ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:40

ក្តីសង្ឃឹមដើម្បីលើកកម្ពស់ជីវភាពជូនជនរួមជាតិ

មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្ត Cà Mau លើកទី IV ឆ្នាំ ២០២៤ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការបូកសរុប និងវាយតម្លៃសមិទ្ធិផល កត់សម្គាល់គុណបំណាច់របស់បងប្អូនបណ្តាជន ជាតិភាគតិចទាំងឡាយក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ ឆ្ពោះទៅមហាសន្និបាត បណ្តាប្រតិភូទាំង ឡាយគ្រប់រូបក៏បានដាក់ក្តីសង្ឃឹម និងការបេ្តជ្ញាចិត្តរួមជាមួយភូមិភាគលើកកម្ពស់ជីវភាពរស់នៅនៃតំបន់ជនជាតិភាគតិច រក្សលំនឹងផែនមហាសាមគ្គីជនជាតិ រួមចំណែកយ៉ាងសកម្មជាមួយបក្ខភាគ និងរដ្ឋអំណាចភូមិភាគ កសាងខេត្ត Cà Mau មួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍ វិបុលភាព និងសុភមង្គល។

លោកស្រី Lê Thị Nhung សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនខេត្ត៖

"អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃតំបន់ជនជាតិភាគតិច ពង្រឹងទំនុកចិត្តរបស់បងប្អូនជនរួមជាតិ"

បញ្ហាជនជាតិ និងគោលនយោបាយជនជាតិគឺមានតួនាទីដ៏សំខាន់ខ្លាំងណាស់សម្រាប់បុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជនយើង។ ជាមួយមុខងារ និងតួនាទីរបស់ខ្លួន ខ្ញុំរួមជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាប្រជាជនខេត្តតែងយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយអនុវត្តរាល់បណ្តាគោលនយោបាយបក្ស និងក្រឹត្យច្បាប់របស់រដ្ឋសម្រាប់ខាងកិច្ចការងារជន ជាតិដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ ជាក់ស្តែង តាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ ក្រុមប្រឹក្សាប្រជាជនខេត្តក៏បានចេញសារាចរចំនួន២០៧នៃសេចក្តីសម្រេចចិត្តលើវិស័យផ្សេងៗ ក្នុងនោះមានជាង២០ សេចក្តីសម្រេចចិត្តដែលទាក់ទងដល់របប និងគោលនយោបាយរបស់ជនជាតិភាគតិច។

លោកស្រី Lê Thị Nhung អញ្ជើញសួរសុខទុក្ខ និងជូនអំណោយគ្រួសារគោលនយោបាយនៅឃុំ Khánh Hưng ស្រុក Trần Văn Thời។

ទន្ទឹមនិងនោះ ខ្ញុំ​ក៏​ពង្រឹង​សកម្មភាពនៃការ​ត្រួត​ពិនិត្យ និង​អង្កេត ដោយ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​ពី​ជីវភាព និង​ស្ថាន ភាពក្នុងការផលិត​របស់បងប្អូន​ជន​ជាតិ​ភាគ​តិច។ ផ្តល់អនុសាសន៍សម្រាប់ផ្នែកសមត្ថកិច្ច និងរដ្ឋអំណាគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តល្អ និងមានប្រសិទ្ធភាពរាល់បណ្តាគោលនយោបាយក្នុងជនរួមជាតិភាគតិច និងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត។

ក្នុងនាមជាសមាជិកនៃជនរួមជាតិភាគតិច (ជនជាតិ Thái) ខ្ញុំសង្ឃឹមថា មហាសន្និបាតលើកនេះ នឹងដាក់ចេញច្រើនកូតាជាក់ស្តែង និងបណ្តាភារកិច្ចផ្សេងៗ និងវិធីសាស្ត្រព្រមៗគ្នាជាសាធារណៈ ដើម្បីការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយសម្រាប់តំបន់ជនជាតិភាគតិចទូទាំងខេត្ត។ ង្កើនការទំនុកចិត្តរបស់បងប្អូនជនជាតិភាគតិចចូលក្នុងការដឹកនាំរបស់បក្ស និងការគ្រប់គ្រងដំណើរការរបស់រដ្ឋ។ បន្តពង្រីកប្រពៃណីសាមគ្គី ស្នេហាជាតិ ជួយគ្នាទៅវិញទៅមក​រួមកម្លាំងជាមួយបក្ខភាគ រដ្ឋអំណាច និងប្រជាជនទូទាំងខេត្ត កសាងប្រទេសជាតិ មាតុភូមិមួយថ្ងៃកាន់តែសម្បូររុងរឿង និងស៊ីវិល័យ។

ព្រះឧបជ្ឈាយ៍ Thạch Hà ប្រធានគណៈសង្ឃាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ​ខេត្ត៖

ពង្រីកតួនាទីអ្នកមុខអ្នកការ និងប្រជាពុទ្ធបរិស័ទអ្នកកាន់សាសនាថេរវាទ Khmer

សម្លឹងមកវិញនារយៈកាលប៉ុន្មានឆ្នាំកន្លង រួមជាមួយបណ្តាសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត Cà Mau តំបន់ជនជាតិភាគតិចមានភាពផ្លាស់ប្តូរយ៉ាងសកម្ម។ មាដូចសព្វថ្ងៃនេះក៏អាស្រ័យការយកចិត្តទុកដាក់របស់គណៈកម្មា ធិការបក្ស និងរដ្ឋអំណាចគ្រប់បណ្តាថ្នាក់ក្នុងការអនុវត្តព្រមគ្នានូវគោលនយោបាយជនជាតិ។ យោងតាមបណ្តាកម្មវិធី គម្រោងការ និងកម្មវិធីគោលដៅជាតិ ព្រមទាំងគោលនយោបាយអនុគ្រោះរបស់បក្ស និងរដ្ឋ ក៏បានបង្កលក្ខណៈ ប្រភពធនធានសម្រាប់គ្រួសារក្រីក្រទាំងឡាយបានឈានឡើងលំនឹងជីវភាព រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រក្នុងជនរួមជាតិភាគតិចរបស់ខេត្តមធ្យមចាប់ពី៣-៤%ជារៀងរាល់ឆ្នាំ។

ព្រះឧបជ្ឈាយ៍ Thạch Hà និមន្តពិនិត្យថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាល។

ទន្ទឹមនឹងនោះផងដែរ បណ្តាអ្នកមុខអ្នកការ និងប្រជាពុទ្ធបរិស័ទអ្នកកាន់សាសនាថេរវាទខ្មែរតែងរួមដំណើរការជាមួយរដ្ឋអំណាចភូមិភាគអនុវត្តល្អការកសាងជីវភាពវប្បធម៌នៅតាមតំបន់ប្រជុំជន។ ចាត់តាំងណែនាំ និងផ្សព្វផ្សាយទូលំទូលាយនូវរាល់វិធានការគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋជូបដល់បងប្អូនជនរួមជាតិ។ រាល់បណ្តាទង្វើទាំងនេះក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅនិងស្មារតីសម្ភារៈ ព្រមទាំងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី និងរឹតបន្តឹងចំណងសមាគ្គីភាព បង្កើនទំនុកចិត្តរបស់បងប្អូនជនជាតិភាគតិចចំពោះបក្ស និងរដ្ឋ។

លោក Trần Hớn Cơ អ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិចក្រុង Cà Mau  អនុប្រធានសមាគមជនជាតិ Hoa ក្រុង Cà Mau៖

លក្ខណៈល្អសម្រាប់ស្មារតីជួយគ្នាទៅវិញទៅមក

សមាគមជនជាតិ Hoa នៅក្រុង Cà Mau គ្រប់គ្រងទាំងអស់ចំនួន១៦អនុសមាគម និងមួយក្រុមទទួលបន្ទុកសម្រាប់មើលថែរាល់កិច្ចការងាររបស់សមាគម។ ដើម្បីរាល់អនុសមាគមទាំងឡាយបន្តដំណើរការយ៉ាងទៀងទាត់ ត្រូវរំលឹកដល់ការស្របមតិគ្នា និងការរួមកម្លាំងរបស់សមាជិកជាង២០០នាក់គ្រប់បណ្តាអនសមាគមផងដែរ ដែលបានរួមគ្នាសកម្មភាពយ៉ាងល្អត្រឹមត្រូវតាមគោលសីលធម៌ និងបទបញ្ញាតិរបស់សមាគមដែលត្រូវបានផ្នែកសមត្ថកិច្ចបានអនុម័ត ផ្តោតលើស្មារតីគោលរពច្បាប់ គោលការណ៍ណែនាំ គោលនយោបាយរបស់បក្ស និងរដ្ឋ។

លោក Trần Hớn Cơ តែងប្តេជ្ញាចិត្តជាមួយរាល់កិច្ចកាងារសន្តិសុខសង្គម ព្រមទាំងការអភិរក្សភាសា និងអក្សរសាស្ត្រជាតិ។

ភាពលេចធ្លោសម្រាប់ការងាររបស់សមាគម គឺសកម្មភាពសប្បុរសធម៌សង្គម។ សមាគមបានកៀរគរប្រភពធនធានជាង២០០គ្រួសារដែលជាសមាជិករបស់ក្រុម និងសហគមជនជាតិ Hoa។ ទឹកប្រាក់ដែលចលនាបាន ក្រៅពីប្រើប្រាស់សម្រាប់ក្នុងការកែលម្អទីតាំងសក្ការៈគោរពបូជា និងក្នុងបណ្តាពិធីបុណ្យទានផ្សេងៗ និងខាងវិស័យសិក្សអប់រំ វប្បធម៌​ កីឡាក្នុងសហគម សមាគមថែមទាំងចាត់តាំងសកម្មភាពសង្គម សប្បុរសធម៌ ដូចជា៖ សាងស្ពាន សង់ថ្មីនិងជួសជុលផ្ទះមត្តាធម៌ ផ្ទះមហាសាមគ្គី ឧបត្ថម្ភអង្ករក្នុង​ោកាសបុណ្យទានប្រពៃណី មើថែមនុស្សចាស់ឯកោ និងកុមាកំព្រារគ្មានទីពឹង ជនវិកលចរិត ជនអានាថា ជនពិការគ្មានទីពឹងពាក់។ល។​ ដោយសរុបទឹកប្រាក់ជាង៤ពាន់លានដុងក្នុងរយៈកាល៥ឆ្នាំកន្លង។

រយៈពេលខាងមុខ សមាគមជនជាតិ Hoa នឹងបន្តយកចិត្តទុកដាក់ចាត់តាំងរាល់សកម្មភាពបុណ្យទានប្រចាំឆ្នាំ បន្តដំណើរការបង្រៀនអក្សរចិនដើម្បីអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ ព្រមទាំងអនុវត្តល្អតាមការកំណត់ជំនឿសាសនាដោយសេរី លុបបំបាត់ចូលជាសន្សឹមៗចំពោះអបិយជំនឿទាំងឡាយដែលមិនសមស្រប មានដូចជាការបោះក្រដាស់ប្រាក់ខ្មោចតាមដងផ្លូវដង្ហែសព និងតម្កល់សាកសពទុកឱ្យហួសពេលកំណត់របស់ច្បាប់រដ្ឋ។ល។​ពិសេស ជំរុញខ្លាំងខ្លាសកម្មភាពសប្បុរសធម៌ កៀរគរសហគមសកម្មរួមចំណែកអនុវត្តល្អនូវគោលនយោបាយសន្តិសុខសង្គមរបស់ខេត្ត៕

 

អនុវត្តដោយ៖ ម៉ុងធឿង

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក