ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:33

រួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ជាប្រពៃណីដ៏មានអត្ថន័យ និងមនុស្សធម៌

ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមក៏បានក្លាយជាប្រពៃណីដែលត្រូវបានពង្រីកយ៉ាងទូលំទូលាយ និងក្្លាយជាចំណុចដ៏ភ្លឺស្វាងសម្រាប់សកម្មភាពនៃការកាត់បន្ថយក្រចីរភាព។ មិនត្រឹមតែរួមចំណែកលើកស្ទួយជីវភាពបងប្អូនប្រជាជនប៉ុណ្ណោះទេ ប្រពៃណីនេះថែមទាំងជាប្រភពកម្លាំងដើម្បីពង្រីនថែមទៀតនូវប្រព្រៃណីចលនាជួយគ្នាទៅវិញទៅមក សាមគ្គីភាព កសាង និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិទៀតផង។

ដើម្បីផ្សព្វផ្សាយអនុវត្តប្រពៃណីរួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម ខេត្ត Cà Mau បានកំណត់គោលដៅដល់ថ្ងៃទី២កញ្ញា ឆ្នាំ២០២៥ នងសម្រេចជោគជ័យ​និងកែជួសជុលថ្មីចំនួន៣.៩៩៥ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រមសម្រាប់គ្រួសារដែលមានសគុណជាមួយបដិវត្តន៍ និងគ្រួសារក្រីក្រ ក្បែរបន្ទាត់ក្រ ព្រមទាំងគ្រួសារជាជនជាតិភាគតិច រួមចំណែកលើកកម្ពស់គុណភាពរស់នៅ និងការកាត់បន្ថយក្រចីរភាពទៀតផង។

លោក Lê Văn Hùng  (ឆ្វេង) បានរៀបរាប់ថា “ឆ្នាំនេះ ខ្ញុំមានវ័យជិត​៥០ដែរហើយទើបទទួលបានផ្ទះសម្រាប់ស្នាក់នៅដោយឡែកផ្ទាល់ខ្លយន”។

ដោយបានបញ្ជាក់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម គឺជាភារកិច្ចទាំងស្រុងសម្រាប់ការបន្ថយក្រចីរភាព និងកសាងជនបទថ្មី។ ស្រុក U Minh នឹងខិតខំប្រឹងប្រែងដល់ចុងឆ្នាំ២០២៥ នឹងបន្ថយ១០០%សម្រាប់ផ្ទះាបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ លោក Huỳnh Văn Đen ប្រធានការិយាល័យជនជាតិនមានប្រសាសន៍ថា ការអនុវត្តជំនួយលំនៅឋានក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ជនជាតិស្រុក ឱ្យដឹង៖ ការអនុវត្តជមនួយឧបត្ថម្ភសាងសង់ផ្ទះដែលយោងតាកម្មវិធីគោល ដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ស្រុកមានចំនួន២ឃុំ (Khánh Lâm, Khánh Thuận) ព្រមទាំងភូមិលេខ៧ ជាភូមិជួបលំបាកពិសេសដែលបានអាស្រ័យផល។ ចាប់ពីឆ្នាំ២០២៣មកទល់ពេលនេះ ស្រុកក៏លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រោមចំនួន១៥៨គ្រឿងសម្រាប់ជនជាតិភាគតិច សព្វថ្ងៃកំពុងកសាងបន្ថែមចំនួន១៣ខ្នងទៀត។​  ឆ្នាំ២០២៥ យោងតាមការពិនិត្យអង្កេតសាឡើងវិញ ស្រុកនឹងបន្តឧបត្ថម្ភបានជិត១៩០ខ្នង បង្កលក្ខណៈងាយស្រួលសម្រាប់មាមីងបងប្អូនផ្តើមជីវភាពរស់នៅ និងយកចិត្តទុកដាក់គិតគូរដល់ការពង្រីកសេដ្ឋកិច្ច។

ដោយសារគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ និងសាច់ញាត្តិៅ្យខ្ចីថវិកាបន្ថែមសម្រាប់សាងសង់ មកទល់ពេលនេះ លោក Nguyễn Văn Cường  ក៏មានផ្ទះធំទូលាយសម្រាប់ស្នាក់នៅផងដែរ។

យើង​ខ្ញុំមានឱកាសបាន​ទៅលេង​ឃុំ Khánh Lâm ​ជាភូមិភាគដែលមនាបងប្អូនជនជាតិភាគតិចបាន​ទទួល​ផ្ទះ​។ ភាពរីករាយត្រូវបានបង្ហាញឱ្យឃើញយោងតាមក្រសែភ្នែក និងទឹកមុខរបស់មាមីងបងប្អូនខណៈពេលដែលបានទីលំនៅសមរម្យល្អ។ លោក Lâm Văn Cường នៅភូមិលេខ៦ មានប្រសាសន៍៖ គ្រួសារខ្ញុំពឹងលើរបរខាងនេសាទសមុទ្រដើម្បីស្ទូចមឹក ប្រាក់ចំណូលក៏មិននឹងនរ ផ្ទះទ្រុឌទ្រោម រយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះក៏មិនអាចមានប្រាក់សម្រាប់កែជួសជុលផងដែរ។ តែអាស្រ័យគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ បងប្អូនក្នុងសង្គមគ្រួសារខ្ញុំក៏បានយកចិត្តទុកដាក់ខិតខំរកស៊ីដើម្បីឈានឡើងជីវភាពធូរធារ។

មិនត្រឹមតែជួយបងប្អូនជនរួមជាតិមានទីតាំងសម្រាប់ស្នាក់អាស្រ័យប៉ុណ្ណោះទេ កម្មវិធីឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ថែមទាំងបានជួយបងប្ងូនប្រជាជនទាំងឡាយមានប្រភពកម្លាំងដើម្បីខិតខំឈានឡើងលំនឹងជីវភាពទៀតផង។ លោក Lê Văn Hùng  នៅភូមិ​លេខ៥ បានរៀបរាប់ថា៖ ឆ្នាំនេះខ្ញុំមានអាយុជិត៥០ដែរហើយទើបមានផ្ទះថ្មីសម្រាប់រស់នៅដោយឡែក។ កាលពីមុន គ្រួសារខ្ញុំធ្វើការស៊ីឈ្នួលនៅតាមខេត្ត ប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ ហើយក៏វិលត្រឡប់មកស្រុកកំណើតវិញ ដោយរស់នៅដោយសារលើដីធាររបស់គេ។ ខ្ញុំមិនដែលគិតថាខ្លួននឹងមានផ្ទះសម្រាប់ស្នាក់នៅដូចសព្វថ្ងៃនេះទេ។

ការលុតបំបាត់ផ្ទះបណ្តោះអាសន្ន​និងផ្ទះទ្រុឌទ្រោម គឺជាភារកិច្ចដ៏ចម្បងសម្រាប់ការកាត់បន្ថយក្រចីរភាព និងកសាងជនបទថ្មីទៀតផង។ (រូបថត​នៅ​ភូមិ​លេខ៥ ឃុំ​ Khánh Lâm)។

អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ឆ្នាំ២០២៣-២០២៤ ឃុំ Khánh Lâm បានលុបបំបាត់ផ្ទះបណ្តោះអាសន្នចំនួន៥៤ខ្នង (ផែនការឆ្នាំ២០២៥ នឹងបន្តសាងសង់បាន៧៥ខ្នង) រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រចាប់ ពី៨%ដល់៥.៤៥% (១៩២គ្រួសារ)។

ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមដែលត្រូវបានរដ្ឋអំណាចភូមិភាគទាំងឡាយទូទាំងខេត្តប្រកាសជាសាធារណៈសម្រាប់បទដ្ឋានទាំងឡាយ មុខសញ្ញាដែលអាស្រ័យផលគោលនយោបាយធានាសិទ្ធប្រជាធិបតេយ្យ ស្មើភាព ស្មោះត្រង់ និងត្រឹមត្រូវតាមការកំ ណត់​ដើម្បីអ្នករាល់គ្នាសុទ្ធតែក្តាប់បានច្បាស់ និងយល់ដឹងបានគ្រប់គ្រាន់ ព្រមទាំងធ្វើការអង្កេតចំពោះការអនុវត្តរាល់បណ្តាគោល នយោ បាយឧបត្ថម្ភ រួមចំណែកលើកកម្ពស់គុណភាពរស់នៅសម្រាប់សម្រស់នៃតំបន់ជួបលំបាកនេះ៕

 

Mộng Thường

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក