ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:34

ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​កំ​ណត់​ច្បាស់​ការ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ អប់រំ​ច្បាប់​ដល់​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​ ជា​ការ​ងារ​ជា​ប្រ​ចាំ​និង​ជាប់​ជានិច្ច។​ ផ្តើម​ពី​នោះ​ កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​សកម្ម​ផ្សព្វ​ផ្សាយ​អនុវត្ត​ ដើម្បី​ជួយ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​ គោ​រព​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់។​

កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ផ្សព្វ​ផ្សាយ​ច្បាប់​សមុទ្រ​ កោះ​វៀត​ណាម​ដល់​នេសាទ​ករ។​

ការ​ងារ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ ត្រូវ​បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​សម្បូរ​បែប​ សមស្រប​ជា​មួយ​នឹង​មុខ​សញ្ញា​និង​ភូមិ​ភាគ​នីមួយ​ៗ។​ ដោយ​ឡែក​ឆ្នាំ​២០២៣ ការ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ប្រ​មូល​ផ្តុំ​បាន​៤០​លើក​ ដោយ​មាន​អ្នក​ចូល​រួម​ជាង​២.០០០​លើក​នាក់ ផ្សព្វ​ផ្សាយ​ខ្នា​ត​តូចៗ​មិន​ប្រ​មូល​ផ្ដុំ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​បាន​ជាង​៩.០០០​លើក​គ្រួ​សារ​ និង​អ្នក​នេសាទ​នៅ​តាម​តំ​បន់​ព្រំ​ដែន​សមុទ្រ​១.៨៧០​នាក់ ផ្សព្វ​ផ្សាយ​តាម​រយៈ​ប្រ​ព័ន្ធ​ផ្សាយ​សំ​ឡេង​ភូមិ​ភាគ​បាន​៧២៥​លើក; “ឧគ្ឃោ​សន​ស័ព្ទ​ការ​ពារ​ព្រំ​ដែន​” ផ្សព្វ​ផ្សាយ​បាន​៨៧៥លើក; ផ្សព្វ​ផ្សាយ​នៅ​តាម​អនុវិទ្យា​ល័យ​ វិទ្យា​ល័យ​នៅ​តាម​ស្រុក​ និង​ទីរួម​ខេត្ត​ដែល​កង​ទ័ព​ឈរ​ជើង​ អំ​ពី​ខ្លឹម​សារ៖ ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម និង​អធិប​តេយ្យ​សមុទ្រ​ កោះ​វៀត​ណាម​ដល់​សិស្សា​នុសិស្ស​ កម្មា​ភិបាល​ គ្រូ​បង្រៀន​រាប់​រយ​នាក់; សហ​ការ​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​ខេត្ត​ រៀប​ចំ​ផ្សព្វ​ផ្សាយ​ការ​ងារ​ព័ត៌​មាន​ សារ​គមនា​គមន៍​ និង​ព័ត៌​មាន​កិច្ច​ការ​បរ​ទេស​ដល់​មនុស្ស​ជាង​៥០០​នាក់។​

ផ្សព្វ​ផ្សាយ​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ដល់​សិស្សា​នុ​សិស្ស។​

ក្រៅ​ពី​នោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​បង្កើត​ក្លឹប​ មជ្ឈ​មណ្ឌល​ ពិគ្រោះ​ច្បាប់​ ក្រុម​ពិគ្រោះ​ផ្សព្វ​ផ្សាយ​ច្បាប់​  កង​ជួរ​អ្នក​ធ្វើ​របាយ​ការណ៍​   និង​ឃោស​និក​ច្បាប់  ។ល។​ នៅ​តាម​ឃុំ​ សង្កាត់​ព្រំ​ដែន។​ ឆ្លង​តាម​រយៈ​នោះ​ បង្ក​ការ​វិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​អំ​ពី​ការ​យល់​ដឹង​និង​សកម្ម​ភាព​ក្នុង​កម្មា​ភិបាល​ ប្រ​ជា​ជន​ រួម​ចំ​ណែក​កសាង​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​សន្តិ​ភាព​ ស្ថិរ​ភាព​និង​កាន់​តែ​អភិវឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ អ្នក​ស្រី​ ផាង​ធ្វីមឹង​ លេខា​សាខា​បក្ស​ភូមិ​ឈូង​ធំ​ ឃុំ​ឡាយ​ហ្វា ទី​រួម​ខេត្ត​វិញ​ចូវ​ ឱ្យ​ដឹង៖ “ខ្ញុំ​ឃើញ​ការ​ឃោស​នា​ ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ គឺមាន​ប្រ​សិទ្ធ​ភាព​និង​ចាំ​បាច់​ណាស់​ ដើម្បី​ជួយ​មា​មីង​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​យល់​ដឹង​អំ​ពី​ច្បាប់​ និង​គោល​នយោ​បាយ​អនុគ្រោះ​ជា​ច្រើន​របស់​បក្ស​ រដ្ឋ។​ ឆ្លង​តាម​រយៈ​នោះ​ មាមីង​ខ្នះ​ខ្នែង​ចូល​រួម​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី”; យុវ​ជន​ជា​ច្រើន​យល់​ច្បាស់​ពី​កាតព្វ​កិច្ច​ពល​រដ្ឋ​ ម្ល៉ោះ​ហើយ​តែង​ខ្នះ​ខ្នែង​ត្រៀម​លក្ខណៈ​ចូល​បម្រើ​កង​ទ័ព។​ ដោយ​ឡែក​រូប​ខ្ញុំ​ផ្ទាល់​តែង​លើក​ទឹក​ចិត្ត​មាមីង​ខ្មែរ​ ខិត​ខំ​ប្រ​កប​ការ​ងារ​រក​ស៊ី​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​គ្រួ​សារ​វប្បធម៌​ ភូមិ​វប្ប​ធម៌​ និង​រួម​ជា​មួយ​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ចូល​រួម​នូវ​សកម្ម​ភាព​នា​នា​ រួម​ចំ​ណែក​ការ​ពារអធិប​តេយ្យ​ទឹក​ដី​តំ​បន់​សមុទ្រ​របស់​ខេត្ត”។​

វរសេនីយ៍​ឯក​បម្រុង ហា​ហ្វី​ត្រឿង​ ប្រ​ធាន​ស្នង​ការ​នយោ​បាយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង៖ “អង្គ​ភាព​តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ​ និង​ផ្សព្វ​ផ្សាយ​អនុវត្ត​បាន​ល្អ​នូវ​ការ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់។​ ឆ្លង​តាម​រយៈ​ការ​ឃោសនា​ ឃើញ​ថា​ ប្រ​ជា​ជន​ បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ មាន​ស្មារតី​គោ​រព​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ។​ ពិសេស​ បច្ចុប្បន្ន​នេះ​ មាមីង​ខ្មែរ​ជា​ច្រើន​បាន​មោះ​មុត ខ្នះ​ខ្នែង​ចូល​រួម​ថ្កោល​ទោស​ឧក្រិដ្ឋ​កម្ម​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ នៅ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត”៕​

                                      យ្វី​អាញ - វិមាន​

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក