ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:39

ដល់ឆ្នាំ២០២៩ នឹងគ្មានតំបន់ជួបលំបាកពិសេសទៀតឡើយ

បណ្តាថ្ងៃចុងសប្តាហ៍នៃខែសីហា ខេត្តបានរៀបចំដោយជោគជ័យនូវមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចលើកទី៤ ឆ្នាំ២០២៤ បង្កើតបានមោទនភាពក្នុងជនជាតិភាគតិចទូទាំងខេត្ត ផ្តើមពីនោះ ក៏បង្កើនស្មារតីសាមគ្គី និងការប្តេជ្ញាចិត្តក្នុងការរួមគ្នាកសាងមាតុភូមិ Cà Mau ក្នុងតំណាក់កាលបន្តទៀត។

ខិតខំ​ដល់តំណាក់កាល២០២៤-២០២៩ អត្រា​កម្មករ​គ្រប់​អាយុ​ពលកម្មមានការងារធ្វើ និងទទួលបានប្រាក់ចំណូលនឹងនរ​លើសពី ៩០%។ (ទម្រង់ផលិតងៀតត្រីកន្ធនៅភូមិ Đá Bạc A ឃុំ Khánh Bình Tây ស្រុក Trần Văn Thời បានបង្កើតការងារធ្វើជាប្រចាំសម្រាប់ពលករ Khmer ក្នុងតំបន់)។

តំណាក់កាល២០១៩-២០២៤ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ការគ្រប់គ្រង និងដំណើរការរបស់រដ្ឋអំណាចភូមិភាគ រួមទាំងការឯកភាពខ្ពស់របស់បងប្អូនប្រជាជនជាទូទៅ ក្នុងនោះមានជនរួមជាតិភាគតិចផង ដែរ ស្ថានការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តនិយាយរួម និងតំបន់ជនជាតិភាគតិចនិយាយដោយឡែក សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងលទ្ធផលនៃកំណើនសេដ្ឋកិច្ចជាមធ្យមមានកម្រិតខ្ពស់ ចំណូលនិងកម្រិតនៃការរស់ នៅរបស់បងប្អូនប្រជាជនក៏មានការកើនឡើងជារៀងរាល់ឆ្នាំផងដែរ។

គ្រួសារក្រីក្រជាជនជាតិភាគតិចនាចុងឆ្នាំ២០២៣ នូវមានត្រឹមតែ៧១៣គ្រួសារ ស្រូបអត្រា៦,០៩% នៃការសរុបចំនួនគ្រួ សារជនជាតិភាគតិច (ប្រៀបនឹងឆ្នាំ២០១៩ មានការថយចុះ៥៤៧គ្រួសារក្រស្មើនឹងការថយចុះអត្រា១០,២៧%។ មធ្យមនៃមនុស្សម្នាក់ៗថយចុះចំនួន២,៥៧%ក្នុងមួយឆ្នាំ)។ ប្រាក់ចំណូលជាមធ្យមរបស់ជនជាតិភាគតិចក្នុងឆ្នាំ២០២៣ គឺ៥៤,៤៨ លានដុង កើនឡើងជាង១,៥១ដងបើធៀបនឹងឆ្នាំ២០១៩។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចក៏ទទួលបានការយកចិត្តទុកដាក់វិនិយោគ ឆ្លើយតបតម្រូវការក្នុងការធ្វើដំណើរទៅមក និងការជួញដូររបស់បងប្អូន ជនជាតិភាគតិចបង្កើតជំហានដើម្បីជំរុញកំណើន និងលើកកម្ពស់កម្រិតរស់នៅរបស់បងប្អូនប្រជាជន។ 

វិស័យសិក្សាអប់រំ ជាពិសេសការអភិរក្ស និងពង្រីកនូវភាសា អក្សរសាស្ត្រជាតិ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពផងដែរសម្រាប់ទូទាំងភូមិសាស្ត្រខេត្តនារយៈកាលកន្លង។

បងប្អូនជនជាតិភាគតិចរបស់ខេត្ត តែងមានទំនុកចិត្តទាំងស្រុងលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ អនុ វត្តល្អនូវគោលការណ៍ណែនាំ គោលនយោបាយរបស់បក្ស និងក្រិត្យច្បាប់របស់រដ្ឋ។ បន្តអភិរក្ស និងលើកតម្កើងប្រពៃណីសាមគ្គីស្នេហាជាតិ ជួយគ្នាទៅវិញទៅមក។ ខិតខំរួមកម្លាំងជាមួយបក្ខភាគ និងរដ្ឋអំណាភូមិភាគ ព្រមទាំងប្រជាជនទូទាំងខេត្ត ដើម្បីកសាងមាតុភូមិឆ្ពោះទៅរកភាពរុងរឿង សោភ័ណភាព និងអរិយធម៌។ 

ចាប់តាំងពីបណ្តាដងផ្លូវចរាចរនបទបានកសាង ទិដ្ឋភាពជនបទនៃតំបន់ជនជាតិភាគតិចមួយថ្ងៃកាន់តែមានភាពផ្លាស់ប្តូរ។ (ដងផ្លូវភូមិលេខ៦ ឃុំ Khánh Hoà ស្រុក U Minh ត្រូវបានកសាងដែលផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់២០២១-២០២៥)។ 

ក្នុងរយៈពេល៥ឆ្នាំបន្តខាងមុខនេះ (២០២៤-២០២៩) ដើម្បីការងារជនជាតិ និងគោលនយោបាយជនជាតិបន្តពង្រីកប្រ សិទ្ធភាព មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តលោកទី៤ ឆ្នាំ២០២៤ បានដាក់ចេញនូវរាល់ភារកិច្ចសំ ខាន់ៗ និងគោលដៅជាក់ស្តែង។ ក្នុងនោះ ខិតខំដល់ឆ្នាំ២០២៩ តំបន់ជនជាតិភាគតិចរបស់ខេត្ត ពោលគឺគ្មានភូមិភាគជួបលំបាកពិសេសទៀតនោះទេ។

ខិតខំសម្រេចអត្រាកម្មករជនជាតិភាគតិចដែលបានទទួលការបណ្តុះបណ្តាលលើសពី៦៥% និងកម្មករគ្រប់អាយុពលកម្មមានការងារធ្វើនិងទទួលបានប្រាក់ចំណូលនឹងនរជាង៩០% កម្រិតចំណូលមធ្យមរបស់បងប្អូនជនជាតិផាគតិចម្នាក់ៗ កើនជាទ្វេដង ប្រៀបជាមួយសព្វថ្ងៃនេះ។ 

សកម្មភាពថែទាំសុខភាពបឋមសម្រាប់កុមារ និងជនជាតិភាគតិចនៅតាមបណ្តាឃុំដែលមានជនរួមជាតិរស់នៅច្រើនកុះករ ក៏ត្រូវបានអនុវត្តទាន់ពេលវេលា។ (បុគ្គលិកពេទ្យនៃតំណាក់សុខាភិបាលឃុំ Khánh Lâm ស្រុក U Minh ពិនិត្យសុខភាពជូនកុមារក្នុងឃុំ)។

ទន្ទឹមនឹងនោះ កាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចទូទាំងខេត្តចាប់ពី២%ឡើង។ ក្នុងនោះ គ្រួសារក្រជាជន ជាតិភាគតិចរបស់ឃុំនៃភូមិភាគ III និងភូមិដែលជួបលំបាកពិបាកនៃតំបន់ជនជាតិភាគតិចបន្ថយចុះចាប់ពី២,៥% ឡើងទៅ។ យកចិត្តទុកដាក់ត្រឹមត្រូវខាងវិស័យសិក្សាអប់រំ និងបណ្តុះបណ្តាល សុខាភិបាល វប្បធម៌ដើម្បីលើកកម្ពស់គុណភាពនៃធនធានមនុស្សដែលជាជនជាតិភាគតិច។ បន្តអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បណ្តាជនជាតិ។ យកចិត្តទុកដាក់កសាងប្រព័ន្ធនយោបាយមូលដ្ឋានឱ្យកាន់តែរឹងមាំ រក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ ពីព្រោះគោលដៅប្រជាជនធូរធា ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ សមធម៌ និងអរិយធម៌៕

គ្វីញអាញ

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក