ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:38

មានច្រើនកម្មវិធីសិល្បៈដ៏ពិសេសៗសម្រាប់បុណ្យសែនដូនតា

ដើម្បីបម្រើល្អក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា ប៉ុន្មានថ្ងៃកន្លង ក្រុមសិល្បៈ Khmer ខេត្ត Cà Mau តែងខិតខំហាត់ និងនិពន្ធទំនុកយ៉ាងច្រើនកម្មវិធីឈុតឆាកសម្តែងដ៏ពិសេសៗសម្រាប់បម្រើមាមីងបងប្អូនទស្សនិក ជននាឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា ឆ្នាំ២០២៤។ បណ្តាកម្មវិធីសិល្បៈសម្រាប់ឆ្នាំនេះ ត្រូវបានក្រុមរៀបចំឡើងតាមបែបទំនើប និងទាន់សម័យ សាភ្ជាប់ជាមួយលក្ខណៈប្រពៃណីខ្មែរ។ ផ្តើមពីនោះ មិនត្រឹមតែលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងបង្គាប់នូវអត្ថន័យ និងទស្សនីយភាពដ៏ចម្លែកអស្ចារ្យសម្រាប់ទស្សនិកជនទាំងឡាយផងដែរ។

ដើម្បីធានាល្អនូវកម្មវិធីសិល្បៈសម្រាប់បម្រើក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា ឆ្នាំ២០២៤ ក្រុមក៏បានឡើងផែនការហាត់តាំងពីដើមខែផងដែរ។ (ក្នុងរូបថត៖ ពិធីពិនិត្យសាឡើងវិញនូវការសម្តែងកម្មវិធីសិល្បៈអំណររដូវបុណ្យភ្ជុំ)

លោក Danh Văn Nhỏ អនុប្រធានក្រុមសិល្បៈ Khmer ខេត្ត Cà Mau បានឱ្យដឹង៖ “ដើម្បីបម្រើបងប្អូនប្រជាជនបានល្អក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំនេះ ក្រុមក៏បានឡើងផែនការហាត់តាំងពីដើមខែមកម៉្លេះ។ ឆ្នាំនេះ យើងខ្ញុំបានរៀបចំកម្មវិធីសម្តែងសរុបចំនួន១០កម្មវិធី រួមមាន៖ របាំបុរាណ រាំវង់ប្រពៃណី ចម្រៀងឆ្លងឆ្លើយ និងច្រៀងម្នាក់ឯង។ល។ ដោយមានខ្លឹមសារ និងអត្ថន័យទាក់ទងនឹងរដូវបុណ្យភ្ជុំបិណ្ឌ សែនដូន តា”។

នាំគ្នាទៅលេងបុណ្យភ្ជុំ ជាឈុតសម្តែងដ៏ពិសេស និងប្រកបដោយ អត្ថន័យខ្លឹមសារ។

បុណ្យភ្ជុំបិណ្ឌ សែនដូនតា ជាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិ Khmer ដែលតែងប្រ ព្រឹត្តិឡើងជារៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវគុណូបការៈរបស់កូនចៅចំពោះបុព្វការីជន ដែលបានរួមចំណែកក្នុងការផ្តល់នូវកំណើត និងចិញ្ចឹមបីបាច់ថែរក្សាខ្លួន។

ចម្រៀងឆ្លងឆ្លើយបទ “ទៅវត្តបោះបាយបិណ្ឌ” បកស្រាយដោយ៖ Thạch Minh Hiền និង Kim Giang។

“កម្មវិធីសម្រាប់បម្រើរដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំនេះ ក្រៅពីកម្មវិធីចម្រៀង របាំប្រពៃណី ក្រុមយើងខ្ញុំថែមទាំងបានបង្កើតនូវសាច់រឿងខ្លី ក្រោមចំណងជើង “ទឹកចិត្តអ្នកម្តាយ” ក្នុងគោលបំណងដើម្បីធ្វើឱ្យកាន់តែសម្បូរបែបនៃកម្មវិធី ព្រមទាំងបម្រើអារម្មណ៍ទស្សនិកជនឱ្យកាន់តែមានភាពជក់ចិត្ត និងប្រសើរឡើង។ ក្រុមយើងបានរៀបចំចេញទៅសម្តែងជាផ្លូវការចាប់ពីថ្ងៃទី ២៦ កញ្ញា រហូតដល់ថ្ងៃទី១ ខែតុលានៅតាមបណ្តាវត្តអារាម សាលាទាន និងតំបន់ទីតាំងដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករក្នុងខេត្ត។ ដោយឡែកនៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thi Kỷ ស្រុក Thới Bình ក្រុមនងចូលរួមសម្តែងជា២លើក ដោយមាន ១លើកសម្រាប់កម្មវិធីបើកវគ្គប្រណាំងទូក-ងខ្នាតតូចអំណរបុណ្យភ្ជុំបិណ្ឌ សែនដូនតា។ យោងតាមកម្មវិធីសម្តែងសិល្បៈដ៏ពិសេសនេះ នឹងឆ្លើយតបតម្រូវការទទួលក្រេបយក នូ​វលក្ខណៈវប្បធម៌សិល្បៈរបស់មិត្តទស្សនិកជនគ្រប់រូបនាឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូន តា” លោក Danh Nhỏ បានឱ្យដឹងបន្ថែមដូច្នេះ។

ក្រៅ​ពី​ចម្រៀង និងរបាំ ក្រុម​​ក៏​បាន​បង្កើតឈុតសាច់រឿងខ្លី ក្រោមចំណងជើង “ទឹកចិត្តអ្នកម្តាយ” ដើម្បី​ធ្វើឱ្យកាន់តែសម្បូរបែបនៃកម្មវិធី​ និងបង្កើតចំណាប់អារម្មណ៍សម្រាប់​បម្រើ​ទស្សនិកជនទាំងឡាយផងដែរ។

ជាមួយនឹងការរៀបចំយ៉ាងយកចិត្តទុកដាក់តាំងពីដំបូង និងឈុតឆាកសម្តែងដ៏ពិសេសៗជាច្រើនរបស់ក្រុមសិល្បៈ Khmer ខេត្ត ជឿជាក់ថាបងប្អូនមាមីងទស្សនិកជនទាំងឡាយនៅតាមតំបន់ភូមិស្រុក នឹងទទួលបុណ្យភ្ជុំបិណ្ឌ សែនដូនតាប្រកប ដោយភាពអ៊ូអរ រីករាយ និងកក់ក្តៅជាទីបំផុត៕

Danh Điệp

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក