រីកសាយភាយមនោសញ្ចេតនាដ៏ជ្រាលជ្រៅផ្តើមពី “ទ្រនំសុខជាតិពុលពណ៌លឿង”

រីកសាយភាយមនោសញ្ចេតនាដ៏ជ្រាលជ្រៅផ្តើមពី “ទ្រនំសុខជាតិពុលពណ៌លឿង”

សង្គ្រាមបានកន្លងផុតទៅឆ្ងាយក៏ពិតមែន ប៉ុន្តែផលវិបាកដែលបន្សល់ទុកដោយជាតិពុលពណ៌លឿង (CĐDC)/Dioxin នៅតែជាស្រមោលអាក្រក់ និងជាបន្ទុកទាំងផ្នែកសម្ភារៈ ទាំងស្មារតីសម្រាប់គ្រួសារជាច្រើនផងដែរ។ ច្រើនឆ្នាំកន្លងមកនេះ សមាគមជនរងគ្រោះដោយជាតិពុលពណ៌លឿង/Dioxin ខេត្ត Cà Mau តែងលើកកម្ពស់តួនាទីក្នុងការថែទាំជនរងគ្រោះ ក្នុងនោះ ការឧបត្ថម្ភសាងសង់លំនៅដ្ឋានត្រូវបានចាត់ទុកថាជាចំណុចបង្អែកដ៏ជាក់ស្តែង ជួយឱ្យពួកគេមានជីវភាពស្ថិរភាព និងមានជំនឿចិត្តជម្នះរាល់ការលំបាកក្នុងជីវិត។

កាត់បន្ថយអតិបរមាការខូចខាតដោយសារជ្រាបទឹកប្រៃ

កាត់បន្ថយអតិបរមាការខូចខាតដោយសារជ្រាបទឹកប្រៃ

ខេត្ត Cà Mau កំពុងឈានចូលរដូវប្រាំងឆ្នាំ ២០២៦ ដោយការព្យាករណ៍អំពីការវិវត្តយ៉ាងស្មុគស្មាញនៃអាកាសធាតុ។ តាមរយៈការចេញផ្សាយផែនការឆ្លើយតបយ៉ាងសកម្មតាំងពីដំបូងនិងការដឹកនាំដោយភាពបត់បែន ខេត្តមានការប្តេជ្ញាចិត្តកាត់បន្ថយអតិបរមានូវការខូចខាតដល់ផលិតកម្ម និងជីវភាពរបស់ប្រជាជន។

បុណ្យចូលឆ្នាំដ៏កក់ក្តៅរវាងកងទ័ព - ប្រជាជន

បុណ្យចូលឆ្នាំដ៏កក់ក្តៅរវាងកងទ័ព - ប្រជាជន

ក្នុងបរិយាកាសដ៏រំភើប និងកក់ក្តៅប្រកបដោយមនោសញ្ចេតនាក្នុងថ្ងៃដើមនិទាឃរដូវឆ្នាំថ្មី កងទ័ពការពារព្រំដែនខេត្ត បានសហការជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគរៀបចំកម្មវិធី “និទាឃរដូវព្រំដែន ពេញដោយភាពកក់ក្តៅក្នុងចិត្តប្រជាជនភូមិស្រុក” និង “និទាឃរដូវនៅតំបន់ព្រំដែននិងសមុទ្រកោះ - បុណ្យចូលឆ្នាំប្រកបដោយមនោសញ្ចេតនាកងទ័ព និងប្រជាជន” ឆ្នាំ ២០២៦ នៅតាមប៉ុស្តិ៍ការពារព្រំដែនដែលឈរជើងនៅតំបន់ព្រំដែនសមុទ្ររបស់ខេត្ត។

ពង្រឹងជំនួយផ្លូវច្បាប់ជូនប្រជាជនតំបន់ជនរួមជាតិភាគតិច

ពង្រឹងជំនួយផ្លូវច្បាប់ជូនប្រជាជនតំបន់ជនរួមជាតិភាគតិច

ជំនួយផ្លូវច្បាប់គឺជាគោលនយោបាយដែលប្រកបដោយលក្ខណៈនៃទឹកចិត្តមនុស្សធម៌ដ៏ជ្រាលជ្រៅ រួមចំណែកធានាសមធម៌សង្គម លើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋដោយច្បាប់ ពិសេសចំពោះតំបន់ជនរួមជាតិភាគតិច ដែលលក្ខណៈឈានទៅរកព័ត៌មានផ្លូវច្បាប់របស់ប្រជាជននៅមានកម្រិតច្រើន។

លើកកម្ពស់គុណភាពសមាជិកបក្សជាជនជាតិភាគតិច

លើកកម្ពស់គុណភាពសមាជិកបក្សជាជនជាតិភាគតិច

ឃុំ Hồ Thị Kỷ ជាភូមិសាស្ត្រមួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករ។ ដោយយល់ច្បាស់ពីតួនាទីដ៏សំខាន់របស់សមាជិកបក្សជាជនជាតិភាគតិចក្នុងការកសាងបក្ស និងការរីកចម្រើនរបស់ភូមិភាគ រយៈពេលកន្លង បក្ខភាគឃុំក៏បានធ្វើការផ្សព្វផ្សាយយ៉ាងច្រើនវិធីសាស្ត្រព្រមព្រៀងគ្នាដើម្បីលើកកម្ពស់គុណភាពនៃចំនួនសមាជិកបក្សជាជនជាតិភាគតិចផងដែរ។

និទាឃរដូវមកដល់ផ្ទះ "មហាសាមគ្គី"

និទាឃរដូវមកដល់ផ្ទះ "មហាសាមគ្គី"

ចំពោះគ្រួសារក្រីក្រ និងគ្រួសារដែលជួបលំបាកខាងលំនៅឋានជាច្រើន ក្តីបំណងប្រាថ្នាដ៏ធំបំផុតរបស់ពួកគាត់គឺបានទទួលអំណរឆ្នាំថ្មីក្នុងផ្ទះដ៏រឹងមាំ។ ដើម្បីចែករំលែកជាមួយស្ថានភាពទាំងនោះ នាពេលកន្លងមក គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long ក៏បានសកម្មក្នុងការចលនាប្រភពធនធានសង្គម ដើម្បីរួមគ្នាកែជួសជុល និងសាងសង់ផ្ទះ "មហាសាមគ្គី" ជូនដល់គ្រួសារក្រីក្រ។

នាំមកនូវភាពកក់ក្តៅក្នុងឱកាសបុណ្យ Tết ជូនជនរួមជាតិ

នាំមកនូវភាពកក់ក្តៅក្នុងឱកាសបុណ្យ Tết ជូនជនរួមជាតិ

ប៉ុន្មានឆ្នាំកន្លងមកនេះ ធានារ៉ាប់រងសង្គម Việt Nam រួមជាមួយសន្តិសុខសង្គមខេត្ត Cà Mau បានអនុវត្តកម្មវិធី "បុណ្យតេតកក់ក្តៅជូនប្រជាជន" ផ្តល់នូវប័ណ្ណធានារ៉ាប់រងសុខាភិបាលប្រកបដោយទឹកចិត្តមេត្តាធម៌សម្រាប់មាមីងបងប្អូនដែលមានជីវភាពជួបលំបាក ជាពិសេសជនរួមជាតិភាគតិចដែលមិនទាន់គ្រប់លក្ខណៈបានចូលរួមធានារ៉ាប់រងសុខភាពដោយខ្លួនឯង។

ធានាជីវិតប្រកបដោយសុវត្ថិភាពជាមួយការធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត

ធានាជីវិតប្រកបដោយសុវត្ថិភាពជាមួយការធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត

តាមរយៈការផ្សព្វផ្សាយនៅភូមិ និងឃុំ គោលនយោបាយធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តបានរីករាលដាលឃាសន្សឹមៗនៅតាមតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនទូទាំងខេត្ត Cà Mau។ វិធីសាស្រ្តដែលអាចបត់បែនបាន និងបង្កភាពស្និទស្នាលជាមួយ ប្រជាជន បានជួយមនុស្សជាច្រើនផ្លាស់ប្តូរការយល់ឃើញរបស់ខ្លួន និងចូលរួមយ៉ាងសកម្មក្នុងការធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត ដើម្បីធានាជីវិតរបស់ពួកគេនៅពេលចាស់ជរា។

ផ្តល់ជីវភាពរស់នៅ ដើម្បីអំណរនិទាឃរដូវ

ផ្តល់ជីវភាពរស់នៅ ដើម្បីអំណរនិទាឃរដូវ

បណ្តាថ្ងៃប្រកៀកបុណ្យ Tết បានមកកាន់ឃុំ Phước Long នាពេលបច្ចុប្បន្ននេះ យើងនឹងមានអារម្មណ៍ថាមានភាពរស់រវើកឡើងវិញនៃសម្រស់ជនបទ។ នៅតាមបណ្តាភូមិស្រុកដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើន និទាឃរដូវឆ្នាំនេះហាក់ដូចជាបានមកដល់មុន និងកក់ក្តៅជាងពេលណាៗទាំងអស់ ដោយសារទម្រង់ជីវភាពជាក់ស្តែង និងមានប្រសិទ្ធភាព ដែលកំពុងជួយបងប្អូនប្រជាជនសម្រាប់អនាគតដ៏សម្បូររុងរឿងរបស់រៀងខ្លួន។

យកចិត្តទុកដាក់ និងលើកទឹកចិត្តយុវជន Khmer ឱ្យចូលបម្រើកងទ័ព

យកចិត្តទុកដាក់ និងលើកទឹកចិត្តយុវជន Khmer ឱ្យចូលបម្រើកងទ័ព

ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ គិតគូរ និងលើកទឹកចិត្តទាន់ពេលវេលាសម្រាប់យុវជនដែលកំពុងត្រៀមខ្លួនបំពេញកាតព្វកិច្ចបម្រើកងទ័ព ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច និងគ្រប់ស្ថាប័នពាក់ើព័ន្ធនៃរដ្ឋអំណាចភូមិភាគ សម្ព័ន្ធយុវជនឃុំ Vĩnh Lợi បានចាត់តាំងប្រតិភូដើម្បីអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុវជនដែលត្រូវបានជម្រើសឱ្យចូលបម្រើកងទ័ពនៅភូមិភាគ។ សកម្មភាពដ៏មានអត្ថន័យនេះរួមចំណែកដល់ការលើកទឹកចិត្ត និងជួយយុវជនឱ្យមានអារម្មណ៍សុវត្ថិភាព និងស្វាហាប់បន្ថែមទៀត ត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ពួកគេចំពោះមាតុភូមិ។

លើកកម្ពស់ជីវភាពជនរួមជាតិភាគតិច និងសាសនា

លើកកម្ពស់ជីវភាពជនរួមជាតិភាគតិច និងសាសនា

ឆ្នាំ ២០២៥ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ (២០២១-២០២៥) និងបូកសរុបដំណាក់កាលទី ១ នៃកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ។ ខេត្ត Cà Mau ប្តេជ្ញាចិត្តថែទាំ និងលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិភាគតិច និងសាសនា ដោយចាត់ទុកនេះជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍចីរភាព ។

ដាក់ទំនុកចិត្តទាំងស្រុងលើបក្ស

ដាក់ទំនុកចិត្តទាំងស្រុងលើបក្ស

ប៉ុន្មានថ្ងៃនេះ រួមជាមួយប្រជាជនទូទាំងប្រទេស បងប្អូនជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau កំពុងឆ្ពោះទៅរដ្ឋានី Hà Nội ដែលពោរពេញដោយទំនុកចិត្ត និងក្តីសង្ឃឹមយ៉ាងខ្លាំងលើប្រតិភូតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស - ព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនឹងធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវដើម្បីនាំប្រទេសជាតិទៅកាន់ភាពន៍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រួមទាំងជនជាតិភាគតិចផងដែរ។

សាមគ្គីសហគមន៍ ដើម្បីផ្សព្វផ្សាយសុខុមាលភាពសង្គម

សាមគ្គីសហគមន៍ ដើម្បីផ្សព្វផ្សាយសុខុមាលភាពសង្គម

លោក Trần Hớn Cơ អនុប្រធានសមាគមជនជាតិ Hoa ខេត្ត Cà Mau បានអះអាងថា៖ "អង្គការសមាគមជនជាតិ Hoa នៅខេត្ត Cà Mau មានជំនឿទុកចិត្តលើផ្លូវកែទម្រង់របស់បក្ស និងរដ្ឋ ជាពិសេសគឺគោលនយោបាយមហាសាមគ្គីជាតិ។ ជាគំរូ និងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន ចូលរួមយ៉ាងស្វាហាប់ក្នុងសកម្មភាពសប្បុរសធម៌ សង្គ្រោះសង្គម។ មានស្មារតីថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងបង្ការទប់ស្កាត់ គ្រោះសង្គម"។

ជំរុញសមភាពភេទផ្តើមពីមូលដ្ឋាន

ជំរុញសមភាពភេទផ្តើមពីមូលដ្ឋាន

កន្លងមក ខេត្ត Cà Mau បានពង្រាយសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីសមភាពភេទ ការបង្ការ និងប្រយុទ្ធប្រឆាំងអំពើហិង្សានៅលើមូលដ្ឋានភេទ និងការពារកុមារ។ លេចធ្លោក្នុងនោះគឺ សកម្មភាពនៃគម្រោងទី ៨ - “អនុវត្តសមភាពភេទ និងដោះស្រាយបញ្ហាចាំបាច់ចំពោះនារី និងកុមារ” ចំណុះកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី ១ (២០២១-២០២៥) បានបង្កើតជាកម្លាំងរីកសាយភាយជាវិជ្ជមានតាំងពីមូលដ្ឋានផងដែរ។

ផ្តល់របរចិញ្ចឹមជីវិតដល់អ្នកទន់ខ្សោយ

ផ្តល់របរចិញ្ចឹមជីវិតដល់អ្នកទន់ខ្សោយ

ជំនួសឱ្យការឧបត្ថម្ភជាថវិកា ឬផ្តល់គ្រឿងឧបភោគបរិភោគតាមកាលកំណត់ដូចមុន ខេត្ត Cà Mau កំពុងបង្វែរទិសដៅមកផ្តល់របរចិញ្ចឹមជីវិត ឧបត្ថម្ភទម្រង់ផលិតកម្មសមស្របសម្រាប់គ្រួសារក្រ និងគ្រួសារទន់ខ្សោយ។ វិធីធ្វើនេះមិនត្រឹមតែជួយប្រជាជនម្ចាស់ការក្នុងការចិញ្ចឹមជីវិត ចាកផុតពីភាពក្រីក្រដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងសង្គមអភិវឌ្ឍន៍ ដែលមនុស្សម្នាក់ៗសុទ្ធតែមានឱកាសឈានឡើងដោយកម្លាំងចិត្តផ្ទាល់ខ្លួន។

សហគ្រាស - ម៉ាក