ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:34

ទទួលនិទាឃរដូវក្នុងគេហដ្ឋានថ្មី

នៅឃុំ Trần Hợi ស្រុក Trần Văn Thời និយាយដោយឡែក និងបណ្តាភូមិភាគផ្សេងៗក្នុងខេត្តនិយាយរួម បណ្តាគេហដ្ឋានថ្មីជាច្រើនត្រូវបានសាងសង់ និងកែជួសជុល។ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះ អាសន្ន និងផ្ទះទ្រុឌទ្រោមក៏បាននាំមកនូវនិទាឃរដូវសម្រាប់គ្រួសារក្រីក្រទាំងឡាយ ដើម្បីមានលក្ខណៈបានទទួលបុណ្យ Tết ប្រកបដោយភាពកក់ក្តៅជាទីបំផុត។

គ្រួសារលោក Lâm Văn Thống រីករាយខណៈពេលដែលមានផ្ទះរបស់ខ្លួនទទួលបានការជំនួយឧបត្ថម្ភកែជួសជុល សម្រាប់ទទួលបុណ្យ Tết ។

ផ្ទះ​ដែល​ទើបបាន​​សង់ថ្មីមុននេះរយៈពេល១៥​ឆ្នាំ​របស់គ្រួសារលោក Lâm Văn Thống មានអាយុ៦៤ឆ្នាំ ជាយុទ្ធជនពិការ៣/៤ នៅភូមិ Bình Minh 1 ឃុំ Trần Hợi ក៏ត្រូវទ្រុឌទ្រោម។ គ្រួសារមានដីស្រែ៣កុង សម្រាប់ផលិតស្រូវ២រដូវ និងដាំបន្លែបឆ្លោះគ្នា បា្រក់ចំណូលតិច តួចស្តួចស្តើង ដូច្នេះហើយមិនអាចមានសមត្ថភាពសង់ផ្ទះបាន។

ផ្ទះដែលត្រូវបានកែជួសជុលសម្រេចរួចរាល់ ផ្តល់ក្តីសប្បាយរីករាយ និងប្រភពកម្លាំងសម្រាប់គ្រួសារលោក Lâm Văn Thống មានលក្ខណៈឈានឡើងក្នុងការរស់នៅ។

ដោយយល់ឃើញពីភាពលំបាករបស់គ្រួសារ រដ្ឋអំណាចភូមិភាគក៏បានធ្វើការជម្រើឧបត្ថម្ភតាមកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ “សព្វថ្ងៃខ្លួនមានវ័យជរា​ កម្លាំងក៏កាន់តែខ្សោយ ទើបប្តីប្រពន្ធខ្ញុំក៏ពិបាកក្នុងការរកប្រាក់ចំណូលក្រៅពីធ្វើស្រែ និងធ្វើចម្ការនោះដែរ។ កូនទាំង៤ក៏មានគ្រួសាររស់នៅដោតឡែក ជីវភាពរបស់ពួកវាម្នាក់ៗក៏ជួបលំបាក ដូច្នេះហើយក៏មិនអាចជួយអ្វីបាននោះដែរ។ ផ្ទះចាស់ទ្រុឌទ្រោមដែលបានសង់កាលពីមុននេះ១៥ឆ្នាំក៏ទ្រុឌទ្រោម តែគ្រួសារខ្ញុំមិនមានសមត្ថភាពនឹងកែជួសជុលនោះទេ។ ដូច្នេះហើយ ត្រូវបានរដ្ឋអំណាចភូមិភាគជំនួយឧបត្ថម្ភសាងសង់ ខ្ញុំសប្បាយចិត្តខ្លាំងណាស់” លោក Thống  មានប្រសាសន៍បែបនេះ។

​​ផ្ទះថ្មីរបស់គ្រួសារលោក Võ Văn Hải ផ្តល់នូវក្តីសប្បាយរីករាយក្នុងឱកាសទទួលបុណ្យ Tết។

ដោយទឹកប្រាក់ឧបត្ថម្ភចំនួន៣០លានដុង គ្រួសាររបស់លោក Thống ក៏បានប្រក់ដំបូលផ្ទះឡើងវិញ ព្រមទាំងក្រាលកម្រាលឥដ្ឋ លាបថ្នាំព័ណ៌ទៀតផង... ដែលទើបនឹងសម្រេចកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ទាន់ទទួលបុណ្យ Tết ផងដែរ។

គ្រួសារលោក Võ Văn Hải និងអ្នកមីង Trần Thị Hà នៅភូមិលេខ១០C  ឃុំ Trần Hợi ជាគ្រួសារក្រច្រើនឆ្នាំមកហើយ គ្មានដីផលិត ដីធារសម្រាប់ស្នាក់នៅ ជីវភាពជួបលំបាកវេទនាខ្លាំង។ ផ្ទះក៏ទ្រុឌទ្រោម តែប្តីប្រពន្ធលោកគ្មានប្រាក់សម្រាប់សង់ថ្មីនោះទេ។ រដ្ឋអំណាចភូមិ ភាគបានជម្រើសឧបត្ថម្ភគ្រួសារលោកសង់ផ្ទះថ្មីមួយខ្នងតាមកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។

ផ្ទះនេះត្រូវបានសាងសង់ជាមូលដ្ឋាន ក្រាលកម្រាលឥដ្ឋ ប្រក់តូន ទ្វារអូសយ៉ាងរឹងមាំ ដែលផ្តើមពីទឹកប្រាក់ចំនួន៦០លានដុងរបស់រដ្ឋអំណាចភូមិភាគបានជំនួយឧបត្ថម្ភ។​ លោកហាយ រីករាយនិយាយប្រាប់ថា៖ ធារផ្ទះដោយបានក្មួយជាអ្នកឱ្យខ្ចី។ ចំណែកផ្ទះសព្វថ្ងៃក៏សង់បានសម្រេច។ មានផ្ទះថ្មីសម្រាប់ស្នាក់នៅ ប្តីប្រពន្ធខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ប្រសិនបើមិនបានរដ្ឋជួយឧបត្ថម្ភនោះទេ មិនដឹងពេល ណាទើបគ្រួសារខ្ញុំអាចសង់បានផ្ទះថ្មីនឹងគេ”។ ថ្វីត្បិត​ជាចំណូលប្រចាំថ្ងៃរបស់គ្រួសារមានការស្តួចស្តើងក៏ពិតមែន តែប្តីប្រពន្ធលោកតែងលំនឹងចិត្ត និងរីករាយពីព្រោះមានផ្ទះថ្មីសម្រាប់ទទួលបុណ្យ Tết។

​គ្រួសារលោក Võ Văn Hải ខណៈពេលដែលមានលំនៅឋានថ្មីយ៉ាងធំទូលាយស្អាត។

លោក Nguyễn Văn Đoàn ប្រធានគណៈកម្មាធិការប្រជាជនឃុំ Trần Hợi ឱ្យដឹង៖ “អនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម ភូមិភាគមានទាំងអស់៦៥ករណីដែលបានធ្វើការជម្រើសតាមការកំណត់។ ចាប់តាំងពីដើមឆ្នាំនេះ ឃុំក៏បានធ្វើការជម្រើសឧបត្ថម្ភបានចំនួន២៩ករណី ក្នុងនោះមាន១១ផ្ទះ១១ខ្នងដែលត្រូវបានសង់ថ្មី និង១៨ខ្នងកែជួសជុលឡើងវិញ។ គិតមកទល់ពេលនេះ ក៏សម្រេចបាន៣ខ្នងដែរហើយ ព្រមទាំងទើមជួសជុលសម្រេចបាន១៣ខ្នង ទាន់សម្រាប់គ្រួសារទាំងនោះបានទទួលបុណ្យតេត។ ក្រៅពីបណ្តាប្រភពនៃកម្មវិធី យើងខ្ញុំបានគៀរគរបន្ថែមនូវប្រភពធនធានសង្គម ដើម្បីគ្រួសារគោលនយោបាយ និងគ្រួសារក្រ ក្បែរបន្ទាត់ក្រទាំងឡាយមានលំនៅឋានសមរម្យល្អ។ ទន្ទឹមនិងនោះ ភូមិភាគក៏បានប្រមូលផ្តុំប្រភពធនធានអំពីបណ្តាគណៈផ្នែកដើម្បីជំនួយឧបត្ថម្ភជីវភាពក្រលំបាក ឯកោអនាថា។ សង្ឃឹមថា បណ្តាគេហដ្ឋានទាំងនេះ នឹងផ្តល់នូវក្តីសង្ឃឹមសម្រាប់គ្រួសារក្រីក្រទាំងឡាយបន្តខិតខំឈានឡើងក្នុងការរស់នៅ”៕

 

Hằng My

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក