ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:32

អាគារវប្បធម៌ភូមិពណ៌បៃតងស្រស់ស្អាត

ទម្រង់នៃការតុបតែងអាគារវប្បធម៌-តំបន់កីឡារបស់ភូមិ អនុសង្កាត់ព័ណ៌បៃតងស្រស់ស្អាត និងមានខ្លឹមសារយ៉ាងសម្បូរបែប ត្រូវបានស្រុក Thới Bình សកម្មចាត់តាំងក្លាយជាការប្រឡងផងដែរ។ ផ្តើមពីនោះ បានរួមចំណែកជំរុញប្រពៃណី "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌" សាភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី និងក្រុងស៊ីវិល័យលើភូមិសាស្ត្រស្រុក។

អាគារវប្បធម៌ភូមិ និងអនុសង្កាត់ដែលទទួលបានការស្ងើចសរសើរគឺត្រូវធានាសម្រេចគ្រប់គ្រាន់រាល់បទដ្ឋានទាំងឡាយដូចជា៖ មានកន្លែងសម្រាប់សកម្មភាពវប្បធម៌ និងកីឡាបម្រើសហគមន៍។ តុបតែងរូបភាពមួយចំនួនស្តីពីសកម្មភាពផ្សេងៗរបស់សាខាបក្ស និងរដ្ឋអំណាចភូមិភាគ សកម្មចូលរួមពលកម្មផលិតរបស់បងប្អូនប្រជាជនទូទាំងភូមិ។ ផ្លាស់ប្តូរវិធីសាស្ត្រចាត់តាំង សកម្មដើម្បីបង្កើតចំណាប់អារម្មណ៍ ទាក់ទាញបងប្អូនប្រជាជនច្រើនកុះករក្នុងការប្រុងប្រយ័ត្ន និងស្ម័គ្រចិត្តចូលរួម។ មានក្លឹប (ចំរៀងតាយទឺ កសាងគ្រួសារអភិវឌ្ឍន៍ចីរភាព កីឡា ចិញ្ចឹមបីបាច់ថែរក្សា) តែងប្រព្រឹត្តឡើងជារឿយៗ ធានាបរិស្ថានព័ណ៌បៃតងស្រស់ស្អាត។

អាគារវប្បធម៌ភូមិគឺជាស្ថាប័នវប្បធម៌មួយនៅតាមមូលដ្ឋាន ហើយក៏ជាបទដ្ឋានមួយកក្នុងចំណោម២បទដ្ឋានដែលសម្រាប់ធ្វើការជ្រើ វិនិច្ឋ័យសម្រេចជោគជ័យបទដ្ឋានលេខ៦ផងដែរ (មូលដ្ឋានសម្ភារៈវប្បធម៌) ក្នុងចំណោមបទដ្ឋានជាតិស្តីពីជនបទថ្មី។

យោងតាមប្រសាសន៍លោក Huỳnh Thanh Hận ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Thới Bình ការប្រឡងប្រណាំងតុបតែងអាគារវប្បធម៌-តំបន់កីឡារបស់ភូមិ និងអនុសង្កាត់មានព័ណ៌បៃតងស្រស់ស្អាត និងមានខ្លឹមសារយ៉ាងសម្បូរបែប ក៏ត្រូវបានចាត់តាំងចាប់ពីឆ្នាំ២០២២មកម៉្លេះ។ លើកដំបូងដោយបណ្តាភូមិ និងអនុសង្កាត់ជាអ្នកចុះឈ្មោះ ដោយផ្អែកលើមូលដ្ឋាននោះ ឆ្នាំនេះនឹងប្រព្រឹត្តទៅក្នុងពេលដំណាលគ្នាសម្រាប់៩៥/៩៥ភូមិ និងអនុសង្កាត់។

ឆ្នាំ២០២៣ មានអាគារវប្បធម៌ចំនួន៦ ដែលទទួលបានពានរង្វាន់នៃការតុបតែងអាគារវប្បធម៌ - តំបន់កីឡាភូមិ និងអនុសង្កាត់ព័ណ៌បៃតងស្រស់ស្អាត និងមានខ្លឹមសារសម្បូរបែប។ ផ្តើមពីនោះ អាគារវប្បធម៌ភូមិលេខ២ ឃុំ Thới Bình ក៏ទទួលបានជ័យលាភីលេខ១ ផងដែរ៕

បងប្អូនប្រជាជនឯកភាពគ្នាក្នុងការលម្អបរិស្ថាន ដើម្បីបង្កើនភាពស្រស់ស្អាតសម្រាប់អាគារវប្បធម៌ភូមិ។

យោងតាមរយៈ​ការ​ឃោសនាផ្សព្វផ្សាយ​ បងប្អូនប្រជាជន​ភូមិលេខ​២ ឃុំ Thới Bình ក៏បាន​រួមវិភាគទាន​ទឹកបានចំនួន១០០ លាន​ដុង ដើម្បី​តុបតែង​លម្អអាគារ​វប្បធម៌។

អាគារវប្បធម៌ភូមិលេខ២ មានទីធ្លាធំទូលាយ ធានាបាននូវរាល់សកម្មភាពកម្សាន្តសប្បាយរបស់បងប្អូនប្រជាជនក្នុងភូមិ។

ទូសៀវភៅច្បាប់សម្រាប់បម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាជនក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីគោលនយោបាយ និងក្រិត្យច្បាប់។

លោក Huỳnh Thanh Hận (អ្នកឈរមុខ) ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Thới Bình ពិនិត្យការតាំងពិព័ណ៌រូបភាព និងការតុបតែងនៅអាគារវប្បធម៌ភូមិលេខ២។

អាគារវប្បធម៌ភូមិលេខ២ ត្រូវបានតុបតែងយ៉ាងស្រស់ស្អាត ព្រមទាំងចាត់តាំងកិច្ចប្រជុំជារឿយៗ និងច្រើនសកម្មភាពផ្សេងៗយ៉ាងជាក់ស្តែងផងដែរ។

 

អនុវត្តដោយ៖ Mộng Thường

 

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក