ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 11-6-26 04:16:37

ជំរុញការរៀនសូត្រដើម្បីផ្លាស់ប្តូរជីវិត

មិននូវមានគំនិតគិតត្រឹមថា រៀនឱ្យតែចេះអាន ចេះសរសេរដើម្បីទៅធ្វើការរកប្រាក់វាគ្រប់គ្រាន់ប៉ុណ្ណោះទេ បងប្អូនជនរួមជាតិ Khmer នៅភូមិ Cây Khô ឃុំ Hồ Thị Kỷ ស្រុក Thới Bình នាពេលសព្វថ្ងៃថែមទាំងបានជំរុញទឹកចិត្តកូនក្មួយឱ្យខិតខំបន្តសិក្សារៀនមហាវិទ្យាល័យ ដើម្បីកសាងប្រទេសជាតិ មាតុភូមិ។

គ្រួសារលោក Lê Văn Công ជាគ្រួសារ Khmer ដ៏ឆ្នើមក្នុងការចិញ្ចឹមកូនរៀនសូត្របានពូកែនៅភូមិស្រុក។ ដោយគិតថា កាលណាយើងមានចំណោះដឹង និងរៀនសូត្របានល្អ ទើបអនាគតបានភ្លឺស្វាង ដូចនេះហើយ គ្រួសារលោកតែងគិតគូរដល់ការសិក្សារៀនសូត្ររបស់កូនៗជានិច្ច។

បងស្រី Hữu Thị Thắm ឱ្យដឹង៖ តាំងពីនូវសិក្សាកម្រិតបឋម កូនស្រីរបស់ខ្លួនក៏រៀនបានពូកែណាស់ទៅហើយ ដូច្នេះទើបប្តីប្រពន្ធបងតែសប្បាយចិត្តចំពោះកូនជានិច្ច។

ប្តីប្រពន្ធលោក មានកូន៤នាក់ ក្នុងនោះមាន២នាក់បានបញ្ចប់កម្រិតមហាវិទ្យាល័យផងដែរ។ កាលមុនគ្រួសារជួបលំបាកច្រើន លោក Công ក៏បានតាំងចិត្តជាមួយប្រពន្ធរបស់ខ្លួនខិតខំធ្វើស្រែ ចម្ការដើម្បីមានលក្ខណៈចិញ្ចឹមកូនសិក្សារៀនសូត្រ និងផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប្តីប្រពន្ធស្រុះចិត្តគ្នា មានដី៥ហិកតា កូនៗរបស់លោកក៏យល់ពីទឹកចិត្តឪពុកម្តាយដែលតែងខិតខំដើម្បីកូន ហើយក៏រៀនសូត្របានល្អណាស់ដែរ។

​​លោក Công មានប្រសាសន៍៖ “ពីមុន ខ្ញុំពិតជាចង់រៀនសូត្រខ្លាំងណាស់ តែគ្រួសារក្រពេក គ្មានប្រាក់សម្រាប់ផ្គត់ផ្គង់ឱ្យរៀនសូត្រដូចមិត្តភក្តិដទៃទៀត។

ខ្ញុំ​តាំង​ចិត្ត​ថា បើ​កូន​ខ្ញុំ​មាន​ចិត្ត​ចង់​រៀនសូត្រ ខ្ញុំ​នឹង​ខិតខំអស់ពីសមត្ថភាព ដើម្បីឱ្យពួកវាបានសម្រេចសមតាមបំណង។ ដោយសារតែបែបនេះហើយ ពួកគេក៏បញ្ចាប់ការសិក្សា និងមានបរិញ្ញាបត្ររៀងៗខ្លួន ចូលបម្រើការងាររដ្ឋ រួមចំណែកកសាងប្រទេសជាតិ​ មាតុភូមិ។ សម្រាប់​កូន​ស្រីរបស់ខ្លួនវិញ ខ្ញុំ​មិន​ទុក​ឱ្យ​ពួក​គេ​​ឆាប់រៀបការ​ដូច​អ្នក​ដទៃនោះ​ទេ គឺត្រូវតែរៀនឱ្យបានចប់ចុងចប់ដើមសិន និងមានការងារធ្វើត្រឹមត្រូវ ទើបគិតរឿងគ្រួសារជាក្រោយ ហើយនឹងអាច​ដឹង​ថា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯងផងដែរ”។

លោក Lê Văn Công (ខាងឆ្វេង) តែងខិតខំប្រកបមុខរបររកស៊ី ដើម្បីផ្គត់ផ្គង់ឱ្យកូនសិក្សារៀនសូត្រដល់ទីបញ្ចប់ និងជាគំរូដ៏ល្អនៅភូមិឋានស្តីពីជំរុញការសិក្សារៀនសូត្រ។

សព្វថ្ងៃ គ្រួសារលោក Lê Văn Công គឺជាគ្រួសារដែលត្រូវបានអ្នកផងទាំងពួងគោរពកោតសរសើរក្នុងចំណោមគ្រួសារ Khmer ទាំងឡាយនៅភូមិ Cây Khô ផងដែរ។ លោកធ្វើសេដ្ឋកិច្ចពូកែ អស់ពីចិត្តចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ភូមិស្រុក ព្រមទាំងជំនួយការដោះស្រាយរាល់ករណីឈ្លោះប្រកែកផ្សេងៗនៅក្នុងភូមិ ចំណែកកូនៗរបស់លោកក៏បានសង្គមស្ងើចសរសើរដែលមានបានលះបង់ដើម្បីបុព្វហេតុនៃការអភិវឌ្ឍន៍ស្រុកទេស។

គំរូមួយទៀតក៏ស្ថិតក្នុងការជំរុញសិក្សារៀនសូត្រដូចគ្នាដែរ គឺគ្រួសារបងស្រី Hữu Thị Thắm។ ប្តីប្រពន្ធបងបានចិញ្ចឹមកូនរៀនសូត្របានយ៉ាងល្អ ដោយគិតថា មានតែការរៀនសូត្រទេ ទើបអនាគតបានភ្លឺស្វាង នេះហើយជាបាវចនាក្នុងការទូន្មានកូនរបស់ប្តីប្រពន្ធបងស្រី។ អាស្រ័យដូច្នេះ កូនទាំង២នាក់របស់បងស្រីសុទ្ធតែរៀនសូត្របានល្អ កូនប្រុសច្បងបច្ចុប្បន្នជានគរបាលឃុំ ចំណែកកូនស្រីកំពុងសិក្សាសាលា (Cao đẳng Cảnh sát Nhân dân 2) នៅទីក្រុង Hồ Chí Minh។

អ្នកស្រី Thắm បានចែករំលែកថា៖ “ពីដើមឡើង គ្រួសារខ្ញុំមិនសូវមានជីវភាពធូរធារនោះទេ ប្តីខ្ញុំប្រកបរបរស៊ីឈ្នួលប្រចាំថ្ងៃ ចំណែកខ្ញុំលក់ដូរកំប៊ិចកំប៉ុកនៅផ្ទះ តែប្តីប្រពន្ធខ្ញុំមិនដែលស្តាយប្រាក់សម្រាប់ក្នុងការចំណាយឱកូនរៀនសូត្រនោះទេ។ ឥឡូវគ្រួសារចំណាយត្រឹមតែតិចតួចប៉ុណ្ណោះសម្រាប់ផ្ញើឱ្យកូនស្រីសិក្សារៀនសូត្រប្រចាំខែ ពីព្រោះវាក៏មានប្រាក់ចំនួយឧបត្ថម្ភរបស់រដ្ឋខ្លះដែរ។ ក្តីសប្បាយរីករាយ និងមោទនភាពដ៏ធំធេងនេះ គឺអាស្រ័យកូនៗរបស់ខ្លួនសង្វាតរៀនសូត្រ។ ប្តីប្រពន្ធខ្ញុំកាន់តែស្រឡាញ់កូនថែមទៀត​ ពីព្រោះពួកវាយល់បានច្បាស់អំពីការខិតខំចិញ្ចឹមកូនរៀនសូត្រដោយក្តីលំបាកគ្រពប់សព្វបែបយ៉ាង”។

កូនស្រីរបស់បងស្រី ហ៊ឺវធីថាំ គឺ ហ៊ឺវធីទូនឺ (អ្នកកាន់ស្លាក់) ក្នុងពិធីរបស់សាលាអនុមហាវិទ្យាល័យ នគរបាលប្រជាជន២។ 

បណ្តាគ្រួសារខ្មែរទាំងឡាយដែលចិញ្ចឹមកូនទូន្មានកូនឱ្យសិក្សារៀនសូត្រដល់ទីបញ្ចប់ដូចជាគ្រួសារលោក Lê Văn Công និងគ្រួសារបងស្រី Hữu Thị Thắm ក៏មានយ៉ាងច្រើនគ្រួសារទៀតដែរសម្រាប់ឃុំ Hồ Thị Kỷ។ ដើម្បីជំរុញការសិក្សារៀនសូត្រសម្រាប់បងប្អូនជនរួមជាតិ Khmer នៅភូមិភាគ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគក៏បានវិនិយោគកសាង ធានាយ៉ាងគ្រប់គ្រាន់ខាងស្មារតីសម្ភារៈសម្រាប់ក្នុងការសិក្សា ព្រមទាំងជំរុញការងារផ្សព្វផ្សាយ ឃោសនាចលនាកសាងមូលនិធិជំរុញការសិក្សា និងបន្តការលើកតម្កើង ស្ងើចសរសើរសិស្សនិស្សិតជាកូន Khmer មានស្នាដៃក្នុងការសិក្សារៀនសូត្រ។

លោក Nguyễn Việt Bắc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឱ្យដឹង៖​ “ឃុំតែងជំរុញទឹកចិត្តបងប្អូនជនរួមជាតិ Khmer សកម្មចុះឈ្មោះដើម្បីកសាងគ្រួសារសិក្សារៀនសូត្រ និងសហគមន៍រៀនសូត្រ… ផ្តើមពីនោះ នឹងជំនួយប្រពៃណីចលនារៀនសូត្រអស់មួយជីវិត។ បង្កើនប្រភពធនធានពលកម្មដែលមានចំណេះដឹង ដើម្បីកសាងមាតុភូមិកាន់តែទូលំទូលាយថែមទៀត។ បច្ចុប្បន្ន​ ការ​គិតគូរ​របស់បងប្អូន​ជនរួមជាតិ​ Khmer ​ទូទាំង​ឃុំ​មាន​ភាព​ប្រសើរ​ឡើង​​ច្រើន បងប្អូនតែងចលនាកូនក្មួយឱ្យខិតខំសិក្សារៀនសូត្រ ពោលគឺគ្មានករណីចោលរៀនដូចកាលពីមុនទៀតនោះទេ។ ដោយឡែកចំពោះភូមិ Đường Đào វិញ ថែមទាំងត្រូវបានគេតាំងរហ័សនាមជាភូមិ​មហាវិទ្យាល័យទៀតផង ពីព្រោះអត្រាកូនក្មួយជនរួមជាតិ Khmer សិក្សារៀនសូត្របានល្អ ចំនួនអ្នកបញ្ចប់កម្រិតមហាវិទ្យាល័យក៏មានច្រើនជាងភូមិដទៃណាស់ដែរ”៕

 

Lam Khánh

Tags:

បើកឱ្យដំណើរការផ្លូវរថយន្តសម្រាប់តំបន់ជនរួមជាតិ

ភូមិទាំងពីរ Đường Đào និងភូមិ Cây Khô ឃុំ Hồ Thị Kỷ ដែលជាឃុំមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ អាស្រ័យភូមិសាស្ត្រមានដងព្រែកទន្លេជុំជិត ទើបភូមិភាគជួបលំបាកខ្លាំងក្នុងការធ្វើដំណើរទៅមក។ តែខណៈដែលមានផ្លូវធំទូលាយ និងស្ពានសម្រាប់រថយន្តទៅដល់ផ្ទះ គឺជាក្តីស្រមៃដែលរង់ចាំជាយូរមកហើយសម្រាប់បងប្អូនប្រជាជនគ្រប់គ្នានៅទីនេះ។

ឆ្ពោះទៅកាន់ប្រភពដើម ដើម្បីរំលឹកគុណបុព្វក្សត្រជាតិ

កាលពីព្រឹកថ្ងៃទី ២២ មេសា ត្រូវនឹងថ្ងៃ ៦ កើត ខែពិសាខ គណៈកម្មាធិការនក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau អឹកធឹករៀបចំពីធីកិច្ចរំលឹកគុណដល់បុព្វក្សត្រជាតិគ្រប់ជំនាន់ រួមទាំងបុព្វការីជនដែលមានសគុណលើទឹកដីនៅវិមាន Lạc Long Quân (ក្នុងបរិវេណនៃតំបន់ទេសចរណ៍ជ្រោយ Cà Mau ឃុំ Đất Mũi)។ អញ្ជើញចូលរួមមានបណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត៖ Nguyễn Hồ Hải សមាជិកអចិន្ត្រៃយ៍នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្ត សមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត Phạm Văn Thiều អនុលេខាបក្សខេត្ត និងជាប្រធានគណៈក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត Lữ Quang Ngời អនុកេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងសមមិត្ត Lê Thanh Triều សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau រួមជាមួយកម្មាភិបាល និងប្រជាជនជាច្រើនទៀតផងដែរ។

ពិធីជួបជុំរំលឹកខួបលើកទី ៨០ នៃវិស័យកិច្ចការជនជាតិ

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចាត់តាំងយ៉ាងឱឡារឹកខួបអនុស្សាវរីយ៍លើកទី ៨០ ឆ្នាំ នៃប្រពៃណីគ្រប់គ្រងរដ្ឋសម្រាប់កិច្ចការជនជាតិ (ថ្ងៃទី ៣ ឧសភា ឆ្នាំ ១៩៤៦ - ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២៦)។ អញ្ជើញចូលរួមសមមិត្ត Trần Thị Hoa Ry អនុប្រធានក្រុមប្រឹក្សាកិច្ចការជនជាតិនៃរដ្ឋសភា។ ចំពោះថ្នាក់ដឹកនាំខេត្តវិញ រួមមាន៖ លោក Nguyễn Hồ Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្ត និងសមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត Lữ Quang Ngời អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាអនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau ព្រមទាំងសមមិត្ត Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តផងដែរ។

ផ្តល់ជីវភាពរស់នៅប្រកបដោយចីរភាព

នៅពាក់កណ្តាលនៃចុងឆ្នាំ ២០២៥ ខេត្ត Cà Mau បានចាប់បំផុសចលនាប្រពៃណីប្រឡងប្រណាំង “រយៈពេល ១៨០ ថ្ងៃ ក្នុងគោលបំណងកំណើន ៨,៨% -៦ ខែចុងឆ្នាំ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅជូនប្រជាជន និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រចាំឆ្នាំ។ ក្នុងការអនុវត្តយុទ្ធនាការនេះ មន្តីរជនជាតិ និងសាសនាបានកំណត់គោលដៅយ៉ាងសំខាន់មួយ៖ ឧបត្ថម្ភជីវភាពរស់នៅសម្រាប់គ្រួសារជនជាតិភាគតិចក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រមាណជាង ១២០ គ្រួសារ។ លទ្ធផលនានំមកនូវភាពជាក់ស្តែងខ្ពស់ មិនត្រឹមតែជួយគ្រួសារឱ្យជម្នះលើការលំបាកទាំងឡាយ និងកែលម្អជីវិតរបស់ខ្លួនបន្តិចម្តងៗប៉ុណ្ណោះទេ ថែមទាំងកសាងទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ស្ថិរភាពរយៈពេលយូរអង្វឬងផងដែរ។

បណ្តាអំណោយដ៏កក់ក្តៅនៃក្តីស្រឡាញ់

បរិយាកាសដ៏អឹកធឹកនៃបណ្តាពីធីបុណ្យទាំងឡាយនៅតាមភូមិស្រុកកាន់តែអ៊ូអរជាងពេលណាៗទាំងអស់ខណៈដែលទទួលបានការយកចិត្តទុកដាក់របស់គ្រប់បណ្តាគណៈផ្នែកថ្នាក់ខេត្ត និងភូមិភាគ ព្រមទាំងសប្បុរសជនទាំងជិតឆ្ងាយ។ បណ្តាអំណោយពោរពេញដោយក្រីមេត្តា និងវាចារសួរសុខទុក្ខ វ្រសិទ្ធពរឆ្នាំថ្មីមិនត្រឹមតែបង្ហាញពីការគិតគូររបស់បក្ស និងរដ្ឋមកលើបងប្អូនជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងបានលើកតម្កើងស្មារតី “អ្នមានជួយអ្នកក្រខ្សត់” ចំពោះគ្រួសារក្រ និងប្រកៀបន្តាត់ក្រ រួមទាំងគ្រួសារគោលនយោបាយទៀតផង។

រកប្រាក់ចិញ្ចឹមជីវិតពីរបរត្បាញសរសៃដូង និងស្មៅប្លុងដំរី

ក្នុងចំណោមការកើនឡើងនៃតម្លៃវត្ថុធាតុដើម សិប្បកម្មប្រពៃណីជាច្រើនកំពុងប្រឈមមុខនឹងហានិភ័យនៃការផុតពូជ។ ទោះជាយ៉ាងនេះក្តី នៅឃុំ Khánh Hưng បងប្អូននារីជាច្រើននៅតែបន្តធ្វើការយ៉ាងឧស្សាហ៍ព្យាយាមជាមួយការចងអំបោសពីសរសៃដូង និងត្បាញស្មៅប្លុងដំរី ។ ពួកគេមិនត្រឹមតែថែរក្សាសិប្បកម្មប៉ុណ្ណោះទេ ថែមទាំងធានាបាននូវជីវភាពរស់នៅរបស់ខ្លួនយ៉ាងរឹងមាំដោយសម្របខ្លួនទៅនឹងការប្រែប្រួលសេដ្ឋកិច្ចទៀតផង។

គិតគូរបុណ្យចូលឆ្នាំដល់ជនរួមជាតិ Khmer

បុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ២០២៦ នឹងត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា។

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

សហគ្រាស - ម៉ាក