ភូមិស្រុកអឹកធឹកអំណរមហាសន្និបាត
ក្នុងបរិយាកាសទូទាំងបក្ខភាគ និងប្រជាជនក្នុងខេត្ត កំពុងប្រឡងប្រណាំងយ៉ាងសកម្មដើម្បីបង្កើតស្នាដៃអំណរមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១ អាណត្តិ ២០២៥-២០៣០។ ជាព្រឹត្តិការណ៍វប្បធម៌ - សាសនាដែលមានអត្ថន័យដ៏ពិសេសមួយបានប្រារព្ធនៅវត្តជ្រុខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ បានសម្តែងយ៉ាងច្បាស់នូវស្មារតីសាមគ្គី ស្រុះស្រួល និងទឹកចិត្តរបស់ជនរួមជាតិខ្មែរឆ្ពោះទៅកាន់ព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ខេត្ត។
ឧបត្ថម្ភប្រជាជនក្នុងការទទួលបានព័ត៌មានផ្នែកច្បាប់
ការផ្សព្វផ្សាយច្បាប់ដើម្បីផ្លាស់ប្តូរចំណេះដឹងរបស់ជនរួមជាតិភាគតិច គឺជាភារកិច្ចដ៏សំខាន់មួយដែលខេត្តបាននិងកំពុងអនុវត្ត។ ជាពិសេស នៅតាមបណ្តាឃុំ សង្កាត់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។ ការពង្រឹងដំណោះស្រាយនានាដើម្បីជំនួយឧបត្ថម្ភប្រជាជនក្នុងការលើកកំពស់ចំណេះដឹងអំពីច្បាប់តែងបានយកចិត្តទុកដាក់ ដូចជា៖ ការស្ទង់មតិ វាយតម្លៃអំពីតម្រូវការ និងស្ថានភាពជាក់ស្តែងនៃការអនុវត្ត និងការប្រើប្រាស់ច្បាប់របស់បងប្អូនប្រជាជន ការសិក្សាស្រាវជ្រាវ កសាង និងអនុវត្តគំរូ និងទម្រង់ផ្សេងៗនៃការទទួលបានព័ត៌មានផ្នែកច្បាប់ឱ្យសមស្របទៅតាមក្រុមគោលដៅ និងតំបន់នីមួយៗដែលស្ថិតក្រោមការគ្រប់គ្រង។
ឧបត្ថម្ភបង្កើតមុខរបរដោយចីរភាព
ប្តេជ្ញាចិត្តជួយប្រជាជនឱ្យចាកផុតពីភាពក្រីក្រចីរភាពខេត្ត Cà Mau មិនត្រឹមតែយកចិត្តទុកដាក់លើការផ្តល់លំនៅឋានប៉ុណ្ណោះទេ ថែមទាំងបង្កើតមុខរបរដោយចីរភាពសម្រាប់ប្រជាជនផងដែរ។ ខេត្តកំពុងប្រមូលផ្តុំធនធានដើម្បីអនុវត្តគម្រោងឧបត្ថម្ភបង្កើតមុខរបរទ្រង់ទ្រាយធំ ដោយបញ្ជាក់ពីគោលការណ៍ "មិនទុកចោលនរណាម្នាក់នៅខាងក្រោយ"។
លើកកម្ពស់ស្ថានភាពរាងកាយ និងកេរ្តិ៍ឈ្មោះរបស់ជនជាតិភាគតិច
កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០២៥ (កម្មវិធីគោលដៅជាតិ ១៧១៩) មានអត្ថន័យសង្គមដ៏ធំធេង។ ក្នុងនោះ គម្រោងទី ៧ ស្ថិតក្រោមកម្មវិធីនេះ គឺផ្តោតលើការថែទាំសុខភាពប្រជាជន ការលើកកម្ពស់ស្ថានភាពរាងកាយ និងកម្ពស់របស់ជនជាតិភាគតិច និងការការពារកង្វះអាហារូបត្ថម្ភចំពោះកុមារ។
រួមគ្នាគិតគូរដល់សិស្សក្រីក្រ
ប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការប្រជាជនសង្កាត់ Hiệp Thành តែងសកម្មចលនា និងជូនអំណោយជាច្រើនចំណែក ព្រមទាំងអាហារូបករណ៍សម្រាប់សិស្សក្រីក្រសង្វាតសិក្សារៀនសូត្រលើភូមិសាស្ត្រ ក្នុងនោះមានសិស្ស Khmer ផងដែរ បានរួមចំណែកក្នុងការជំនួយកម្លាំងសម្រាប់ប្អូនៗមានលក្ខណៈបានទៅសាលាគ្រប់ៗគ្នា ដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួននាពេលអនាគត។
ជីវភាពជនរួមជាតិបានលើកកម្ពស់អាស្រ័យគោលនយោបាយឧបត្ថម្ភ
កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០២៥ (កម្មវិធី) ក៏ត្រូវបានឃុំ Khánh Lâm ឡឹមផ្សព្វផ្សាយអនុវត្តយ៉ាងមានប្រសិទ្ធភាព និងនាំមកនូវលទ្ធផលជាវិជ្ជមាន លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនបងប្អូនប្រជាជនជាលំដាប់។
រក្សាលំនឹងសន្តិសុខតំបន់ព្រំប្រទល់
ឃុំ Hưng Hội ត្រូវបានបង្កើតតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្តោតលើមូលដ្ឋាននៃការរួមបញ្ចូលរវាង២ឃុំ៖ Hưng Hội និង Hưng Thành ជាភូមិភាគដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ តំបន់នេដែរក៏មានការជាប់ព្រំប្រទល់ជាមួយឃុំ Vĩnh Lợi សង្កាត់ Vĩnh Trạch ព្រមទាំងសង្កាត់ Bạc Liêu និង ទីក្រុង Cần Thơ។ ភូមិសាស្ត្រជាប់ព្រំប្រទល់ បង្កើតភាពងាយស្រួលសម្រាប់ក្នុងការដោះដូរខាងវិស័យសេដ្ឋកិច្ចផង និងពេញដោយគ្រោះថ្នាក់ផងដែរសម្រាប់ខាងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ដោយយល់ច្បាស់ពីប្រការនេះ តាំងពីដំបូងធ្វើសកម្មភាព គណៈកម្មាធិការនក្សគ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិភាគ ព្រមទាំងកងកម្លាំងនគរបាលឃុំ Hưng Hội បានផ្សព្វផ្សាយព្រមគ្នាយ៉ាងច្រើនដំណោះស្រាយ ពង្រីកកម្លាំងសមាគ្គីទូទាំងប្រតជាជន ព្រមទាំងប្តេជ្ញាចិត្តរក្សា ការពារភាពសុខសាន្តលើភូមិសាស្ត្រ។
ផ្តល់ភាពកក់ក្តៅសម្រាប់អ្នកក្រ
ប៉ុន្មានឆ្នាំកន្លងមកនេះ សមាគមកាកបាទក្រហមខេត្ត បានអនុវត្តកម្មវិធីសាងសង់ ផ្ទះកាកបាទក្រហម ដោយគោលដៅដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជួបលំបាកពិសេស ព្រមទាំងមនុស្សចាស់ទុគ៌ត និងជនពិការ។ល។ ដើម្បីមានលំនៅឋាននឹងនរ។ នេះគឺជាកម្មវិធីដែលប្រកបដោយទឹកចិត្តមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីស្មារតីសាមគ្គីជួយគ្នាក្នុងគ្រាក្រសម្រាប់អ្នកខ្វះសំណាង។
ឈានឡើងផ្តើមពីគោលនយោបាយជនជាតិ
ប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានការយកចិត្តទុកដាក់យ៉ាងពិសេសរបស់បក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ តាមរយៈកម្មវិធីគោលដៅជាតិ និងគោលនយោបាយជនជាតិ ទិដ្ឋភាពភូមិភាគនៃតំបន់ដែលមានជនរួមជាតិរស់នៅច្រើនកុះករក្នុងខេត្តកាន់តែមានភាពរីកចម្រើនគម្រប់វិស័យ។ សេដ្ឋកិច្ចអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏មានការលើកកម្ពស់ វិស័យវប្បធម៌ប្រពៃណីត្រូវបានអភិរក្ស និងពង្រីកផ្សាយ។
ជំនួយប្អូនៗទៅសាលា
ដោយទទួលបានការឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត រួមទាំងការសហការពីស្ថាប័ន អង្គការ និងធនធានសង្គមផ្សេងៗទៀត ជាច្រើនឆ្នាំកន្លងមកនេះ មូលនិធិជំរុញការសិក្សា Võ Văn Kiệt បានជំនួយឧបត្ថម្ភប្អូនសិស្សសាលាដែលមានជីវភាពក្រីក្រជាច្រើនមានលក្ខណៈបានទៅសាលាគ្រប់ៗគ្នា ព្រមទាំងគិតគូរអំពីការសិក្សារៀនសូត្រសម្រាប់សិស្សនិស្សិតជួបលំបាក អនុវត្តគោលលំនាំ “មិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលពីក្រោយ”។
មានច្រើនសកម្មភាពសួរសុខទុក្ខ និងជូនអំណោយជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា
ពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ និងត្រូវបានប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២១-២៣ ខែកញ្ញា) ត្រូវនឹងថ្ងៃ ១៤រោច ខែភទ្តបទ រហូតដល់ថ្ងៃ ១កើត ខែអាស្សុជ។
បន្តផ្តល់អាទិភាពវិនិយោគសម្រាប់ភូមិ និងអនុសង្កាត់ជួបលំបាក
យោងតាមទិសដៅនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធី) លើភូមិសាស្ត្រខេត្ត Cà Mau តម្រូវផែនការដើមទុនសម្រាប់វិនិយោគតំណាក់កាល ២០២៦-២០៣០ សរុបទាំងអស់មាន ៩៥០.៩២៨ លានរៀល។ ក្នុងនោះ ថវិកាមជ្ឈិមជំនួយឧបត្ថម្ភចំនួន ៨១១.៥១៨ លានដុង (ថវិកាវិនិយោគ ៤៦៧.៨៥២ លានដុង និងថវិកាសម្រាប់បង្កើតអាជីពរួមមាន ៣៤៣.៦៦៦ លានដុង) និងថវិការប្រមូលផ្តុំរបស់ខេត្ត ១៣៩.៤១១ លានដុង (ថវិកាវិនិយោគ ១០២.៨៥០ លានដុង និងថវិកាសម្រាប់បង្កើតអាជីព ៣៦.៥៦០ លានដុង)។
ឧបត្ថម្ភប្រជាជនផ្លាស់ប្តូរឌីជីថល់ក្នុងការពិនិត្យ និងព្យាបាលជំងឺ
ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសុខាភិបាលមិនត្រឹមមានន័យនៅពេលដែលអ្នកអាស្រ័យផលប្រយោជន៍ដោយផ្ទាល់នោះទេ។ នៅមន្ទីរពេទ្យណករបាលខេត្ត Cà Mau សមាជិកសម្ព័ន្ធយុវជននៃនគរបាលខេត្តបានបង្វែគោលនយោបាយទៅជាសកម្មភាពជាក់ស្តែងដោយយុទ្ធនាការ "រួមបញ្ចូលសៀវភៅសុខភាពអេឡិចត្រូនិកលើកម្មវិធី VNeID" ជំនួយប្រជាជនក្នុងការប្រើប្រាស់ឌីជីថលយ៉ាងងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព។
ប្រសិទ្ធភាពក្នុងការបង្រៀននិងរៀនអក្សរ Khmer និងអក្សរ Hoa នាឱកាសវិស្សមកាល
លោក Huỳnh Công Thiệu ប្រធានការិយាល័យជនជាតិនៃមន្ទីរជនជាតិ និងសាសនាបានឱ្យថា ឱកាសវិស្សមកាលឆ្នាំនេះ បណ្ដាថ្នាក់បង្រៀននិងរៀនអក្សរ Khmer ត្រូវបានបណ្តាភូមិភាគរៀបចំបើកបង្រៀនកាលពីថ្ងៃទី៥ ខែមិថុនា ដោយរយៈពេល ២ខែ ក្នុងរដូវវិស្សមកាល។
អស់ពីចិត្តក្នុងការជំនួយបែបបទដើម្បីទទួលប្រាក់សោធននិវត្តន៍សង្គម
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ អនុក្រិត្យលេខ ១៧៦/២០២៥/NĐ-CP របស់រដ្ឋាភិបាល មានសុពលភាពអនុវត្តស្តីពីរបបសោធននិវត្តន៍សង្គម។ ដើម្បីឱ្យសំណុំបែបបទត្រូវបានអនុវត្តឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ សង្កាត់ Bạc Liêu បានប្រកាសជូនដំណឹងយ៉ាងលម្អិតនូវបញ្ជីមកកាន់អនុសង្កាត់ ព្រមទាំងផ្សព្វផ្សាយជាធរមានដល់តាមតំបន់ប្រជុំជនទៀតផង។ ទន្ទឹមនិងនោះ រៀបចំបន្ថែមប្រភពកម្លាំងជំនួយឧបត្ថម្ភបងប្អូនប្រជាជននៅតាមបណ្តាទីកន្លែងដែលទទួលសំណុំបែបបទ ចាត់តាំងក្រុមការងារចុះទៅដល់គ្រួសារដែលជួបលំបាកទាំងឡាយ ដើម្បីជំនួយឧបត្ថម្ភអ្នកមានវ័យចាស់ជរាឱ្យឆាប់សម្រេចសំណុំបែបបទ និងអាស្រ័យផលគោលនយោបាយរបស់រដ្ឋ។




