ទស្សនាវត្តបុរាណដែលមានដាំដូងខ្ទិះដំបូងបង្អស់
នោះគឺវត្តបុទុមសាគរ (Chùa Chợ) មានទីតាំងស្ថិតនៅអនុសង្កាត់លេខ៥ ទីរួមស្រុក Cầu Kè ស្រុក Cầu Kè ខេត្ត Trà Vinh។ ជាវត្តបុរាណដែលមានដាំដើមដូងខ្ទិះដំបូងបង្អស់នៅ Việt Nam។ បន្ទាប់ពីដើមដូងងាប់ គល់ដូងក៏ត្រូវបានព្រះសង្ឃបំពាក់ស្បង់ចីវរ ព្រមទាំងដាក់តាំងសម្រាប់គោរពបូជាទៀតផង។
វត្តអំពូយារ (Nhu Gia) កន្លែងផ្សារភ្ជាប់រវាងសហគមបណ្តាជនជាតិជាបងប្អូន
វត្តសិរីនគរជុំ អំពូយារ (Nhu Gia) កសាងនូវឆ្នាំ១៩១១ មានទីតាំងស្ថិតនៅឃុំ Thạnh Phú ស្រុក Mỹ Xuyên ខេត្ត Sóc Trăng។ គិតមកទល់សព្វថ្ងៃ វត្តត្រូវបានឆ្លងកាត់ជាច្រើនជំនាន់ចៅអាធិការផងដែរ។ បណ្តាចៅធិការនីមួយៗសុទ្ធតែមានស្នាព្រះហស្ថក្នុងការកសាងវត្តអារាម។
វត្តសេរីពោធិដើមពោធិ៍
វត្តសេរីពោធិដើមពោធិ៍ (chùa Lâm Dồ) ត្រូវបានកសាងក្នុងឆ្នាំ១៩៤២ មានទីតាំងស្ថិតនៅភូមិ Lâm Dồ ឃុំ Đại Ân 2 ស្រុក Trần Đề ខេត្ត Sóc Trăng។ ស្រុក Trần Đề បច្ចុប្បន្នមានវត្ត Khmer ចំនួន១៤វត្ត ក្នុងនោះវត្តសេរីពោធិដើមពោធិ៍ ត្រូវបានចាត់ទុកជាវត្តមួយដ៏លេចធ្លោ ពិព្រោះវត្តនេះមានព្រះសង្ឃគង់អាស្រ័យសិក្សាច្រើនជាងគេក្នុងចំណោមវត្តដទៃទៀតទូតាំងស្រុក ដោយមានជិត៣០អង្គ ហើយវត្តនេះដែរក៏មានបើកថ្នាក់បង្រៀនភាសា Khmer ធម្មវិន័យជារៀងរាល់ឆ្នាំ ទាក់ទាញព្រះសង្ឃ និងកូនក្មួយជនរួមជាតិចូលរួមរៀនសូត្រយ៉ាងច្រើនកុះករផងដែរ។
សម្បូរបែបនៃស្ថាបត្យកម្មទីតាំងគោរពបូជា
បច្ចុប្បន្ន ទូទាំងខេត្ត Cà Mau មានសាសនាសំខាន់ៗចំនួន៦សាសនា ដែលកំពុងដំណើរការយ៉ាងស្របច្បាប់ រួមមាន៖ ព្រះពុទ្ធសាសនា កាតូលិក ដំណឹងល្អ Cào Đài, Phật giáo Hoà Hảo, Tịnh độ Cư sĩ Phật hội Việt Nam ដោយមានបរិស័ទប្រមាណជាង៣៧០នាក់។ ស្ទើតែគ្រប់ភូមិភាគទូទាំងខេត្តសុទ្ធតែមានទីតាំងសម្រាប់គោរពបូជាតាមជំនឿនៃសាសនារបស់ខ្លួន ហើយរាល់ទីតាំងនីមួយៗក៏មានលក្ខណៈស្ថបត្យកម្មដាច់ដោយឡែករបស់ខ្លួនផងដែរ។
វត្តសិរីគង្គាគ្រួញូង អនុវត្តល្អការងារសុខមាលភាពសង្គម
វត្តសិរីគង្គា គ្រញូង (Cà Nhung) ត្រូវបានផ្តើមកសាងនូវថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៧៩០ មានទីតាំងស្ថិតនៅភូមិ Môn ខណ្ឌ Gò Quao ខេត្ត Rạch Giá (បច្ចុប្បន្ន ជាភូមិ Hoà Tạo ឃុំ Đạnh Hoà ស្រុក Gò Quao ខេត្ត Kiên Giang ចម្ងាយពីក្រុង Rạch Gía ប្រហែល៣០គីឡូម៉ែត្រ ស្ថិតក្បែរផ្លូវជាតិលេខ៨០។ ដោយបានព្រះតេជគុណ Tăng Óc ចៅអធិការវត្ត ផ្តើមកសាងដំបូងបង្អស់។ គិតមកទល់បច្ចុប្បន្ន វត្តត្រូវបានឆ្លងកាត់ព្រះចៅអធិការ៩ជំនាន់ហើយដែរ។ ចៅអធិការសព្វថ្ងៃ គឺព្រះឧបជ្ឈាយ៍ Danh Đổng ព្រះអង្គបានឡើងកាន់កាប់វត្តតាំងពីឆ្នាំ១៩៨៩រហូតដល់សព្វថ្ងៃ។
ទស្សនាវត្តខ្មែរបុរាណ គោកត្រែង
យោងតមការនិទានតៗគ្នាមកថា ដែលវត្តមាននាមជាគោកត្រែង គឺកាលដំបូងឡើយវត្តត្រូវបានកសាងនៅក្បែរស្រះមួយដ៏ធំ ដោយមានដើមត្រែងជាច្រើនដុះជុំជិត នេះក៏ជាស្រះដែលព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងស្រុកនិយមប្រើទឹកស្រះជាប្រចាំផងដែរ។ តែរយៈកាលក្រោយមក ស្រះក៏ត្រូវរីកស្ងួត មិនអាចមានទឹកប្រើប្រាស់ដូចកាលមុនទៀត ប្រជាពុទ្ធបរិស័ទក៏និយមហៅវត្តនេះថា វត្តគោកត្រែង រហូតមកទល់សព្វថ្ងៃ។
សាសនារួមដំណើរការកសាងមាតុភូមិ
ទោះបីជាមានក្តីជំនឿ ប្រព័ន្ធគោលលទ្ធិសាសនា និងវិន័យធម៌ខុសគ្នាក៏ដោយ តែបណ្តាអង្គការសាសនាទាំងឡាយលើភូមិសាស្ត្រក្នុងខេត្ត Cà Mau តែងមានចំ ណុកស្របគ្នាចំពោះស្មារតីជនជាតិ និងក្នុងបាវចនានៃការរស់នៅល្អជាតិ ល្អសាសនា។ អាស្រ័យហេតុនេះហើយ ទើបបណ្តាសាសនាជាទូទៅបានបង្កើតកម្លាំងសាមគ្គី រួមដំណើរការជាមួយរដ្ឋអំណាចភូមិភាគអនុវត្តយ៉ាងល្អខាងវិស័យការងារសន្តិសុខសង្គម រួមចំណែកកសាងមាតុភូមិ។
មកទស្សនាវត្តខ្មែរនៅតំបន់ព្រំដែន
An Giang ត្រូវបានគេស្គាល់ថាជាខេត្តដែលជនរួមជាតិខ្មែររស់នៅយូរជំនាន់ ហើយក៏ជាខេត្តមួយដែលមានវត្តខ្មែរយ៉ាងច្រើនផងដែរ (ឈរចំណាត់ថ្នាក់ទី៤ បន្ទាប់ពីខេត្ត Trà Vinh, Sóc Trăng និង Kiên Giang)។ រស់នៅប្រមូលផ្តុំច្រើនបំផុតនៅស្រុក Tri Tôn និង Tịn Biên ដែលមានទាំងអស់វត្តជិត៧០វត្ត។ វត្តនិមួយៗមិនត្រឹមតែមានសោភ័ណភាពបុរាណរៀង ៗខ្លួនប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរក្សានូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរណាមបូនិយាយរួម និងវត្តរាជទស្សនារាម ស្តេចទត ផងដែរ។
ព្រះសង្ឃនិងពុទ្ធបរិស័ទ រួមកម្លាំងសាមគ្គីស្នេហាជាតិ
ប៉ុន្មានឆ្នាំកន្លង ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទខ្មែរនៅកាម៉ាវតែងរួមដំណើរការជាមួយរដ្ឋអំណាចភូមិភាគអនុវត្តល្អបណ្តាប្រពៃណីស្នេហាជាតិ កសាងជីវភាពវប្បធម៌ ព្រមទាំងផ្សព្វផ្សាយគោលនយោបាយបក្ស និងក្រឹត្យច្បាប់ របស់រដ្ឋដល់បងប្អុនជនរួមជាតិ។ ផ្តើមពីនោះ ក៏បានរួមចំណែកយ៉ាងធំចំពោះការពង្រឹងផែនមហាសាមគ្គី និង បង្កើនទំនុកចិត្តរបស់បងប្អូនជនរួមជាតិខ្មែរជាមួយបក្សនិងរដ្ឋ ព្រមទាំងជំនួយកម្លាំងយ៉ាងសកម្មដើម្បីបងប្អូនខ្មែរឈានឡើងលំនឹងជីវភាព។
ទស្សនាវត្តខ្មែរអមដោយព័ណ៌ដ៏ចម្លែកភ្នែក
តាមធម្មតា វត្តបណ្តាវត្តខ្មែរទាំងឡាយតែងនិយមប្រើព័ណ៌លឿងលាយក្រហមដើម្បីតុបតែងលម្អ។ ថ្វីត្បិត ប្រសិនបើយើងមានឱកាសបានទៅ ទស្សនាវត្តស្វាយសនៅតំបន់បៃនូយ ខេត្តអាងយ៉ាង យើងនឹងមានការភ្ញាក់ផ្អើលជាក់ជាមិនខាន ដោយព្រះវិហារនិងកុដិ សាលានានារបស់វត្តនេះសុទ្ធតែត្រូវបានលាបព័ណ៌ផ្កាឈូកគួរឲ្យចំណាប់អារម្មណ៍។
មកអាងយ៉ាងទស្សនាវត្តព្រែវែង
អាយ៉ាងជាតំបន់ពោរពេញដោយក្តីជំនឿខាងផ្លូវចិត្ត មានដូចជាអាស្រមដូនចួសឺភ្នំស្វាម (ចូវដុក) ភ្នំកឹម (ទិញបៀង) និងភ្នំតាប៉ា (ទ្រីតូង)។ល។ ដែលសុទ្ធសឹងជាកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះ ទាក់ទាញភ្ញៀវមកស្រាវជ្រាវនិងលំហែរកាយយ៉ាងច្រើនកុះករទៀតផង។ ក្នុងនោះមានវត្តព្រៃវែង ដែលជាវត្តខ្មែរ បានមានអាយុកាលយូរឆ្នាំ ស្ថិតនៅដងវិថី ត្រឹងហឹងដាវ ទីរួមស្រុកទ្រីតូង ខេត្តអាយ៉ាង។
មោទនភាពក្នុងការសាងផ្នួសតបគុណ
សាងផ្នួសតបគុណជាលក្ខណៈប្រពៃណីបុរាណរបស់ជនរួមជាតិខ្មែរណាមបូនិយាយរួម នៅកាម៉ាវនិយាយដោយឡែក តែងបានចាត់តាំងនា ឱកាសបុណ្យចូលឆ្នាំថ្មីឬក៏ក្រោយបុណ្យចូលឆ្នាំ លើកលែងតែក្នុងរដូវ ព្រះសង្ឃកាន់ព្រះវស្សា។ នេះជារយៈពេលដ៏សមស្របបំផុតសម្រាប់កំ ណត់រដូវកាលក្នុងការសាងផ្នួសបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា។
ឆ្លើយតបក្តីបំណងប្រាថ្នារបស់បងប្អូនជនរួមជាតិ
ប៉ុន្មានឆ្នាំកន្លង រួមជាមួយការគិតគូរដល់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិខ្មែរ គ្រប់បណ្តាគណផ្នែកទូទាំងខេត្តតែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះសកម្មភាពនៃការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ថ្លៃថ្នូររបស់ជនរួមជាតិខ្មែរ ក្នុងនោះមានការវិនិយោគកសាង និងកែជួស ជុលវត្តអារាម សាលាទាន ដើម្បីឆ្លើយតបតាមក្តីបំណងប្រាថ្នារបស់បងប្អូនមាមីងខ្មែរមានទី កន្លែង សមរម្យសម្រាប់ចាត់តាំងរាល់សកម្មភាពជំនឿសាសនា។
ស្លាកស្នាមវត្តកំពង់ក្របី
វត្តសិរីសួស្តី កំពង់ក្របី កសាងនូវឆ្នាំ១៦៦២ មានទីតាំងស្ថិតនៅភូមិហ្វាប៊ិញ ឃុំថើយហ្វាង ស្រុកហ្កក្វាវ ខេត្តគៀងយ៉ាង។ នេះជាវត្តខ្មែរបុរាណដែលមានអាយុកាលជាង៣០០ឆ្នាំ។ គិតមកទល់សព្វថ្ងៃ វត្តត្រូវបានឆ្លងកាត់ចៅអធិការ២១ជំនាន់ផងដែរ។
ជនជាតិចិនអភិរក្សសិល្បៈចំរៀងល្ខោនបុរាណ
ជាមួយកាយសម្ហតែងតាមបែបសរុប រាល់ចង្វាក់រាំ ច្រៀងយ៉ាងរៀបរយដែលយោងតាមសម័យកាល សិល្បៈច្រៀងរាំ និងរឿងល្ខោនបុរាណគឺជាចំណីខាងស្មារតីមិនអាចខ្វះបានក្នុងជីវភាពរស់នៅនៃវប្បធម៌សហគមរបស់ជនជាតិចិន។




