ជំនួយគ្រួសារ ក្រលំនឹងជីវភាព
ផ្តើមពីភាពជោគជ័យនៃគម្រោងការឧបត្ថម្ភផ្ទះស្នាក់នៅសម្រាប់គ្រួសារក្រីក្រតំបន់ជនជាតិភាគតិច ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល២០២១-២០២៥ (កម្មវិធី) ក្នុងឆ្នាំ ២០២៤ ខេត្ត Cà Mau នឹងបន្តឧបត្ថម្ភសាងសង់ផ្ទះចំនួន ១៨០ខ្នងសម្រាប់គ្រួសារក្រ និងប្រកៀកក្រ ដែលរស់នៅតាមតំបន់ជួបលំបាកពិសេស ។
ជនរួមជាតិខ្មែរសាមគ្គី ចិត្តគំនិតតែមួយតាមបក្ស
ជនរួមជាតិខ្មែរ (Khmer) នៅ Cà Mau សព្វថ្ងៃមានជាង ៩.៧០០គ្រួសារ ប្រមាណ ៣៩ពាន់នាក់ តែងបន្តពង្រីកនូវប្រពៃណីសាមគ្គីភាព ស្នេហាជាតិ សុខដុមរមនា និងរួមគ្នាកសាងមាតុភូមិ។ រួមជាមួយនឹងបណ្តាគោលនយោបាយជនជាតិដ៏ទូលំទូលាយ និងមនុស្សធម៌ ឧត្តមភាពរបស់បក្ស និងរដ្ឋ ប្រជាជនខ្មែរនៅ Cà Mau តែងខិតខំឈានឡើងឥតឈប់ឈរ ព្រមទាំងបញ្ជាក់នូវ កម្លាំងផ្ទៃក្នុង និងជាធនធានមូលដ្ឋានដ៏សំខាន់ក្នុងដំណើរការបង្កើត កសាង និងអភិវឌ្ឍន៍តំបន់ដែនដីភាគខាងត្បូងនៃប្រទេសជាតិមួយថ្ងៃកាន់តែសម្បូររុងរឿង និងសុភមង្គល។
ចាប់ពីថ្ងៃទី១ ខែកក្កដា៖ ធ្វើការអង្កេតសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចទាំង៥៣ជនជាតិ
ការស៊ើបអង្កេត និងការប្រមូលព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចទាំងទាំង៥៣ជនជាតិក្នុងឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដារហូតដល់ថ្ងៃទី១៥ ខែសីហានៅទូទាំងប្រទេស ដើម្បីកសាង និងរៀបចំផែនការគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់តំបន់ជនជាតិភាគតិច តំណាក់កាល ២០២៦-២០៣០។ នៅខេត្តកាម៉ាវ សកម្មភាពត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់ជាស្រេចដើម្បីចេញយុទ្ធនាអនុវត្តដោយល្អបំផុតចំពោះភារកិច្ចនេះ។
ជនរួមជាតិចិន៖ គោរពច្បាប់យោងតាមសកម្មភាពសហគមន៍
កាម៉ាវមានទាំងអស់១៣ជនជាតិភាគតិច ដែលច្រើនបំផុតគឺជនជាតិខ្មែរនិងជនជាតិចិន។ ប៉ុន្មានឆ្នាំកន្លង ទន្ទឹមជាមួយការគិតគូរ លើកកម្ពស់ជីវភាពរស់នៅជូនជនរួមជាតិ ខេត្តតែងយកចិត្តទុកដាក់អនុវត្តការងារផ្សព្វផ្សាយ អប់រំច្បាប់ក្នុងជនរួមជាតិភាគតិច ដើម្បីលើកកម្ពស់ចំណេះដឹង និងស្មារតីអនុវត្តច្បាប់ក្នុងសហគមនៅតាមបណ្តាភូមិភាគ ក្នុងនោះមានសហគមជនជាតិចិនផងដែរ។
ផ្សព្វផ្សាយច្បាប់ដល់ប្រជាជនតំបន់ព្រំដែនសមុទ្រ
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានកំណត់ច្បាស់ការឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់ដល់ប្រជាជនតំបន់ព្រំដែន ជាការងារជាប្រចាំនិងជាប់ជានិច្ច។ ផ្តើមពីនោះ កម្មាភិបាល យុទ្ធជនក្នុងអង្គភាពសកម្មផ្សព្វផ្សាយអនុវត្ត ដើម្បីជួយប្រជាជនតំបន់ព្រំដែនសមុទ្រ គោរពតាមសេចក្តីកំណត់របស់ច្បាប់។
បំពាក់បំប៉ន លើកកម្ពស់គុណភាពប្រើប្រាស់ភាសាខ្មែររបស់កម្មាភិបាល យុទ្ធជនប៉ូលិសចល័ត
ក្លឹបភាសាខ្មែររបស់កងវរសេនាធំប៉ូលិសចល័តតីណាមបូ ទើបចុះហត្ថលេខាលើលក្ខន្តិកៈ សហការជាមួយនឹងសាលាជនជាតិអន្តេវាសិកកឹងធើ និងរៀបចំសកម្មភាពប្រធានបទជំនាញដំបូងរបស់ក្លឹប។
មកទស្សនាជ្រោះ Dray Sap ដើម្បីស្វែងយល់ពីសេចក្តីស្នេហា
តីង្វៀង មិនត្រឹមអស្ចារ្យដោយសារក្រុងបួងម៉េថួកដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ថែមទាំងល្បីល្បាញដោយសារមានជ្រោះ Dray Sap ស្រស់ស្អាតទៀតផង។ តំបន់ជ្រោះនេះ មានរឿងរ៉ាវដ៏កម្សត់អំពីសេចក្តីស្នេហាដែលញុាំងឱ្យភ្ញៀវទេសចររំជួយចិត្ត។