ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:41

ល្បឿននៃគម្រោងទី២សម្រេចតាមផែនការ

ទិសដៅនៃគម្រោងទី២ “រៀបចំចាត់ចែងលំនឹងការរស់នៅរបស់ប្រជាជនតាមតំបន់ដ៏សំខាន់ចាំបាច់” ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តំណាក់កាល I ឆ្នាំ២០២៥ ដើម្បីលំនឹងនិងលើកកម្ពស់ជីវភាពជូនបងប្អូនប្រជាជន កាត់បន្ថយកម្រិតទាបបំផុតដោយគ្រោះមហន្តរាយសម្រាប់ប្រជាជនវប្បកម្មពនេចរ និងតាំងទីលំនៅពនេចរ ព្រមទាំងជម្រើសលំនៅឋានដោយខ្លួនឯង។ ដោះស្រាយក្នុងការដោះស្រាយជីវភាពរស់នៅ បង្កើនប្រាក់ចំណូល រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន ព្រមទាំងពង្រឹងសន្តិសុខ ការការពារប្រទេសជាតិ។

បណ្តាខ្លឹមសារនៃគម្រោងនេះ រួមមាន៖ ជំនួយការពិនិត្យអង្កេតទីតាំង និងទីកន្លែងសម្រាប់បម្រើសកម្មភាពរបស់គម្រោងការ បង្កើតនិងរៀបចំពិនិត្យសម្រេចសេចក្តី និងអនុម័តគម្រោងវិនិយោគការរៀបចំលំនៅដ្ឋាន ជំនួយឧបត្ថម្ភកសាងហេដ្ឋរចនាសម្ព័ន្ធ ព្រមទាំងឧបត្ថម្ភផ្ទាល់សម្រាប់គ្រួសារនីមួយៗ និងឧបត្ថម្ភភូមិសាស្ត្រក្នុងការចាត់ចែងបញ្ចូលគ្នារវាងប្រជាជន។ 

នៅឃុំ Khánh Bình Đông ស្រុក Trần Văn Thời ខ្លឹមសារសម្រាប់អនុវត្តគម្រោងទី២ គឺការប្រមូលផ្តុំកសាងហេដ្ឋារចនាសម្ព័ន្ធនៅភូមិលេខ៦ យោងតាមនោះ ក៏បង្កលក្ខណៈដើម្បីបងប្អូនប្រជាជនធ្វើដំណើរទៅមក និងជួញដូរប្រកបដោយភាពងាយស្រួល។

ខេត្ត Cà Mau ទទួលបានការឧបត្ថម្ភបម្រុងទុកពីប្រភពថវិកាមជ្ឈិមចំនួនទឹកប្រាក់៨.៩៧៨លានដុង។​ តំណាក់កាល២០២១-២០២៥ ដើម្បីអនុវត្តគម្រោងទី២។ ប៉ុន្តែដល់ឆ្នាំ២០២៣ទើបមានដើមទុន និងឆ្លងឆ្នាំ២០២៤ទើបអនុវត្ត។

ជាក់ស្តែងឆ្នាំ២០២៤ រៀបចំចាត់ចែងដើមទុនដើម្បីអនុវត្ត៣ខ្លឹមសារសម្រាប់គម្រោងរួមមានទឹកប្រាក់៣.៤៨៩លានដុង។ អនុវត្តនៅឃុំ Nguyễn Huân ស្រុក Đầm Dơi ព្រមទាំងឃុំ Khánh Bình Tây និងឃុំ Khánh Bình Đông  ស្រុក Trần Văn Thời។ លទ្ធផល​ក៏បានអនុវត្តនិងដោះស្រាយថវិកាចំនួន២.០៧៧លានដុង សម្រេច៥៩,៥%នៃគម្រោងការដើមទុនដែលបានប្រគល់ជូន។

ដល់ឆ្នាំ២០២៥ គម្រោងដើមទុនសម្រាប់អនុវត្តរួមមាន៥.៤៨៩លានដុងដើម្បីបន្តអនុវត្តនូវសមិទ្ធផលផ្សេងៗមួយចំនួនទៀតនៃការវិនិយោគរចនាសម្ព័ន្ធសម្រាប់ឱ្យ២គម្រោងការផ្លាស់ប្តូរទីតាំងលំនៅឋាននៅឃុំ Nguyễn Huân ស្រុក Đm Dơi និងឃុំ Khánh Bình Tây ស្រុក Trần Văn Thời។

លោក Huỳnh Công Thiệu ប្រធានការិយាល័យគោលនយោបាយនៃគណៈជនជាតិខេត្ត ឱ្យដឹង៖ វិធីសាស្ត្រសម្រាប់អនុវត្តគម្រោងទី២រួមមាន៣ខ្លឹមសារ៖ រៀបចំចាត់ចែងលំនៅឋានតាមទម្រង់នៃលំនៅឋានប្រមូលផ្តុំ និងលំនៅឋានរួមបញ្ជូលគ្នា ព្រមទាំងលំនឹងទីតាំងដែលផ្តោតលើដំណោះស្រាយ។ ថ្វីត្បិតដូច្នេះ តាមមតិរបស់២ភូមិភាគ រួមមានស្រុក Đầm Dơi និង Trần Văn Thời លើកសំណើ យោងតាមការពិនិត្យឡើងវិញអំពីការរៀបចំចាត់ចែងនៃប្រជានិវេស៍ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍផលិតយ៉ាងណាឱ្យមានការសមស្រប និងងាយស្រួល។ ត្រូវការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធខាងចរាចរណ៍ដើម្បីតភ្ជាប់តំបន់ប្រជុំជនរវាងតំបន់នៃមណ្ឌលរដ្ឋបាល បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមក តភ្ជាប់សម្រាប់ការជួញដូរ។ ដោយឡែកខ្លឹមសារសម្រាប់ការរៀបចំចាត់ចែង​ លំនឹងទីលំនៅឋាននៅឃុំ Khánh Bình Đông ព្រមទាំងឧបត្ថម្ភ១០គ្រួសារ ក៏សម្រេចជោគជ័យក្នុងឆ្នាំ២០២៤ ពោលគឺមិនបានរៀបចំចាត់ចែងទុនសម្រាប់ឆ្នាំ២០២៥នោះទេ”។

តាំងពីដងផ្លូវគមនាគមជនបទនៅភូមិលេខ៦ ឃុំ Khánh Bình Đông ទទួលបានការវិនិយោគកសាង បងប្អូនប្រជាជនដែលរស់នៅទីនេះក៏មានក្តីសប្បាយរីករាយ ព្រមទាំងសកម្មក្នុងការដាំផ្កាលម្អ និងអនាម័យបរិស្ថានតាមដងផ្លូវច្រកល្ហកឱកាន់តែមានភាពស្រស់ស្អាត រួមចំណែកកសាងជនបទថ្មី ភូមិស្រុកសម្បូររុងរឿង។

អនុវត្តគម្រោងទី២ ស្រុក Trần Văn Thời បានប្រគល់ឱ្យគណៈកម្មាធិការប្រជាជនឃុំ Khánh Bình Đông និង Khánh Bình Tây ដើម្បីធ្វើការពិនិត្យឡើងវិញ ព្រមទាំងបង្កើតគម្រោងសម្រាប់តំណាក់កាលចាប់ពីឆ្នាំ២០២១-២០២៥។ ឧបត្ថម្ភ៥៨គ្រួសារទទួលផល ជាមួយគម្រោងការទុនរួមមាន៥.៤៤៤លានដុង។ មកទល់សព្វថ្ងៃក៏ត្រូវបានថ្នាក់ខេត្តធ្វើការចែកចាយ៥.៤០៩លានដុង។ "ក្នុងនោះជំនួយឧបត្ថម្ភសម្រាប់មុខសញ្ញា និងភូមិសាស្ត្រដែលទទួលផលរួមមានចំនួនទឹកប្រាក់៥.៤០៩លានដុង។ ដោះស្រាយថវិកាបាន៣.៤៩៣លាន ដុង។ បច្ចុប្បន្ន ឃុំ Khánh Bình Đông ក៏បានអនុវត្តរួចរាល់ផងដែរ ចំណែកឃុំ Khánh Bình Tây កំពុងបន្តផ្សព្វផ្សាយអនុវត្តគម្រោងការសម្រាប់ឆ្នាំ២០២៥ សម្រេចផែនការដាក់ចេញ។ យោងតាមនោះ ក៏បានជំនួយបងប្អូនប្រជាជនលំនឹង លើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយកម្រិតទាបបំផុតនៃគ្រោះមហន្តរាយ វប្បកម្មពនេចរ តាំងទីលំនៅពនេចរ ធ្វើចំណាកស្រុកដោយសេរី។ ដោះស្រាយជីវភាពរស់នៅ បង្កើនប្រភបចំណូល រួមចំណែកកាត់បន្ថយក្រ ការពារបរិស្ថាន និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការពារប្រទេសជាតិ” លោក Phan Văn Việt ប្រធានការិយាល័យជនជាតិ​ឱ្យដឹងដូច្នេះ។

“សង្កេតរួម សកម្មភាពនៃការរៀបចំចាត់ចែង លំនឹងការរស់នៅជូនប្រជាជនក៏ត្រូវបានគ្រប់បណ្តាគណៈផ្នែក និងភូមិភាគសកម្មផ្សព្វផ្សាយ បងប្អូនប្រជាជនក៏បានឯកភាពគាំទ្រទាំងស្រុង។ លទ្ធផលមុខមាត់ជនបទកាន់តែសន្សឹមៗមានការផ្លាស់ប្តូរយ៉ាងសកម្ម ព្រមទាំងមានលក្ខណៈដើម្បីលំនឹងខាងវិស័យសេដ្ឋកិច្ចទៀតផង។ បណ្តាទីតាំងដែលបានធ្វ់ការរៀបចំចាត់ចែងតំបន់តាំងទីលំនៅដ៏ សមស្របយោងតាមផែនការកសាងឃុំជនបទថ្មី និងកំណត់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ រួមចំណែកកាត់បន្ថយក្រចីរភាព។ ល្បឿនរបស់គម្រោងការនាបច្ចុប្បន្នសម្រេចតាមផែនការដែលបានដាក់ចេញ។ ចំណែកបណ្តាសមិទ្ធផលផ្សេងដទៃទៀតកំពុងត្រូវបានអនុវត្តមិនទាន់បានសម្រេច។ ​យើងខ្ញុំខិតខំប្រឹងប្រែងអស់ឆ្នាំនេះ នឹងសម្រេចតាមល្បឿននៃការកំណត់” លោក Thiệu មានប្រសាសន៍បែបនេះ។

 

Quỳnh Anh

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក