ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:35

ជំនួយគ្រួសារ ក្រលំនឹងជីវភាព

ផ្តើមពីភាពជោគជ័យនៃគម្រោងការឧបត្ថម្ភផ្ទះស្នាក់នៅសម្រាប់គ្រួសារក្រីក្រតំបន់ជនជាតិភាគតិច ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំ ណាក់កាល២០២១-២០២៥ (កម្មវិធី) ក្នុងឆ្នាំ ២០២៤ ខេត្ត Cà Mau នឹងបន្តឧបត្ថម្ភសង់ផ្ទះចំនួន ១៨០ខ្នងសម្រាប់គ្រួសារក្រ និងក្បែរបន្ទាត់ក្រ ដែលរស់នៅតាមតំបន់ជួបលំបាកពិសេស ។

លោក Nguyễn Thành Niệm អនុប្រធានគណៈជនជាតិខេត្តមានប្រសាសន៍ថា៖ គម្រោងទី១ ដោះស្រាយការខ្វះខាតដីលំនៅដ្ឋាន ផ្ទះស្នាក់នៅ ដីផលិតកម្ម និងទឹកប្រើប្រាស់។ កន្លងផុតរយៈពេល២ឆ្នាំអនុវត្តក៏បានឧបត្ថម្ភផ្ទះស្នាក់នៅសម្រាប់ ២៨០គ្រួសារផងដែរ។ សម្រាប់អ្នកទទួលផលគឺជាគ្រួសារក្រីក្ររស់នៅក្នុងឃុំទាំង៥នៃតំបន់ភូមិភាគ និង៤៣ភូមិដែល ជួបលំ បាកពិសេសក្រៅឃុំ។ ក្នុងនោះ​ ផ្តល់អនុគ្រោះសម្រាប់គ្រួសារជនជាតិភាគតិចក្រីក្រដែលស្ថិតក្នុងបញ្ជីជនជាតិភាគតិចនៅជួបលំបាកខ្លាំង ព្រមទាំងគ្រួសារក្រដែលមានស្ត្រីជាមេគ្រួសារ និងជាអ្នកពលកម្មតែម្នាក់គត់ក្នុងសង្គមគ្រួសារ។ ផ្តើមពីនោះ ក៏បានរួមចំណែកកាត់បន្ថយក្រក្នុងជនជាតិភាគតិច។ ឆ្នាំ២០២៣ គ្រួសារក្រជាជនជាតិភាគតិចរបស់ខេត្តក៏បន្ថយចុះ៣២៩គ្រួសារ ស្មើនិងអត្រាគ្រួសារក្រក្នុងជនជាតិភាគតិចដែលបានបានបន្ថយចុះ២,៥៧% បើប្រៀបនឹងឆ្នាំ ២០២២។

 

ផ្តើមពីទឹកប្រាក់ចំនួន៤៤លានដុងដែលទទួបានពីការឧបត្ថម្ភរួមទាំងទឹកប្រាក់សន្សំបានផងនោះ គ្រួសារបង Trần Văn Trường ក៏សង់បានផ្ទះថ្មីយ៉ាងធំទូលាយស្អាត ប្រក់តូន ក្រាលកម្រាលឥដ្ឋដែលមានទទឹង៤ម៉ែត្រ ប្រវែង១៤ម៉ែត្រ។

នៅឃុំ Khánh Thuận ស្រុក U Minh ការអនុវត្តកម្មវិធី ក៏ត្រូវបានរដ្ឋអំណាចភូមិភាគធ្វើការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធ ភាព។ ឆ្នាំ២០២៣ ឃុំត្រូវបានថ្នាក់លើបែងចែកថវិកាសម្រាប់សាងសង់ផ្ទះថ្មី២១ខ្នងដែលស្ថិក្នុងកម្មវិធី ដោយសរុបទឹកប្រាក់ទាំងអស់ចំនួន៩២៤លានដុង គិតមកទល់បច្ចុប្បន្នក៏ត្រូវបានប្រគល់ជូននិងដាក់ឱ្យប្រើប្រាស់ផងដែរ។ ក្នុងឆ្នាំ ២០២៤ ផ្តើមពីប្រភពទុនរបស់កម្មវិធី ឃុំក៏បានឧបត្ថម្ភសង់ផ្ទះ២៤ខ្នងសម្រាប់គ្រួសារក្រីក្រ ដោយសរុបដើមទុនដែលបានប្រគល់ជូនជិត១ពាន់លានដុង។ ភូមិភាគក៏កំពុងប្រញាប់ប្រញាលអនុវត្ត ដើម្បីគ្រួសារទាំងឡាយបានទទួលផលព្រមទាំងមានផ្ទះថ្មីសម្រាប់ស្នាក់នៅក្នុងពេលឆាប់ៗនារដូវភ្លៀងនេះ។

