នាថ្ងៃទី២៧ ខែសីហា នៅមជ្ឈមណ្ឌលសន្និបាតខេត្ត Cà Mau បានប្រព្រឹត្តឡើងយ៉ាងឱឡារិកនូវមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច លើកទី IV ឆ្នាំ ២០២៤។
គណៈប្រតិភូអញ្ជើញអុជគោរពដួងវិញ្ញាណក្ខន្ធលោកប្រធាន Hồ Chí Minh នៅវិមានរំលឹកគុណលោកប្រធាន Hồ Chí Minh សង្កាត់១ ក្រុង Cà Mau មុនពេលចូលរួមមហាសន្និបាត។
ចូលរួមមហាសន្និបាតមានលោក Y Thông អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ់; លោក Tạo Việt Thắng អនុប្រធាននាយកដ្ឋានការងារភូមិភាគ គណៈកម្មាធិការជនជាតិ; លោក Tô Thành Phương ប្រធានគណៈជនជាតិ និងសាសនាខេត្ត Bạc Liêu។ សម្រាប់ថ្នាក់ដឹកនាំខេត្តវិញ មានលោក Nguyễn Tiến Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត; លោកស្រី Lê Thị Nhung សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានអចិន្ត្រៃយ៍ប្រចាំការនៃក្រុមប្រឹក្សាប្រជាជនខេត្ត; លោក Hồ Trung Việt សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត; លោក Trần Hồng Quân សមាជិកអចិន្ត្រៃយ៍បក្សខេត្ត លេខាគណៈកម្មាធិការបក្សក្រុង Cà Mau; លោក Nguyễn Minh Luân សមាជិកគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធាននៃគណៈចង្អុលការណែនាំហាសន្និបាតលើកទី IV ឆ្នាំ២០២៤ផងដែរ ព្រមទាំងលោក Nguyễn Văn Khởi អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត; លោក Trần Hoàng Nhỏ សមាជិកគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈជនជាតិខេត្ត អនុប្រធានគណៈចង្អុលការណែនាំមហាសន្និ បាតតំណាងបណ្តាជន ជាតិភាគតិចខេត្ត ព្រមទាំងបណ្តាអតីតប្រធាន និងអនុប្រធានគណៈជនជាតិខេត្ត រួមជាមួយប្រតិភូតំណាងពេញសិទ្ធិជាផ្លូវការចំនួន ២៥០រូបទៀតផង។
សិល្បៈអំណរមហាសន្និបាត សម្តែងដោយក្រុមសិល្បៈខ្មែរខេត្ត Cà Mau។
ទូទាំងខេត្តនាពេលបច្ចុប្បន្នមានជនជាតិភាគតិចចំនួន២១ជនជាតិ ដោយមានចំនួន១២.១៥៤គ្រួសារ ១៥៤ និងប្រជាជនទាំងអស់៥០.៦៥៣នាក់។ជនជាតិភាគតិចដែលមានចំនួនច្រើនជាងគេគឺ ជនរួមជាតិ Khmer ដោយមាន៩.៦៩៩គ្រួសារ និងចំនួនប្រជាជនប្រមាណ៤១.២១២នាក់។ បន្ទាប់គឺជនជាតិ Hoa ដោយមានទាំងអស់២.២៣៤គ្រួសារ និងមានប្រជាជនចំនួន៨.៧៦០រូប។ ចំណែក១៩ជនជាតិដទៃទៀត រួមមាន៖ Mường, Tày, Thái, Nùng, Chăm, Gia Rai, Ê Đê, Si La, Cơ Ho, Xtiêng, Chu Ru… ដោយមានប្រមាណ២២១គ្រួសារ និងចំនួនមនុស្ស៦៨១នាក់។
លោក Nguyễn Tiến Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រគល់សមញ្ញាប័ដ ជូនពរមហាសន្និបាត។
តំបន់ជនជាតិភាគតិចទូទាំងខេត្តតំណាក់កាល២០២១-២០២៥ មាន៥ឃុំជាតំបន់ភូមិភាគ III (ដោយមាន ២២ភូមិ អនុសង្កាត់ជួបលំបាក់ពិសេស) ១ឃុំស្ថិតក្នុងតំបន់ I និង៤៣ភូមិ អនុសង្កាត់ជួបលំបាកពិសេសស្ថិតក្នុងក្រៅតំបន់ភូមិភាគ III និង៣២ភូមិ អនុសង្កាត់ដែលមានជនជាតិភាគតិចរស់នៅច្រើនកុះករ។
ប្រធានគណៈប្រតិភូដំណើរការមហាសន្និបាត។
ចូលរួមមហាសន្និបាត មានថ្នាក់ដឹកនាំនៃគណៈកម្មាធិការជនជាតិ និងថ្នាក់ដឹកនាំខេត្ត រួមជាមួយប្រតិភូពេញសិទ្ធិចំនួន២៥០រូបផងដែរ។
បងប្អូនជនជាតិភាគតិចទូទាំងខេត្តតែងជឿទុកចិត្តលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ អនុ វត្តល្អគោលការណ៍នយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋ បន្តអភិរក្ស និងពង្រីកប្រពៃណីសាមគ្គី ស្នេហាជាតិ ជួយគ្នាទៅវិញទៅមក ខិតខំរួមជាមួយបក្ខភាគ រដ្ឋអំណាចភូមិភាគ និងប្រជាជនទូទាំងខេត្ត Cà Mau កសាងប្រទេសជាតិ មាតុភូមិឱ្យកាន់តែសម្បូររុងរឿង និងស៊ីវិល័យ។
លោក Y Thông អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ថ្លែងការចង្អុលណែនាំមហាសន្និបាត។
តំណាក់កាល២០១៩-២០២៤ ស្ថានការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តនិយាយរួម តំបន់ជនចាតិភាគតិចនិយាយដោយឡែកក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ទន្ទឹមនិងជាមួយបណ្តាលទ្ធផលដែលសម្រេចបានស្តី ពីការបង្កើនសេដ្ឋកិច្ចមធ្យមស្ថិតនៅកម្រិតខ្ពស់ ប្រភពចំណុល និងគុណភាពរស់នៅរបស់បងប្អូនប្រជាជនក៏មានការកើនឡើងជារៀងរាល់ឆ្នាំ សម្ព័ន្ធសេដ្ឋកិច្ចក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ យោងតាមទិសដៅ កើនជាសន្សឹមៗ ការកាត់បន្ថយសមាមាត្រនៃវិស័យជលផល កសិកម្ម និងរុក្ខកម្មក្នុង GRDP ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមត្រូក៏វបានយកចិត្តទុកដាក់ ផ្តល់អាទិភាពសម្រាប់ការវិនិយោគ និងសម្រេចបានលទ្ធផលសំខាន់ៗផងសែរ។ផ្តើមពីនោះ ក៏បង្កើតបានជំហានឆ្ពោះទៅមុខ រួមចំណែកបង្កើនពាណិជ្ជកម្ម និងចរាចរខាងជួញដូរមុខទំនិញ ឆ្លើយតបតម្រូវការក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាជនកាន់តែប្រ សើរឡើង។ បំព្រួញគម្លាតនៃការអភិវឌ្ឍន៍រវាងក្រុង និងជនបទ បង្កើតជំហានសម្រាប់ជំរុញការបង្កើនកំណើន ផល និងលើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនប្រជាជន ក្នុងនោះ មានបងប្អូនជនជាតិភាគតិចជាដើម។
លោក Nguyễn Tiến Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានអះអាងថា៖ ក្នុងរយៈពេលកន្លង ខេត្ត Cà Mau អនុវត្តបានល្អព្រមគ្នា និងមានប្រសិទ្ធភាពទៀតផងសម្រាប់គោលនយោបាយជនជាតិ។
ជីវភាពខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនរួមជាតិក៏ត្រូវបានកែលម្អជាបណ្តើរៗ អត្រាគ្រួសារក្រីក្របានបន្ថយចុះយ៉ាងសកម្មរៀងរាល់ឆ្នាំ។ មានយ៉ាងច្រើនកម្មវិធី និងគោលនយោបាយឧបត្ថម្ភដែលត្រូវបានគ្រប់បណ្តាគណៈផ្នែក និងរដ្ឋអំណាចភូមិភាគចង្អុលការណែនាំផ្សព្វផ្សាយ អនុវត្តយ៉ាងសកម្ម។អាស្រ័យហេតុនោះ បណ្តាគ្រួសារជនជាតិភាគតិចនាចុងឆ្នាំ២០២៣ នូវត្តឹម៧១៣គ្រួសារ ស្រូបអត្រា៦,០៩% នៃការសរុបចំនួនគ្រួសារជនជាតិភាគតិច (ប្រៀបនឹងឆ្នាំ ២០១៩ បន្ថយចុះបានចំនួន៥៤៧គ្រួសារក្រ ស្មើនឹងការកាត់បន្ថយក្រនៃអត្រា១០,២៧% មធ្យមបន្ថយបាន២,៥៧% ក្នុងឆ្នាំ)។
លោក Y Thông អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ បានវាយតម្លៃខ្ពស់ និងកត់សម្គល់ ព្រមទាំងអបអរសាទរចំពោះលទ្ធផលដែលបក្ខភាគ រដ្ឋអំណាច និងប្រជាជន ព្រមទាំងបងប្អូនជនរួមជាតិភាគតិចទូទាំងខេត្ត Cà Mau ទទួលបាន ក្នុងរយៈពេលកន្លង។ ពិសេស ស្ងើចសរសើរចំពោះការខិតខំព្យាយាមរបស់បងប្អូនបណ្តាជនជាតិភាគតិចទាំងឡាយដែលបានរួមកម្លាំង ញាំងឱ្យតំប់ជនរួមជាតិកាន់តែមានភាពផ្លាស់ប្តូរ រួមជាមួយប្រជាជនទូទាំងប្រទេសចំពោះដំណើរការផ្លាស់ថ្មី អភិវឌ្ឍន៍ និងការពារប្រទេសជាតិ មាតុភូមិនាពេលបច្ចុប្បន្ននេះ។
គណៈប្រតិភូបានអនុម័តជាឯកច្ឆ័នយោងតាមលិខិតសម្រេចចិត្ត។
ដើម្បីការងារជនជាតិ និងគោលនយោបាយជនជាតិទទួលបានលទ្ធផលនាពេលខាងមុខ អនុរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជនជាតិបានស្នើថា៖ "គ្រប់បណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគនិងអង្គការចាត់តាំងនយោបាយសង្គមគ្រប់លំដាប់ថ្នាក់ រួមទាំងកម្មាភិបាល បក្ខជនគួរបន្តសិក្សាស្រាវរៀនសូត្រ លើកកម្ពស់ចំណេះដឹង និងមានទស្សនៈច្បាស់លាស់ និងជ្រៅជ្រះរាល់បណ្តាគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋស្តីពីកិច្ចការងារជនជាតិ មហាសាមគ្គីជនជាតិ និងគោលនយោបាយជនជាតិ។ បន្តបង្កើតគំនិតច្នៃប្រតិដ្ឋ ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដោយប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត លើកកំពស់សក្តានុពល និងអានុភាពរបស់ខេត្ត Cà Mau។ កៀរគរប្រភពធនធានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងជំរុញខ្លាំងខ្លាការងារអភិវឌ្ឍន៍ឧស្សាហកម្មដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយក្រ កសាងជនបទថ្មី លើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនជាតិភាគតិច ព្រមទាំងអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិចំនួន៣ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល ២០២១-២០២៣០ លើភូមិសាស្ត្រខេត្ត។ ប្រមូលផ្តុំកសាង និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាននៅនៃតំបន់ជនជាតិភាគតិច ជាពិសេសតាមបណ្តាឃុំដាច់ស្រយាល និងឃុំជួបលំបាកពិសេស។យកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល បំពេញបន្ថែម និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសកម្មាភិបាលជាជនជាតិភាគតិចនៅនឹងកន្លែង ព្រមទាំងកម្មភិបាលដែលជាជនជាតិមានចំនួនតិចបំផុត បង្កើនកងកម្លាំងកម្មាភិបាលដែលមានគ្រប់សមត្ថភាព និងប្តេជ្ញាចិត្តចំពោះកិច្ចការងារជនជាតិនៅតាមបណ្តាភូមិសាស្ត្រជួបលំបាក ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយ និងគ្រប់ស្រទាប់វណ្ណៈប្រជាជនសម្រាប់ការកសាង និងពង្រឹងនូវប្រព័ន្ធនយោបាយមូលដ្ឋាន។ យកចិត្តទុកដាក់ដល់ការអភិរក្ស និងពង្រីកបណ្តាតម្លៃប្រពៃណីវប្បធម៌ដ៏ថ្លៃថ្លា និងរាល់បណ្តាបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយរបស់គ្រប់បណ្តាជនជាតិភាគតិចទាំងឡាយ។ លុបបំបាត់ចោលនូវរាល់អបិយជំនឿផ្សេងៗ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងវិស័យស្សាអប់រំ និងបណ្តុះបណ្តាល”។
លោក Nguyễn Tiến Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានអះអាងថា នាពេលថ្មីៗនេះ គណៈកម្មាធិការបក្សគ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិ ភាគទូទាំងខេត្តបានធ្វើការផ្សព្វផ្សាយអនុវត្តព្រមគ្នា និងមានប្រសិទ្ធភាពរាល់បណ្តាគោលការណ៍ណែនាំ និង គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋស្តីពីកិច្ចការជនជាតិ និងគោលនយោបាយជនជាតិ ជាពិសេសកម្មវិធីគោលដៅជាតិ ដោយផ្តោតលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ព្រមទាំងគោលនយោបាយអនុគ្រោះសម្រាប់ការឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ព្រមទាំងគោលនយោបាយសម្រាប់ការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិ...។
សមមិត្តលេខាបក្សខេត្ត បានស្នើដល់មហាសន្និបាតឱ្យទទួលយកនូវយោបល់របស់ សមមិត្ត Y Thông អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិ។ ទន្ទឹមនឹងនោះ កត់ចំណាំនូវបណ្តាបញ្ហាមួយចំនួនដែលមហាសន្និបាតគួរយកចិត្តទុកដាក់ និងអនុវត្ត។ ផ្តើមពីនោះ ត្រូវបន្តលើកកម្ពស់ការយល់ដឹងរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគ រណសិរ្សមាតុភូមិ និងអង្គការចាត់តាំងនយោបាយ-សង្គម ស្តីពីកិច្ចការងារជនជាតិ។ កៀរគរចលនាផ្សព្វផ្សាយបងប្អូនជនជាតិភាគតិចដើម្បីអនុវត្តល្អតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ បន្តការបង្រួបបង្រួម និងធ្វើឲ្យអង្គភាពមានភាពល្អឥតខ្ចោះ យកចិត្តទុកដាក់លើការបណ្តុះបណ្តាល បំប៉នកងជួរកម្មាភិបាលដែលបម្រើខាងការងារជនជាតិនៅភូមិ ភាគ។
រក្សលំនឹងគោលនយោបាយសន្តិសុខសនិងសណ្តាប់ធ្នាប់សង្គមលើភូមិសាស្ត្រ ធានាំនុកចិត្តរបស់បងប្អូនជនរួមជាតិភាគតិចចំពោះការដឹកនាំរបស់បក្ស និងរដ្ឋ។អនុវត្តល្អការគិតគូរខាងសម្ភារៈ និងស្មារតីជូនបងប្អូនជន ជាតិភាគតិច។ ប្រមូលផ្តុំអនុវត្តយ៉ាងមានប្រសិទ្ធភាពរាល់បណ្តាកម្មវិធី គោលនយោបាយវិនិយោគសម្រាប់តំបន់ជនជាតិភាគតិច ដើម្បីឈានឡើងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ព្រមទាំងលំនឹងទាំងវិស័យសេដ្ឋកិច្ច វប្ប ធម៌ សង្គមកិច្ច បរិស្ថាន សន្តិសុខ ការពារជាតិមាតុភូមិ។បញ្ចេញកម្លាំងប្រឡងប្រណាំងពលកម្មផលិតដើម្បីរួចចាចកក្រ ឈានឡើងធ្វើមានដោយស្របច្បាប់ យោងតាមគោលដៅ “គ្រប់បណ្តាជនជាតិសមាគ្គី ច្នៃប្រតិដ្ឋ សមាហរណកម្ម និងអភិវឌ្ឍន៍”។
លោក Y Thông អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិជូន១សមូហភាព និងឯកជនចំនួន៥រូប។
មហាសន្និបាតបានដាក់ចេញទិសដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ការអុវត្តការងារជនជាតិ និងគោលនយោបាយជនជាតិតំណាក់កាល ២០២៤-២០២៩។ ផ្តោតលើនោះ បណ្តាគោលដៅសំខាន់ៗមួយចំនួនរួមមាន៖ ការប្រើប្រាស់ដើមទុនថវិការដ្ឋដោយមានប្រសិទ្ធភាព និងបង្កើនការកៀរគរធនធានផ្សេងៗ ដើម្បីប្រមូលផ្តុំការវិនិយោគអភិវឌ្ឍន៍ព្រមៗគ្នាចំពោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមសម្រាប់តំបន់ជនជាតិភាគតិច។បន្តរក្សា១០០%ឃុំក្នុងតំបន់ជនជាតិភាគតិចមានផ្លូវរថយន្តចាក់កាវស៊ូ និងបេតុងរហូតដល់មណ្ឌលឃុំ។ មានជាង៨៥%ផ្លូវថ្នល់ដែលតភ្ជាប់រវាងភូំកិនឹងភូមិដោយសុទ្ធតែត្រូវបានចាក់បេតុងយ៉ាងរឹងមាំ។ ខិតខំដល់ឆ្នាំ២០២៩ តំបន់ជនជាតិភាគតិចរបស់ខេត្តពោលគឺគ្មាននៅសល់ភូមិលំបាកពិសេសទៀតនោះទេ។ ខិតខំសម្រេចល្បឿននៃការបង្កើនកម្រិតមធ្យមលើពី៧%ក្នុងមួយឆ្នាំ។អត្រាកម្មករជនជាតិភាគតិចដែលត្រូវបានបណ្តុះបណ្តាលគឺលើសពី ៦៥% ហើយមានជាង៩០% នៃកម្មករដែលគ្រប់អាយពលកម្ម មានការងារធ្វើនិងទទួលបានប្រាក់ចំណូលនឹងនរលើសពី៩០%។ កម្រិតប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗដែលជាជនជាតិ ភាគតិចកើនជាទ្វេដងប្រៀបជាមួយសព្វថ្ងៃ...។
ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏បានជូនប័ណ្ណសរសើរដល់១៦សមូហភាព និងឯកជនចំនួន៤៥រូប ដែលមានស្នាដៃឆ្នើម ក្នុងការរួមចំណែកដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារប្រទេសជាតិ មាតុភូមិ។ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ បាន ជូនប័ណ្ណសរសើរសម្រាប់១សមូហភាពនិង៥ឯកជន ព្រមទាំងប្រគល់មេដាយអនុស្សាវរីយ៍ “ពីព្រោះបុព្វហេតុនៃការអភិវឌ្ឍន៍បណ្តាជនជាតិ”ដល់់ឯកជនចំនួន៥រូប៕
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyễn Minh Luân ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពចំនួន១៦ (រូបថតខាងលើ) និងបុគ្គលឯកជនចំនួន ៤៥រូប ដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការពារសន្តិសុខប្រទេសជាតិ មាតុភូមិ។
គណៈប្រតិភូអញ្ជើញទស្សនាការតាំងពិព័ណ៌រូបភាព និងផលិតផលស្តីពីសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ជនជាតិភាគតិច។
គ្វីញអាញ-ហ្វាងវូ