្រឹងប្រែងរកស៊ី ផ្តើមពីនោះជីវភាពមួយថ្ងៃកាន់តែមានការលើកកម្ពស់។

ដូចគ្នានេះដែរ គ្រួសារលោក Danh Sươl នៅឃុំ Tân Lộc ស្រុក Thới Bình ក៏បានខិតខំឈានឡើងរួចចាកក្រអាស្រ័យគោលនយោបាយដ៏ត្រឹមត្រូវនិងទាន់សភាពការរបស់បក្ស និងរដ្ឋផងដែរ។ លោកមានប្រសាសន៍៖ “គ្រួសារខ្ញុំធ្វើនំក្រូចលក់រាល់ថ្ងៃ រកបានប្រាក់ចំណូលប្រមាណពី១០០-២០០ពានដុងក្នុងមួយថ្ងៃ។ ក្រៅពីនោះ ខ្ញុំរួមជាមួយគ្រួសារដទៃទៀតនៅទីនេះក៏ទទួលបានការឧបត្ថម្ភខាងទម្រង់ចិញ្ចឹមសត្វ ទើបបង្កើនប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រ ចាំថ្ងៃ។

អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ជារៀងរាល់ឆ្នាំ គណៈកម្មាធិការប្រជាជនខេត្តបានចង្អុលការណែនាំ និងប្រមូលផ្តុំប្រភពធនធានសម្រាប់អនុវត្តបណ្តាគម្រោងនិងអនុគម្រោងដែលជះឥទ្ធពលផ្ទាល់ទៅលើតំបន់ជនជាតិភាគតិច និងមានមានការផ្លាស់ប្តូរយ៉ាងសកម្មទៀតផង។

ខណៈពេលជីវភាពបានលំនឹង បងប្អូនជនរួមជាតិខ្មែរក៏កាន់តែមានគំនិតចេះគិតគូរខាងការលម្អសម្រស់ជនបទ។

“អ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិ និងសាសនានិ បានឱ្យដឹង៖ “ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនរួមជាតិភាគតិចមួយថ្ងៃកាន់ តែមានការលើកកម្ពស់។ ឥឡូវនេះ ទៅដល់ទីណាក៏ឃើញផ្ទះសម្បែងបងប្អូនជនរួមជាតិភាគតិចធំទូលាយស្អាតផងដែរ។ រដ្ឋអំណាចភូមិភាគក៏បានបង្កលក្ខណៈងាយស្រួលសម្រាប់មាមីងបងប្អូនប្រកបអាជីវកម្ម និងលក់ដូរខាងកសិផល និងផលិតផលដែលខ្លួនធ្វើបាន ផ្តើមពីនោះជីវភាពក៏មានការលើកកម្ពស់គ្រប់វិស័យផងដែ”៕

 

Lam Khánh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក