ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:39

ធំទូលាយស្អាតនៃបរិយាកាសវប្បធម៌សហគម Khmer

ស្រុក U Minh មាន១.៤៥៦គ្រួសារ ដោយមានចំនួនប្រជាជនប្រមាណ៦.៥៩១នាក់។ បច្ចុប្បន្ន ទូទាំងភូមិភាគមាន២សាលាទានសម្រាប់ចាត់តាំងរាល់សកម្មភាពជំនឿសាសនា។ ចំណែកនៅឃុំ Khánh Lâm និង Khánh Hoà ជាតំបន់ភូមិភាគដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ នេះជាបរិយា កាសវប្បធម៌សហគមដើម្បីជនរួមជាតិ Khmer ប្រមូលផ្តុំចាត់តាំងរាល់សកម្មភាពបុណ្យទានប្រពៃណីជាហូ ហែ ព្រមទាំងសកម្មភាពវប្បធម៌កីឡា ប្រជា ប្រិយ និងពិធីបុណ្យទានផ្សេងៗជាដើម។

សាលាទានឃុំ Khánh Lâm ទទួលបានការវិនិយោគកសាងឆ្នាំ២០១៤ ជាមួយការរួមកម្លាំងរបស់បងប្អូនជនរួមជាតិ Khmer ផងដែរ។ លោក Trần Văn Sĩ ប្រធានភូមិ លេខ៦ ឱ្យដឹង៖ ទូទាំងខេត្តមាន១៩៥គ្រួសារ Khmer។ កាលពីមុន មាមីងបងប្អូនមានការជួបលំបាកខ្លាំងក្នុងការចាត់តាំងរាល់ណ្តាសកម្មភាពវប្បធម៌ ជំនឿប្រពៃណី។ ខណៈដែលមានគោលនយោបាយ សាង សង់សាលាទាន បងប្អូនជនរួមជាតិ Khmer តែងស្ម័គ្រចិត្តចូលរួមគាំទ្រឧបត្ថម្ភជានិច្ច។ ដោយ​ឡែកចំពោះ លោក Lương Văn Nghi ជាជនជាតិ Khmer នៅភូមិលេខ៦ ក៏បានលះបង់ផ្ទៃដីចំនួន៣,៤ពាន់ម៉ែត្រសម្រាប់ សាង សង់សាលទាន និងសំណង់ឈានបនដ្ឋាន​ជា ដើម។

សាលាទានឃុំ Khánh Hoà ស្ថិតនៅភូមិលេខ៦ ទទួលបានការវិនិយោគកសាងថ្មីយ៉ាងល្អស្អាត។


លោក Hữu Văn Minh ប្រធានគណៈកម្មការសាលាទានឃុំ Kahnsh Lâm មាន​ប្រសាន៍៖ តាំងពីមានសាលាទាន បងប្អូនជនរួមជាតិ Khmer នៅភូមិលេខ៦និយាយដោយ ឡែក និងឃុំ Khánh Lâm និយាយរួម មានកន្លែងសម្រាប់ចាត់តាំងសកម្មភាពវប្បធម៌សហ គម ជាពិសេសនាឱកាសបុណ្យទានសំខាន់ៗជាដើម។
បុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំនេះ បងប្អូន Khmer នៅឃុំ Khánh Hoà បានប្រមូលផ្តុំគ្នាយ៉ាងសប្បាយរីករាយនៅសាលាទានដែលទើបសង់រួចថ្មីដោយសរុបទឹកប្រាក់អស់ជិត ២ពាន់លានដុងសម្រាប់ទទួលបុណ្យ សែន​ដូនតា។ លោក Danh Hoài Riêm ប្រ ធានភូមិលេខ៦ និងជាប្រធាន​គណៈកម្ម ការសាលតាន មាន ប្រសាន៍៖ បងប្អូនជនរួមជាតិ Khmer ទាំងឡាយនៅទីនេះ រាល់ថ្ងៃតែងសង្ឃឹមចង់    ឱ្យសាលទានឆាប់បានសម្រេច។ មកទល់ពេលនេះក៏បានសម្រេចដូចតាមបំណងផងដែរ។ មានទីតាំងសម្រាប់សកម្ម ភាពដ៏ធំទូលាយស្អាតសម្រាប់បងប្អូន Khmer រួមគ្នាចាត់តាំងពីធីបុណ្យទានតាមប្រ ពៃណី។ គណៈកម្មការសាលាទាន និងមាមីងបងប្អូនគ្រប់គ្នា នឹងខិតខំបញ្ចេញកម្លាំងដើម្បីថែរក្សា និងការ ពារសាលាទានឱ្យកាន់តែមានភាពស្រស់ស្អាត និងប្រើប្រាស់បានយូរអង្វែង ទៀតផង ។ 
លោក Huỳnh Văn Đen ប្រធានការិយាល័យជនជាតិស្រុក U Minh បានអះ អាងថា៖ គ្រប់បណ្តាសាលាទានទាំងឡាយ ក្រៅពីខិតខំថែរក្សា និងពង្រីកនូវលក្ខណៈប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer ថែមទាំងជាទីតាំងសម្រាប់មា មីងបងប្អូនរឹតបន្តឹងចំណងសាមគ្គី និងឆន្ទៈឈានឡើងក្នុងជីវភាពរស់នៅ។ អាស្រ័យបរិយា កាសសប្បាយអ៊ូអរនេះដែរ បងប្អូនក៏សកម្មរួមចំណែកបង្កើតប្រភពកម្លាំងដើម្បីជីវ ភាពរស់នៅរបស់បងប្អូន Khmer ទូទាំងស្រុក U Minh កាន់តែមានការអភិវឌ្ឍន៍៕

មាមីងបងប្អូន Khmer តែងជួបជុំគ្នាយ៉ាងសប្បាយរីករាយ និងកក់ក្តៅក្នុងឱកាសបុណ្យទានប្រពៃណីនៅសាលា ឃុំ Khánh Lâm។


លោក Trần Hoàng Nhỏ ប្រធានគណៈជនជាតិខេត្ត Cà Mau ឱ្យដឹង៖ ខេត្ត Cà Mau តែងយកចិត្តទុកដាក់ជាពិសេសចំពោះការអនុវត្តយ៉ាងទូលំទូលាយ និងប្រកប ដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស រដ្ឋចំពោះការ ងារជនជាតិក្នុងនោះមានការវិនិយោគសាងសង់ និងធ្វើពិពិធកម្មប្រព័ន្ធវត្តអារាម និងសាលាទានជាដើម។ ទូទាំងខេត្តនាពេលបច្ចុប្បន្នមានវត្តខ្មែរចំនួន៧វត្ត និង១០ សាលទាននៅតាមតំបន់ជនរួមជាតិ Khmer បង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិអភិរក្ស និងពង្រីកនូវយម្លៃប្រ ពៃណីវប្បធម៌ដ៏ថ្លៃថ្នូរផងដែរ។ នេះមិនត្រឹមជាបរិយាកាសវប្បធម៌សហគមដ៏ឧត្តុង្គឧត្តម និងវិសេសវិសាលក្នុងជីវភាពរស់នៅសម្រាប់ផ្នែកខាងស្មារ តី និងជំនឿរបស់បងប្អូនជនរួមជាតិ Khmer ទៀតផង។

Quốc Rin

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក