ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:36

ជនរួមជាតិចិន៖ គោរពច្បាប់យោងតាមសកម្មភាពសហគមន៍

កាម៉ាវមានទាំងអស់១៣ជនជាតិភាគតិច ដែលច្រើនបំផុតគឺជនជាតិខ្មែរនិងជនជាតិចិន។ ប៉ុន្មានឆ្នាំកន្លង ទន្ទឹមជាមួយការគិតគូរ លើកកម្ពស់ជីវភាពរស់នៅជូនជនរួមជាតិ ខេត្តតែងយកចិត្តទុកដាក់អនុវត្តការងារផ្សព្វផ្សាយ អប់រំច្បាប់ក្នុងជនរួមជាតិភាគតិច ដើម្បីលើកកម្ពស់ចំណេះដឹង និងស្មារតីអនុវត្តច្បាប់ក្នុងសហគមនៅតាមបណ្តាភូមិភាគ ក្នុងនោះមានសហគមជនជាតិចិនផងដែរ។

ជនជាតិចិនតែងអនុវត្តយ៉ាងមឹងមាត់តាមសេចក្តីកំណត់របស់រដ្ឋក្នុងការចាត់តាំងបណ្តាពិធីបុណ្យទានផ្សេងៗ។ (រូបថត            ពិធីបុណ្យសែនថ្វាយវិរអ្នកតាឆ្នាំ២០២៣)។

លោកត្រឹងក្វេឌិញ ប្រធានសមាគមជនជាតិចិននៅកាម៉ាវ ឲ្យដឹង៖ “ជនជាតិចិននៅកាម៉ាវសព្វថ្ងៃមានទាំងអស់ប្រហែល៦.៣៤០នាក់ (ស្រូបអត្រា០,៥៣%នៃចំនួនមនុស្សទូទាំងខេត្ត) សេដ្ឋកិច្ចពិសេដ្ឋ គឺជួញដូរ។ មានកូនក្មួយជនរួមជាតិចិនជាច្រើនក៏បានចូលរួមបម្រើការងាររដ្ឋលើវិស័យខុសៗគ្នា ព្រមទាំងមានកិត្តយសបានចូលក្របខណ្ឌបក្សទៀតផង។ ផ្តើមពីការជំហរឈានមុខរបស់បក្ខជនក្នុងសង្គមគ្រួសារ រួមជាមួយសកម្មភាពផ្សព្វផ្សាយអប់រំច្បាប់របស់រដ្ឋអំណាចភូមិភាគ ទើបក្នុងរាល់សកម្មភាព ប្រចាំថ្ងៃ ឬក៏ក្នុងបណ្តាពិធីបុណ្យទានប្រពៃណីរបស់ជនជាតិ បងប្អូនជនរួមជាតិចិនតែងមានស្មារតីក្នុងការអនុវត្តច្បាប់បានយ៉ាងល្អតាមគោលមាគ៌ាបក្ស និងក្រឹត្យច្បាប់របស់រដ្ឋ។

រយៈពេលកន្លង ការងារផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងខាងច្បាប់ជូនជនរួមជាតិភាគតិចក៏ត្រូវ បានអនុវត្តច្រើនវិធីសាស្ត្រ ព្រមទាំងមានច្រើនស្ថានប័ននិងអង្គការចាត់តាំងចូលរួមដែលយោងតាម              បណ្តាអង្គសន្និបាតបន្តផ្ទាល់ ទិវាច្បាប់ ព្រមទាំងសកម្មភាពបុណ្យទាន។ល។ នៅតាមបណ្តាទីប្រជុំជន។ ពិសេសការលើកកម្ពស់តួនាទីអ្នកមានប្រជាប្រិយ គណៈកម្មការអាចារ្យវត្ត។ល។ ក្នុងការផ្សព្វផ្សាយ           និងអប់រំច្បាប់។

លោកថាយក្វាងមិញ ប្រធានគណៈកម្មការនៃអាស្រម ណាមហាយ និងជាអ្នកមានប្រជាប្រិយក្នុង    សហគមជនជាតិចិន មានប្រសាសន៍៖ “ដំបូងបង្អស់ ខ្លួនយើងផ្ទាល់រួមជាមួយសង្គមគ្រួសារត្រូវបង្ហាញឲ្យឃើញអំពីរបៀបរស់នៅតាមលក្ខណៈវប្បធម៌ ដើម្បីអភិរក្សនិងធ្វើជាស្ពានតភ្ជាប់នៃការទំនាក់ទំនង  រវាងរដ្ឋអំណាចនិងប្រជាជន ដូចជាការជំហរឈានមុខក្នុងការផ្សព្វផ្សាយអប់រំច្បាប់ ចលនាសហគម     ឲ្យបំបាត់ចោលនូវរាល់អបិយជំនឿផ្សេងៗដែលមិនសមស្រប ព្រមទាំងបង្ការប្រឆាំងគ្រោះសង្គម ព្រួតដៃគ្នារក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅភូមិភាគ”។

ផ្តើមពីចំណេះដឹងនិងស្មារតីក្នុងការអនុវត្តច្បាប់ បងប្អូនជនរួមជាតិចិនទាំងឡាយតែងជឿជាក់លើគោលនយោបាយបក្ស និងក្រឹត្យច្បាប់របស់រដ្ឋ ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ព្រមទាំងសកម្ម                               ចូលរួមការងារសន្តិសុខសង្គមរបស់ខេត្ត។ ជាក់ស្តែងគឺការរួមកម្លាំងទ្រព្យ ដើម្បីបង្កើតជាមូលនិធិជូន សមាគម អនុវត្តបណ្តាសកម្មភាពសប្បុរសជនប្រចាំឆ្នាំដូចជា៖ ជំនួយគ្រួសារក្រដែលមានសាច់ញាតិស្លាប់បាត់បង់ជីវិត ឧបត្ថម្ភកសាងស្ពានគមនាគមជនបទ សាងសង់ផ្ទះមេត្តាធម៌។ល។ ជារឿយៗនោះគឺការជូនអំណោយគ្រួសារក្រនាឱកាសបុណ្យទានប្រពៃណី។

លោកខុងកាញ់សាញ់ នៅអនុសង្កាត់លេខ២ ក្រុងកាម៉ាវ មានប្រសាសន៍៖ “ការរស់នៅលាយឡំគ្នា រវាងជនជាតិជាបងប្អូនត្រូវបានបង្ហាញយ៉ាងច្បាស់តាមបណ្តាពិធីបុណ្យទានប្រពៃណីក៏បានក្លាយជាលក្ខណៈនៃសកម្មភាពវប្បធម៌រួមរបស់ប្រជាជនកាម៉ាវនិយាយរួម។ ដូច្នេះហើយ គូរពង្រីកស្មារតីជួយគ្នាទៅវិញទៅមក រួមគ្នាកាត់បន្ថយក្រ។ ខណៈដែលជីវភាពនិងស្មារតីសម្ភារមានការលើកម្ពស់ គឺអ្នក                រាល់គ្នានឹងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីមហាជននៅភូមិភាគ។ ផ្តើមពីនោះ ក៏រួមចំណែកធ្វើឲ្យ                        មានការផ្លាស់ប្តូរចំណេះខាងច្បាប់និងស្មារតីគោរពច្បាប់ដែលយោងតាមបណ្តាសកម្មភាពសហគម”។

ទទួលបានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋយោងតាមបណ្តាគោលនយោបាយឧបត្ថម្ភ រួមជាមួយការខិតខំឈានឡើងរបស់បងប្អូនប្រជាជនទាំងឡាយក៏ធ្វើឲ្យផ្លាស់ប្តូរយ៉ាងសកម្មការកាត់បន្ថយ      ក្រ។ សេដ្ឋកិច្ចគ្រួសារមានការអភិវឌ្ឍន៍ ជនជាតិភាគតិចទាំងឡាយក្នុងខេត្តនិយាយរួមសហគម ជនជាតិចិន និយាយដោយឡែក មួយថ្ងៃកាន់តែមានការលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងអនុវត្តល្អភារកិច្ចរបស់ប្រជាពលរដ្ឋ អនុវត្តល្អបណ្តាគោលនយោបាយបក្ស និងក្រឹត្យច្បាប់របស់រដ្ឋ ព្រមទាំងបណ្តាសេចក្តីកំណត់ផ្សេងៗរបស់ភូមិភាគ រួមចំណែកកសាងនិងអភិវឌ្ឍន៍មាតុភូមិកាម៉ាវឲ្យកាន់តែ                សម្បូររុងរឿង៕

 

អត្ថបទនិងរូបថត៖ មីផា

 

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក