ឧបត្ថម្ភជាក់ស្តែងសម្រាប់គ្រួសារក្រីក្រជាជនជាតិភាគតិច

ឧបត្ថម្ភជាក់ស្តែងសម្រាប់គ្រួសារក្រីក្រជាជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រភពនៃការវិនិយោគដែលផ្តើមពីបណ្តាកម្មវិធីគោលដៅជាតិ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ បានបង្កលក្ខណៈយ៉ាងសំខាន់ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រឃុំ U Minh។

តំបន់ជនជាតិភាគតិចអភិវឌ្ឍន៍ចីរភាព

តំបន់ជនជាតិភាគតិចអភិវឌ្ឍន៍ចីរភាព

បន្ទាប់ពីបានរួមបញ្ចូលគ្នា ខេត្ត Cà Mau សរុបផ្ទៃដីធម្មជាតិទាំងអស់ចំនួន ៧.៩៤២,៣៨គីឡូម៉ែត្រ មានប្រជាជនប្រមាណ ២.៦០.៦៧២ នាក់ ព្រមទាំងមាន ៦៤ អង្គភាពរដ្ឋបាល (៥៥ឃុំ និង៩សង្កាត់)។ លើភូមិសាស្ត្រខេត្តមាន ២៨ ជនរួមជាតិភាគតិចរស់នៅលាយឡំគ្នា មាន ៣២.១៥២ គ្រួសារ និងចំនួនប្រជាជន១៤២.៥៩៨ នាក់។ ក្នុងនោះ ដែលមានច្រើនជាងគេគឺជនរួមជាតិ Khmer ២៦.៩០០ គ្រួសារ និងចំនួនប្រជាជន ១១៦.៦០៤ នាក់។

ពិបាកក្នុងការបែងចែកប្រភពថវិកាសម្រាប់បង្កើតអាជីព

ពិបាកក្នុងការបែងចែកប្រភពថវិកាសម្រាប់បង្កើតអាជីព

កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០៣០ (ហៅកាត់ថាកម្មវិធី) តំណាក់កាលទី ១ (២០២១-២០២៥) មានអត្ថន័យសំខាន់ខ្លាំងណាស់។ ថ្វីត្បិតដោយការរួមបញ្ចូលគ្នារវាងខេត្តទាំងពីរ ដូច្នេះហើយទើបមានការជូបលំបាកក្នុងការអនុវត្តការបែងចែកផែនការនៃថវិកាដើមទុន។

ទីបង្អែកសម្រាប់ចាកផុតក្រ

ទីបង្អែកសម្រាប់ចាកផុតក្រ

ប៉ុន្មានឆ្នាំកន្លងមកនេះ ការឧបត្ថម្ភអភិវឌ្ឍន៍ផលិត និងពិពីធកម្មនៃការរស់នៅសហគមន៍នៅតាមតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្តបាននាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់។ យោងតាមការឧបត្ថម្ភក៏បានជួយរាប់រយគ្រួសារមានលក្ខណៈអភិវឌ្ឍន៍ផលិត បង្កើនប្រភពចំណូលនឹងនរទៀតផង។

គម្រោងទី៦ អភិរក្ស និងពង្រីកបណ្តាតម្លៃដ៏ល្អផូរផង់

គម្រោងទី៦
អភិរក្ស និងពង្រីកបណ្តាតម្លៃដ៏ល្អផូរផង់

ដើម្បីអភិរក្ស និងពង្រីកបណ្តាតម្លៃ ព្រមទាំងអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បណ្កាជនជាតិភាគតិច។ ឆ្នាំ២០២៥ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបានបន្តចាត់តាំងល្អបណ្តាសកម្មភាពបុណ្យទានប្រពៃណីដ៏ឆ្នើមៗរបស់បណ្តាជនជាតិភាគតិច យោងតាមគម្រោងទី៦ “អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បណ្តាជនជាតិជាបងប្អូនផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍ទេសចរណ៍”។ នេះគឺជាគម្រោងដែលស្ថិតក្នុងកម្មវិធីគោលដៅជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល ២០២១-២០២៥។

ភាពសុខសាន្តនៅតំបន់ជនរួមជាតិ

ភាពសុខសាន្តនៅតំបន់ជនរួមជាតិ

យោងតាមគម្រោងលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមរបស់ខេត្ត គិតមកទល់ពេលនេះ ក៏សម្រេចបាន៣៥៥ខ្នងដែរហើយសម្រាប់មុខសញ្ញាបានទទួលផលស្ថិតក្នុងគម្រោងទី១របស់កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ដែលបានសាងសង់រួចរាល់ និងប្រគល់ឱ្យប្រើប្រាស់ ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាជនសុខសាន្តចិត្តប្រកបជីវភាពរស់នៅ។

ជីវភាពប្រសើរឡើងអាស្រ័យគោលនយោបាយ

ជីវភាពប្រសើរឡើងអាស្រ័យគោលនយោបាយ

អាស្រ័យការឧបត្ថម្ភដីធារ និងផ្ទះ ព្រមទាំងផ្លាស់ប្តូរមុខរបរការងារធ្វើ ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការរៀបចំទីតាំងស្នាក់នៅអោយមានមានការលំនឹងល្អនៅនឹងកន្លែង...ផ្តើមពីនោះ ក៏បានរួមចំណែកកាត់បន្ថយក្រនៅតាមតំបន់ជនរួមជាតិភាគតិចរបស់ខេត្តដែលលើសពី២%រៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២៤ អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចបានបន្ថយចុះដល់២,៥៧% (ស្មើនឹង៣២៩គ្រួសារ) ។

អនុវត្តមានប្រសិទ្ធភាពគោលដៅសមភាពយេនឌ័រ

អនុវត្តមានប្រសិទ្ធភាពគោលដៅសមភាពយេនឌ័រ

គម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” ដែលស្ថិតក្នុងកម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល២០២១-២០២៥ រួមចំណែកលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរគំនិតរបស់បងប្អូនស្ត្រី និងកុមារតំបន់ជនជាតិភាគតិច។

គ្មានផ្ទះបណ្តោះអាសន្ន គ្មានភាពក្រក្សត់

គ្មានផ្ទះបណ្តោះអាសន្ន គ្មានភាពក្រក្សត់

ឃុំ Tân Lộc ស្រុក Thới Bình បច្ចុប្បន្នមាន២៨៥ គ្រួសារជនរួមជាតិភាគតិចរស់នៅ។ ភាគច្រើនបងប្អូនជនរួមជាតិសុទ្ធសឹងជាអ្នកប្រកបរបរខាងកសិករ កម្មករ ជីវភាពជួបលំបាកខ្លាំងដោយសារខ្វះដីផលិត គ្មានការងារធ្វើ លំនៅឋានក៏ទ្រុឌទ្រោម។ រដ្ឋអំណាចភូមិភាគបាននិងកំពុងបានធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយជាកើស្តែង ផ្តល់មកនូវភាពផ្លាស់ប្តូរយ៉ាងសកម្មក្នុងជីវភាព និងស្មារតីសម្ភាររបស់បងប្អូនប្រជាជន។

ផ្តល់ចំណេះដឹងខាងសមភាពយេនឌ័រជូនប្រជាជន

ផ្តល់ចំណេះដឹងខាងសមភាពយេនឌ័រជូនប្រជាជន

គម្រោង “ជំនួយឧបត្ថម្ភសកម្មភាពយេនឌ័រនៅតាមតំបន់ជនរួមជាតិភាគតិចតំណាក់កាល២០១៨-២០២៥” ហៅកាត់ (គម្រោងការ) ក៏ត្រូវបានមន្ទីរជនជាតិនិងសាសនាធ្វើការផ្សព្វផ្សាយអនុវត្តនៅតាមបណ្តាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ដើម្បីលើកកម្ពស់ចំណេះដឹង សម្រាប់គ្រប់បណ្តាថ្នាក់ ស្ថាប័ន កម្មាភិបាល បក្ខជននិងប្រជាជន។ ធ្វើឱ្យមានការផ្លាសប្តូរខាងករណីសមភាពយេនឌ័រក្នុងជនរួមជាតិភាគតិច។

តំបន់ជនជាតិអភិវឌ្ឍន៍អាស្រ័យកម្មវិធីគោលដៅ

តំបន់ជនជាតិអភិវឌ្ឍន៍អាស្រ័យកម្មវិធីគោលដៅ

អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចតំណាក់កាល២០២១-២០២៥ (កម្មវិធី) ស្រុក Đầm Dơi បានផ្សព្វផ្សាយយ៉ាងព្រមព្រៀងគ្នារាល់បណ្តាគម្រោង អនុគម្រោង ខ្លឹមសារ សមាសភាព ធានាត្រឹមត្រូវតាមគោលដៅ មុខសញ្ញា សមស្របជាមួយលក្ខណៈ សមត្ថភាព ប្រភពធនធានរបស់ភូមិភាគ រួមចំណែកជំរុញខ្លាំងខ្លាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅនិងសម្ភារៈស្មារតីជូនបងប្អូនប្រជាជនទាំងឡាយនិយាយរួម តំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក។

ប្តូរផ្តាច់ដើម្បីសម្រេចជាស្ថាពរនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម

ប្តូរផ្តាច់ដើម្បីសម្រេចជាស្ថាពរនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម

នូវត្រឹមប៉ុន្មានថ្ងៃទៀតទេ កម្មវិធីលុបបំបាត់ផ្ទះបណ្តោះ អាសន្ន និងផ្ទះទ្រុឌទ្រោមក៏ដល់ពេលត្រូវសម្រេចជាស្ថាពរ យោងតាមម្មវិធីចង្អុលការណែនាំរបស់លេខាធិការបក្សខេត្ត។ ម៉្លោះហើយ ជាមួយស្មារតីបង្កើនល្បឿន បណ្តាអង្គភាព និងភូមិភាគក៏បានប្តូរផ្តាច់ជារៀងរាល់ថ្ងៃ ធ្វើយ៉ាងណាដើម្បីសម្រេចជាស្ថាពរនូវបណ្តាផ្ទះមួយចំនួនដែលមិនទាន់សាងសង់បានសម្រេច។ ក្នុងនោះ បណ្តាផ្ទះសម្រាប់បងប្អូនជនរួមជាតិ Khmer ក៏កំពុងត្រូវបានមន្ទីរជនជាតិ និងសាសនារួមជាមួយភូមិភាគប្រមូលផ្តុំប្រភពកម្លាំងបង្កើនល្បឿនដើម្បីការសាងសង់ផ្ទះទាំងឡាយបានសម្រេចទាន់ពេលកំណត់ ព្រមទាំងនាំមកនូវភាពផ្លាស់ប្តូរយ៉ាងលំនឹងល្អសម្រាប់ខាងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិទៀតផង។

ជនរួមជាតិ Khmer យល់ស្របជាមួយគោលនយោបាយធំ

ជនរួមជាតិ Khmer យល់ស្របជាមួយគោលនយោបាយធំ

ដំណើរការបដិវត្តន៍នៃការរៀបចំសម្រិតសម្រាំងអង្គភាពរដ្ឋបាលថ្នាក់ឃុំ អង្គការចាត់តាំងរដ្ឋអំណាចភូមិភាគទាំង២ថ្នាក់ និងការរួមបញ្ចូលគ្នារវាងខេត្ត Cà Mau - Bạc Liêu កំពុងដំណើរការយ៉ាងសកម្ម ដើម្បីលើកម្ពស់គុណភាព ប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់រដ្ឋអំណាចនិងបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មី លើកតម្កើងប្រទេសជាតិឈានចូលយុគសម័យនៃការអភិវឌ្ឍន៍ជនជាតិ។

តភ្ជាប់រវាងព្រំដែននៃខេត្តទាំងពីរ Cà Mau - Bạc Liêu

តភ្ជាប់រវាងព្រំដែននៃខេត្តទាំងពីរ Cà Mau - Bạc Liêu

ពង្រីកប្រភពទុននៃកម្មវិធីគោលដៅ

ពង្រីកប្រភពទុននៃកម្មវិធីគោលដៅ

គិតមកដល់ពេលនេះ បណ្តាគម្រោង និងអនុគម្រោងទាំងឡាយដែលបានប្រើប្រាស់ទុនសម្រាប់ប្រកបរបររកស៊ីស្ថិតក្នុងកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត ពង្រីកប្រសិទ្ធភាពនិងសម្រចបាន រាល់បណ្តាគោលដៅ និងបទដ្ឋានជាក់លាក់។

សហគ្រាស - ម៉ាក