ដែលជាគ្រួសារក្រគ្មានដីផលិត ចំណូលក៏មិននឹងនរ តែបង Lê Hoàng Oanh នៅភូមិលេខ៤ ឃុំ Khánh Thuận ថែមទាំងចិញ្ចឹមបងស្រីកំពុងមានជំងឺ ព្រមទាំងក្មួយស្រីម្នាក់ទៀតក៏កើតមានជំងឺដូចគ្នា ដែលមាអយុទើប១០ឆ្នាំប៉ុណ្ណោះ។ជីវភាព ជួបលំបាក ទើបជាច្រើនឆ្នាំកន្លង ទាំង៤នាក់តែងរស់នៅក្នុងផ្ទះដ៏ចង្អៀត និងដាច់ទ្រុឌទ្រោម។ ឆ្នាំ២០២៤ អនុវត្តកម្មវិធីឧបត្ថម្ភផ្ទះជូនគ្រួសារក្រ និងក្បែរបន្ទាត់ក្រ ភូមិភាគក៏បានជំនួយឧបត្ថម្ភគ្រួសារបងចំនួនទឹកប្រាក់៤៤លានដុងសម្រាប់សង់ផ្ទះដ៏ធំទូលាយស្នាក់នៅ។ ក្នុងរយៈពេលសាងសង់ផ្ទះ គ្រួសារក៏ទទួលបានការ ឧបត្ថម្ភយ៉ាងច្រើនតាំងពីស្មារតីរហូតដល់សម្ភារៈផ្សេងៗពីរដ្ឋអំណាចភូមិភាគរហូតដល់មាមីងបងប្អូនក្នុងភូមិស្តីពីការលើកទឹកចិត្ត ចែករំលែក ដើម្បីផ្ទះសង់ឆាប់បានសម្រេច។ ឆ្នាំនេះ គ្រួសារបានរស់នៅក្នុងផ្ទះថ្មីធានាសុវត្ថិភាពក្នុងរដូវព្យុះភ្លៀង ពោលគឺមិនថប់ភ័យដូចកាលពីមុនទៀតនោះទេ។ អរគុណសម្រាប់គោលនយោបាយរបស់បក្ស និងរដ្ឋខ្លាំងណាស់ បង Oanh រំភើបចិត្តនិយាយបែបនេះ។

 

កម្មាភិបាលឃុំ Khánh Thuận បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារបង Lê Hoàng Oanh (អង្គុយកណ្តាល) បន្ទាប់ពីបានទទួលឧបត្ថម្ភទឹកប្រាក់សម្រាប់សង់ផ្ទះថ្មី។ ដោយបានដឹងថា ក្រៅពីទទួលបានទឹកប្រាក់ឧបត្ថម្ភសង់ផ្ទះ បង Oanh កំពុងត្រូវបានពិនិត្យ អង្កេតដើម្បីជំនួយឧបត្ថម្ភបន្ថែមទឹកប្រាក់ចំនួន១០លានដុងទៀត សម្រាប់ទិញម៉ូតូ ប្រកបរបររត់ម៉ូតូឌុបដើម្បីផ្លាស់ប្តូរមុខរបរ។

ក៏នៅភូមិលេខ៤ ឃុំ Khánh Thuận ដូចគ្នា គ្រួសារបង Trần Văn Trường បានរដ្ឋជំនួយឧបត្ថម្ភទឹកប្រាក់៤៤លានដុងសម្រាប់សង់ផ្ទះ រួមទាំងទឹកប្រាក់មួយចំនួនដែលសន្សំបាន មកទល់សព្វថ្ងៃជីវភាពរបស់គ្រួសារបងរស់នៅក្នុងផ្ទះថ្មីបានលំនឹងល្អ។ បណ្តាសមាជិកទាំងឡាយក្នុងសង្គមគ្រួសារសុទ្ធតែរីករាយ និងអរគុណសម្រាប់ការយកចិត្តទុកដាក់របស់រដ្ឋអំ ណាចភូមិភាគដែលបានបង្កលក្ខណៈ ដើម្បីអ្នកក្រីក្រទាំងឡាយនៅតំបន់ជនជាតិមានលំនៅដ្ឋានសមរម ព្រមទាំងខិតខំប្រឹងប្រែងរកស៊ីដើម្បីឆាប់បានឈានឡើងរួចចាកផុតក្រ។

ដើម្បីជំរុញការងារកាត់បន្ថយភាពក្រីក្រ ខិតខំបន្ថយអត្រាគ្រួសារក្រក្នុងជនរួមជាតិភាគតិចទូទាំងខេត្តចាប់ពី២%ឡើងទៅនិងសម្រាប់តំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច-សង្គមត្រឹម៣%ឡើងទៅ។ ក្នុងឆ្នាំ២០២៤ តាមគម្រោងការរបស់ខេត្ត Cà Mau នឹងជំនួយឧបត្ថម្ភផ្ទះស្នាក់នៅសម្រាប់១៨០គ្រួសារក្នុងតំបន់ជនរួមជាតិ។

អាចនិយាយបានថា​ ការយកចិត្តទុកដាក់របស់បក្សរដ្ឋ​ និងការរួមកម្លាំង ភារកិច្ចរបស់គ្រប់បណ្តាថ្នាក់ គណៈផ្នែក ភូមិ ភាគក៏បាននិងកំពុងត្រូវបានរួមចំណែកជួយរាប់រយគ្រួសារក្រ និងក្បែរបន្ទាត់ក្រដែលស្ថិតក្នុងតំបន់ជនជាតិភាគតិចទូទាំងខេត្តមានផ្ទះស្នាក់នៅនឹងនរល្អ លំនឹងជីវភាព។ ផ្តើមពីនោះ បានរួមចំណែកជួយបណ្តាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ជំរុញខ្លាំងខ្លាស្ថានភាពកាត់បន្ថយក្រ ធានាសន្តិ សុខសង្គម បង្កើនផែនមហាសាមគ្គី ទូទាំងជនជាតិ លើកកម្ពស់ភាពជឿជាក់របស់បងប្អូនជនរួមជាតិជាមួយបក្សនិងរដ្ឋ ព្រមទាំងគ្រប់បណ្តាថ្នាក់ រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត។

 

 គ្វីញអាញ

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក