ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:33

សមកាល ប្រសិទ្ធភាពក្នុងការអនុវត្តការងារជនជាតិ

ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ដោយបន្សល់ទុកយ៉ាងច្រើនភាពលេចធ្លោចំពោះការងារជនជាតិ ជាពិ សេសការអភិវឌ្ឍន៍យ៉ាងសកម្មខាងវិស័យសេដ្ឋកិច្ច-សង្គមនៅតាមបណ្តាតំបន់ជនជាតិភាគតិច។ ការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចគ្រប់បណ្តាគណៈផ្នែក និងការខិតខំឈានឡើងរបស់បងប្អូនជនរួមជាតិភាគតិចក៏បានផ្តល់នូវភាពជោគជ័យយ៉ាងធំ បង្កើតភាពរឹងមាំសម្រាប់ឆ្នាំ២០២៥។

សកម្មភាពថែទាំសុខភាពជូនកុមារ និងបងប្អូនប្រជាជនតំបន់ជនជាតិភាគតិចក៏ទទួលបានការយកចិត្តទុកដាក់អនុវត្ត។

លោកស្រី Quách Kiều Mai អនុប្រធានគណៈជនជាតិខេត្ត បានអះអាងថា៖ “ការងារជនជាតិ និងការអនុវត្តគោលនយោបាយជនជាតិ គឺជាភារកិច្ចដ៏ប្រចាំនៃប្រព័ន្ធនយោបាយ និងគ្រប់ស្រទាប់ប្រជាជន។ ការអះអាងរបស់បក្សបិងរដ្ឋ តែងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច ដោយចាត់ទុកថានេះជាភារកិច្ចសំខាន់ក្នុងការកសាង ផែនមហាសាមគ្គីទូទាំងជនជាតិ និងអភិ វឌ្ឍន៍ចីរភាព”។

បញ្ជាក់ច្បាស់ការងារជនជាតិជាបញ្ហាយុទ្ធសាស្ត្រ ជាមូលដ្ឋាន និងយូរអង្វែង ជាភារកិច្ចរបស់បក្សទាំងមូល និងទូទាំងកងទ័ព ប្រជាជន ព្រមទាំងប្រព័ន្ធនយោបាយរបស់បក្ស។ ខេត្ត Cà Mau នឹងបន្តការផ្សព្វផ្សាយអនុវត្តបណ្តាវិធានការ គោលនយោបាយរបស់បក្សចំពោះការងារជនជាតិ។  ទន្ទឹមនឹងនោះ ឯកភាព និងមានប្រសិទ្ធភាពរាល់បណ្តាសេចក្តីសម្រេចចិត្ត កម្មវិធី គម្រោងការ អនុគម្រោងផ្សេងៗ និងគម្រោងការត្រូអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមស្តីពីការងារជនជាតិ។ ជាពិសេសកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល ២០២១-២០៣០។ តំណាក់កាលI៖ ចាប់ពីឆ្នាំ២០២១-២០២៥។

បន្តអនុវត្តការបង្រៀនអក្ស Khmer និងអក្សរ Hoa ជូនកូនក្មួយជនរួមជាតិភាគតិច គឺជាភារកិច្ចដ៏សំខាន់មួយដែលត្រូវបានអនុវត្តជាប្រចាំក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ។

បង្កើនសកម្មភាពពិនិត្យអង្កេត ដើម្បីធានារាល់បណ្តាគោលនយោបាយដែលបានផ្សព្វផ្សាយត្រឹមត្រូវចំពោះមុខសញ្ញាតាមការកំណត់។ អនុវត្តល្អការវាយតម្លៃ បូកសរុបគោលនយោបាយជនជាតិត្រូវបានអនុវត្តលើភូមិសាស្ត្រខេត្ត ព្រមទាំងស្នើឱ្យមានការកែជួសជុល បំពេញបន្ថែម និងសម្រេចជោគជ័យជាមូលដ្ឋាន គោលនយោបាយ កម្មវិធី និងគម្រោងការ។

ក្នុងចំណោមភារកិច្ចដ៏ចម្បងមួយសម្រាប់អនុវត្តការងារជនជាតិក្នុងឆ្នាំ២០២៥ គឺប្រមូលផ្តុំកសាងផ្ទះចំនួន៣៥៥ខ្នង ដោយសរុបទឹកប្រាក់២១.៣០០លានដុងដែលផ្តោតលើប្រភពទុននៃកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងឆ្នាំ២០២៥។ ធានាល្បឿនមៃគម្រោងការលុបបំបាត់ផ្ទះបណ្តោះ អាសន្ន និងផ្ទះទ្រុឌទ្រោមរបស់ខេត្តដែលបានដាក់ចេញ។  ជំរុញខ្លាំងខ្លាសកម្មភាពនៃការកាត់បន្ថយក្រ បង្កើនការងារតាមដាន ក្តាប់ស្ថានការតំបន់ជនជាតិភាគតិច ព្រមទាំងប្រមូលផ្តុំដោះស្រាយបណ្តាបញ្ហាជាបន្ទាន់ក្នុងជនជាតិភាគតិច។

ឆ្នាំ២០២៥ ខេត្តនឹងបន្តជំរុញខ្លាំងខ្លាការងារកាត់បន្ថយក្រក្នុងជនជាតិភាគតិច។ ផ្តើម ពីនោះ នឹងអនុវត្តបណ្តាកម្មវិធីគោលនយោបាយ គម្រោងការ  ដើម្បីបង្កលក្ខណៈ        សម្រាប់អភិវឌ្ឍន៍បណ្តាទម្រង់សេដ្ឋកិច្ច និងទម្រង់ផលិត ផ្សេងៗនៅភូមិភាគ ដើម្បី បង្កើតការងារធ្វើ កើនប្រភពប្រាក់ចំណូលជូនមា មីងបងប្អូនតំបន់ជនជាតិ។

“ដើម្បីអនុវត្តការងារជនជាតិក្នុងឆ្នាំ២០២៥សម្រេចបានលទ្ធផល គណៈជនជាតិខេត្ត Cà Mau នឹងអនុវត្តទាន់ហេតុការណ៍ ព្រមទាំងពិនិត្យសាឡើងវិញនូវរាល់ភារកិច្ចជាក់ស្តែងដែលបានប្រគល់ជូនយ៉ាងណាឱ្យមានការសមស្រប និងក្រកិតជាមួយស្ថានភាពជាក់ស្តែង។ ត្រូវធ្វើការពិនិត្យឱ្យបានរឿយៗក្នុងដំណើរការអនុវត្តភារកិច្ចដែលបានប្រគល់ជូន ដើម្បីទាន់សភាពការសម្រាប់ក្នុងការកើនរំលឹក និងវិនិច្ឆ័យរាល់បណ្តាបញ្ហាលំបាកផ្សេងៗដែលកើតមានយោងតាមផ្នែកសមត្ថកិច្ច ប្រើប្រាស់ដើមទុនថវិការដ្ឋប្រកបដោយប្រសិទ្ធភាព និងបង្កើនសកម្មភាពនៃការកៀរគរ រួមបញ្ចូលជាមួយបណ្តាប្រភពធនធានផ្សេងៗដើម្បីអនុវត្តល្អរាល់បណ្តាកម្មវិធី គោលនយោបាយវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច” លោកស្រី Quách Kiều Mai ឱ្យដឹងដូច្នេះ”៕

 

Quỳnh Anh

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក