ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:42

ពណ៌សម្បុរដ៏ចំណាប់អារម្មណ៍នៅលើដងព្រែក Mespéro

ដងព្រែក Mespéro ត្រូវបានគេស្គាល់ថាជាដងព្រែកសម្រាប់ឱ្យការប្រណាំងទូក-ងដ៏ល្បីឈ្មោះរបស់ក្រុង Sóc Trăng ខេត្ត Sóc Trăng។ ជាពិសេសក្នុងឱកាសបុណ្យអកអំបុក សំពះព្រះខែ ប្រណាំងទូក-ង ដែលបានប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំនៅលើដងព្រែកដ៏ល្បីនេះ។

ថ្ងៃនេះ ១៣វិច្ឆិកា ក៏ជាថ្ងៃជិតឈានដល់ថ្ងៃប្រណាំងទូក-ង តំបន់វាលរាបទន្លេគីវឡុងលោកទី៦ ឆ្នាំ២០២៤។ នាឱកាសនេះដែរ លើដងព្រែក Mespéro​​ ក៏មានភាពអឹកធឹកណាស់ដែរដោយមានក្រុមទូក-ងជាច្រើនកំពុងហាត់សម ដើម្បីតៀមឱ្យការប្រណាំងដែលប្រព្រឹត្តិឡើងក្នុងអំឡុង២ថ្ងៃ (១៤-១៥ ខែវិច្ឆិកា)​ បង្កើតបានបរិយាកាសយ៉ាងឱឡារឹកដោយមានមានការចូលរួមប្រគួតរបស់បណ្តាក្រុមទូក-ងបុរស និងទូក-ងនារីចំនួន៦០ទូក (៥៣ ក្រុមទូក-ងបុរា និង ៧ក្រុមទូក-ងនារី)​ មកអំពីនានាខេត្តទូទាំងតំបន់ដូចជា៖ Cần Thơ, Vĩnh Long, Kiêng Giang, Hậu Giang, Cà Mau, Bạc Liêu និងអង្គភាពម្ចាស់ផ្ទះ Sóc Trăng។

កាសែត Cà Mau សូមឧទ្ទេសនាមនៅបណ្តារូបភាពមួយចំនួននៃក្រុមទូក-ង ទាំងឡាយដែលមានវត្តមាននៅលើដងព្រែក Mespéro  ក្រុង Sóc Trăng ដើម្បីត្រៀមឱ្យការប្រគួតដណ្តើមពានរង្វាន់ដ៏ធំដែលប្រព្រឹត្តិឡើងក្នុងអំឡុង២ថ្ងៃ (១៤-១៥ វិច្ឆិកា)៕

នារសៀល ថ្ងៃទី១៣ ខែវិច្ឆិកានេះ នៅលដងព្រែក Mespéro  ប្រកបដោយពណ៌សម្បុរដ៏ស្រស់ឆើតឆាយនៃក្រុមទូក-ងទាំងឡាយកំពុងហាត់សមសម្រាប់ឱ្យការប្រណាំងថ្ងៃស្អែក។​

ក្រុមទូកទាំងឡាយកំពុងលរល្បឿនជាមួយគ្នាទៅវិញទៅមកនៅលើដងព្រែក Mespéro ។

អ្នកគាំទ្រ ជាច្រើនបានមកទស្សនា និងលើកទឹកចិត្តចំពោះក្រុមទូក-ងរបស់ខ្លួន។

នៅពេលនេះក៏មានក្រុមទូកជាច្រើនដែលកំពុងធ្វើការកែសម្រួលផ្នែកខាងបច្ចេក ទេសសម្រាប់ទូករបស់ខ្លួន។ (ក្នុងរូបថត៖ ក្រុមទូក-ងជ្រុងខ្មែរ Rạch Giồng, Cà Mau) កំពុងផ្លាស់ដងសន្ទូច សាកល្បឿនទូករបស់ខ្លួន។

មិន​ត្រឹម​តែ​ក្រុម​ទូក​បុរស​ប៉ុណ្ណោះ​ទេ ​ក្រុម​ទូក​នារី​ក៏​ខិតខំ​ហាត់​សម​ដោយប្តេជ្ញាចិត្តខ្ពស់ផងដែរ។

បងប្អូនទស្សនិកជនយ៉ាងច្រើនកុះករទាំងសង្ខាងដងព្រែក Mespero បានមកចូលរួមទស្សនា និងលើកទឹកចិត្តការហាត់សមរបស់ក្រុមទូកទាំងឡាយសម្រាប់ឱ្យការប្រគួតថ្ងៃស្អែក និងថ្ងៃបន្ទាប់។

Danh Điệp

 

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក